ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី ១៩ ខែ កុម្ភះ ឆ្នាំ ២០២៥បានដឹកនាំមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និង អាជ្ញាធរមូលដ្ឋានអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការដ្ឋានត្រួសត្រាយផ្លូវចាប់ពីចំនុចផ្លូវបំបែកទំនប់ទី៣ចូលទៅទីតាំងគម្រោងសាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មុននឹងឈានទៅដល់ការស្ថាបនាផ្លូវបេតុងដែលមានប្រវែង ១២គីឡូម៉ែត្រនាពេលខាងមុខនេះ។ នាឱកាសនោះ លោកអភិបាលខេត្តពោធិ៍សាត់ក៍បានដាក់ចេញនូវបទបញ្ជាយ៉ាងមុឺងម៉ាត់ ដល់ក្រុមហ៊ុនសាងសង់រួមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញបរិស្ថាន...
កំពង់ធំ៖ លោក សាយ គឹមឡម ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានលើកទឹកចិត្តដូច្នេះ នៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ ចែកអំណោយជូនដល់ប្រជាពលរដ្ឋដែលមានពិការភាព មានជីវភាពខ្វះខាតនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ ជាមួយគ្នានេះ លោកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ និងលោកជំទាវ ដែលឯកឧត្តតែងតែនឹករលឹក...
តូក្យូ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញនៅថ្ងៃពុធនេះថា ប្រទេសជប៉ុនបានកត់ត្រាឱនភាពពាណិជ្ជកម្មចំនួន ២,៧៦ទ្រីលានយ៉េន (១៨.២ ពាន់លានដុល្លារ) នៅក្នុងខែមករា ដោយបានថ្លឹងថ្លែងដោយការកើនឡើងនៃការនាំចូលគ្រឿងអេឡិចត្រូនិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការនាំចេញបានកើនឡើង ៧.២ ភាគរយធៀបនឹងឆ្នាំមុនដល់ ៧.៨៦ ពាន់ពាន់លានយ៉េន ដែលជាការកត់សម្គាល់នូវកំណើនប្រចាំខែទី ៤ ជាប់ៗគ្នា ដោយសារការនាំចេញរថយន្ត កប៉ាល់ និងឱសថបានកើនឡើង នេះបើយោងតាមរបាយការណ៍បឋមរបស់ក្រសួងហិរញ្ញវត្ថុ។ ការនាំចូលបានកើនឡើង...
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានឲ្យបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ។ ការស្នើនេះ នាឱកាសលោករដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាថ្ងៃ១៩ កុម្ភៈ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងអំពីកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាព ការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិក គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត...
ភ្នំពេញ៖ «ការប្តេជ្ញាចិត្តរួមគ្នារវាងកម្ពុជា និងឥណ្ឌា ក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន» គឺជាខ្លឹមសារចម្បងនៃជំនួបការទូតរវាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ទន្ទឹមនឹងនេះ ភាគីនៃប្រទេសទាំង២ បានយល់ស្របជាមួយគ្នាថា ទំនាក់ទំនងរវាងប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំង២ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងដ៏ល្អរវាងកម្ពុជា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលស្នើលោក Eric Woo អនុប្រធាន អង្គការឯករាជ្យមិនគិតប្រាក់ចំណេញ ECRI ប្រចាំអាស៊ីប៉ាស៊ីហ្វិកពិនិត្យលទ្ធភាពក្នុងការចែករំលែកចំណេះដឹង និងបទពិសោធន៍ជំនាញ ដើម្បីចូលរួមគាំទ្រវិស័យសុខាភិបាលកម្ពុជា។ ការស្នើរបស់លោករដ្ឋមន្រ្តីនេះ ក្នុងឱកាសអនុញ្ញាតឲ្យលោក Eric Woo ចូលជួបពិភាក្សាការងារ នាថ្ងៃ១៩ កុម្ភៈដើម្បីពិភាក្សាលើលទ្ធភាពគម្រោងចូលរួមជួយប្រព័ន្ធថែទាំសុខភាព លើកកម្ពស់សុវត្ថិភាពអ្នកជំងឺ កែលម្អគុណភាពគ្លីនិក...
