បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានព្រមានថា ការកើនឡើងតម្លៃថាមពលអាច ប៉ះពាល់ដល់សេដ្ឋកិច្ចសហភាពអឺរ៉ុប។ ដោយបានផ្តាច់ខ្លួនចេញពីធនធានថាមពលរបស់រុស្ស៊ី ប្លុកឥឡូវនេះពឹងផ្អែកលើការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) ដែលមានតម្លៃថ្លៃជាងពីបណ្តាប្រទេស ដូចជាសហរដ្ឋអាមេរិកហើយដោយ បានបញ្ជូនតម្លៃឧស្ម័នធម្មជាតិឡើង ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយ និងកំពុងជំរុញឱ្យទីក្រុងប្រ៊ូសែល ពិចារណាអនុវត្តការកំណត់តម្លៃឡើងវិញផងដែរ។ នៅក្នុងបទសម្ភាសន៍ថ្ងៃសុក្រជាទៀងទាត់ របស់គាត់ជាមួយវិទ្យុ Kossuth...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្សី លោក Vladimir Putin បាននិយាយនៅឯវេទិកាបច្ចេកវិទ្យា អនាគតនៅទីក្រុង មូស្គូកាលពីថ្ងៃសុក្រថា ទណ្ឌកម្មរបស់លោកខាងលិច បានជំរុញដោយអចេតនាដល់វិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យារបស់រុស្ស៊ី កាន់តែរីកចម្រើននិងរឹងម៉ាំឡើង ។ ក្នុងនោះផងដែរលោកក៏បានបន្ថែមដែរថា ការវិលត្រឡប់ ដ៏មានសក្តានុពលរបស់ក្រុមហ៊ុនលោកខាងលិច មកកាន់ប្រទេសនេះ ត្រូវតែគ្រប់គ្រងយ៉ាងប្រុងប្រយ័ត្ន...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសុក្រ បាននិយាយថា ប្រទេស Brics ដែលរាប់បញ្ចូលទាំងប្រទេសឥណ្ឌា បាន “បែកបាក់” បន្ទាប់ពីការគម្រាមកំហែង របស់លោកក្នុង ការតម្លើងពន្ធ ១៥០ ភាគរយ ជាការឆ្លើយតបទៅ នឹងកិច្ចខិតខំប្រឹងប្រែង ដែលធ្វើឱ្យប៉ះពាល់ដល់ប្រាក់ ដុល្លារអាមេរិក...
ភ្នំពេញ៖ ក្នុងពិធីសំណេះសំណាល ជាមួយមគ្គុទ្ទេសក៍ទេសចរណ៍តំបន់សៀមរាប ក្នុងគោលបំណងស្តាប់នូវបញ្ហាប្រឈម សំណូមពររបស់មគ្គុទេសក៍ទេសចរណ៍ និងស្វែងរកដំណោះស្រាយ ដោយប្រើយុទ្ធសាស្ត្រ «ឈ្នះឈ្នះរួមគ្នា» ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា គ្មានសន្តិភាព សូមកុំនិយាយពីទេសចរណ៍ ។ ក្នុងពិធីសំណេះសំណាលលើនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្តេចមិនមែនជាអ្នកស្នេហាជាតិផ្តាច់មុខនោះទេ ប៉ុន្តែសម្តេចមានមោទនភាព ដែលបានប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន ក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដីខ្មែរ ។ នៅលើបណ្តាញសង្គម នាថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចធិបតី មានប្រសាសន៍ថា “ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខនោះទេ ប៉ុន្តែខ្ញុំមានមោទនភាព ដែលបាន ប្រឡូកផ្ទាល់ក្នុងកិច្ចការងារជាច្រើន...
ការគ្រប់គ្រងជម្លោះ និងវិបត្តិចិន-អាមេរិក គឺមានសារៈសំខាន់ណាស់ ព្រោះថាប្រទេសទាំងពីរនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់ពិភពលោក។ បើយើងក្រឡេកមើលសង្រ្គាមពាណិជ្ជកម្មរវាងចិន និង អាមេរិកវិញ នេះជាការសំដៅទៅលើជម្លោះសេដ្ឋកិច្ចដែលកំពុងបន្ត និង ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ពាក់ព័ន្ធជាមួយនឹងពន្ធនាំចូល និង របាំងពាណិជ្ជកម្មផ្សេងទៀតលើទំនិញ និង សេវាកម្មរបស់គ្នាទៅវិញទៅមក។ សង្រ្គាមពាណិជ្ជកម្មបានចាប់ផ្តើមនៅឆ្នាំ២០១៨ នៅពេលដែលលោក ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និង ការលួចកម្មសិទ្ធិបញ្ញា...
