ភ្នំពេញ ៖ ក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្ពុជា ប្រកាសទទួលស្វាគមន៍ចំពោះទេសចរចិន មកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ខណៈកម្ពុជាត្រៀមរួចជាស្រេច ក្នុងការទទួលទេសចរចិន ក៏ដូចជា ទេសចរអន្តរជាតិផ្សេងៗទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និង ពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា...
ក្រសួងពាណិជ្ជកម្ម បន្ដសហការជាមួយ ក្រុមហ៊ុនអាមេរិក ដើម្បីនាំចេញផលិតផលកសិកម្មពីកម្ពុជាhttps://dap-news.com/national/2023/01/05/304226/ ឆ្នាំ២០២២ កម្ពុជាទទួលចំណូលជាង ១១លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរhttps://dap-news.com/national/2023/01/05/304150/ នាយករដ្ឋមន្ដ្រីចេញអនុក្រឹត្យ ស្ដីពីការកែប្រែនិងដំឡើង ប្រាក់បំណាច់មុខងារមន្ដ្រីនគរបាលជាតិកម្ពុជាhttps://dap-news.com/national/2023/01/05/304133/ សម្ដេចក្រឡាហោម ស ខេង៖ កីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀន ជាចាំបាច់https://dap-news.com/national/2023/01/05/304129/ រដ្ឋមន្ដ្រីយុត្តិធម៌៖ ស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរ...
ភ្នំពេញ៖ ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ពោលមុនថ្ងៃរំលឹក នូវគុណូបការៈដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត់ ៧មករានេះ បានជួបជុំសមាជិក សមាជិកា និងសកម្មជន យុវជនជាង១៥០០នាក់ ក្រោមអធិបតីភាព លោក នួន...
វៀងច័ន្ទ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ថា ប្រទេសឡាវ បានបើកដំណើរការខ្សែបញ្ជូនថាមពល៥០០គីឡូវ៉ុល តភ្ជាប់ស្ថានីយអគ្គិសនីមួយនៅឯភូមិមួយក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងរបស់ខ្លួន ទៅកាន់តំបន់ព្រំដែននៃប្រទេសកម្ពុជា ។ នៅថ្ងៃព្រហស្បតិ៍នេះ វិទ្យុជាតិឡាវ នៅក្នុងសេចក្តីការណ៍មួយបានដកស្រង់សម្តីអនុរដ្ឋមន្ត្រីក្រសួងថាមពល និងរ៉ែ លោក Thongphat Inthavong បានលើកឡើងនៅក្នុងពិធីសម្ពោធកាលពីថ្ងៃអង្គារថា គម្រោងនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យថាមពលនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសសមត្ថភាពផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋក្នុងស្រុក និងផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច...
ម៉ូស្គូ៖ ទូរទស្សន៍ Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចសន្យា សម្រាប់ការសាងសង់កប៉ាល់ដឹកទំនិញ សម្រាប់កំពង់ផែសមុទ្រកាសព្យែន នៃទីក្រុង Solyanka ។ យោងតាមរបាយការណ៍ ភាគីរុស្ស៊ី នឹងផលិតកប៉ាល់ដឹកទំនិញសម្រាប់អ៊ីរ៉ង់ ដើម្បីប្រើប្រាស់នៅ Solyanka ដែលមានទីតាំងនៅទីក្រុង Astrakhan ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ហើយត្រូវបានអភិវឌ្ឍរួមគ្នាដោយប្រទេសទាំងពីរ។ ការបញ្ជាទិញដែលត្រូវបានដាក់ដោយបណ្តាញដឹកជញ្ជូនសាធារណៈរដ្ឋអ៊ីស្លាមអ៊ីរ៉ង់...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្តដឹកទំនិញស៊ីរីសរុបចំនួន ៦០គ្រឿងទៅកាន់មូលដ្ឋានរបស់ខ្លួននៅភាគខាងជើងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធម្សិលមិញនេះ។ សារព័ត៌មាន SANA បានកត់សម្គាល់ថា ការដឹកជញ្ជូននាពេលថ្មីៗនេះ គឺជាខ្សែចុងក្រោយបំផុតនៃការលួចប្រេងរបស់សហរដ្ឋអាមេរិក ចេញពីប្រទេសស៊ីរី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីខែធ្នូ ក្រសួងការបរទេសស៊ីរី បានប៉ាន់ប្រមាណនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ដែលបណ្តាលមកពីប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកនៅលើដីរបស់ខ្លួនមានចំនួន ១១១,៩ពាន់លានដុល្លារ។ ការខាតបង់ដោយផ្ទាល់ត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៥,៩...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង ខេត្តក្រចេះ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ។ លោកបណ្ឌិត សូមអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើង នៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង ១០ឆ្នាំ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ និងលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នារសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះមកពិនិត្យស្ថានភាពទូទៅ និងពង្រឹងការងារជំនាញនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ ការចុះពិនិត្យ នេះដោយមានការណែនាំពី លោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍...
