ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកពីអតីតកាលថា កំហុសខាងនយោបាយបានធ្វើឲ្យកម្ពុជាបានជួបវិនាសកម្ម ខណៈធនធានមនុស្សត្រូវបានបាត់បង់ ក្រោយធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងឆ្នាំ១៩៧០។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាជឿនលឿនទៅមុខបានទាល់តែមានធនធានមនុស្សគ្រប់គ្រាន់ ព្រោះកម្ពុជាធ្លាប់មានបទពិសោធន៍ ដោយសារសង្គ្រាមបានបំផ្លាញធនធានមនុស្ស...
បរទេស៖កងកម្លាំងនៃអង្គការណាតូ បានទទួលរងការវាយប្រហារដោយក្រុមបាតុករ ជនជាតិស៊េប៊ីនៅក្នុងទីក្រុង Zvecan តំបន់ Kosovo នេះបើយោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃចន្ទម្សិលមិញ។ ប្រភពដដែលបានបន្តទៀតថាគ្រាប់បែកដៃ ត្រូវបានប្រើប្រាស់ហើយកាំភ្លើងបង្ហូរ ទឹកភ្នែកក៏ត្រូវបានប្រើប្រាស់ខណៈដែលកង កម្លាំងអង្គការណាតូប្រមាណជា៥០នាក់ បានទទួលរងរបួសប៉ុន្តែមិនមាន របាយការណ៍នៃអ្នកបាត់បង់ជីវិតឡើយ។ បាតុករជនជាតិស៊ែប៊ីបានធ្វើការតវ៉ា អង្គុយនៅពីខាងមុខអគារ សាលាក្រុងក្នុងទីក្រុង Zvecan, Zubin Potok និង...
បរទេស៖ប្រទេសអ៊ុយក្រែនបានធ្វើការស្តារឡើងវិញនូវ ការនាំចូលថាមពលពីប្រទេសរ៉ូមេនីនិងប្រទេសស្លវ៉ាគី កាលពីចុងសប្តាហ៍ កន្លងមកនេះដើម្បីទប់ទល់នឹងការប្រើប្រាស់ ចាំបាច់ដែលកំពុងខ្វះខាតក្នុងប្រទេសនាពេល បច្ចុប្បន្ន។ យោងតាមការបញ្ជាក់ដោយក្រុមហ៊ុនរដ្ឋ Ukrenergo និងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងទៀតថាបណ្តាញអគ្គិសនីរបស់ជាតិបានទទួលជំនួយជាបន្ទាន់ ពីប្រព័ន្ធអគ្គិសនីរបស់ប្រទេសរ៉ូមេនីកាលពីថ្ងៃសៅរ៍ប៉ុន្តែមិនមានក្នុងរូបភាពជាការជួញដូរនោះឡើយហើយបានហៅថា វាជាសកម្មភាពឆ្លើយតបជា បន្ទាន់មួយខណៈដែល Ukrenergo កំពុងខ្វះខាតខ្លាំង។ កាលពីថ្ងៃអាទិត្យក្រុមហ៊ុនជាតិអ៊ុយក្រែននេះក៏បានធ្វើការ នាំចូលថាមពលពីប្រទេសស្លូវ៉ាគីផង ដែរទោះបីជាបញ្ជាក់ថាមិនសូវជាមានទំហំច្រើនក្តីប៉ុន្តែអ៊ុយក្រែន បានធ្វើការអំពាវនាវឲ្យពលរដ្ឋរបស់ខ្លួន ក្នុងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ បំផុតជាពិសេសពេលរសៀល។...
បរទេស៖ ឧបនាយករដ្ឋមន្រ្ដីម្នាក់របស់ថៃ បាននិយាយថា អនាគតនយោបាយ ជានាយករដ្ឋមន្ត្រី របស់លោក Pita Limjaroenrat នឹងពឹងផ្អែកលើគណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញ ក្រោមការចោទប្រកាន់ថា លោកកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានរំលឹកសារជាថ្មីថា បើទោះបីជា សម្ដេច ឈប់ធ្វើជានាយករដ្ឋមន្ដ្រីនាពេលខាងមុខនេះក្តី ក៏នៅតែគ្រប់គ្រងនយោបាយកម្ពុជា ក្នុងឋានៈជាមេដឹកនាំគណបក្សប្រជាជនកម្ពុជា។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្ត ស្វាយពពែ សង្កាត់ទន្លេបាសាក់ នាព្រឹកថ្ងៃ៣០ ឧសភា សម្ដេចតេជោគូសបញ្ជាក់ថា «ទោះបីថា...
