ភ្នំពេញ ៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានថ្លែងថា ផែនការជាតិ ទសវត្សរ៍សុវត្ថិភាព ចរាចរណ៍ផ្លូវគោក លើកទី២ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ គឺជាផែនទីបង្ហាញផ្លូវលើកិច្ចការទប់ស្កាត់...
ចិន ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា ការតវ៉ាប្រឆាំងនឹងវិធានការណ៍ជំងឺកូវីដ-១៩ ដ៏តឹងរឹងនៅក្នុងប្រទេសចិន បានផ្ទុះឡើងរហូតដល់យប់ថ្ងៃទី២ ហើយបានរីករាល ដាលដល់ទីក្រុងធំៗ ។ក្រុមបាតុករប្រមូលផ្តុំគ្នានៅរដ្ឋធានីប៉េកាំង និងមជ្ឈមណ្ឌលហិរញ្ញវត្ថុ ដ៏ធំក្រុងសៀងហៃ ដែលអ្នកខ្លះបានអំពាវនាវឱ្យប្រធានាធិបតី ហ្ស៊ី ជិនពីង ចុះចេញពីតំណែង ។ ក្រុមបាតុករខឹងសម្បារ...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានៈ លោក កើត ឆែ ជំនួយការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានឋានៈស្មេីរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន។ សូមបញ្ជាក់ថា លោក កើត ឆែ...
សេអ៊ូល ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានថ្លែងថា គោលដៅចុងក្រោយ របស់ប្រទេសរបស់លោក គឺដើម្បីទទួលបាននូវកម្លាំង នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុត របស់ពិភពលោក ខណៈដែលលោកបានលើកកម្ពស់ មន្ត្រីយោធារាប់សិបនាក់ ដែលពាក់ព័ន្ធនឹងការបាញ់បង្ហោះមីស៊ីលផ្លោងដ៏ធំបំផុត...
តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបជាមួយលោក Pope Pius XII និងរដ្ឋលេខាធិការ របស់លោកក្នុងអំឡុង សង្គ្រាមលោកលើកទី២ ដើម្បីស្វែងរកការសម្រុះសម្រួល ក្នុងគោលបំណងចង់បញ្ចៀសសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ៨ខែមុនពេល ដែលជប៉ុនវាយប្រហារ Pearl Harbor ក្នុងខែធ្នូ ឆ្នាំ១៩៤១ ឯកសារហូលី ដែលទើបឃើញ ដោយទីភ្នាក់ងារសារ ព័ត៌មានក្យូដូ...
YAOUNDÉ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា គ្រោះបាក់ដីនៅរដ្ឋធានី Yaounde របស់ប្រទេសកាមេរ៉ូន បានសម្លាប់មនុស្សយ៉ាងហោចណាស់១១នាក់ ដែលចូលរួមក្នុងពិធីបុណ្យសព មួយកាលពីថ្ងៃអាទិត្យ ។ មន្ត្រីក្នុងតំបន់បានប្រាប់ ដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋដូច្នេះ ។ ជនរងគ្រោះ បានប្រមូលផ្តុំគ្នា នៅលើកំពូលភ្នំមួយ សម្រាប់ពិធីបុណ្យរំលឹកដល់មនុស្ស៥នាក់...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យលោក Vitali Klitschko អភិបាលក្រុង គៀវ អតីតអ្នកប្រដាល់អាជីព បានវាយបកវិញ ចំពោះការរិះគន់ របស់ប្រធានាធិបតី អ៊ុយក្រែន ជុំវិញវិធានការជួយ ប្រជាពលរដ្ឋទប់ទល់ នឹងការដាច់ចរន្តអគ្គិសនី...
