ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ក្នុងទិវាជាតិនៃការចងចាំ ២០ឧសភាឆ្នាំនេះ បានរៀបចំពិធី បង្សុកូល រាប់បាត្រប្រគេនព្រះសង្ឃចំនួន១៨០ អង្គ ដើម្បីឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ដែលបានស្លាប់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ ពិធីនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៏ជើងឯក សង្កាត់ ជើងឯកខណ្ឌដង្កោ នាព្រឹកថ្ងៃទី២០ឧសភា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន ទៅទទួលយកបុរសម្នាក់ ដែលមានអាការៈឈឺ ទឹកនោមផ្អែម និងលើសឈាម ស្ថានភាពកំរើកមិនរួច នៅក្រុងកោះរ៉ុង យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ លោកឧកញ៉ា ទៀ វិចិត្រ...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា អតីតរដ្ឋមន្ត្រីម៉ាឡេស៊ី និងជាអ្នកជំនួញដ៏លេចធ្លោម្នាក់ដែលមានងារជា តាន់ ស្រ៊ី (Tan Sri) កំពុងត្រូវបានស៊ើបអង្កេតដោយទីភ្នាក់ងារ ប្រឆាំងអំពើពុករលួយរបស់ប្រទេសនេះ ពាក់ព័ន្ធនឹងការក្លែងបន្លំថវិកាជាតិ ដែលមានតម្លៃជាង ៥០៥លានដុល្លារអាមេរិក ។ គួរបញ្ជាក់ថា តាន់...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងគាំទ្រដល់ការផ្តល់ យន្តហោះចម្បាំងទំនើបៗ រួមទាំងយន្តហោះ F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ឲ្យដល់អ៊ុយក្រែន និងជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះ អ៊ុយក្រែនឱ្យចេះហោះហើរផងដែរ ។ មន្ត្រីជាន់ខ្ពស់សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី បៃដិន បានប្រាប់ដល់មេដឹកនាំក្រុម G7...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ថា សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្របានប្រកាស ដាក់ទណ្ឌកម្មលើគោលដៅជាង៣០០ ខណៈដែលមេដឹកនាំក្រុម G7 បានជួបប្រជុំគ្នានៅក្នុងប្រទេសជប៉ុន ក្នុងគោលបំណងដាក់ទណ្ឌកម្មរុស្ស៊ី ចំពោះការលុកលុយអ៊ុយក្រែន និងបង្កើនកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរបំផុតមួយដែលមិនធ្លាប់មាន ។ គួរបញ្ជាក់ថា ចំណាត់ការនេះ ដែលកំណត់គោលដៅលើ...
បរទេស៖ នៅក្នុងបទសំភាសមួយ ជាមួយនឹងទូរទស្សន៍ CNN លោកប្រធានាធិបតី Recep Tayyip Erdogan បានថ្លែងថា ការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ តាមសមុទ្រខ្មៅនឹងមិនអាចទៅរួចទេបើគ្មាន ទំនាក់ទំនងជាពិសេសរបស់ ប្រទេសតួគីជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ។ លោកបន្តទៀតថា៖ ដោយមានការសម្របសម្រួល ជាមួយអង្គការសហប្រជាជាតិ និងប្រទេសតួគីកាលពីខែកក្កដា បានបង្ហាញនូវគំនិតផ្តួចផ្តើមនេះ អនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសរុស្សី កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសបញ្ជីពលរដ្ឋអាមេរិកចំនួន ៥០០នាក់ ដែលត្រូវហាមប្រាមមិនឲ្យធ្វើដំណើរ ចូលប្រទេសរុស្សីដែលក្នុងនោះគេសង្កេតឃើញ មានលោកអតីតប្រធានាធិបតីអាមេរិក Barak Obama ។ យោងតាមការចេញផ្សាយរបស់ RT ដែលធ្វើឡើងកាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងដែរថា បម្រាមហាមធ្វើដំណើរចូលប្រទេសរុស្សីថ្មីនេះ នឹងត្រូវដាក់ឲ្យអនុវត្តភ្លាមៗ ហើយវាគឺជាការឆ្លើយតបចំពោះ ទណ្ឌកម្មសេដ្ឋកិច្ចផ្ទួនៗ និងកាលពីពេលកន្លងមកដោយ សហរដ្ឋអាមេរិកមកលើប្រទេសរុស្សី។ នៅក្នុងសេចក្តីប្រកាសដោយក្រសួងនោះផងដែរ...