បន្ទាប់ពីរដ្ឋាភិបាលចិនបានប្រកាស«ផែនការប្រតិបត្តិការស្តីពីការលំនឹងទុនបរទេសឆ្នាំ ២០២៥ »កាលពីថ្ងៃទី ១៩ ខែកុម្ភៈ លោកស្រី Tao Lin អគ្គនាយករងនៃក្រុមហ៊ុន Tesla អាមេរិកបានថ្លែងថា “ក្រុមហ៊ុន Tesla បានពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនឱ្យបានកាន់តែមុតមាំក្នុងការធ្វើអាជីវកម្មយ៉ាងស៊ីជម្រៅនៅប្រទេសចិន” ។ អ្នកវិភាគសម្គាល់ឃើញថា ផែនការប្រតិបត្តិនេះបានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់ថា ប្រទេសចិននឹងពង្រីកការបើកទូលាយចំពោះបរទេស ហើយបានឆ្លុះបញ្ចាំងពីសុទ្ធចិត្តនិងជំនឿចិត្តរបស់ចិនក្នុងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះជាមួយទុនបរទេស ។
“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យសហគ្រាសឯកជនដើរតួនាទីកាន់តែធំលើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយមចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាននិងអ្នកសង្កេតការណ៍បរទេសបានវាយតម្លៃព្រមៗគ្នាចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ជាមួយសហគ្រាសឯកជនរបស់ប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។
ប៉េកាំង៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យប៉េកាំងមានរៀបចំកម្មវិធីបើកដំណើរការវិទ្យាស្ថានស្រាវជ្រាវការផ្សព្វផ្សាយតំបន់ជិតខាង ឡានឆាង-មេគង្គ។ តាមប្រព័ន្ធវីដេអូ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងសុន្ទរកថាគន្លឹះ ដោយបានគូសរំលេចថា ឆ្នាំ២០២៤ គឺជាខួបលើកទី១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ ហើយក៏ជាឆ្នាំនៃការចេញដំណើរដ៏ប្រពៃសម្រាប់បណ្តា ប្រជាជាតិតាមដងទន្លេឡានឆាង-មេគង្គរួមគ្នានៅក្នុងការបង្កើនបរិមាណមាសបៃតងតាមរយៈវិស័យទេសចរណ៍ ដែលក្នុងនោះក្រោមក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានកំណត់យកឆ្នាំ២០២៤ជាឆ្នាំនៃការរៀបចំសកម្មភាពផ្លាស់ប្តូរប្រជាជន និងប្រជាជន...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាអាមេរិក បានបញ្ជាក់យ៉ាងខ្លីថា លោក Kash Patel ជានាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ។ សភាជាន់ខ្ពស់បានអនុម័តការតែងតាំងដោយការបោះឆ្នោតពី ៥១ ដល់ ៤៩ ដោយមានគណបក្សសាធារណរដ្ឋពីរបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យទាំងអស់ ៤៧ ក្នុងការបោះឆ្នោតប្រឆាំងនឹងការតែងតាំងរបស់លោក Patel ។ លោកស្រី Susan Collins សមាជិកព្រឹទ្ធសភាមកពីរដ្ឋ...
ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ពីការជាប់គាំងលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្គាហ្សា នេះបើយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Abdul Latif Al-Qanou បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់មិនទាន់បានចាប់ផ្តើមនៅឡើយ បើទោះបីជាក្រុមហាម៉ាស់ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយពួកគេតាមការគ្រោងទុកក៏ដោយ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រុមហាម៉ាស់ កំពុងរង់ចាំអ៊ីស្រាអែល ដើម្បីអនុវត្តរាល់បទប្បញ្ញត្តិនៃពិធីសារមនុស្សធម៌ ហើយ “យើងត្រៀមខ្លួនរួចរាល់ហើយ...
ស្វាយរៀង៖ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ នាសៀលថ្ងៃទី២១ ខែកម្ភៈ ឆ្នាំ២០២៥នេះលោកម៉ែន វិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង,លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោក សំរិទ្ធ អេង អនុប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានអញ្ជេីញចូលរួមពិធីបិទមហាសន្និបាត អាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តស្វាយរៀងក្រោមអធិបតីភាព ឯកឧត្តម...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យប្រជាជនអឺរ៉ុប បង្កើនការវិនិយោគលើវិស័យការពារជាតិ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ាក្រុង បានឲ្យដឹងក្នុងអំឡុងកិច្ចសម្ភាសន៍ Q&A តាមអ៊ីនធឺណិតថា “យើងគួរតែចំណាយកាន់តែច្រើន និងចំណាយឱ្យកាន់តែប្រសើរឡើងលើវិស័យការពារជាតិនៅអឺរ៉ុប ដោយធ្វើការសម្រេចចិត្តយ៉ាងឆាប់រហ័សទាំងកម្រិតជាតិ និងអឺរ៉ុប ដើម្បីបង្កើនស្វ័យភាព និងភាពរឹងមាំរបស់យើង ពីព្រោះសន្តិសុខរបស់យើងគឺស្ថិតនៅក្នុងបញ្ហា” ។...