តេអេរ៉ង់៖ មេបញ្ជាការកងឆ្មាំ បដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថា ប្រជាជាតិអ៊ីរ៉ង់ នឹងប្រឈមមុខនឹងការប៉ុនប៉ង របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលស្វែងរកការសាបព្រួសភាពមិនចុះសម្រុង និងការបែកបាក់នៅក្នុងប្រទេស ហើយនឹងរារាំងផែនការ អរិភាពរបស់ពួកគេ។ ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់ក្រុមនៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់នៅទីក្រុង Zahedan ភាគអាគ្នេយ៍ លោក Hossein Salami បានលើកឡើងថា...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រី ប៉ាឡេស្ទីន លោក Mohammed Ishtaye បានចោទប្រកាន់អ៊ីស្រាអែល ពីការរឹបអូសយកទឹកក្រោមដី ពីរភាគបី របស់ប៉ាឡេស្ទីន ហើយបង្វែរវាចូលទៅក្នុងទីក្រុង និងការតាំងទីលំនៅរបស់ខ្លួន។ លោក Ishtaye បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅមុនសន្និសីទទឹកអារ៉ាប់លើកទី៤ ដែលរៀបចំដោយប៉ាឡេស្ទីន ក្រោមពាក្យស្លោក Arab Water Security...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលរាជធានី-ខេត្ត ត្រូវពង្រឹង សេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវាដឹកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ និងដឹកសព ដោយមិនតម្រូវឱ្យបង់ថ្លៃឡើយ។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២៧ វិច្ឆិកា លោក ម៉ម ប៊ុនហេង បានថ្លែងថា ក្រសួងធ្លាប់បានធ្វើការណែនាំ ករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា...
ភ្នំពេញ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) កាលពីចុងសប្តាហ៍ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែន សុខដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអជ្ញាធរ យុវជន និងផ្នែដែលពាក់ព័ន្ធផ្សេងទៀត។ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ ផ្លូវបេតុងចំនួន៦ខ្សែ ប្រវែង២៨គីឡូម៉ែត្រ ស្ថិតនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ សមិទ្ធផលថ្មីនេះ គឺជាជាចំណងដៃ របស់លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក្រោយចូលកាន់តំណែងបានរយៈពេល៧ថ្ងៃ។ ថ្លែងនៅក្នុងឱកាស ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ។ ឱកាសពិសេសបញ្ចុះតម្លៃជូន 3០% សម្រាប់អតីតនិស្សិត សាកលវិទ្យាល័យ អាស៊ី...
បរទេស៖ ឃ្លាំងស្តុកអាវុធលោកខាងលិច កាន់តែតានតឹងបន្ទាប់ពីការផ្ទេរអាវុធ រាប់មិនអស់ទៅកាន់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យវាកាន់តែពិបាកសម្រាប់យោធា របស់អង្គការណាតូ ក្នុងការធ្វើតាមការសន្យារបស់អ្នកនយោបាយ ដើម្បីបន្តគាំទ្រទីក្រុងគៀវជាមួយនឹងអ្វីដែលខ្លួនត្រូវការ ឱ្យបានយូរតាមដែលវាត្រូវការ , នេះបើតាមកាសែត New York Times បានរាយការណ៍កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត...
បរទេស៖ យ៉ាងហោចណាស់ទាហានរុស្ស៊ី ៩ ៣១១នាក់បានស្លាប់ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនកាលពី ៩ ខែមុន, នេះបើយោងតាមការស៊ើបអង្កេតឯករាជ្យដែលធ្វើឡើងរួមគ្នាដោយ BBC Russian Service និងសារព័ត៌មានឯករាជ្យរបស់រុស្ស៊ី MediaZona ។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ចំនួនពីររូប ក្នុងនោះរួមមានលោក យ៉ង សាំង កុមារ ប្រធានគណៈកម្មាធិការនាយក នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងលោក ឡឹក សុធារ អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងគ្រប់គ្រងអំណាច។ បើតាមលិខិតស្នើសុំចូលរួម ជីវភាពនយោបាយនេះ លោកទាំងពីរ បានគូសបញ្ជាក់ពីមូលហេតុ ដែលនាំឱ្យលោកស្នើសុំចូលរួមជីវភាព...