បរទេស៖ រដ្ឋាភិបាលទីក្រុង Budapest បានប្រកាសត្រៀមខ្លួនរួចរាល់ហើយ ក្នុងការជួយសម្របសម្រួលនៃ កិច្ចប្រជុំដើម្បីសន្តិភាពរវាងប្រទេសរុស្សី និងអ៊ុយក្រែននាពេលខាងមុខនេះ។ ការប្រកាសដែលធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី Peter Szijjart និងត្រូវបានយកមកចេញផ្សាយដោយ RT បានសរសេរថាប្រទេសហុងគ្រី បានប្តេជ្ញាចិត្តត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំទាំងឡាយ នៅក្នុងគំនិតផ្តួចផ្តើមដើម្បីធ្វើឲ្យ សន្តិភាពឡើងវិញរវាងប្រទេសអ៊ុយក្រែន និងរុស្សីហើយក្នុងនោះលោករដ្ឋមន្ត្រី បានពោលដែរថា៖ តាំងតែពីដើមដំបូងខ្ញុំ បានបញ្ជាក់ហើយថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky នឹងត្រូវត្រៀមខ្លួនក្នុងការធ្វើដំណើរ ទៅចូលរួមក្នុងកិច្ចប្រជុំ Arab League នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃសុក្រម្សិលមិញនេះ។ យោងតាមការចេញផ្សាយរបស់កាសែត The Bloomberg បានឲ្យដឹងថា លោកនឹងត្រូវធ្វើដំណើរផងដែរ ទៅកាន់ប្រទេសជប៉ុនដើម្បីចូលរួម កិច្ចប្រជុំមេដឹកនាំកំពូលទាំង៧ឬ G7 ប៉ុន្តែចាប់តាំងតែពីពេលប្រកាស មកមន្ត្រីអ៊ុយក្រែនបានត្រឹមអះអាងថា លោកនឹងមិនទៅចូលរួម ដោយផ្ទាល់នោះឡើយ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Peter Szijjarto បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា គម្រោងដែលត្រូវគេចោទប្រកាន់ ទៅលើប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក្នុងការបំផ្ទុះបំពង់បង្ហូរប្រេងរបស់រុស្ស៊ី ដែលផ្គត់ផ្គង់ដល់ប្រទេសហុងគ្រី គឺតំណាងឱ្យការគំរាមកំហែងដ៏ធំ ដល់សន្តិសុខថាមពលរបស់ប្រទេសនេះ។ លោកបានធ្វើអត្ថាធិប្បាយ លើរបាយការណ៍ថ្មីៗនេះដោយកាសែត Washington Post ដែលរៀបរាប់លម្អិតអំពី ផែនការចោទប្រកាន់របស់ Zelensky...
ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី ហៅកាត់ថា (BOM) បានប្រកាសឲ្យដឹងនៅថ្ងៃសុក្រនេះថា ការព្រមានអំពីរលកយក្សស៊ូណាមិ នាពេលនេះ ត្រូវបានធ្វើឡើងសម្រាប់កោះ Lord Howe បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ បានវាយប្រហារនៅភាគអាគ្នេយ៍នៃកោះ Loyalty នៅម៉ោង២និង៥៧នាទី ម៉ោងសកលនៅថ្ងៃសុក្រនេះ ។ ការិយាល័យ BOM...