JOHANNESBURG៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថាលោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង បានតែងតាំងក្រុមការងារមួយ ដើម្បីស៊ើបអង្កេតលើ ការចោទប្រកាន់ របស់សហរដ្ឋអាមេរិក ដែលថា កប៉ាល់របស់រុស្ស៊ី បានប្រមូលយកអាវុធ ពីមូលដ្ឋានកងទ័ពជើងទឹក នៅជិតក្រុង Cape Town...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀង១៨ សម្រាប់ឈរឈ្មោះប្រកួតប្រជែង ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខ គឺជាលេខហុងស៊ុយល្អ ហើយងាយស្រួលចំណាំផងដែរ ។ នាឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ...
ចិន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសចិន នឹងបញ្ជូនអវកាសយានិកស៊ីវិលដំបូង របស់ខ្លួន ទៅកាន់ទីអវកាស ដែលជាផ្នែកមួយនៃបេសកកម្មនាវិក ទៅកាន់ស្ថានីយអវកាស Tiangong នៅថ្ងៃអង្គារ ខណៈដែលខ្លួនបន្តផែនការមហិច្ឆតា របស់ខ្លួនសម្រាប់ការចុះចតតាមច័ន្ទគតិ នៅឆ្នាំ២០៣០ ។ គេបានដឹងថា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២...
បរទេស៖ សាធារណរដ្ឋឥស្លាម បានប្រមូលផ្តុំប្រព័ន្ធការពារ ក្នុងស្រុកជាច្រើន ដើម្បីត្រួតពិនិត្យ និងការពារដែនទឹកចេញពី ច្រាំងសមុទ្ររបស់ខ្លួន រួមទាំងកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយ កម្រិតខ្ពស់ រ៉ាដា និងឧបករណ៍ត្រួតពិនិត្យ ក្រោមទឹកសូណា។ កាលពីខែមុន កងទ័ពជើងទឹកអ៊ីរ៉ង់បានប្រកាសថា ខ្លួនបានបង្ខំឱ្យនាវាមុជទឹកផ្ទុកមីស៊ីលផ្លោង របស់អាមេរិក ឡើងមកលើផ្ទៃទឹក ខណៈដែលនាវានេះព្យាយាម លួចចូលតាមច្រកសមុទ្រ Hormuz ។...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ៣១ ខែឧសភា – ៦ ខែមិថុនា ឆ្នាំ២០២៣ ។ ក្រសួងបានអោយដឹងថា មួយសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលនូវឥទ្ធិពល ពីជ្រលងសម្ពាធទាប និងខ្យល់ មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ...
Breaking: ហ្សេលិនស្គី ជួបសន្ទនា តាមទូរស័ព្ទជាមួយ សម្តេចតេជោ និងអរគុណ ចំពោះ គោលជំហរ ជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដី អ៊ុយក្រែនhttps://dap-news.com/?p=335662 “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជាhttps://dap-news.com/?p=335613 ថ្ងៃបើក-បិទ ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម អាជ្ញាធរនឹងផ្អាកចរាចរគ្រប់ប្រភេទ ជុំវិញពហុកីឡដ្ឋានជាតិមរតកតេជោhttps://dap-news.com/?p=335583 ក្រោយ គ.ជ.ប...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន ថា កម្ពុជាគោរព និងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការបញ្ជាក់ជំហររបស់កម្ពុជាបែបនេះ បានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាលើកទី២ រវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតីអ៊ុយក្រែន ដែលជំនួបនេះធ្វើឡើងតបតាមសំណើរបស់ លោក ហ្សេលិនស្គី នៅថ្ងៃទី២៩...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី បានបញ្ចេញរលកនៃការវាយប្រហារតាមអាកាសមកលើទីក្រុង គៀវ ពេញមួយយប់ នៅក្នុងអ្វីដែលក្រុមមន្ត្រីបានលើកឡើងថា គឺជាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដ៏ធំបំផុតរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែក្រុមមនុស្សបានដើរចូលតាមដងផ្លូវកាលពីថ្ងៃអាទិត្យ ដើម្បីអបអរសាទរខួបនៃការបង្កើតរដ្ឋធានីអ៊ុយក្រែនមួយនេះ ។យោធាអ៊ុយក្រែនបានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន៥៨គ្រឿងក្នុងចំណោម៥៩គ្រឿងដែលត្រូវបានពិពណ៌នាដោយកងទ័ពអាកាសថា ជាការវាយលុកនៅក្នុងកំណត់ត្រាជាមួយនឹងយន្តហោះគ្មានមនុស្សបើក “kamikaze” ដែលផលិតដោយអ៊ីរ៉ង់ ។...