បរទេស៖ របបយោធាមីយ៉ាន់ម៉ា បានកាត់ទោសបុគ្គលបួននាក់ឱ្យជាប់ពន្ធនាគារយ៉ាងហោចណាស់ ៩៥ ឆ្នាំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីតុលាការដែលគ្រប់គ្រង ដោយរបបយោធាបានកំណត់ថា ពួកគេជាប់ពាក់ព័ន្ធក្នុងចលនាតស៊ូប្រដាប់អាវុធ, នេះបើយោងតាមប្រភពដែល ដឹងពីករណីរបស់ពួកគេ។ យោងតាមសារព័ត៌មាន Myanmar Now ចេញផ្សាយកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងចំណោមនោះ មានអតីតសមាជិកសភា មកពីគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD)...
បរទេស៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សឈ្មោះ Hikvision របស់ចិនបានច្រានចោល ការអះអាងដែលថា ទីក្រុងប៉េកាំងអាចប្រើប្រាស់ផលិតផលរបស់ខ្លួន សម្រាប់ការធ្វើចារកម្ម បន្ទាប់ពីការសម្រេចចិត្តរបស់ចក្រភពអង់គ្លេស ក្នុងការរឹតបន្តឹងការប្រើប្រាស់កាមេរ៉ាសុវត្ថិភាពរបស់ខ្លួន នៅកន្លែងរដ្ឋាភិបាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅកាន់ភ្នាក់ងារសារព័ត៌មាន គឺក្រុមហ៊ុន Hikvision ដែលជាក្រុមហ៊ុនផ្តល់សេវា CCTV...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដោយដកស្រង់សម្តី អ្នកនាំពាក្យរបស់ក្រសួងគឺលោក Anatoly Glaz ថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេស បេឡារុស លោក Vladimir Makey បានទទួលមរណភាពភ្លាមៗ កាលពីថ្ងៃសៅរ៍ ។ លោក Anatoly Glaz បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសនេះ អស់រយៈពេលមួយទសវត្សរ៍។ យោងតាមសារព័ត៌មាន...
បរទេស៖ ទីក្រុងវ៉ាស៊ីនតោនបានហាមឃាត់ការនាំចូល និងលក់ឧបករណ៍ទូរគមនាគមន៍ថ្មី ពីក្រុមហ៊ុនផលិតដ៏ធំបំផុត របស់ប្រទេសចិន ដោយសារតែ “ហានិភ័យដែលមិនអាចទទួលយកបាន” ដែលអាមេរិកចោទថា បានបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រពីគណៈកម្មការទំនាក់ទំនងសហព័ន្ធអាមេរិក (FCC) ការហាមឃាត់នេះ ផ្តោតលើផលិតផលបច្ចេកវិទ្យា ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានឲ្យដឹងថា បញ្ហារបស់ប្រទេសអ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក នឹងមិនត្រូវបានដោះស្រាយ តាមរយៈការចរចានោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA ។ ថ្លែងសុន្ទរកថានៅពេលថ្លែងទៅកាន់សមាជិក នៃកងកម្លាំងស្ម័គ្រចិត្ត Basij របស់អ៊ីរ៉ង់ លោក Khamenei បានពន្យល់ថា មានតែតាមរយៈ...
