ថ្ងៃទី១៦ ខែកញ្ញាឆ្នាំ២០២២ លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញ ថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ប្រមុខរដ្ឋ នៃអង្គការសហប្រតិបត្តិការ សៀងហៃលើកទី២២ ដែលប្រារព្ធធ្វើនៅទីក្រុង Samarkand ប្រទេសអ៊ូបេគីស្ថាន ។ លោកបានអញ្ជើញឡើងថ្លែង សុន្ទរកថា គន្លឹះក្រោមចំណងជើងថា« ក្តាប់ជាប់ចរន្ត នៃយុគសម័យ បង្កើនសាមគ្គីភាព...
ភ្នំពេញ៖តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានព្រមានដកតំណែងអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងកងកម្លាំងថ្នាក់ណាក៏ដោយ ដែលរកឃើញថាមិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន ដោយបណ្ដែតបណ្ដោយ ឱ្យមានការលេងល្បែងស៊ីសងនៅតាមមូលដ្ឋាន។
ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានដាក់ចេញបទបញ្ជាឱ្យអាជ្ញាធរនិងកងម្លាំងត្រូវបង្រ្កាបល្បែងស៊ីសងខុសច្បាប់ឱ្យទាន់ពេលវេលានិងដាច់ណាត់បំផុត។
ភ្នំពេញ ៖ បន្ទាប់ពីបែកធ្លាយវីដេអូរឿងរ៉ាវ លោក នាយកសាលាសេរី ក្រុងតាខ្មៅ ប្រើប្រាស់ហិង្សាលើសិស្សរបស់ខ្លួនដែលមិនបានគោរពវិន័យសាលា បានធ្វើឲ្យមានផ្ទះការវែកញ៉ែក ចែករំលែកទស្សនៈរៀងៗខ្លួន មានទាំងយល់ស្របទង្វើរបស់លោនាយក ហើយក៏មានការមិនពេញចិត្តចំពោះការប្រើប្រាស់កម្លាំងបាយ ក្នុងការអប់រំដល់សិស្សានុសិស្សនោះ បានឈានមកដល់ទីបញ្ចប់ហើយ ក្រោយត្រូវរ៉ូវគ្នារវាងលោកនាយក និងអាណាព្យាបាលសិស្ស។ ក្រោយហេតុការណ៍នេះ មានការជជែកដេញដោលជាខ្លាំងពីសំណាក់មហាជនរួចមកនោះ ក៏ឃើញមានការ ចេញមុខបកស្រាយពីហេតុការណ៍ខាងលើនេះ រៀងៗខ្លួនពីសំណាក់លោកនាយកផ្ទាល់ ក៏ដូចជាអាណាព្យាបាលផ្ទាល់ផងដែរ តែយ៉ាងណាមិញ...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសអ៊ីស្រាអ៊ែល បានបើកការវាយប្រហារទៅលើទីតាំងយោធាជាច្រើនកន្លែងក្នុងរដ្ឋធានីទីក្រុង ដាម៉ាសប្រទេសស៊ីរីកាលពីយប់ ថ្ងៃសុក្រម្សិលមិញនេះ។ ប្រភពដដែលបានបន្តទៀតថាទោះបីជាយ៉ាងណាក្តី ប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានធ្វើការរាំងខ្ទប់មីស៊ីលទាំងនោះបានជោគជ័យនៅលើអាកាសប៉ុន្តែសម្លេងផ្ទុះ បានបន្ទរលឺពាសពេញ ទីក្រុងជាមួយនឹងមីស៊ីលជាច្រើនគ្រាប់របស់អ៊ីស្រាអ៊ែល។ លើសពីនេះផងដែរអ៊ីស្រាអ៊ែលក្នុងថ្ងៃតែមួយ ក៏បានបាញ់មីស៊ីលសំដៅទីតាំង ផ្សេងទៀតក្បែរទីក្រុងដាម៉ាសដូចជានៅតំបន់ Sayyida Zainab ផងដែលជឿជាក់ថាទីកន្លែងលាក់ខ្លួនដ៏សំខាន់របស់ ក្រុមប្រយុទ្ធ Hezbollah និងក្រុមចលនា Shiite ផងនោះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖យោងតាមអ្នកឆ្លើយតបរបស់ទូរទស្សន៍ CNN ពីសំណាក់ការលើកឡើងដោយអនុប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក David Cohen កាលពី ថ្ងៃសុក្រម្សិលមិញនេះបានទស្សទាយថាប្រធានាធិបតិចិនលោក Xi Jinping មានបំណងចង់ឲ្យយោធារបស់គាត់អាចមានសមត្ថភាពក្នុងការវាយយកកោះតៃវ៉ាន់ឲ្យបានយ៉ាងហោចណាស់នៅក្នុងឆ្នាំ២០២៧។ សេចក្តីថ្លែងរបស់លោក Cohen ត្រូវបានយកមករាយការណ៍ដោយអ្នកកាសែត CNN នាង Katie Bo Lillis ដែលកន្លងមកធ្លាប់បានអះអាងខ្លួនឯងថាលោក Xi...
