ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងតាម ផ្លូវច្បាប់ ចំពោះដល់ការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ ធនឹងការផ្ដល់សេវា ហិរញ្ញវត្ថុដោយគ្មានច្បាប់អនុញ្ញាត។ ការព្រមានចាត់វិធានការនេះ ដោយសារ មានសកម្មភាពផ្សព្វផ្សាយនិងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវា ឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពី ធនាគារជាតិ ធ្វើឲ្យសាធារណជនមានការភាន់ច្រឡំ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានផ្ញើលិខិតចំហរមួយ ជូន លោក គង់ គាំ អ្នកនយោបាយជើងចាស់ តែផ្លាស់ទ្រនំ ដោយចាត់ទុកកាយវិការបស់លោកព្រឹទ្ធាចារ្យ បានបង្ហាញពីភាពទទួលខុសត្រូវ ដែលបន្សល់នូវគំរូដ៏ល្អ សម្រាប់អ្នកនយោបាយជំនាន់ក្រោយ។ ការផ្ញើលិខិតចំហរនេះ ធ្វើឡើង...
បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិត សព្វាវុធអាមេរិក General Atomics បានផ្តល់ជូនអ៊ុយក្រែន នូវយន្តហោះគ្មានមនុស្សបើក Reaper MQ-9 ចំនួនពីរគ្រឿងក្នុងតម្លៃត្រឹមតែ ១ ដុល្លារប៉ុណ្ណោះ ប៉ុន្តែក៏មានកិច្ចព្រមព្រៀង ដ៏ចម្រូងចម្រាសផងដែរ ប្រសិនបើត្រូវបានអនុម័ត នឹងមកជាមួយតម្លៃដឹកជញ្ជូនដ៏សំខាន់...
បរទេស ៖ ប្រធានាធិបតីតួកគីលោក Recept Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា ការសម្រេចចិត្ត របស់បណ្តាប្រទេសណាតូ មួយចំនួន ក្នុងការបញ្ជូនរថក្រោះ ទៅកាន់ប្រទេសអ៊ុយក្រែន គឺជាវិធានការដែលមានហានិភ័យខ្ពស់ ដែលប្រហែល ជាមិនអាចជួយ បញ្ចប់ជម្លោះបានទេ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣...
បរទេស ៖ ស្ថានទូតអាមេរិកនៅប្រជុំកោះ Solomon បានបើកដំណើរការឡើងវិញ នៅថ្ងៃព្រហស្បតិ៍ ជាច្រើនទសវត្សរ៍ បន្ទាប់ពីត្រូវបានបិទ ចំពេលមានការព្រួយបារម្ភ នៅក្នុងទីក្រុងវ៉ាស៊ីនតោន អំពីការប្រគល់កោះប៉ាស៊ីហ្វិក ខាងត្បូងមួយនេះ ទៅកាន់ទីក្រុងប៉េកាំង ។ យោងតាមសរព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បេសកកម្មនៅរដ្ឋធានី Honiara...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឲ្យប្រើប្រាស់ វិញ្ញាបនបត្របណ្តោះអាសន្ន មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា អាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh។ យោងតាមសេចក្ដីជូនដំណឹងរួម របស់ក្រសួងអប់រំ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញចេញដំណើរទៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣២ និងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ការចូលរួមកិច្ចប្រជុំសំខាន់ៗទាំង២ខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោកស្រី រ៉េតណូ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ក្រសួងអប់រំ យុជន និងកីឡា បានធ្វើកំណែទម្រង់ប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជិតរយៈពេល ១០ឆ្នាំមកនេះ ឃើញថា បានបញ្ចប់វប្បធម៌អន្តរាគមន៍។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាង ១ពាន់នាក់ នាថ្ងៃទី២ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងបរិស្ថានកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្ដីពី 3R និងសេដ្ឋកិច្ចចក្រា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨-១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅលើទឹកដីខេត្តសៀមរាប។ វេទិកានេះ ធ្វើឡើងក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថាន នាថ្ងៃទី១ កុម្ភៈ បានឱ្យដឹងថា...