ភ្នំពេញ៖ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ (One Book One Community) នឹងប្រកាសជាផ្លូវការ និងដាក់ដំណើរការដំបូងនៅលើទឹកដីខេត្តកំពង់ស្ពឺ ស្ថិតនៅបណ្ណាល័យកំពង់ស្ពឺនាថ្ងៃ១៣ ដល់ ១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមប្រធាបបទ “រួមគ្នាលើកកម្ពស់ការអាននៅតាមសហគមន៍” ដើម្បីបណ្តុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យក្នុងចំណោមយុវជនមុនពេលយុទ្ធនាការនេះបន្តសកម្មភាពបន្តបន្ទាប់ទៅខេត្តក្រុងដទៃទៀតទូទាំងប្រទេស។ ថ្លែងក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ...
នារសៀលថ្ងៃទី៤ ខែមករា នៅវិមានសភាប្រជាជនចិន លោកXi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Marcos ប្រធានាធិបតីហ្វីលីពីនដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានលើកឡើងថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកនៅប្រទេសក្រៅពីសមាគមអាស៊ាន ហើយលោកក៏ជាមេដឹកនាំបរទេសរូបដំបូង ដែលប្រទេសចិនបានទទួលបដិសណ្ឋារកិច្ចនៅឆ្នាំនេះផងដែរ។ កាលពី ៤៨ ឆ្នាំមុន ឪពុករបស់លោកនិងអ្នកដឹកនាំជំនាន់មុនរបស់ចិនបានយល់ដឹងច្បាស់អំពីស្ថានភាពនាពេលនោះ ហើយដាក់ចេញគោលនយោបាយតាមនិន្នាការទូទៅ...
ឆ្នាំ២០២២ជាឆ្នាំមិនមែនធម្មតាទេ។១ឆ្នាំកន្លងទៅនេះ លោកXi Jinpingយកចិត្តទុកដាក់ចំពោះប្រជាជន រួមសាមគ្គីនិងដឹកនាំបក្សទាំងអស់ កងទ័ពទាំងអស់និងប្រជាជនគ្រប់ជនជាតិចិនឱ្យខិតខំប្រឹងប្រែង ឈានទៅមុខដោយក្លាហាន ដើម្បីចាប់ផ្តើមដំណើរថ្មីនៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ។ នៅក្នុងសុន្ទរកថាអបអរសាទរបុណ្យចូលឆ្នាំថ្មីឆ្នាំសកល ពាក្យសម្តីមួយរបស់លោកXi Jinping ដែលបានឡើងឡើងថា៖ “ការព្រួយបារម្ភរបស់ប្រជាជន ខ្ញុំចាំបាច់យកចិត្តទុកដាក់ អ្វីដែលប្រជាជនរំពឹងទុក ខ្ញុំចាំបាច់ទៅធ្វើ”បាននាំមកនូវ“ក្ដីរំភើបចិត្តទី១”ក្នុងឆ្នាំ២០២៣ដល់ប្រជាជន។លោកបានថ្លែងថា ធ្វើឱ្យប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ យើងមិនអាចពេញចិត្តចំពោះសមិទ្ធផលនាពេលបច្ចុប្បន្នទេ នៅមានផ្លូវវែងឆ្ងាយទៀតត្រូវដើរ។ ឆ្នាំ២០២២ ដានជើងចុះត្រួតពិនិត្យការងាររបស់លោកXiJinpingបានគ្រប់ដណ្តប់ទូទាំងប្រទេសចិន។ខែមេសា ឆ្នាំ២០២២ ភូមិMaona...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងឱ្យដឹងថា ក្រសួង នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart របស់អាមេរិក ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអាមេរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម។ នាឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart...