បរទេស៖មន្ត្រីរដ្ឋាភិបាលអាមេរិកបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកព័ត៌មានរបស់ទូរទស្សន៍ CNN កាលពីថ្ងៃសុក្រម្សិលមិញនេះថាទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយ អាមេរិកក្នុងការ ប្រឆាំងរុស្សីមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ឡើយទៅដល់សេដ្ឋកិច្ចរបស់រុស្សី។ មន្ត្រីទាំងនោះក៏បានពោលអះអាងទៀតថា មិនត្រឹមតែមិនបានធ្វើឲ្យប៉ះពាល់ដល់រុស្សីនោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យរុស្សីរកបានចំណូលកាន់តែច្រើនពីការនាំចេញថាមពលរបស់ខ្លួន ព្រមទាំងការពង្រឹងរូបិយវត្ថុរបស់រុស្សី នៅលើទីផ្សារថែមទៀតផង។ គួរឲ្យដឹងដែរថាចាប់តាំងតែពីពេលចាប់ផ្តើមប្រតិបត្តិការលើប្រទេសអ៊ុយក្រែន មកប្រទេសរុស្សីបានក្លាយទៅជាប្រទេសដែលទទួលរងទណ្ឌកម្មសេដ្ឋកិច្ចខ្លាំងជាងគេនិងច្រើនជាងគេបំផុត របស់ពិភពលោកពីសំណាក់សហរដ្ឋអាមេរិកណាតូនិអឺរ៉ុប។ កាលពីដើមសប្តាហ៍កន្លងទៅនេះប្រធានាធិបតីរុស្សីលោក Vladimir Putin បានបង្ហាញពីរបាយការណ៍ សេដ្ឋកិច្ចប្រចាំឆ្នាំដោយអះអាងថាកំណើនរបស់រុស្សីកំពុងបន្តកើនឡើងហើយជឿជាក់ថាទណ្ឌកម្ម សេដ្ឋកិច្ចទាំងនោះគឺបានត្រឹមទទួល រងបរាជ័យប៉ុណ្ណោះ៕...
អ៊ូបេគីស្ថាន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់ ពី” ការព្រួយបារម្ភ” របស់ប្រទេសចិន ចំពោះអ៊ុយក្រែន នៅក្នុងកិច្ចពិភាក្សាតទល់មុខគ្នាជាលើកដំបូងជាមួយប្រធានាធិបតី ហ្ស៊ី ជិនពីង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ។ ប៉ុន្តែថ្លែងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន លោក ពូទីន...