បរទេស៖ មន្ត្រីប៉ូលីសក្នុងរដ្ឋ Assam របស់ឥណ្ឌាបានប្រាប់ មន្ត្រីប៉ូលីសដែលមានទម្ងន់លើសថា សន្ទស្សន៍ម៉ាសរាងកាយ (BMI) របស់ពួកគេគឺ “ត្រូវបានកត់ត្រាដោយវិជ្ជាជីវៈ” ដោយចាប់ពីពាក់កណ្តាលខែសីហា មន្រ្តីនៅក្នុងប្រភេទដែល “ធាត់” ត្រូវតែកាត់បន្ថយភាពធាត់ ដុះក្បាលពោះឱ្យបានមុនខែវិច្ឆិកា បើសិនធ្វើមិនបាន នឹងត្រូវបង្ខំឱ្យចូលនិវត្តន៍មុនពេល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនផ្ទាល់ នៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រាំពីរ (G7) នាពេលខាងមុខនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន, នេះបើតាមមន្ត្រីកំពូលមួយរូប បានបញ្ជាក់កាលពីថ្ងៃសុក្រ បន្ទាប់ពីរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា កន្លងមក នាយករដ្ឋមន្ត្រីជប៉ុន លោក...
ព្រឹកថ្ងៃទី១៩ ខែឧសភា លោកស្រី Peng Liyuan ភរិយារបស់លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញលោកស្រី Aigul Japarova ភរិយារបស់លោកប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន និងលោកស្រីZiroatkhon Mirziyoyeva ភរិយារបស់លោកប្រធាននាធិបតីអ៊ូសបេគីស្ថាន ដែលមកចូលរួម កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាល ដើម្បីរួមគ្នាទស្សនារោងល្ខោន Yisu នៃទីក្រុងXi`an ។ លោកស្រី...
ភ្នំពេញ៖ CAMBODIA BEER និងភេសជ្ជៈប៉ូវកម្លាំងវើក ចែករង្វាន់ម៉ូតូសរុប ១៤គ្រឿង លើឆាកជូនដល់អតិថិជនសំណាងរបស់ខ្លួន ផ្អើលអស់អ្នកកំពង់ចាម កាលពីសប្តាហ៍មុនក្នុងការប្រគំតន្ត្រីទេសចរណ៍ Cambodia Mega Concert។ ក្នុងនោះមានអ្នកឈ្នះរង្វាន់ម៉ូតូ Honda Click ស៊េរីថ្មី ពី CAMBODIA BEER ១១នាក់រួមមាន៖ វ៉ុន រត្តី...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារទៅប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅក្នុងនិងក្រៅប្រទេសឱ្យបានជ្រាបថា ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មមានវិសាលភាពគ្របដណ្ដប់ទៅលើប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលរស់នៅលើទឹកដីកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេស។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា «ច្បាប់នេះ នឹងបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសក្នុងការទទួលបានសេវាគ្រប់ប្រភេទពាក់ព័ន្ធនឹងអត្រានុកូលដ្ឋាននិងអត្តសញ្ញាណកម្មមានជាអាទិ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត និងសំបុត្រអាពាហ៍ពិពាហ៍ តាមរយៈស្ថានតំណាងនៃព្រះរាជាណាចក្រកម្ពុជានៅបរទេស»៕
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងជាថ្មីថា ការផ្តន្ទាទោសជនជាប់ចោទ កឹម សុខា គឺអនុវត្តស្របតាមច្បាប់ដែលមាននៅកម្ពុជា ។ ការអះអាងនេះធ្វើឡើងនៅក្នុង សម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។...
