បរទេស៖ យោធាថៃ បាននិយាយថា បានត្រៀមខ្លួនជាស្រេចដើម្បីបើកដំណើរការ “ប្រតិបត្តិការកម្រិតខ្ពស់” ដើម្បីប្រឆាំងរាល់ការរំលោភ លើអធិបតេយ្យភាពរបស់ខ្លួន ជាពាក្យខ្លាំងបំផុត នៅក្នុងជម្លោះព្រំដែនដែលកំពុងឆេះជាមួយកម្ពុជា ដែលបានផ្ទុះឡើងជាថ្មី ជាមួយនឹងការប៉ះទង្គិចគ្នា កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កងទ័ពបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
ភ្នំពេញ ៖ យោងតាមការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គ លើកទី១ ប្រចាំឆ្នាំ២០២៥របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃ៦ មិថុនា នេះ បានឲ្យដឹងថា ចាប់ពីខែមិថុនាដល់ខែកញ្ញា នឹងធ្វើឲ្យទឹកនៅក្នុងអាងទន្លេមេគង្គ រួមទាំងកម្ពុជាផង មានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ និងផ្នែកខ្លះមានភ្លៀងធ្លាក់ច្រើន ដែលអាចបណ្តាលឲ្យកើតមាន ជំនន់ទឹកភ្លៀងនៅតាមដងស្ទឹង និងដៃទន្លេ ។ ការអះអាងរបស់ក្រសួងធនធានទឹកនេះ បន្ទាប់ពីក្រសួងបានព្យាករថា ក្នុងខែឧសភា...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថា គន្លឹះ និងបានលើកឡើង អនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ នៃសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ ក្រោមប្រធានបទ “បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)”...
ភ្នំពេញ៖ លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយមិននឹកស្មានថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានសមទ្ធិលផល នូវអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលមានរចនាបថ និងមានភាពធំស្គឹមស្គៃ យ៉ាងអស្ចារ្យបែបនេះ។ ការបង្ហាញចំណាប់ របស់លោកឯកអគ្គរដ្ឋទូតបារាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពី លោកឯកអគ្គរដ្ឋទូត បានដឹកនាំគណប្រតិភូ និងបណ្តាវិនិយោគិនមួយចំនួន អញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ...
ភ្នំពេញ៖នាពីព្រឹកថ្ងៃទី ៦ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រុមហ៊ុន Ford Cambodia និងអ័រគីដេ ឌីវែឡុបម៉ិន “Orkide Development” បានរួមគ្នារៀបចំបើកកម្មវិធីធំប្រចាំឆ្នា គឺព្រឹត្តិការណ៍បើកសាកល្បងរថយន្តហ្វត ២០២៥ “Beyond The Road 2025 Test Drive Festival 2025” ដែលប្រព្រឹត្តនៅបុរី Orkide The Botanic City ស្ថិតនៅផ្លូវជាតិលេខ៦។ ក្នុងពិធីបើកជាផ្លូវការនេះដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក គ្រួច សុភត្ត្រា ជានាយកចាត់ការទូទៅនៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានលើកឡើងថា ការសហការនេះបង្ហាញពីគោលបំណងរបស់យើង ក្នុងការបង្កើតឲ្យមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ លោកបានបន្តថា ការរៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខដមសម្រាប់បងប្អូនរស់នៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ គួរឲ្យបញ្ជាក់ផងដែរថា កម្មវិធីនេះនឹងប្រព្រឹត្តឡើង ៣ ថ្ងៃពេញចាប់ពីថ្ងៃទី ៦ដល់ ៨ ខែមិថុនា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ ព្រឹកដល់ ១០ យប់ ជាឱកាសពិសេសសម្រាប់អ្ននេះជាឱកាសដ៏ល្អសម្រាប់ឲ្យអ្នកដែលចង់ដឹងអំពីសមត្ថភាពពិតប្រាកដនៃរថយន្តដែលអ្នកកំពុងមាន ឬសម្រាប់អ្នកមានបំណងចង់ទិញធ្វើការសាកល្បងផ្ទាល់ជាមួយនឹងផ្លូវសម្រាប់បើកល្បឿនយឺត ខ្សាច់ ទឹក ភក់ និងថ្ម ហើយក៏មានផ្លូវល្បឿនលឿន បើកលក្ខណៈ off-road ជាមួយនឹងអ្នកជំនាញ។...