ស្ដុកហូម៖ អ្នកជំនាញមកពីទីភ្នាក់ងារថាមពលស៊ុយអែត បានព្រមានកាលពីថ្ងៃសៅរ៍ថា ស្ថានភាពថាមពលនឹងកាន់តែអាក្រក់ នៅរដូវរងាក្រោយ នៅក្នុងប្រទេសស៊ុយអែត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ស៊ុយអែត ដែលធ្លាប់មានបទពិសោធន៍ តម្លៃថាមពលខ្ពស់ ពិសេសរួចហើយ អាចរំពឹងថា នឹងមានតម្លៃខ្ពស់ជាងនៅរដូវរងាបន្ទាប់ កាសែត Dagens Nyheter (DN) បានរាយការណ៍ដោយដកស្រង់សម្តីលោក Anders Wallinder ប្រធានផ្នែកសន្តិសុខ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រដាស់ប៉ុន្មានសន្លឹកនេះ គឺស្ថិតក្នុងចំណោមឯកសារមួយចំនួន ដែលកាលពីជាងសាមសិបឆ្នាំមុនបានធ្វើអោយរូបខ្ញុំ ក៏ដូចជាឪពុកម្តាយរបស់ខ្ញុំមានសេចក្តីរំភើបរីករាយជាខ្លាំងពេលបានទទួលវាម្តងៗ។ លោក បានបញ្ចេញនូវមនោសញ្ចេតនា តាមfacebook ថា “ថ្ងៃនេះខ្ញុំអាចបង្ហាញវាទៅកូនៗរបស់ខ្ញុំ ហើយសង្ឃឹមថាសាមសិបឆ្នាំខាងមុខ ខ្ញុំនឹងអាចបង្ហាញវាទៅចៅៗរបស់ខ្ញុំដែរ”។ លោក បន្តថា “សូមអរគុណសហការីរបស់ខ្ញុំដែលបានរកឃើញឯកសារដែលនៅសេសសល់មួយចំនួនតូចនេះ ហើយបានរក្សាទុកជាងដប់ឆ្នាំកន្លងមក ហើយទើបបានផ្ញើរមកអោយខ្ញុំ។ ឯកសារកាលនៅរៀនពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យមួយចំនួនធំមិនត្រូវបានរក្សាទុកឬបាត់...
ស៊ីចាង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ពលរដ្ឋចំនួន១០នាក់បានស្លាប់ នៅក្នុងហេតុការណ៍ភ្លើងឆេះផ្ទះល្វែង ក្នុងទីក្រុង Urumqi រដ្ឋធានីនៃតំបន់ស៊ីចាង (Xinjiang) ភាគខាងលិចនៃប្រទេសចិន ។ ហេតុការណ៍នេះបានធ្វើឱ្យផ្ទុះកំហឹងយ៉ាងខ្លាំង នៅតាមប្រព័ន្ធអ៊ីនធើរណេត ។ ទីក្រុងនេះស្ថិតនៅក្រោម ការរឹតបន្តឹងពីជំងឺកូវីដ-១៩ យ៉ាងតឹងរ៉ឹងចាប់តាំងពីដើមខែសីហា ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា...
ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ ក្រុមសកម្មប្រយុទ្ធ al-Shabab ប្រមាណជាង១០០នាក់ត្រូវបានសម្លាប់ នៅក្នុងអំឡុងពេលប្រតិបត្តិការ ដោយកងទ័ពជាតិរបស់ប្រទេសសូម៉ាលី ។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប បានបញ្ជាក់ប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសៅរ៏ថា ក្រុមសកម្មប្រយុទ្ធ al-Shabab ជាង១០០នាក់ ត្រូវបានសម្លាប់នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានគ្រោងទុកដោយកងទ័ពជាតិសូម៉ាលី និងដៃគូអន្តរជាតិរបស់ខ្លួន នៅឯព្រំដែននៃតំបន់...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា នាយកដ្ឋានប្រឆាំងភេរវកម្ម ហៅកាត់ (CTD) បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ភេរវករចំនួន៩នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការដែលមានមូលដ្ឋាន លើផ្នែកចារកម្មដាច់ដោយឡែក នៅក្នុងខេត្ត Punjab ភាគខាងកើតនៃប្រទេសប៉ាគីស្ថាន ។ បើយោងតាម CTD ក្នុងរដ្ឋ Punjab បុគ្គលិក...