ព្រះរាជអាជ្ញារង១នាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌ ក្រសួងមហាផ្ទៃ ៖ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ពុំត្រូវបានអនុញ្ញាតឱ្យធ្វើសកម្មភាពស្វែងរកប្រាក់ចំណេញឡើយ សម្ដេចតេជោ ហ៊ុន សែន ណែនាំបញ្ចប់រឿង បណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ ហើយបន្តការងាររៀងៗខ្លួន សម្តេចធិបតី ៖ អ្នកខ្លះតាំងខ្លួនស្នេហាជាតិ តែមិនដែលឃើញមុខការពារទឹកដី ខុសពីសម្តេចតេជោ សម្តេចបវរធិបតី៖...
ក្រុមហ៊ុនអាមេរិក ខាតបង់ជាង ៣០០ពាន់លានដុល្លារ ដោយសារតែការរើចេញពីប្រទេសរុស្ស៊ី គណៈរដ្ឋមន្ត្រីរបស់វៀតណាម បានកាត់បន្ថយមកត្រឹម ១៤ក្រសួង បន្ទាប់ពីរៀបចំរចនាសម្ព័ន្ធរដ្ឋាភិបាលឡើងវិញ ឧទ្ធម្ភាគចក្រកងទ័ពជើងទឹកចិន ហោះយ៉ាងកៀកត្រឹម ៣ម៉ែត្រ ពីយន្តហោះល្បាតហ្វីលីពីន នៅតំបន់ជម្លោះលើសមុទ្រចិនខាងត្បូង លោក ដូណាល់ ត្រាំ បញ្ជាឱ្យក្រសួងយុត្តិធម៌ បណ្តេញមេធាវីទាំងអស់ ដែលនៅសេសសល់ពី រដ្ឋបាលរបស់លោក Biden រដ្ឋាភិបាលថៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រកាសថា រុស្ស៊ី និងអាមេរិកបានព្រមព្រៀងគ្នាបង្កើតក្របខ័ណ្ឌមួយ សម្រាប់ការបញ្ចប់ជម្លោះអ៊ុយក្រែននាពេលខាងមុខ។ អ្នកការទូតកំពូលរុស្ស៊ី និងអាមេរិកបានជួបប្រជុំគ្នានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃអង្គារ ដើម្បីរិះរកមធ្យោបាយស្តារទំនាក់ទំនងការទូត រៀបចំមូលដ្ឋានសម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump និងជំរុញកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយជម្លោះអ៊ុយក្រែន។ លោក Lavrov...
បរទេស៖ កាសែត The Times បានរាយការណ៍នៅថ្ងៃអង្គារថា រដ្ឋាភិបាលអង់គ្លេសកំពុងពិភាក្សាអំពីលទ្ធភាពនៃបេសកកម្មការពារដែនអាកាសលើអ៊ុយក្រែន។ របាយការណ៍បាននិយាយថា ការដាក់ពង្រាយយន្តហោះចម្បាំង Typhoon ដ៏មានសក្តានុពលពីមូលដ្ឋាននៅប្រទេសប៉ូឡូញ ត្រូវបានគេមើលឃើញថា ជាជម្រើសមួយក្នុងការដាក់ពង្រាយកងទ័ពជើងគោកជាច្រើន ហើយនឹងត្រូវការការយល់ព្រមពីទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ង្វៀន ម៉ិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា បានប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែខ្លាំងក្លាថែមទៀត។...
ភ្នំពេញ៖ បើកឆាកដើមឆ្នាំ ២០២៥ ខែមករា អតិថិជនមហាសំណាងចំនួន ៥ រូប ទទួលលាភសំណាងពី CAMBODIA LITE ចែកម៉ូតូ VESPA Spring S150 ចំនួន ៥ គ្រឿងតែម្ដង។ អ្នកណាក៏ល្បីថា គាស់ឈ្នះពិតៗពី CAMBODIA LITE ដែរ...
“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្ត របស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្ត ឱ្យសហគ្រាសឯកជន ដើរតួនាទីកាន់តែធំ លើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយម ចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាន និងអ្នកសង្កេតការណ៍បរទេស បានវាយតម្លៃព្រមៗគ្នា ចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ ជាមួយសហគ្រាសឯកជន របស់ប្រទេសចិន ដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។ លើកនេះ...
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ តាមម៉ោងក្នុងតំបន់ សកម្មភាពចាក់បញ្ចាំងភាពយន្ត «Ne Zha 2» ដែលសហការរៀបចំ ដោយរដ្ឋបាលជាតិភាពយន្តចិន អគ្គស្ថានីវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងក្លឹបសៀវភៅចិន បានប្រារព្ធនៅទីស្នាក់ការកណ្តាល អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។ អ្នកទទួលខុសត្រូវ អគ្គស្ថានីវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ប្រចាំអង្គសហប្រជាជាតិ និងអាមេរិកខាងជើង បានថ្លែងថា បន្ទាប់ពីភាពយន្តគំនូរជីវចល«Ne...