ភ្នំពេញ ៖ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃត្រូវដោះស្រាយតាមផ្លូវច្បាប់នៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) មិនមែនជាការដោះស្រាយតាមរយៈការធ្វើបាតុកម្មនោះទេ ។ ការលើកឡើងរបស់មអ្នកនាំពាក្យនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋថៃបានជួបប្រជុំម្តុំគ្នាតវ៉ានៅមុខស្ថានទូតខ្មែរប្រចាំទីក្រុងបាងកក ប្រទេសថៃ ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបង្ហាញស្មារតីស្នេហាជាតិនិងការពារអធិបតេយ្យភាពជាតិថៃ ។ លោក ប៉ែន បូណា បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃទី៦ មិថុនានេះថា...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋ បារាំង និង ឯលោកកឧត្តម António Guterres អគ្គលេខាធិការ អ.ស.ប. សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម សន្និសីទ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានលើកឡើងថា តួនាទីរបស់អ្នកនាំពាក្យ គឺមិនត្រូវទុកឲ្យព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ ញុះញង់ ចូលមកបំពុលសង្គម ដោយមិនបានបកស្រាយជូនប្រជាពលរដ្ឋ ឲ្យបានយល់ច្បាស់នោះទេ។ លោក ប៉ែន បូណា បានមានប្រសាសន៍ក្នុងឱកាសអញ្ជើញជាគណៈអធិបតី និងជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅសាលាខេត្តប៉ៃលិនកាលពីពេលថ្មីៗថា រាជរដ្ឋាភិបាល...
ភ្នំពេញ ៖ ជប៉ុន បានបន្ដផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៧,៨លានដុល្លារ ដល់អង្គភាពCMAC ដើម្បីអនុវត្តន៍គម្រោងជំនួយលទ្ធកម្មសម្ភារបច្ចេកទេសបោសសម្អាតមីន នៅកម្ពុជា។ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងលោក SANUI KAZUMASA ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន...
“ការវាយតម្លៃរបស់ពិភពលោក ទាំងមូលចំពោះអាមេរិកបានប្រែជាអវិជ្ជមាន ហើយចំណាប់អារម្មណ៍ល្អចំពោះប្រទេសចិនបានកើនឡើង”។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនប្រឹក្សាយោបល់Morning Consultដែលជាស្ថាប័នស្ទង់មតិរបស់អាមេរិក បានប្រកាសលទ្ធផលស្ទង់មតិបង្ហាញឱ្យឃើញថា គិតត្រឹមចុងខែឧសភា ចំណាប់អារម្មណ៍ល្អរបស់ពិភពលោកចំពោះអាមេរិកបានធ្លាក់ចុះដល់-១,៥ ប៉ុន្តែទិន្នន័យរបស់ប្រទេសចិនបែរជាឡើងដល់៨,៨ ។ ពិតមែនតែនេះគ្រាន់តែជាលទ្ធផល ស្ទង់ប្រជាមតិស្ថាប័នតែមួយក៏ដោយ ក៏ប៉ុន្តែដោយសារការស្ទង់មតិលើកនេះ បានធ្វើឡើងនៅប្រទេសនិងតំបន់ចំនួនជាង៤០ ថែមទាំងភាគច្រើនជាដៃគូផ្នែកសេដ្ឋកិច្ច និងយោធាដ៏សំខាន់បំផុតរបស់អាមេរិក បានជាលទ្ធផលនេះគឺប្រកបដោយ ភាពគួរឱ្យទុកចិត្តនិងការព្រមាន ។ តាំងពីចូលឆ្នាំនេះមក ការដែលអាមេរិកអនុវត្តគោលនយោបាយពន្ធគយ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញមកប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី ការប្ដឹងទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ (ICJ) និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។ យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សយ ចាន់ឌី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ៧មករា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានចាត់ក្រុមការចុះសួរសុខទុក្ខ លោកអនុសេនីយ៍ទោ គង់ សុខុម នាយសេនាធិការខណ្ឌ ដែលកំពុងសម្រាកព្យាបាល ជំងឺនៅមន្ទីពេទ្យកាល់ម៉ែត។ ឱកាសនោះក្រុមការងារបាននាំយកថវិកាដែលចូលរួមពី នាយ-នាយរងខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ៨០០,០០០រៀល រួមនឹងភេសជ្ជៈចម្រុះ...