ប៉ារីស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជំរុញឱ្យប្រជាជនអឺរ៉ុប បង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន និងជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អឺរ៉ុប ដើម្បីសន្តិភាពដ៏រឹងមាំ និងយូរអង្វែង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅលើបណ្ដាញសង្គម X ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក លោក ម៉ាក្រុង បានឲ្យដឹងថា លោកបានពន្យល់សមភាគីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់អឺរ៉ុប...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានអំពាវនាវឱ្យក្រុមប្រទេសទាំង២០ (G20) ដើរតួជាកម្លាំងសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដែលធ្វើឡើងនៅទីក្រុង Johannesburg ដែលជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ប្រទេសអាហ្វ្រិកខាងត្បូង។ លោកបានឲ្យដឹងថា នៅពេលដែលរដ្ឋមន្ត្រីការបរទេស G20...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបាន ចេញព្រះរាជក្រឹត្យដាក់វិន័យលោកស្រី ពេជ ម៉ារ៉ែន ប្រធានសាលាដំបូងខេត្តតាកែវ ក្រោមរូបភាព ផ្លាស់ដោយបង្ខំទៅជាអនុប្រធានសាលាដំបូងខេត្តណាមួយ។ សូមបញ្ជាក់ថា ការដាក់វិន័យលើលោកស្រី ពេជ ម៉ារែន នេះដោយសារលោកស្រីដោះលែងអ្នកទោសមុនការកំណត់នៃច្បាប់៕
ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សមាជិករាជរដ្ឋាភិបាល តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង...
បរទេស៖ រដ្ឋាភិបាលថៃ បានអញ្ជើញតំណាងមកពីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន រួមទាំង Facebook និង TikTok ដើម្បីពិភាក្សាអំពីវិធីដោះស្រាយការបោកប្រាស់តាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានគណៈកម្មាធិការផ្នែកទំនាក់ទំនង ទូរគមនាគមន៍ សេដ្ឋកិច្ចឌីជីថល និងសង្គម របស់សភាថៃ លោក Siam...
កណ្តាល៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានសាងសង់សម្រេចប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ នៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ តាមការបញ្ជាក់របស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា...
ព្រះវិហារ៖ ក្រសួងបរិស្ថានបានប្រកាសគាំទ្រដល់គម្រោងការអភិរក្សធនធានធម្មជាតិ (ពន្លកបៃតង) ដែលបង្កើតនៅតាមតំបន់សហគមន៍ និងជំរុញឲ្យអង្គការដៃគូពាក់ព័ន្ធបន្តផ្ដល់ជំនួយលើគម្រោងនេះ បន្ទាប់ពីគម្រោងនេះទទួលបានផលល្អប្រសើរ។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ថាក្រសួងបរិស្ថានបានគាំទ្រ និងបង្កើតសហគមន៍តំបន់ការពារធម្មជាតិរហូតមកដល់ពេលនេះមានចំនួន១៩៣ ហើយសហគមន៍ដែលមានសក្តានុពលមានជាងពាក់កណ្តាល។ សហគមន៍ទាំងនេះចង់សំដៅទៅលើសហគមន៍ដែលការពារធម្មជាតិ នឹងអាចទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍនៅក្នុងសហគមន៍ ។ ដូច្នេះហើយសម្រាប់ទស្សន:កិច្ចរបស់អ្នកសារព័ត៌មាននៅថ្ងៃនេះ គឺបានឃើញពីសកម្មភាពរបស់សហគមន៍មួយចំនួន បានចូលរួមបង្ហាញអំពីសក្តានុពលរបស់ខ្លួនការអភិរក្សធនធានធម្មជាតិ...
ឃាត់ខ្លួនមនុស្ស២នាក់ បង្កើតតេឡេក្រាម ក្លែងក្លាយ ដាក់ឈ្មោះ-រូប សម្តេចតេជោ បោកយកលុយគេ ជិត២០ម៉ឺនដុល្លារ គ្រាប់ប្រភេទ MK82 មានទំងន់ជាង ២០០គីឡូក្រាម ដែលកប់ក្នុងដីរាប់ឆ្នាំ ក្រោយទម្លាក់ពីលើយន្តហោះ ក្នុងសម័យលន់ណុល ប្រធានកាកបាទក្រហមកម្ពុជា ឲ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ លើស្រ្តីមានផ្ទៃពោះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ SAI-EX 24 ប្រធានសាលាដំបូង...