ប្រទេសកម្ពុជា ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២៖ ក្រុមហ៊ុន Meta នឹងពង្រីកវិសាលភាពនៃកិច្ចប្រជុំកំពូលផ្នែកទីផ្សារប្រចាំឆ្នាំរបស់ខ្លួនទៅកាន់បណ្ដាប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះ ដែលរួមមាន បង់ក្លាដែស កម្ពុជា ឡាវ ប៉ាគីស្ថាន និងស្រីលង្កា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០២២ នេះ។ កិច្ចប្រជុំនេះនឹងក្លាយជាជំនួបថ្នាក់ដឹកនាំផ្នែកទីផ្សារថ្នាក់តំបន់ និងពិភពលោក ដើម្បីស្វែងយល់ និងពិភាក្សាអំពីបច្ចេកវិទ្យា...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស។ ក្រុមការងារនេះ មានលោក សុខ ផល ជាប្រធានដឹកនាំ និងមានអនុប្រធាន ព្រមទាំងសមាជិកចំនួន១១នាក់៕
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យល្បឿនលឿន និងក្រុមការងារសង្គ្រោះ របស់គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ ទៅទទួលយកបុរសម្នាក់ ដែលបានជួនគ្រោះថ្នាក់ថ្មបាក់សង្កត់ជើង បណ្តាលឲ្យបាក់ជើងខាងស្តាំ ពីកោះរ៉ុង មកកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ លោកឧកញ៉ា ទៀ វិចិត្រ...
បរទេស៖ អគ្គលេខាធិកាអង្គការណាតូ លោក Jens Stoltenberg បានធ្វើការអះអាងថា ជម្លោះរវាងរុស្សីនិងអ៊ុយក្រែន នឹងមិនអាចបញ្ចប់ទៅ ក្នុងរយៈពេលឆាប់ៗពេកនោះទេ ទោះបីជាមកដល់ពេលនេះ រដ្ឋាភិបាលទីក្រុងគៀវបានបើកការប្រយុទ្ធ យ៉ាងមានប្រសិទ្ធភាព ក្នុងការដណ្តើមទឹកដីមួយចំនួន ពីរុស្សីមកវិញក្តី។ ថ្លែងទៅកាន់ប៉ុស្តិវិទ្យុ របស់ BBC លោក Stoltenberg បានបន្តទៀតថា៖ វាពិតជារឿងដែលគួរឲ្យនឹកស្មាន មិនដល់និងមោទនភាពមែនទែន...
ឡុងដ៏៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា អ្នកកាន់ទុក្ខមកពីទូទាំងចក្រភពអង់គ្លេស និងជុំវិញពិភពលោក កំពុងតម្រង់ជួរពេញ១ថ្ងៃដើម្បីចូលមើលក្តារមឈូស របស់ព្រះមហាក្សត្រិយានី ខណៈដែលព្រះសពរបស់ ទ្រង់តម្កល់ទុកនៅក្នុងពិធីរបស់រដ្ឋ ។ អ្នកតាមដានក្នុងជួររដ្ឋាភិបាល បានប៉ាន់ប្រមាណថា ពេលវេលារង់ចាំគឺលើសពី១៤ម៉ោង ដោយជួរទាំងនោះមានចម្ងាយជិត៨គីឡូម៉ែត្រ ដោយឆ្លងកាត់ទីក្រុងឡុងដ៍ ។ ព្រះរាជា Charles...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា កុមារជាង១៤,៦ លាននាក់នៅសហរដ្ឋអាមេរិក បានធ្វើតេស្តវិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ ចាប់តាំងពីការចាប់ផ្តើម នៃជំងឺរាតត្បាត ។ នេះបើយោងតាមរបាយការណ៍ ចុងក្រោយ ចេញដោយបណ្ឌិតសភា កុមារអាមេរិក ហៅកាត់ (AAP) និងអង្គការកុមារ និងសមាគមមន្ទីរពេទ្យ បានបង្ហាញដូច្នេះ ។...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា ការគាំទ្រសម្រាប់លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីលោក ឡើងកាន់តំណែង ដោយទទួលរងនូវកំហឹង កាន់តែខ្លាំងឡើង ចំពោះពិធីបុណ្យសព របស់រដ្ឋសម្រាប់ អតីតមេដឹកនាំ ស៊ិនហ្ស៊ូ អាបេរ...