បរទេស៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយថា គ្មានយន្តហោះរុស្ស៊ីណាមួយ ដែលជាគោលដៅក្នុងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់អ៊ុយក្រែន នាពេលថ្មីៗនេះ ត្រូវបានបំផ្លាញនោះទេ ។ លោកបានប្រាប់សារព័ត៌មាន TASS បែបនេះ ក្នុងបទសម្ភាសមួយ ដែលបានចេញផ្សាយកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជា ដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀន ត្រូវបន្ដប្រតិបត្តិការកុំបន្ធូរដៃលើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥...
ភ្នំពេញ ៖ បន្ទាប់ពីរៀបចំពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” រួចមក មកដល់ថ្ងៃ៥ មិថុនា យុទ្ធនាការនេះ បានទទួលថវិកាបរិច្ចាគ សរុបសមមូល ជាប្រាក់ដុល្លារចំនួន ៣ ៥១៧ ១៩៨ ដុល្លារ ពីសប្បុរសជនចំនួន ២៤១ ៨៣២ នាក់ ។ នេះបើតាមលោក...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អង្គការដៃគូ អង្គការវិជ្ជាជីវៈ វិស័យឯកជន អាណាព្យាបាល និងកុមារសរុបប្រមាណ ៤០០នាក់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរ ពិធីសំខាន់ៗចំនួន ៣ព្រមគ្នា ដែលទី១ ខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សា...
ភ្នំពេញ ៖ ក្រុមអ្នកវិភាគ នៅកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុន ក្រុមយោធារបស់ប្រទេសថៃ នឹងអាចធ្វើរដ្ឋប្រហារ ទំលាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា ចេញពីនាយករដ្ឋមន្រ្តីពាក់ព័ន្ធ ទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ហេតុអ្វីបានជាអ្នកវិភាគហ៊ានអះអាងថា យោធាថៃអាចធ្វើរដ្ឋប្រហារទំលាក់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រានេះ ព្រោះអ្នកវិភាគយោង ទៅលើករណីធ្លាប់បានកើតរួចម្តងមកហើយ នៅខែតុលា ឆ្នាំ២០០៦ ដោយពួកយោធាថៃ បានរៀបចំគម្រោង...
បរទេស៖ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្ម លើចៅក្រមតុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំនួនបួនរូបជុំវិញអ្វីដែលខ្លួនបានពណ៌នាថា ជា “សកម្មភាពខុសច្បាប់ និងគ្មានមូលដ្ឋាន” ប្រឆាំងនឹងអាមេរិក និងអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា បច្ចុប្បន្នយុត្តាធិការរបស់តុលាការ ICC ត្រូវបានទទួលស្គាល់ដោយប្រទេសចំនួន ១២៣...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បីផ្គត់ផ្គង់សម្ភារ ចំនួន ១៣មុខ ជូនអគ្គិសនីសៀមរាប ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន /សហគ្រាសបំពេញ ដើម្បីចូលរួមពិគ្រោះថ្លៃ និង...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន លើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីជាច្រើន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះ Elon Musk បន្ទាប់ពីការរិះគន់របស់មហាសេដ្ឋីបច្ចេកវិទ្យាចំពោះវិក័យប័ត្រពន្ធ និងការចំណាយរបស់គាត់។ លោកMusk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla និង SpaceX និងជាម្ចាស់ក្រុមហ៊ុន X ថ្មីៗនេះបានលាឈប់ពីដំណើរការនាយកដ្ឋានប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលជាស្ថាប័នដែលបង្កើតឡើងដោយ...
កំពង់ធំ: កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបន្តសកម្មភាពយ៉ាងសកម្ម ក្នុងការសហការជាមួយកម្លាំងចម្រុះ ធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងរដូវហាមឃាត់ ក្នុងភូមិសាស្ត្របឹងទន្លេសាប ស្ថិតនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាក់ថា ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះកង...