ភ្នំពេញ៖ ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីជំនួបតាមទូរស័ព្ទ រវាងសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ូឡូឌីមៀ ហ្ស៊ែលលិនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន។
ខ្ញុំបានបញ្ជូនឯកសារសំណេីសុំរបស់គ្រួសារសពដែលបានផ្ញេីទៅកាន់ឯឧរដ្ឋលេខាធិការក្រសួងការបរទេសដេីម្បីស្នេីសុំអោយជួយជំរុញលិខិតស្នាមបានឆាប់ដែលពួកគាត់អាចបញ្ជូនសពឱពុកទៅកាន់ក្រមគ្រួសារនៅប្រទេសឥណ្ឌា។ ថ្ងៃនេះ តាមការបញ្ជក់ពីភ្នាក់ងាររៀបចំក្រដាសស្នាមគឺនៅរងចាំតែក្រសួងការបរទេសបញ្ជក់(?)លេីឯកសារចុងក្រោយ ព្រោះក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃបានបំពេញរួចអស់ហេីយ។ ប្រសិនបេីក្រសួងការបរទេសបញ្ជក់លេីឯកសារចុងក្រោយបានឆាប់ព្រឹកស្អែក គឺសពនឹងត្រូវបញ្ជូនទៅកានបាងកក ហេីយបន្តទៅដល់ព្រលានយន្តហោះឥណ្ឌានៅថ្ងៃទី៣១ ឧសភា។ ពេលនេះក្រុមគ្រួសារសពកំពុងរងចាំអស់រះពេល៦ថ្ងៃមកហេីយដោយក្រៀមក្រំបំផុត។ ខ្ញុំសូមអរគុណដល់ក្រសួងពាក់ព័ន្ធនានាដែលបានដុតដៃដុតជេីងជួយដល់ក្រមគ្រួសារសពនៅប្រទេសឥណ្ឌា។ (Facebook page Duong Dara)
Breaking: លោក សេលិនស្គី ប្រធានាធិបតីអ៊ុយក្រែន បានជួបសន្ទនា តាមទូរស័ព្ទជាមួយ សម្តេចតេជោនិងអរគុណ ចំពោះគោលជំហរ ជាគោលការណ៍ ក្នុងការគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន នេះបើតាមTwitter ផ្លូវការបស់លោក នាល្ងាចថ្ងៃច័ន្ទ ទី២៨៩ ខែឧសភា ឆ្នាំ២០២៣។
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោហ៊ុនសែនបានឱ្យដឹងថាអគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ...
អ៊ីតាលី៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ថា មនុស្សចំនួន៤នាក់បានស្លាប់ បន្ទាប់ពីទូកមួយដឹកអ្នកដំណើរជាង២០នាក់រួមទាំងអ្នកទេសចរបានលិចចូលទឹកនៅគ្រាដែលមានខ្យល់បក់បោកខ្លាំងនៅលើផ្ទៃបឹង Maggiore ភាគខាងជើងនៃប្រទេសអ៊ីតាលី ។ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានឲ្យដឹងថា ទូកបានក្រឡាប់កាលពីល្ងាចថ្ងៃអាទិត្យស្ថិតនៅចន្លោះទីក្រុង Sesto Calende និង ក្រុង Arona ។ មនុស្ស៥នាក់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានគេជួយសង្គ្រោះទាន់ពេល ។ របាយការណ៍មិនបានបញ្ជាក់នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បានផ្សាយថា...