ភ្នំពេញ ៖ លោក គង់ គាំ បានសម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សា គណបក្សភ្លើងទៀន ព្រមទាំងទទួលកំហុស និងសូមអភ័យទោសចំពោះថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរ។ យោងតាមលិខិតថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាពេលថ្មីៗនេះ លោក គង់ គាំ...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រឹកថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៣ បានអនុញាតឲ្យ គណៈប្រតិភូ របស់មូលនិធិអន្តរជាតិ សម្រាប់កិច្ចអភិវឌ្ឍន៏ លើវិស័យកសិកម្ម IFAD (International Fund For Agricultural...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា នៅប៉ុន្មានថ្ងៃខាងមុខនេះ សម្ដេច នឹងប្រកាសដាក់ឲ្យ ដំណើរការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ព្រោះនឹងមានប្រសិទ្ធភាព ដោយផ្សារ ភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ។ ក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអះអាងថា សម្ដេចនឹងអញ្ជើញដឹកនាំរាជរដ្ឋាភិបាលចាស់ (បច្ចុប្បន្ន) ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២-៤៣ ដែលប្រទេសឥណ្ឌូនេស៊ី រៀបចំធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ។ ការអះអាងនេះ គឺស្របតាមស្ថានភាពជាក់ស្ដែងដែលកម្ពុជានឹងមានការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយឥណ្ឌូនេស៊ី បានដាក់ថ្ងៃប្រជុំទាំងពីរលើករបស់ខ្លួន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ចូលឆ្នាំប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះ ប្រជាពលរដ្ឋនឹងមាន ភាពសប្បាយរីករាយ ដោយសារអង្គរសង្ក្រាន្តនៅសៀមរាប នឹងធ្វើកាន់តែធំជាងមុន ហើយនៅតាមបណ្តាខេត្ត ក៏មានរៀបចំផងដែរ ក្រោយខកខានអស់ជាច្រើនឆ្នាំ ។ ក្នុងពិធីសំណេះសំណាល ជាមួយសិស្សជាប់និន្ទេសA នាព្រឹកថ្ងៃ២ កុម្ភៈ សម្តេចតេជោ គូសបញ្ជាក់ថា «ឆ្នាំនេះ...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃពុធម្សិលមិញនេះ បានប្រកាសថា ប្រាក់រង្វាន់យ៉ាងច្រើននឹងត្រូវបាន ផ្តល់ឲ្យដោយបណ្តា ក្រុមអ្នកជំនួញជនជាតិរុស្សី និងមន្ត្រីរដ្ឋាភិបាលរុស្សី ចំពោះជនណាដែលអាចឃាត់ ឬបំផ្លាញអាវុធរបស់បណ្តាប្រទេសលោកខាងលិច ដែលបានបំពាក់ក្នុងប្រទេសអ៊ុយក្រែន។ លោកបន្តថា ទោះបីជារថក្រោះរបស់លោកខាងលិច ដែលធ្លាប់បានសន្យានៅមិនទាន់ បញ្ជូនមកដល់ប្រទេសអ៊ុយក្រែនក្តី ដែលក្នងនោះរួមមានទាំងរថក្រោះ Leopard និង M1 Abram...