បរទេស៖ កងទ័ពអាកាសថៃ (RTAF) បានបញ្ជាក់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការទិញយន្តហោះចម្បាំង Saab Gripen E និង F ចំនួន ១២ គ្រឿងពីប្រទេសស៊ុយអែត នៅក្នុងគម្រោងលទ្ធកម្មដែលមានតម្លៃ ៦០ ពាន់លានបាត ដោយការដឹកជញ្ជូនលើកដំបូងត្រូវបានរំពឹងទុកនៅឆ្នាំ ២០២៩ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៦...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយកាលពីថ្ងៃពុធ ដោយហាមជនជាតិ នៃប្រទេសចំនួន ១២ មិនឲ្យចូលទឹកដីអាមេរិក ដោយនិយាយថា វិធានការនេះ គឺចាំបាច់ដើម្បីការពារប្រឆាំងនឹងភេរវករបរទេស និងការគំរាមកំហែង ផ្នែកសន្តិសុខផ្សេងទៀត។ ប្រទេសដែលរងផលប៉ះពាល់រួមមានមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ...
ឡូសអេនជឺលេស៖ តាមការបញ្ជាក់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលាតត្រដាងកាលពីថ្ងៃពុធថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់លោកដូណាល់ ត្រាំ ថា ទីក្រុងមូស្គូ នឹងត្រូវតែឆ្លើយតប ចំពោះការវាយប្រហារទ្រង់ទ្រាយធំ ដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន ទៅលើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្ររបស់រុស្ស៊ី ប៉ុន្មានថ្ងៃមុន។ វាកើតឡើងក្រោយពីកងកម្លាំងអ៊ុយក្រែន បានបើកកការវាយប្រហារដោយយន្ដហោះ គ្មានមនុស្សបើកលើមូលដ្ឋាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការអង្គការ NATO លោក Mark Rutte បានប្រកាសថា លោកនឹងស្នើឡើង នូវគោលដៅចំណាយយោធាថ្មី ដែលសរុបចំនួន ៥ភាគរយ នៃ GDP របស់រដ្ឋសមាជិកនីមួយៗ ក្នុងអំឡុងកិច្ចប្រជុំកំពូល នៅខែមិថុនា នៅទីក្រុងឡាអេដែលជាការកត់សម្គាល់ ដែលមានទំហំកើនឡើង យ៉ាងខ្លាំងពីត្រឹមតែ២ភាគរយប៉ុណ្ណោះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT តុលាការអ៊ុយក្រែន កាលពីថ្ងៃអង្គារបានកាត់ទោសអ្នកកាសែតដែលមានមូលដ្ឋាន នៅប្រទេសអេស្ប៉ាញលោក Anatoly Shariy ដែលជាអ្នករិះគន់ដ៏ខ្លាំងក្លា របស់លោកVladimir Zelensky ឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ដោយកំបាំងមុខពីបទចោទប្រកាន់ពី បទក្បត់ជាតិ។ លោក Shariy បានច្រានចោលសាលក្រមនេះថា ជាការកាត់ក្តីក្លែងបន្លំ ដែលជំរុញ ដោយហេតុផល នយោបាយ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ផ្ទាល់បានចូលរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ។ ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ នាឱកាសអញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ...
ភ្នំពេញ៖ អាគារមរតកតេជោដែលមានកំពស់ ៧ជាន់ មាន១៣៥បន្ទប់ សាងសង់លើផ្ទៃដីជិត ៤ហិកតា ស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ កំពុងបណ្តុះបណ្តាលជំនាញនានាដល់យុវជនប្រមាណជាជិត៣ពាន់នាក់។ អាគារនេះ ជាគំរោងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានសាងសង់រួចនៅលើទឹកដីអតីត ព្រះមហាក្សត្រីព្រះនាង លីវ យី ដែលជាអាគារសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈដល់កូនខ្មែរ នៅខេត្ត តាកែវ និងមកពីខេត្តកំពង់ស្ពឺ កណ្តាល កំពត និងខេត្តផ្សេងទៀត។...
ព្រះមហាក្សត្រ មានព្រះបន្ទូលថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រងពោរពេញ ដោយសម្បត្តិធម្មជាតិ កម្ពុជា រក្សាជំហរបញ្ជូនតំបន់មានជម្លោះ ជាមួយថៃទៅ ICJ សាស្ត្រាចារ្យ ឈាង រ៉ា ណែនាំវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា សហការជាមួយវិទ្យាស្ថានប៉ាស្ទ័របារាំង ការចាប់ខ្លួន មន្រ្តីគណបក្សភ្លើងទៀន មិនពាក់ព័ន្ធនយោបាយ តើលោកស្រីនាយករដ្ឋមន្រ្តីថៃ គួរលាលែង ឬទុកឲ្យយោធាធ្វើរដ្ឋប្រហារ?
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