វ៉ាស៊ីនតោន៖ សមាជិកសភាតំណាងរាស្រ្តអាមេរិកដែលពិការបានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីម្តងទៀតនៅរសៀលថ្ងៃពុធម្សិលមិញ ដោយមិនមានទីបញ្ចប់ក្នុងការមើលឃើញ ចំពោះភាពជាប់គាំងនយោបាយនៅអាមេរិកនោះទេ។ សមាជិកសភាអាមេរិកលោក Kevin McCarthy មកពីរដ្ឋកាលីហ្វ័រញ៉ា បានបរាជ័យក្នុងការទទួលបានសំឡេងគ្រប់គ្រាន់ជាលើកទីបួន បន្ទាប់ពីសមាជិកសភា ២១ នាក់នៃគណបក្សផ្ទាល់ខ្លួនរបស់លោកមិនបានបោះឆ្នោតឱ្យលោកនោះឡើយ។ សភាបានបោះឆ្នោតបីដងកាលពីថ្ងៃអង្គារ ដែលជាថ្ងៃបើកនៃសមាជលើកទី១១៨ ដែលបានបែងចែក ប៉ុន្តែ McCarthy បានខ្វះសម្លេងគាំទ្រចំនួន ២១៨សំឡេង ដែលត្រូវការដើម្បីធ្វើជាប្រធានសភាបន្ទាប់។ វាជាលើកទីមួយហើយដែលប្រធានសភា –...
គៀវ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសនេះបាននិយាយកាលពីថ្ងៃអង្គារថាឱនភាពថវិកាប្រចាំឆ្នាំរបស់អ៊ុយក្រែនឈានដល់ការប៉ាន់ប្រមាណចំនួន ៩១១,១ ពាន់លាន hryvnias (ប្រហែល ២៤,៩ ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២២ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលនៃមូលនិធិទូទៅនៃថវិការបស់ប្រទេសអ៊ុយក្រែនឈានដល់ប្រហែល ៤០,៧៧ ពាន់លានដុល្លារកាលពីឆ្នាំមុន ជាមួយនឹងជំនួយអន្តរជាតិ និងពន្ធលើតម្លៃបន្ថែមគឺជាអ្នករួមចំណែកធំបំផុត។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ថវិការបស់ប្រទេសអ៊ុយក្រែនបានទាក់ទាញជំនួយចំនួន ១៣,១៤ ពាន់លានដុល្លារ និងប្រាក់កម្ចីចំនួន ១៥,៤ពាន់លានដុល្លារពីដៃគូបរទេសរបស់ប្រទេសនេះក្នុងឆ្នាំ២០២២...
ស្វាយរៀង ៖ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពិនិត្យអនុវត្តលើការងារអភិវឌ្ឍន៍ខេត្តស្វាយរៀង ដើម្បីឲ្យខេត្តមួយនេះ កាន់តែមានភាពរីកចម្រើនទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសនាំយកទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឲ្យកាន់តែទូលំទូលាយ ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលបច្ចុប្បន្ន។ បើតាមមន្ត្រីសាលាខេត្តស្វាយរៀងឲ្យដឹងថា ការងារអភិវឌ្ឍន៍នៅខេត្តស្វាយរៀងក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកម៉ែន វិបុល ជាអភិបាលខេត្ត គឺមានផែនការអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងការធ្វើឲ្យខេត្តស្វាយរៀងមានការរីកចម្រើននិងក៏ក្លាយទៅជាខេត្តដែលមានសក្តានុពលទេសចរណ៍ផងដែរ។ មន្ត្រីដដែលបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះបានសម្រេច រៀបចំទីតាំងស្ថានីយ៍បូមទឹកឆៅ ដើម្បីពង្រីកវិសាលភាពប្រព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀងជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយនិងបានសម្រេចលើការរៀបចំច្រាំងទន្លេវ៉ៃគោបន្ថែមទៀតខាងលិចស្ពានហាវ៉េផ្លូវជាតិលេខ១ ខាងជើងផ្លូវ ដោយមានការរៀបចំឱ្យមានបញ្ជរមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា...
កំពត៖ អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ ពុទ្ឋបដិមាខ្ពស់ជាងគេនៅកម្ពុជា និងពិភពលោកក្នុងរចនាបទទ្រង់ភ្នែន លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាបានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល។ លោកឧបនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងពិធីបើកកាតដ្ឋានសាងសង់ពុទ្ឋបដិមាកំពស់១០៨ម៉ែត្រ លើកំពូលភ្នំបូកគោ នាចំណុចវាលស្រែ៥០០នាព្រឹកថ្ងៃទី៤ មករាកន្លងមកនេះ។ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនសុខាអូតែល ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្ដួចផ្ដើមគំនិតសាងសង់ ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ ព្រះពុទ្ធសាសនាដ៏ធំមួយនៅព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកធនាគារ ARDB និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមគោរពអនុញាតជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប...