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសហៅសារជាថ្មី ចំពោះប្រជាពលរដ្ឋខ្មែរដែលជា អ្នកគាំទ្រគណបក្សប្រឆាំង ឬធ្លាប់ជេររាជរដ្ឋាភិបាលរស់នៅក្រៅប្រទេស មិនធ្លាប់មានដីការតុលាការតាមចាប់ខ្លួន គឺអាចធ្វើដំណើរមកលេងកម្ពុជា បានដោយសេរី គ្មានអ្នកណាហាមឃាត់នោះទេ ។ តាមរយៈការឆ្លើយឆ្លងសារជាមួយស្រ្តីម្នាក់ឈ្មោះ ហែម ចន្ថាដែលមានស្រុកកំណើតនៅកំពងធំ ហើយបច្ចុប្បន្ននៅក្រៅប្រទេស ធ្លាប់ជេរប្រមាថមកលើរាជរដ្ឋាភិបាល ដោយសារងប់នឹងការលង់ជឿ ទៅលើក្រុមប្រឆាំងនាពេលថ្មីៗនោះ សម្តេចតេជោបានរំលឹកឡើងវិញថា...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទកន្លងមកនេះ បានធ្វើការប្រកាសដាក់ គោលដៅយោធាថ្មីមួយទៀត ដោយក្នុងនោះកំណត់ធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនបាត់សមត្ថភាព ក្នុងការវាយប្រហារបកមករុស្សីវិញ ទោះបីជាត្រឹមបណ្តោយព្រំដែនក្តី។ សេចក្តីថ្លែងការណ៍ និងប្រកាសដោយប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះ ដែលអ៊ុយក្រែនបានបើកការវាយប្រហារ ទៅលើទីតាំងបំពង់បង្ហូរប្រេងរុស្សីក្នុងតំបន់ Bryansk និងក៏ចំពេលដែលមានព័ត៌មាន ចចាមអារ៉ាមថារដ្ឋាភិបាលអាមេរិក គ្រោងនឹងផ្តល់ប្រព័ន្ធបាញ់មីស៊ីល ចំងាយឆ្ងាយបន្ថែមទៀតឲ្យ រដ្ឋាភិបាលទីក្រុងគៀវផងដែរ។...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅខែកុម្ភៈ ឆ្នាំ២០២៣ នេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជារដ្ឋបាលរាជធានីភ្នំពេញ ក្រសួងអប់រំ យុវជន និងកីឡា និងផ្នែកកីឡា សិក្សាកន្លែងសាងសង់អន្តេវាសនដ្ឋានមួយកន្លែង នៅតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់ផ្តល់ជូនសិស្សក្រីក្រមកពីបណ្តាខេត្តនានា ជាពិសេសនិស្សិត ជានារី និងសិស្សបរទេសមកសិក្សានៅកម្ពុជា។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២...
Update: ធនាគារកណ្តាលរបស់អូស្ត្រាលី និយាយថា ខ្លួននឹងលុបព្រះមហាក្សត្រអង់គ្លេស ចេញពីក្រដាសប្រាក់របស់ខ្លួន ដែលមានរូបព្រះឆាយាល័ក្ខ Elizabeth II នៅលើក្រដាសប្រាក់ ៥ដុល្លាររបស់ខ្លួន ជាមួយនឹងការរចនាថ្មីគោរពដល់ វប្បធម៌ជនជាតិដើមភាគតិច។ នេះបើតាមការផ្សាយ របស់AFP។ ការសម្រេចនេះ មានន័យថា នឹងគ្មាន ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រអង់គ្លេស លើលើរូបិយប័ណ្ណ របស់អូស្ត្រាលី ទៀតឡើយ៕
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកមានបំណងក្នុងការចូលរួម ជួយសម្របសម្រួលនិងដោះស្រាយ បញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Joe Biden មិនមានការជំទាស់ណាទេនោះ។ លោក Netanyahu បានថ្លែងប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន CNN ថា៖ប្រសិនបើភាគីពាក់ព័ន្ធនឹងស្នើសុំខ្ញុំ...