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារគ្រោះមហន្តរាយ របស់ប្រទេស បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ដោយសារ ការរញ្ជួយដីដ៏ខ្លាំងក្លានៅក្នុងខេត្ត ជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើង ដល់៣១៨នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀត នៅតែបាត់ខ្លួននៅឡើយ ។ គួរបញ្ជាក់ថា គ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័របានវាយប្រហារកោះជ្វាខាងលិច កាលពីថ្ងៃចន្ទ ។ សាកសពចំនួន៨នាក់ទៀត ត្រូវបានរកឃើញនៅក្នុងប្រតិបត្តិការរុករកកាលពីថ្ងៃសៅរ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣១៨នាក់ នេះបើតាមអនុប្រធានផ្នែកឆ្លើយតបបន្ទាន់ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ Fajar Setiawan បានប្រាប់ដល់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះ ។ លោក Setiawan បានលើកឡើងថា គ្រោះរញ្ជួយដីនេះក៏បានធ្វើឱ្យមនុស្សចំនួន៧.៧២៩នាក់ បានរងរបួសនៅក្នុងស្រុក Cianjur ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតនោះ បានបំផ្លាញផ្ទះ ចំនួន៥៨.០៤៩ខ្នង និងមនុស្សចំនួន៧៣.៦៩៣នាក់ត្រូវបានផ្លាស់ទីលំនៅ ។ លោក Joshua Banjarnahor អ្នកនាំពាក្យការិយាល័យស្វែងរក និងជួយសង្គ្រោះនៃខេត្ត West Java បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានថា ភ្លៀងបានបង្អាក់ដល់បេសកកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។ យោងតាមទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានឱ្យដឹងថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងស្រុក Cianjur ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ទៀត ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់ បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាព ប្រជាធិបតេយ្យដែលកំពុងកាន់អំណាច បន្ទាប់ពីចាញ់ការបោះឆ្នោត ក្នុងតំបន់កាលពីថ្ងៃសៅរ៍ ។ អ្នកបោះឆ្នោតនៅកោះតៃវ៉ាន់ យ៉ាងច្រើនលើសលប់បានជ្រើសរើសយក គណបក្សប្រឆាំង Kuomintang ឬ ហៅកាត់ថា KMT នៅក្នុងការប្រជែងសំខាន់ៗជាច្រើននៅទូទាំងកោះ ដែលគ្រប់គ្រងដោយខ្លួនឯង នៅក្នុងការបោះឆ្នោតមួយ ដែលការព្រួយបារម្ភដ៏យូរអង្វែង អំពីការគំរាមកំហែងពីប្រទេសចិន បានដណ្តើមយកអាសនៈ ខណៈបញ្ហាក្នុងស្រុក បន្តកើតមានបន្ថែមទៀត ។ គួររំលឹកថា លោកស្រី Tsai ធ្លាប់បានថ្លែងជាច្រើនដងអំពី “ការប្រឆាំងចិន និងការពារកោះតៃវ៉ាន់” នៅក្នុងដំណើរការនៃការធ្វើយុទ្ធនាការសម្រាប់គណបក្សរបស់លោកស្រី ។ ប៉ុន្តែបេក្ខជនបក្ស លោក Chen Shih-chung ដែលចាញ់ការប្រជែងតំណែងជាអភិបាលក្រុងតៃប៉ិ បានតែលើកពីបញ្ហានៃការគំរាមកំហែងរបស់បក្សកុម្មុយនិស្ត២-៣ដងមុនពេលលោកប្តូរទៅបញ្ហាក្នុងស្រុកវិញភ្លាមៗព្រោះមានការចាប់អារម្មណ៍តិចតួច ។ លោកស្រី Tsai