ព័ត៌មានអន្តរជាតិ

ក្រសួងពាណិជ្ជកម្មចិន កំពុងសិក្សារបាយការណ៍ WTO ទាក់ទងនឹងវិធានការពន្ធគយ របស់អាមេរិក លើដែកថែប និង អាលុយមីញ៉ូម

ប្រភព៖ Xinhua

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្ម របស់ប្រទេសចិន (MOC) បានឲ្យដឹងថា ខ្លួនបានយកសេចក្តីជូនដំណឹង អំពីរបាយការណ៍ របស់អង្គការពាណិជ្ជកម្ម ពិភពលោក (WTO) ទាក់ទងនឹងវិធានការណ៍ របស់ប្រទេសចិន ប្រឆាំងនឹងវិធានការពន្ធគយ ផ្នែកទី២៣២ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងដែកថែប និងអាលុយមីញ៉ូម

មន្ត្រី MOC បានឲ្យដឹងថា ក្រសួងកំពុងសិក្សារបាយការណ៍នេះ ហើយនឹងតាមដានលើវាស្រប តាមច្បាប់របស់ WTO នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

មូលហេតុឫសគល់នៃបញ្ហាក្នុងករណីនេះ គឺចលនាឯកតោភាគី និងគាំពារ របស់សហរដ្ឋអាមេរិក ដោយមន្ត្រីរូបនេះ បានបន្ថែមថា វិធានការតបតរបស់ចិន ត្រូវបានធ្វើឡើងស្របតាមច្បាប់ និងជាសកម្មភាពស្របច្បាប់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេស។

មន្ត្រីដដែលបានឲ្យដឹងថា ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ មក សហរដ្ឋអាមេរិក បានធ្វើឱ្យគំនិតទូទៅនៃ “សន្តិសុខជាតិ” និងបានដាក់ពន្ធលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចេញទៅសហរដ្ឋអាមេរិក ដោយសមាជិក WTO ជាច្រើនរួមទាំងប្រទេសចិន ផងដែរ ។

វិធានការនេះ បាននាំមកនូវការ មិនពេញចិត្តយ៉ាងទូលំទូលាយ ហើយប្រទេសចិន និងសមាជិក WTO ជាច្រើនទៀត បានងាកទៅ រកយន្តការដោះស្រាយ វិវាទរបស់ WTO ។ មន្ត្រីរូបនេះបានបន្ដថា នៅក្នុងខែធ្នូ ឆ្នាំ២០២២ WTO បានសម្រេចថាវិធានការ របស់សហរដ្ឋអាមេរិក បានរំលោភលើច្បាប់របស់ WTO ។

មន្ត្រីរូបនេះបានលើកឡើងថា “ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក បានទទូចឱ្យដើរតាមផ្លូវរបស់ខ្លួន រារាំងការចូលជាធរមាន នៃសេចក្តីសម្រេច របស់ក្រុមប្រឹក្សាអ្នកជំនាញ គេចវេសពីកាតព្វកិច្ចរបស់ខ្លួន និងបដិសេធមិនលុប ចោលវិធានការ ពន្ធគយខុសច្បាប់”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top