ប៉េកាំង៖ អគ្គីភ័យដ៏ធំមួយបានឆាបឆេះអគារការិយាល័យយ៉ាងខ្ពស់មួយនៅកណ្តាលទីក្រុង Changsha រដ្ឋធានីនៃខេត្ត Hunan ភាគខាងត្បូងប្រទេសចិន នៅថ្ងៃសុក្រ ទី១៦ កញ្ញានេះ។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា អគារទូរគមនាគមន៍ចិន ដែលមានកម្ពស់ជាង ២០០ ម៉ែត្រនេះ...
បរទេស៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាវាយោធារុស្ស៊ី និងចិន កំពុងចូលរួមក្នុងការល្បាតរួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិកជាលើកទីពីរក្នុងរយៈពេលមួយឆ្នាំ។ នាវាសរុបចំនួន ៨គ្រឿង កំពុងចូលរួមក្នុងប្រតិបត្តិការនេះ ដែលមានបំណងគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រួតពិនិត្យផ្លូវសមុទ្រ និងការពារទ្រព្យសម្បត្តិសេដ្ឋកិច្ចដែនសមុទ្រនៃប្រទេសទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការល្បាតរួមគ្នាលើកទីពីរចាប់តាំងពីខែតុលាឆ្នាំ ២០២១ គឺជាផ្នែកមួយនៃកម្មវិធីនៃកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ថា លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន បានដើរលើគន្លងផ្លូវដោយប្រុងប្រយ័ត្នជុំវិញការលុកលុយរបស់រុស្ស៊ី មកលើអ៊ុយក្រែន នៅក្នុងអំឡុងកិច្ចពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងទង្វើដែលមានតុល្យភាពល្អិតល្អន់បំផុត ដែលអ្នកវិភាគបានលើកឡើងថា មិនងាយស្រួលសម្រាប់ទីក្រុងប៉េកាំង...
នៅថ្ងៃទី ១៥ ខែកញ្ញា សន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ចិនអាស៊ានលើកទី១០ (ខាងក្រោមនេះ ហៅកាត់ថា សន្និសីទនវានុវត្តន៍ចិនអាស៊ាន) បានបើកធ្វើនៅទីក្រុងណាននីង ភូមិភាគស្វយ័ត ក្វាងស៊ីប្រទេសចិន។ ទីតាំងកម្មវិធី ថតដោយ Lei Qijun សន្និសីទនវានុវត្តន៍ ចិនអាស៊ាននាឆ្នាំនេះ បានបើកដំណើរការ និងចេញផ្សាយបណ្តុំការងារសំខាន់ៗ របស់ក្រសួង វិទ្យាសាស្ត្រ...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើង ជាទស្សនៈទានជុំវិញ បញ្ហាច្បាប់ចរាចរណ៍ ដោយលោកចង់ឃើញ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយគេចខ្លួន ត្រូវកាត់ទោសជាទម្ងន់ ។ យោងតាមសំណេរ លើបណ្តាញសង្គម ហ្វេសប៊ុក របស់លោករដ្ឋមន្ត្រី នាថ្ងៃទី១៦ កញ្ញានេះ បានរៀបរាប់ថា “ពេលខ្ញុំនិយាយថារឹតបន្តឹងច្បាប់ចរាចរណ៍មួយចំនួនធំយល់ថា ខ្ញុំសង្កត់លើការផាកវិន័យ...