បរទេស៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ប្រទេសថៃនឹងមិនដាក់ការត្រួតពិនិត្យ Covid-19 តឹងរ៉ឹងចំពោះអ្នកទេសចរចិនទេ ប៉ុន្តែនឹងធ្វើដូចគ្នាទៅនឹងអ្នកទេសចរមកពីប្រទេសដទៃទៀតដែរ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Anutin Charnvirakul បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ មុនពេលចូលរួមកិច្ចប្រជុំរបស់ទីភ្នាក់ងាររដ្ឋាភិបាលដើម្បីពិភាក្សាអំពីការរៀបចំសម្រាប់ការមកដល់នៃភ្ញៀវទេសចរចិន...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការី បានអញ្ជើញចុះត្រួតពិនិត្យការប្រើប្រាស់ឥណទានក្រោមគម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនរោងម៉ាស៊ីនចំនួន៣ នៅខេត្តព្រែវែង មាន៖ រោងម៉ាស៊ីនកិនស្រូវ យី ពៅ ,រោងម៉ាស៊ីន ឈិត ប៊ុន ថន និងរោងម៉ាស៊ីនកិនស្រូវ ឈុន...
បរទេស៖ ឧស្សាហកម្មសណ្ឋាគា រនៅក្នុងប្រទេសថៃកំពុងស្វែងរកពលករចំណាកស្រុក ដើម្បីជួយសម្រាលការខ្វះខាតបុគ្គលិក ខណៈដែលអ្នកទេសចររាប់លាននាក់ បានត្រឡប់មកប្រទេសថៃវិញ។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោកស្រី Marisa Sukosol Nunbhakdi ប្រធានសមាគមសណ្ឋាគារថៃ (THA) បានអំពាវនាវឱ្យរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់ដែលមានស្រាប់ ដើម្បីបង្កភាពងាយស្រួលដល់ពលករចំណាកស្រុកក្នុងការធ្វើការក្នុងឧស្សាហកម្មសណ្ឋាគារ ដើម្បីជួយសម្រាលការខ្វះខាតកម្លាំងពលកម្ម។...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក នៅតែស្ថិតក្នុងភាពចលាចល ដោយមិនមានប្រធានសភាជាប់ឆ្នោតនៅឡើយ នៅថ្ងៃទីពីរនៃការបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សមាជិកសភាបានបោះឆ្នោតកាលពីយប់ថ្ងៃពុធ ដើម្បីពន្យារពេលរហូតដល់ថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ ដោយអូសបន្លាយភាពជាប់គាំងនយោបាយជាប្រវត្តិសាស្ត្រ ដែលបានធ្វើឱ្យសភាជាន់ទាបពិការ។ សមាជិកសភាអាមេរិក Kevin McCarthy មកពីរដ្ឋកាលីហ្វ័រញ៉ា បានបរាជ័យក្នុងការទទួលបានសំឡេងគ្រប់គ្រាន់បីដងទៀតនៅមុនថ្ងៃ ដោយសារការបែងចែក ឬបែកបាក់ផ្ទៃក្នុងបក្ស។ សមាជិកសភាបានបោះឆ្នោតបីដងកាលពីថ្ងៃអង្គារ ដែលជាថ្ងៃបើកនៃសមាជលើកទី១១៨ ដែលបានបែងចែក – ប៉ុន្តែ...
បរទេស៖ តួលេខពីទីភ្នាក់ងារប៉ូលីសរបស់ប្រទេសនេះបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសជប៉ុនបានឃើញការស្លាប់ចំនួន ២ ៦១០ នាក់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០២២ ដែលជាកំណត់ត្រាទាបថ្មីមួយសម្រាប់រយៈពេល៦ឆ្នាំជាប់ៗគ្នា។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា មានការស្លាប់តិចជាង២៦ នាក់ក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាតួលេខទាបបំផុតចាប់តាំងពីឆ្នាំ ១៩៤៨ ដែលជាឆ្នាំដំបូងដែលមានទិន្នន័យដែលអាចប្រៀបធៀបបាន។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ប្រជានេសាទ ឈ្មោះ ឃឹមសារិន ហៅតូ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននេសាទជាប់សត្វអណ្តេីកសមុទ្រ(ល្មិច) ចំនួនមួយក្បាល នៅម្ដុំកោះដូង ខេត្តកំពត។ប្រជានេសាទរូបនេះបានធ្វេីការប្រគល់សត្វអណ្តេីកសមុទ្រឱ្យទៅស្នាក់ការកោះពោធិ៍ ដេីម្បីមានវិធានការបន្ត។ ដោយអនុវត្តន៍តាមបញ្ជាដោយផ្ទាល់របស់ឧត្តមនាវីឯក ទៀ សុខា...
ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា កាលពីឆ្នាំ២០២២ ចំណូលដែលទទួលបានពីការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរបានចំនួន ១១ ៥២៨ ១៥៨ដុល្លារ កើនឡើង២០៨២% បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២១ ហើយសម្រាប់ភ្ញៀវទេសចរវិញ មានចំនួន ២៨៧ ៤៥៤នាក់ កើនឡើង ២១៣៣%។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ...
ភ្នំពេញ៖ ដើមឆ្នាំថ្មី២០២៣ នាំលាភនាំជ័យជូន ដល់អតិថិជនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីស ដែលរស់នៅខេត្តត្បូងឃ្មុំ ខេត្តព្រះសីហនុខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ ចំនួន៤នាក់មានសំណាង គាស់ឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន ៤ គ្រឿងពីភេសជ្ជៈប៉ូវកម្លាំង WURKZ។ អ្នកដែលឈ្នះរង្វាន់ទាំង៥នាក់ រួមមាន៖ ១) លោក ម៉ោក ម៉ាញ រស់នៅខេត្តត្បូងឃ្មុំ ២) លោក សា ស្រលីហ៊ឹន រស់នៅខេត្តព្រះសីហនុ ៣) អ្នកស្រី ឡុង ព្រឹម រស់នៅខេត្តកំពង់ធំ ៤) អ្នកស្រី អ៊ុន គឹមអុល រស់នៅខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន ខ្មែរ ប៊ែវ៊ើរីជីស បានធ្វើការប្រគល់រង្វាន់ម៉ូតូ Honda Dream ជូនដល់អតិថិជនរួចរាល់ហើយ កាលពីពេលថ្មីៗនេះនៅខេត្តកំពង់ស្ពឺ ក្នុងការប្រគំតន្ត្រីឆ្លងឆ្នាំ Cambodia Countdown Concert 2023 ផ្ទាល់តែម្តង ដោយគ្រោងនឹងធ្វើការចែកជូនបន្តទៀត នាពេលខាងមុខ។ អតិថិជនរបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ បានបញ្ចេញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានមកទទួលយករង្វាន់ពិតៗពីក្រុមហ៊ុន រួមទាំងបានចូលរួមកម្សាន្ត ក្នុងកម្មវិធីការប្រគំតន្ត្រីឆ្លងឆ្នាំផងដែរ។ ភេសជ្ជៈប៉ូវកម្លាំង WURKZ ត្រូវបានផលិតឡើង ដោយប្រើបច្ចេកវិទ្យាទំនើបបំផុត នាំចូលពីប្រទេសអាល្លឺម៉ង់ និងសម្បូរទៅដោយសារជាតិចិញ្ចឹម រួមមាន វីតាមីន B6 និង B12 សារជាតិតូរីន កាហ្វេអ៊ីន អ៊ីណូស៊ីតុល និងលីស៊ីន ដែលសារធាតុទាំងអស់នេះ ជួយរក្សាលំនឹងថាមពល កាត់បន្ថយការអស់កម្លាំង ពីសកម្មភាពកីឡាជាច្រើនម៉ោង បង្កើនមុខងារការចងចាំ និងរក្សាកម្រិតកង្វះជាតិទឹក ក៏ដូចជាជួយបន្សាបជាតិស្រវឹង និងជួយពង្រឹងស្មារតីនៅពេលកំពុងបើកបរ។ កាន់តែពិសេស ញុំាភេសជ្ជៈប៉ូវកម្លាំង WURKZឥឡូវនេះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ Honda Dream ស៊េរីថ្មីចំនួន១២០០គ្រឿង រង្វាន់៥លានរៀល និងរង្វាន់ប្រាក់សុទ្ធជាច្រើនសន្ធឹកសន្ធាប់។ កុំភ្លេចញុំា វើក រង្វាន់ម៉ូតូ និងប្រាក់សុទ្ធកំពុងរង់ចាំអ្នក! ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បង្កើនថាមពលឥតឈប់ឈរ! គាស់កាន់តែច្រើន ឈ្នះកាន់តែច្រើន! តាមដានហ៊្វេសប៉ុកផេករបស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដើម្បីទទួលបានព័ត៌មានបន្ថែម៖ https://www.facebook.com/WurkzCambodia
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការកែប្រែ និងដំឡើងប្រាក់បំណាច់មុខងារមន្ដ្រីនគរបាលជាតិកម្ពុជា។
ភ្នំពេញ៖នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបណេះសំណាល ជាមួយថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ នៃការប្រកួតកីឡាជាតិលើកទី៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡារ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោក...