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជានឹងឆ្លាក់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅវិមានឈ្នះ ឈ្នះ ដើម្បីទុកជាតឹកតាងអណះអំណាងជាប្រវត្តិសាស្រ្តដ៏អស្ចារ្យរុងរឿងល្បីល្បាញររបស់កម្ពុជា សម្រាប់កូនចៅគ្រប់ជំនាន់គ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេសបានឃើញបានដឹងពីព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា ក្រៅពីអត្ថន័យ និងពាក្យស្លោកនានាដែលលេចធ្លោក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នឹងមានការឆ្លាក់នូវអត្តពលិកឆ្នើមកម្ពុជាដែលមានស្នាដៃ និងដែលទទួលបានការវាយតម្លៃខ្ពស់ពីគណៈកម្មការផ្នែកកីឡារៀបចំឱ្យទៅជាតឹកតាងចម្លាក់នៅវិមានឈ្នះ ឈ្នះ។ សេចក្ដីប្រកាសបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលនឹងរៀបចំចងក្រងនូវកម្រងវីដេអូឯកសារប្រវត្តិសាស្រ្តនូវព្រឹត្តិការណ៍ទាំងមូល ក៏ដូចជាវីដេអូនៃគ្រប់វិញ្ញាសារនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយភាពជោគជ័យ និងសោមនស្សរីករាយក្រៃលែង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋ គ្រប់និន្នាការនយោបាយ រក្សានូវភាពនឹងនរ ស្ងប់ស្ងាត់ ថែរក្សានូវសន្តិភាព ដែលកម្ពុជា រកបានដោយលំបាក ហើយសូមកុំចូលរួមតាមការអំពាវនាវ ញុះញង់របស់គណបក្សភ្លើងទៀន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលជាគម្រោងប្រវត្តិសាស្រ្តទី១ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រត្រូវបានគណៈរដ្ឋមន្រ្តីសម្រេចទទួលយកហើយប្រសិទ្ធនាមថា ព្រែកជីកហ្វូណនតេជោ។ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះត្រូវបានប៉ាន់ស្មានថានឹងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារអាមេរិក និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។ យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣បានឱ្យដឹងបន្ថែមថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផលរួចរាល់ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។តាមសិក្សាបង្ហាញថា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រចាប់ពីព្រែកតាកែវនៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា កាលពីថ្ងៃព្រហស្បតិ៍ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនចង់ធ្វើបច្ចុប្បន្នភាពដំណើរការផ្ទៃក្នុងសម្រាប់ការលក់យោធាបរទេសដែលមានតម្លៃរាប់សិបពាន់លានដែលខ្លួនគ្រប់គ្រងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនល្បឿនការអនុម័ត “សម្រាប់យុគសម័យនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រ” ។ សូមបញ្ជាក់ថា ចំណាត់ការនេះកើតឡើងនៅគ្រាដែលសង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញពីដំណើរការនៃការទទួលបានសព្វាវុធនៅក្នុងដៃរបស់សម្ព័ន្ធមិត្តអាមេរិកមានភាពយឺតយ៉ាវពេក ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពលពីរុស្ស៊ី និងចិន ។ ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងឯកសារការពិតថា “ពេលវេលាបានមកដល់ដើម្បីវាយតម្លៃឡើងវិញ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមថ្មី...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានបង្កឱ្យមានក្តីបារម្ភក្នុងប្រទេសនេះ ជុំវិញការរំខានដល់ការនាំចេញទៅកាន់ប្រទេសជិតខាង ។ លោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី បានថ្លែងកាលពីថ្ងៃពុធថា ការឆ្លងត្រូវបានគេរំពឹងថា នឹងបង្កឱ្យមានការរំខានជាបណ្តោះអាសន្នដល់ការនាំចេញទាំងជ្រូករស់ និងសាច់ជ្រូកដែលទើបតែសម្លាប់ថ្មីៗ ។ លោក Limpo...
បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា មេដឹកនាំក្រុម G7 កំពុងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ពួកគេនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ។លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន នឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃអាទិត្យ ។ លោក Oleksiy Danilov មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា “វត្តមានរបស់លោកប្រធានាធិបតីរបស់យើង គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់...