ថ្ងៃទី១៦ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចសន្ទនាក្របខណ្ឌតូចនៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិក្រុងSamarkand ហើយផ្លាស់ប្តូរយោបល់ស្តីពីការអភិវឌ្ឍអង្គការសហប្រតិបត្តិការសៀងហៃនិងបញ្ហាសំខាន់ៗអន្តរជាតិនិងក្នុងតំបន់ពាក់ព័ន្ធនឹងនយោបាយនិងស្ថានការណ៍សេដ្ឋកិច្ចក្នុងតំបន់។ លោកXi Jinpingបានលើកឡើងថា ចាប់ពី ការបង្កើតឡើងអង្គការសហប្រតិបត្តិការសៀងហៃជាង២០ឆ្នាំមក តែងតែជ្រោងទង់ “ស្មារតីសៀងហៃ”ជានិច្ច ហើយបានស្វែងរកមាគ៌ាធំឡើងបែបថ្មីមួយនៃអង្គការអន្តរជាតិ។ត្រូវពូនជ្រំទំនុកចិត្តទៅវិញទៅមកផ្នែកនយោបាយ ធ្វើកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ទៅវិញទៅមក ប្រកាន់ខ្ជាប់ការរាប់អានគ្នាដោយសមភាព ផ្តួចផ្តើមការបើកទូលាយនិងបរិយាប័ន្ន។ពិភពលោកពេលបច្ចុប្បន្នមិនមានសន្តិភាពទេ យើងត្រូវតែធ្វើឱ្យកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែស៊ីជម្រៅ។ លោកXi Jinpingបន្តទៀតថា បក្សកុម្មុយនីស្តចិនជិតនឹងបើកសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដើម្បីគូសផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍប្រទេសចិនក្នុងដំណាក់កាលបន្ទាប់។ ជានិច្ចកាល...
ការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតគឺជាឧក្រិដ្ឋកម្មឆ្លងដែនទូទៅ ។ ចាប់ពីខែមីនាដល់ខែមិថុនាឆ្នាំ ២០២២ នេះ ស្ថាប័នសន្តិសុខសាធារណៈចិននិងផ្នែកប៉ូលីសនៃរដ្ឋសមាជិកចំនួន ៧៦ នៃអង្គការប៉ូលីសព្រហ្មទណ្ឌអន្តរជាតិបានចូលរួមក្នុងប្រតិបត្តិការប្រឆាំងនឹងបទឆរបោក ដោយបានកម្ទេចទីតាំងប្រព្រឹត្តបទល្មើសចំនួន ១៧៧០ នៅប្រទេសជាច្រើននិងស្ទាក់ចាប់បានមូលនិធិខុសច្បាប់ជាង ៥០ លានដុល្លារអាមេរិក ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃក្រសួងសន្តិសុខសាធារណៈចិនបានថ្លែងថា ការធ្វើកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិតឆ្លងដែនជាទំនួលខុសត្រូវរួមរបស់សមត្ថកិច្ចប៉ូលីសគ្រប់ប្រទេសទាំងអស់។ ស្ថាប័នសន្តិសុខសាធារណៈចិននឹងអនុវត្តនូវច្បាប់ប្រឆាំងការឆបោកទូរគមនាគមន៍តាមអ៊ីនធឺណិត ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់អន្តរជាតិបន្ថែមទៀតនិងវាយបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មឆបោកទូរគមនាគមន៍និងតាមអ៊ីនធឺណិត ៕វិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ៖ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ គណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ខែកញ្ញានេះ បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំ ណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុនសែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគល់ជូនកងទ័ព និងគ្រួសារកងទ័ព ដែលឈរជើងការពារព្រំដែន នៃកងពលធំអន្តរាគមន៍លេខ៣ ទិសប្រាសាទព្រះវិហារ។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍...