Breaking: អូស្រ្តាលី នឹងដកព្រះឆាយាល័ក្ខណ៍ មហាក្សត្រីអង់គ្លេស ចេញពីរូបិយប័ណ្ណរបស់ខ្លួន, នេះបើតាមAFP។
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា នាពេលឆាប់ៗខាងមុខនេះ ក្រុមនិស្សិតមកពីប្រទេសម៉ាល់ឌីវ នឹងមកសិក្សានៅកម្ពុជា ដើម្បីចាប់យកជំនាញផ្សេង ។ សម្តេចតេជោបន្តថា ក្នុងពេលនិស្សិតម៉ាល់ឌីវ មកសិក្សានៅកម្ពុជានោះ និស្សិតកម្ពុជាក៏ទៅសិក្សានៅម៉ាល់ឌីវដែរ។ សម្តេចឲ្យដឹងទៀតថា ចំពោះគម្រោងនៃការមកសិក្សា របស់និស្សិតម៉ាល់ឌីវនេះ គឺក្រុមមន្រ្តីកម្ពុជាបានត្រៀមលក្ខណៈ ស្វាគមន៍រួចរាល់ហើយ រងចាំតែពួកគេមកប៉ុណ្ណោះ។ សម្តេចថា...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg កាលពីថ្ងៃម្សិលមិញនេះ បានលើកឡើងថា ទំនាក់ទំនងរវាងចិននិងរុស្សី នឹងក្លាយទៅជាកម្លាំងរុញច្រានមកវិញ ចំពោះរបៀបរៀបរយរបស់អន្តរជាតិ។ លោកបានបន្តទៀតថា មិនត្រឹមតែប៉ុណ្ណោះប្រសិនបើ ទំនាក់ទំនងផ្នែកសន្តិសុខ និងយោធាត្រូវបានបន្ថែម កាន់តែខ្លាំងជាងនេះទៀតនោះ វានឹងធ្វើឲ្យមានការគម្រាមកំហែង ដល់បណ្តាប្រទេសលោកខាងលិច និងក៏ដូចជាបណ្តាប្រទេស ក្នុងតំបន់អាស៊ីរបស់គេផងដែរ។ លោក Stoltenberg បានថ្លែងបែបនេះថា៖ ការពិតដែលរុស្សីនិងចិន...
បាដាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងប្រេងរបស់ប្រទេសអ៊ីរ៉ាក់ បានប្រកាសឲ្យដឹងនៅថ្ងៃពុធនេះថា អ៊ីរ៉ាក់បាននាំចេញប្រេងឆៅប្រហែល ១០១.២៤លានបារ៉ែល នៅក្នុងខែមករា ដោយបង្កើតបានប្រាក់ចំណូលបាន ៧,៦៩ពាន់លានដុល្លារអាមេរិក ។ ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយដកស្រង់ស្ថិតិពីអង្គការរដ្ឋ សម្រាប់ទីផ្សារប្រេងថា តម្លៃជាមធ្យមសម្រាប់ប្រេងឆៅអ៊ីរ៉ាក់ នៅក្នុងខែមករាគឺ ៧៥.៩៦ដុល្លារក្នុង១បារ៉ែល ។ សេចក្តីថ្លែងការណ៍បានដាក់ថា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា ទោះបីជាទទួលជោគជ័យណាក៏ដោយ ក៏មិនត្រូវមើលរំលងអំពីកត្តាសន្ដិភាព ព្រោះមិនអាចរស់នៅជាមួយសង្គ្រាមឡើយ ។ នាឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេសA ក្នុងឆ្នាំសិក្សា២០២១-២០២២ ចំនួន ១,០៤៩នាក់ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះអាជ្ញាធរថ្នាក់ក្រោមជាតិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញ សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង ដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ២ឆ្នាំ ចាប់ពីឆ្នាំ២០២០-២០២២ ក្រុមការងារតាមហ្វេសប៊ុករបស់ សម្ដេច ទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៧៦៨គណនី និងដោះស្រាយបាន ៨០២គណនី ហើយនៅសល់ ៦៤៧គណនីទៀត កំពុងដោះស្រាយ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ នឹងអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ ដែលពិធីនេះត្រូវធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។ តាមការឲ្យដឹងពីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា ការប្រលងមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ មានបេក្ខជនប្រលងជាប់មានចំនួន...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃអង្គារថា លោកនឹងកំពុងពិភាក្សាជាមួយប្រធានាធិបតី Volodymyr Zelenskyy លើសំណើចុងក្រោយបង្អស់ របស់អ៊ុយក្រែន សម្រាប់អាវុធទំនើបៗ ដើម្បីការពារប្រឆាំងនឹងរុស្ស៊ី ។ លោក...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