ភ្នំពេញ៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ស្ថាប័នតុលាការ នៅមិនទាន់ឆ្លើយតបបានល្អប្រសើរទៅនឹងសំណូមពរ នៃស្ថានភាព ពិសេសដោយឡែកជាក់ស្ដែងមួយចំនួន នៅក្នុងរឿងក្តីព្រហ្មទណ្ឌ ក្នុងនោះចំពោះជនរងគ្រោះជាអនីតិជន។ យោងតាមសេចក្តីណែនាំរបស់ក្រសួងយុត្តិធម៌ នាថ្ងៃទី៥ មករា លោក កើត រិទ្ធ បានកត់សម្គាល់ឃើញថា ចៅក្រម និងព្រះរាជអាជ្ញា នៅតាម...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងប្រាប់សមត្ថកិច្ចថា សភាពការណ៍សន្ដិសុខនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ រក្សាបានល្អប្រសើរប៉ុន្ដែពួកឧក្រិដ្ឋជន និងអ្នកប្រព្រឹត្តបទល្មើស ពួកគេមិនទាន់បោះបង់ចោលនៅឡើយ ចំពោះផែនការទុច្ចរិតរបស់ខ្លួន។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
មណ្ឌលគិរីៈ ស្ត្រីវ័យ៤៥ឆ្នាំម្នាក់ ជាភរិយាស្របច្បាប់របស់ នាយកក្រុមហ៊ុនទូរសព្ទចល័តមួយប្រចាំខេត្តមណ្ឌលគិរី បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅស្ថាប័ណតុលាការ ដើម្បីទាមទាររកយុត្តិធម៌និងទាមទារសំណង ជំងឺចិត្តរហូតដល់ពីរម៉ឺនដុល្លាអាមេរិកថែមទៀតផង។ ករណីនេះត្រូវបានស្វាមីជំទាស់ច្រានចោលទាំងស្រុង។ ជុំវិញករណីនេះអង្គភាពដើមអម្ពិលនៅព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ គឺបានទទួលពាក្យបណ្តឹងដែលស្ត្រីរងគ្រោះ ដាក់ជូនទៅអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងបទសម្ភាសជាមួយអ្នកសារព័ត៌ មាន...
ខេត្តត្បូងឃ្មុំ៖ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបិទមន្ទីរពេទ្យកណ្ដាលរ៉ូយ៉ាល់ ដែលមានទីតាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ការសម្រេចបិទនេះធ្វើឡើង បន្ទាប់ពីមន្ត្រីជំនាញបានពិនិត្យឃើញថា មន្ទីរពេទ្យមួយនេះដំណើរការដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។ យោងសេចក្តីសម្រេចលេខ ២៥១០សខ.ខតឃ របស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំបញ្ជាក់យ៉ាងច្បាស់ថាមន្ទីរពេទ្យនេះគឺមពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិបានឆ្លើយតបចំពោះ មតិមួយចំនួនលើកឡើងថា អ្នកនាំពាក្យផ្សាយរឿងព្រំដែន ស្ងប់ស្ងាត់ ប៉ុន្តែប្រជាពលរដ្ឋបានបង្ហោះថា ទ័ពនិងប្រជាពលរដ្ឋខ្មែរកំពុងប៉ះទង្គិចជាមួយទាហានថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ...
ប្រែសម្រួល ឈូក បូរ៉ា ភ្នំពេញ៖ កម្ពុជា គ្រោង នឹង ប្តូរ ឈ្មោះ ផ្លូវ ហាយវ៉េ ដ៏ សំខាន់...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