ពេលថ្មីៗនេះមជ្ឃណ្ឌល ចិន-អាស៊ាន និងសមាគមមិត្តភាពចំពោះបរទេសទីក្រុងប៉េកាំង បានសហការគ្នា ប្រារព្ធធ្វើសកម្មភាព”ទិវាចិន-អាស៊ាន ២០២២”។ លោក Chen Dehai អគ្គលេខាធិការមជ្ឃណ្ឌលចិន-អាស៊ាន និងឯកអគ្គរាជទូតឯកអគ្គរដ្ឋទូតពាក់ព័ន្ធប្រទេសដូច ជាលោកជំទាវខែកកែមាលីឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន និងតំណាងមកពីគ្រប់មជ្ឈដ្ឋានចំនួនជាង១២០រូប បានអញ្ជើញចូលរួម។ លោក Chen Dehaiបានថ្លែងថាឆ្នាំនេះគឺខួប៣១ គម្រប់នៃការបង្កើតទំនាក់ទំនង សន្ននារវាងចិននិងអាស៊ាន ហើយក៏ជាខួប៥៥ឆ្នាំ នៃការបង្កើតអាស៊ានឡើងហើយក៏ជាឆ្នាំទី១...
ក្រុមចម្រុះជាតិសាសន៍ ដែលមានប្រទេសស្ថាបនិក ចំនួន៥ រួមមានប្រទេសចិន កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និង តាជីគីស្ថាន បានរួមកម្លាំងគ្នា កាលពីឆ្នាំ១៩៩៦ ក្នុងការបង្កើតឡើង អង្គការកិច្ចសហប្រតិបត្តិការ សៀងហៃ (SCO) គឺជាអង្គការ នយោបាយ សេដ្ឋកិច្ចនិង សន្តិសុខអឺរ៉ាស៊ី ។ ៥ឆ្នាំក្រោយ គឺនៅឆ្នាំ២០០១...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ បានឯកភាពគ្នា មិនបិទច្រកទ្វារពំ្រដែន ជាឯកតោភាគីឡើយ ហើយការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយហេតុផល ច្បាស់លាស់។ យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ ក្រសួងមហាផ្ទៃ ស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ...
បរទេស ៖ អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បាននិយាយភ្លាមៗ នៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រថា ជាលទ្ធផល នៃការវាយប្រហារ ដោយកាំភ្លើងធំ របស់អ៊ុយក្រែន គឺមានជនស៊ីវិលម្នាក់ បានស្លាប់ និងពីរនាក់បានរងរបួសនៅក្នុងទីក្រុង Valuyki ។ គ្រាប់ផ្លោងដែលអាចឆ្លង កាត់ប្រព័ន្ធការពារដែន អាកាសរុស្ស៊ី បានបំផ្លាញយានជំនិះចំនួន...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានលើកឡើងថា “មូលដ្ឋានពិតជាមាន” សម្រាប់ការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។ លោក Kanaani ដែលបានធ្វើការកត់សម្គាល់ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ បានបន្ថែមថា ទីក្រុងតេអេរ៉ង់ មិនបានដាក់ចេញនូវតម្រូវការថ្មី ក្នុងការឆ្លើយតបចុងក្រោយ របស់ខ្លួន...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានជំរុញប្រទេសចិន កុំឱ្យគាំទ្រសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ដោយលើកឡើងថា ពិភពលោកត្រូវតែរួបរួមគ្នា ដើម្បីប្រឆាំងនឹងការឈ្លានពាន របស់ទីក្រុងម៉ូស្គូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន The National។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បានប្រាប់សារព័ត៌មាន CNN ឲ្យដឹងថា “យើងមិនគិតថានរណាម្នាក់គួរតែនៅក្រៅផ្ទះនោះទេ ពិភពលោកទាំងមូល...
ថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់នៅទីក្រុង Samarkand ប្រទេសអូបេគីស្ថាន លោក Xi Jinping ប្រធានរដ្ឋចិននិង លោក Shavkat Mirziyoyev ប្រធានាធិបតីអូបេគីស្ថានបានជួបពិភាក្សាគ្នា ។ ប្រមុខរដ្ឋប្រទេសទាំងពីរ បានប្រកាសថានឹងពង្រីកកិច្ច សហប្រតិបត្តិការផ្តល់ ប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីអនុវត្តសហគមន៍រួមវាសនា ។ លោក Xi...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