មន្ត្រីអ៊ុយក្រែន ចេញការពារលោក វ្លាឌីមៀ ហ្សេលេនស្គី បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក ត្រាំ ហៅប្រធានាធិបតី របស់ខ្លួនថា ជាជនផ្តាច់ការ ចិនប្រឆាំងយ៉ាងខ្លាំង ចំពោះការដំឡើង ពន្ធគយរបស់អាមេរិក ប្រធានាធិបតីម៉ិកស៊ិក អះអាងថា លោកស្រី មិនខ្លាចការគំរាមកំហែង របស់លោក ត្រាំ នោះទេ លោក ដូណាល់...
កំពង់ធំ៖ លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះនៅក្នុងឱកាសលោកដឹកនាំប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោង កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរមូលដ្ឋាន ជំនាញពាក់ព័ន្ធ កងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាការពារធនធានធម្មជាតិព្រៃឈើនៅក្នុងតំបន់អភិរក្សអន្លង់ក្រាញ់ និងស្រែក្រសាំង បន្ថែមទៀតព្រោះកន្លងមកមានជនឱកាសនិយមតែងតែលួចកាប់ឈើធ្វើអាជីវកម្មបំផ្លាញនិងរុករានទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យផងដែរ។ ជាមួយគ្នានេះលោកបានព្រមានធ្ងន់ៗដល់ជនទាំងឡាយណាដែលលួចប្រព្រឹត្តបទល្មើសនឹងកាប់បំផ្លាញព្រៃឈើទាំងតំបន់ខាងលើនិងព្រៃនាមជាពិសេស ព្រៃនៅក្នុងតំបន់បីដែលជាតំបន់អភិរក្សនិងជាជម្រកត្រីពងនិង និងជនទុច្ចរិតដែលតែងតែលួចនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ ដែលនាំឲ្យធនធានមច្ឆជាតិឆាប់ បាត់បង់ឬផុតពូជយ៉ាងឆាប់រហ័ស។ ទន្ទឹមនឹងនេះ លោកបានក្រើនរំលឹកដល់...
កំពង់ធំ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានមកពី២០ស្ថាប័ន បានពិនិត្យឃើញថា សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្តស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងបានបង្កើនជីវភាព ប្រកបដោយនិរន្តរភាព ជាពិសេសគឺការងារដាំស្តារព្រៃ និងការគិតគូរពីចំណូលទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងសហគមន៍។ លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានបញ្ជាក់ថា...
តូក្យូ៖ ប្រភពរដ្ឋាភិបាលមួយបានឲ្យដឹងថា រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលោក Yoji Muto កំពុងរៀបចំដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលើកលែងផលិតផលជប៉ុន ពីការយកពន្ធខ្ពស់ដែលត្រូវបានគំរាមកំហែងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ប្រភពបាននិយាយថា រដ្ឋបាលលោក ត្រាំ បានឲ្យដឹងថា ខ្លួននឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ចាប់ពីថ្ងៃទី១២ ខែមីនា ហើយលោក...
ភ្នំពេញ ៖ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ នៃរដ្ឋសភា) និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំពិភាក្សា នាព្រឹកសុក្រ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ដឹកនាំដោយ លោកស្រី...
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានរៀបចំពិធីចុះហត្ថលេខា ផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ គូសាណូណិ ត្រូវបានប្រារព្វឡើង នៅស្ថានទូតជប៉ុន ។ លោករាជទូត អ៊ូអិណុ អាត់ស៊ូស៊ី និង លោក ឯក សុនចាន់...
បរទេស ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានថា ផែនការរបស់លោក Elon Musk ក្នុងការបង្កើត រោងចក្រឡាន Tesla នៅក្នុងប្រទេសឥណ្ឌានឹង “អយុត្តិធម៌” ដល់សេដ្ឋកិច្ចអាមេរិក ដោយសារឥណ្ឌាជាប្រទេស ដែលគិតពន្ធខ្ពស់ ទៅលើការនាំចូលខ្ពស់លើរថយន្ត និងគ្រឿងបន្លាស់បរទេស ។ យោងតាមសារព័ត៌មាន RT...
ព្រះសីហនុ ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មានករណី ផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន នៅចំណុចកាស៊ីណូ និងសណ្ឋាគារណាន ហៃ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ យោងតាមទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ភ្លាមៗនោះ ឧត្តមសេនីយ៍ឯក ស...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ឧបករណ៍ DGPS ចំនួន 01 គ្រឿង ជូនការិយាល័យវិភាគប្រព័ន្ធបញ្ជូន និង GIS...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