បរទេស៖ ទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ទីក្រុងតូក្យូអំពីផែនការរបស់ខ្លួនក្នុងការបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងតារាវិថី ដែលជាផ្នែកមួយនៃកម្មវិធីអវកាសរបស់កូរ៉េខាងជើង ដោយកំណត់ការបាញ់បង្ហោះចន្លោះពីថ្ងៃទី ៣១ ឧសភា ដល់ថ្ងៃទី ១១ ខែមិថុនា។ នេះបើតាមឆ្មាំសមុទ្រជប៉ុនបានថ្លែងកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិជប៉ុនបានប្រកាសថា រាល់មីស៊ីលរបស់កូរ៉េខាងជើងដែលរំលោភលើទឹកដីរបស់ប្រទេសនឹងត្រូវបំផ្លាញចោល។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានជូនដំណឹងដល់ឆ្មាំឆ្នេរសមុទ្រជប៉ុន អំពីការបាញ់បង្ហោះដែលបានគ្រោងទុកទៅកាន់គន្លងតារារណបរបស់ខ្លួននៅប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រសួងការពារជាតិជប៉ុនបាននិយាយថា “យើងនឹងចាត់វិធានការបំផ្លិចបំផ្លាញប្រឆាំងនឹងគ្រាប់ផ្លោង...
ប៉េកាំង ៖ ចំណាត់ការ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ស្លាកប្រទេសចិន សម្រាប់ការប្រព្រឹត្ត “ការបង្ខិតបង្ខំសេដ្ឋកិច្ច” កំពុងធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាកូរ៉េខាងត្បូង ស្ថិតក្នុងស្ថានភាពឆ្គងមួយ នៅពេលនិយាយអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្ម តារបស់ចិនជាមួយប្រទេសចិន។ សេដ្ឋកិច្ចរបស់ពួកគេអាចប្រឈមនឹងហានិភ័យសំខាន់ៗ ប្រសិនបើពួកគេមិនអនុវត្តវិធីសាស្រ្តជាក់ស្តែង ចំពោះបញ្ហាលំបាកទាំងនោះ។ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោកស្រី Gina Raimondo បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិក...
ជាទស្សនវិជ្ជារបស់ចិន ដែលបានផ្តួចផ្តើម កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដោយលោក Xi Jinping ប្រធានរដ្ឋចិន នោះគឺ «កិច្ចកសាងសហគមន៍ ជោគវាសនារួម នៃមនុស្សជាតិ» ដែលវាជាយុទ្ធសាស្ត្រដ៏សំខាន់ នៅក្នុងគតិបណ្ឌិតចិនរួម ជាមួយនឹងទស្សនវិស័យ ជាសកលយ៉ាង ទូលំទូលាយ ហើយបានរចនាប្លង់មេ សម្រាប់ការអភិវឌ្ឍសន្តិភាព និងកសាងពិភពលោក ដោះស្រាយក្នុងការប្រឈមមុខ...
មហាសន្និបាត នៃអង្គការសុខភាពពិភពលោក លើកទី៧៦ កំពុងបើកធ្វើនៅក្រុងហ្សឺណែវ តំណាងចិន បានបញ្ចេញមតិ អំពីបញ្ហាបង្ហូរទឹកសំណល់ នុយក្លេអ៊ែរ នៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរ Fukushima ទៅក្នុង សមុទ្រនៅថ្ងៃទី២៧ ខែឧសភាថា ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះភាគីជប៉ុន ដែលសម្រេចចិត្តបង្ហូរ ទឹកសំណល់ នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរ ដោយថាមពលនុយក្លអ៊ែរFukushima ទៅក្នុងសមុទ្រ ដោយឯកតោភាគី...