បានធ្វើការលាលែងពីតំណែង កាលពីល្ងាចថ្ងៃសៅរ៍ ដែលជាប្រពៃណីមួយ បន្ទាប់ពីការបាត់បង់ដ៏ធំមួយ នៅក្នុងសុន្ទរកថាខ្លីមួយ ដែលលោកស្រីក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រផងដែរ ។ លោកស្រីបានថ្លែងថា “ខ្ញុំត្រូវតែទទួលខុសត្រូវទាំងអស់ ។ ប្រឈមនឹងលទ្ធផលបែបនេះ មានវិស័យជាច្រើនដែលយើងត្រូវពិនិត្យឲ្យស៊ីជម្រៅ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ម៉ូស្គូ៖ អ្នកផ្តល់ព័ត៌មាន នៅក្នុងសេវាសន្តិសុខសហព័ន្ធ (FSB) របស់រុស្ស៊ី បានដាក់ស្លាកសញ្ញាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថាជាមនុស្សញៀនថ្នាំ នៅក្នុងអ៊ីមែលដែលចែករំលែក ជាមួយ Newsweek។ អ៊ីមែលចុះថ្ងៃទី០៥ ខែមីនា បានគូររូបភាពអំពីរបៀប ដែលមេដឹកនាំរុស្ស៊ី ត្រូវបានមើលដោយអ្នកខ្លះនៅឯ FSB ។ វាគឺជាការបញ្ជូនលើកទីពីរដោយភ្នាក់ងារ ដែលមានឈ្មោះថា ខ្យល់នៃការផ្លាស់ប្តូរ ទៅកាន់លោក Vladimir...
បរទេស៖ លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ឧស្សាហកម្មការពារជាតិយក្ស Rostec ដើរតួយ៉ាងសំខាន់ក្នុងការធានា “អធិបតេយ្យភាពបច្ចេកវិទ្យា” របស់រុស្ស៊ី ប៉ុន្តែចាំបាច់ត្រូវប្រើបទពិសោធន៍ប្រយុទ្ធពិតប្រាកដក្នុងការទប់ទល់នឹងសព្វាវុធរបស់លោកខាងលិចនៅអ៊ុយក្រែន ដើម្បីធ្វើឱ្យប្រព័ន្ធក្នុងស្រុកមួយចំនួនកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា Rostec បានទទួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការផលិត និងការនាំចេញផលិតផលបច្ចេកវិទ្យាខ្ពស់ មិនត្រឹមតែសម្រាប់យោធាប៉ុណ្ណោះទេ...
Metfone STARS រដូវកាលទី2 បំបែកឯតទគ្គកម្មប្រវត្តិសាស្ត្រ ដែលមានអ្នកចូលមើល 577លានដង ដោយកំណត់ឡើងវិញ នូវកន្លែងលេងសម្រាប់អ្នកបង្កើតឌីជីថល
មិត្តហ្វូន ដាំដើមឈើ ១០០០ដើម នៅខេត្តសៀមរាប រួមដៃគ្នាដើម្បីអនាគត ប្រកបដោយចីរភាព
“Glow Run Wonderland 2025” នាំភាពស្រស់ស្អាតបៃតង ទៅកាន់ខេត្តសៀមរាប
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ បានអំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់កម្លាំងជួរមុខ និងជនភៀសសឹកជាថវិកា ឬគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ។ តាមរយៈសេចក្ដីអំពាវនាវរបស់ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្របពេលដែលបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ កំពុងបន្តអូសបន្លាយដោយសារការបន្តរំលោភបំពានរបស់...
ភ្នំពេញ ៖ មន្រ្តីយោធាយើងដែលម្នាក់ ដែលត្រូវទាហាន និងប៉ូលិសថៃ បាញ់ដោយប្រើកាំភ្លើងគ្រាប់ជ័រ និងគ្រាប់បែកផ្សែង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរចំភ្នែកនោះ បាននិងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យអង្គឌួង ។ មន្រ្តីយោធារូបនេះ គឺពលបាលឯក ម៉ន...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