ភ្នំពេញ៖ បុរសខេត្តបាត់ដំបងម្នាក់ បាត់ស្នេហាតែមកត្រូវលាភធំរត់រក ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មី ពីការចាប់សន្លឹកឆ្នោត ក្នុងការប្រគំតន្រ្តីទេសចរណ៍ Cambodia Mega Concert ក្នុងខេត្តបាត់ដំបង កាលពីសប្តាហ៍មុន។ បុរសម្នាក់នោះមានឈ្មោះថា គុណ ក្លិនពីន រស់នៅស្រុកបវេល ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា គាត់មករំសាយទុក្ខរាំលេង នៅការប្រគំតន្ត្រីទេសចរណ៍...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន ទូទាំង១០៥សង្កាត់ ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ពិសេសកុំប៉ះពាល់លុយកាក់ ពីប្រជាពលរដ្ឋក្រៅសេវា។ ការជំរុញបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយ សង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ...
តូក្យូ ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន មិនមានគម្រោងចេញ លិខិតសុំទោស ក្នុងនាមសហរដ្ឋអាមេរិក ចំពោះការប្រើប្រាស់គ្រាប់បែកបរមាណូ លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងឆ្នាំ ១៩៤៥ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង ភាគខាងលិចប្រទេសជប៉ុន សម្រាប់កិច្ចប្រជុំកំពូល ក្រុមប្រទេសសេដ្ឋកិច្ចទាំង៧ នេះបើយោងតាមទីប្រឹក្សាសន្តិសុខជាតិរបស់លោក ។ លោក បៃដិន ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំ...
សេចក្តីបំភ្លឺ របស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីការផ្សព្វផ្សាយព័ត៌មាន របស់បណ្តាញព័ត៌មានមួយចំនួន ដែលមិនបានត្រួតពិនិត្យផ្ទៀងផ្ទាត់ ដែលបង្កឱ្យមានការភាន់ច្រឡំថា ជនរងគ្រោះ ឈ្មោះ មៅ ហេង ដែលស្លាប់យ៉ាងអាណោចអាធ័ម នៅលើម៉ូតូកង់បី ថាបានប្រើប្រាស់ប័ណ្ណ ប.ស.ស. ។
ប៉ាគីស្ថាន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា ប៉ូលិសប៉ាគីស្ថានគ្រោងនឹងឆែកឆេរភូមិគ្រឹះ Lahore របស់អតីតនាយករដ្ឋមន្ត្រី Imran Khan នៅថ្ងៃសុក្រនេះ មន្ត្រីរដ្ឋាភិបាលខេត្ត បានឲ្យដឹងថា ប្រតិបត្តិការមួយ ដែលអាចបង្កឱ្យមានអំពើហិង្សា កាន់តែខ្លាំង នៅគ្រាដែលប្រទេសនេះជួបនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ។...
ហ៊ីរ៉ូស៊ីម៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្រុម G7 របស់ខ្លួនបាន ដាក់ទណ្ឌកម្មថ្មីប្រឆាំង នឹងរុស្ស៊ី ដែលជា “អ្នកបង្កសង្គ្រាមឡើង” ដោយផ្តោតលើការជួញដូរ ត្បូងពេជ្រ ដែលរកកម្រៃបានរបស់ទីក្រុងម៉ូស្គូ និងអង្គភាពជាច្រើនទៀត ដែលពាក់ព័ន្ធនឹងការឈ្លាន ពានមកលើប្រទេសអ៊ុយក្រែន...
ភ្នំពេញ៖ ជំនួបជាមួយហ្វេនៗ របស់កីឡាករបាលទះជម្រើសជាតិកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្កាម៉ល ចាប់ពីម៉ោង ០៣រសៀលតទៅ ដើម្បីឲ្យអ្នកគាំទ្រ បានជួបសំណេះសំណាល ជាមួយអាយដល និងដើម្បីផ្តល់រង្វាន់លុយសុទ្ធ២ម៉ឺនដុល្លារ ដល់ក្រុមជម្រើសជាតិបាល់ទះ ពីថ្នាក់ដឹកនាំកំពូលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ អ្នកណាខ្លះជាហ្វេនអត្តពលិកបាល់ទះរបស់យើង?...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