ក្នុងនាមជារដ្ឋមន្ត្រី ការបរទេស ដែលត្រូវគេយកចិត្តទុកដាក់បំផុត ក្នុងប្រវតិ្តសាស្ត្រអាមេរិក លោកបណ្ឌិត Henry Alfred Kissinger ទើបបានឆ្លងថ្ងៃខួប កំណើត ១០០ ឆ្នាំរបស់ខ្លួន ។ ពេលមុននេះ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិកអាណត្តិថ្មី បានជួបសន្ទនាជាមួយលោក និងបានសម្តែងការជូនពរ របស់រដ្ឋាភិបាលចិន ចំពោះថ្ងៃខួបកំណើត ១០០ ឆ្នាំ...
ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chính) បានប្រាប់គណៈប្រតិភូព្រឹទ្ធសភា អាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Mike Crapo នៅទីក្រុង ហាណូយ កាលពីថ្ងៃសុក្រថា វៀតណាម តែងតែមានតម្លៃ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក...
ម៉ូស្គូ ៖ ប្រធានាធិបតីបេឡារុស្ស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានអះអាងថា ប្រទេសដែលចូលដៃជាមួយរុស្ស៊ី ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន នឹងទទួលបានអាវុធនុយក្លេអ៊ែរ។ លោក Lukashenko ធ្លាប់ជាអ្នកគាំទ្រ ដ៏រឹងមាំរបស់លោក ពូទីន ដែលថ្មីៗនេះ ភាគច្រើនបានផ្តល់ជំនួយ ផ្នែកយោធាដល់ទីក្រុងមូស្គូ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ជាប្រធានគណៈកម្មការសន្តិសុខ និងសណ្តាប់ធ្នាប់ នៃគណៈកម្មាធិការជាតិ CAMSOC បានណែនាំដល់កងកម្លាំង សមត្ថកិច្ចទាំងអស់ ត្រូវការពារសុវត្ថិភាព ឲ្យបានាជាដាច់ខាត នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខ ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ អគ្គស្នងការនគរបាលជាតិ។...
ភ្នំពេញ ៖ សម្រាប់លេខ១៨ ជាតំណាងឲ្យក្តីសង្ឃឹមចំពោះអនាគតដ៏រុងរឿង របស់កម្ពុជានេះ គឺជាការលើកឡើង របស់លោក ហ៊ុន ម៉ានី កូនប្រុសពៅ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រោយគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី១៨ សម្រាប់ការបោះឆ្នោត ។ ក្នុងការកំណត់ យកលេខរៀង សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ លើកទី៧...
ប៉េកាំង ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao បានជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អាមេរិកលោកស្រី Gina Raimondo នៅនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។ នៅថ្ងៃបន្ទាប់ លោក Wang បានជួបជាមួយតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai នៅទីក្រុង Detroit ដោយគោលនយោបាយ...
បរទេស ៖ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលកំពុងរត់គេចខ្លួន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការចោទប្រកាន់ ដោយអ្នកបញ្ចេញព័ត៌មាន គឺលោក ជូវីត កាមុលវីសិត (Chuvit Kamolvisit) អំពី “កិច្ចព្រមព្រៀងសម្ងាត់” សម្រាប់គណបក្សភឿថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយបណ្តា អតីតគណបក្សនៅក្នុងប្លុករដ្ឋាភិបាល ។ យោងតាមសារព័ត៌មានថៃ...
ភ្នំពេញ ៖ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា គឺជាយុទ្ធនាការ ប្រចាំឆ្នាំរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានដាក់ចេញ សម្រាប់សាធារណជនទាំងក្នុង និងក្រៅប្រទេសចង់ចូលរួមបរិច្ចាគ ដើម្បីជួយដល់កុមារកម្ពុជា ។ យុទ្ធនាការនេះ ដើម្បីអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា ។ យុទ្ធនាការនឹងធ្វើឡើងក្នុងរយៈពេលពេញ១ខែម្តង ចាប់ពីថ្ងៃ១-៣០មិថុនា តាមរយៈបណ្តាញផ្សព្វផ្សាយនានារួមមាន ៖ ទំព័រហ្វេសប៊ុក និងឆាណែលតេឡេក្រាមផ្លូវការរបស់មូលនិធិគន្ធបុប្ផាកម្ពុជា ធនាគារដៃគូ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