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានទទួលស្គាល់ជាផ្លូវការជា «ទីកន្លែងធ្វើការដ៏ល្អ» ឬ «Great Place to Work» ជាថ្មីម្តងទៀត ដែលនេះបានសបញ្ជាក់អំពីគោលជំហររបស់ក្រុមហ៊ុនក្នុងនាមជានិយោជកឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា។ វិញ្ញាបនបត្រទីកន្លែងធ្វើការដ៏ល្អនេះ គឺជាការទទួលស្គាល់កម្រិតសកលសម្រាប់ឧត្តមភាពនៅកន្លែងធ្វើការ ដែលផ្អែកទៅលើមតិយោបល់ និងការវាយតម្លៃទៅលើវប្បធម៌នៅកន្លែងធ្វើការ។ ការទទួលបានវិញ្ញាបនបត្រជាថ្មីនេះ ជាភាពជោគជ័យដ៏សំខាន់មួយទៀតនៅក្នុងដំណើរការរបស់ក្រុមហ៊ុនក្នុងរយៈពេល ៣០ ឆ្នាំនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា នៅតែជាក្រុមហ៊ុនផលិតស្រាបៀរតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានការទទួលស្គាល់ជាសកលនេះ ព្រមទាំងនៅតែបន្តជាកន្លែងធ្វើការដែលផ្តល់ឱ្យគ្រប់គ្នានូវអារម្មណ៏មួយដែលទទួលបានកម្មសិទិ្ធពេញលេញ ខណៈពេលដែលក្រុមហ៊ុនបន្តពង្រឹង និងបង្កើតកន្លែងធ្វើការមួយដែលនិយោជិតគ្រប់រូបមានអារម្មណ៍ថា ទទួលបានការគោរព និងផ្តល់តម្លៃ ដែលនេះជាស្តង់ដាខ្ពស់មួយដែលត្រូវបានកំណត់ក្នុងនាមជាក្រុមហ៊ុនអន្តរជាតិ និងមានការទទួលខុសត្រូវក្នុងឧស្សាហកម្មនេះ។ ទស្សនានូវភាពរីករាយ រូបរួមគ្នារបស់និយោជិតក្រុមហ៊ុន...
ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានក្រុមការងារ របស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្ដាន់ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវលំក្រាលគ្រួសក្រហមប្រវែងជាង ២១គីឡូម៉ែត្រ ពីទីរួមស្រុកសណ្ដាន់ ទៅកាន់ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ...
ស្វាយរៀង ៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២៥ បានក្រុងពាលី បញ្ចុះបឋមសិលា កសាងខ្លោងទ្វារវត្តពោធិ៍រង្សី (ហៅវត្តតានយ) ដែលមានកម្ពស់ ១៥.៣០ ម៉ែត្រ ទទឹង ១១.៨០ ម៉ែត្រ ចំណាយថវិកាអស់ ២៨,៥០០ ដុល្លារ ស្ថិតនៅភូមិកណ្ដាល...
ភ្នំពេញ ៖ កម្ពុជា-ជប៉ុន បង្ហាញអំពីវឌ្ឍនភាព នៃគម្រោងសិក្សាស្រាវជ្រាអំពី «ការបង្កើតកិច្ចសហការ សេដ្ឋកិច្ចរួមគ្នា កម្ពុជា-ជប៉ុន តាមរយៈការពង្រីកធុរកិច្ចជប៉ុន នៅកម្ពុជាប្រកបដោយនិរន្តរភាព» និង គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មបៃតង សម្រាប់កំណើនផលិតភាព និងការធ្វើពិពិធកម្ម សេដ្ឋកិច្ចនៅកម្ពុជា»។ នៅថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ស៊ុន...
ភ្នំពេញ៖ ទូតជប៉ុនប្រចាំកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំចុះហត្ថលេខា លើកិច្ចសន្យា ផ្តល់ជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីរ ដល់រដ្ឋបាលរាជធានីភ្នំពេញ ។ ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គូសាណូណិ) លើគម្រោងចំនួនពីររួមមាន៖១. “គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ” ក្នុងថវិកាគម្រោងចំនួន...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមជាមួយ លោក ផាម មិញជិញ (PHAM MINH CHINH) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋាភិបាលវៀតណាម...
បរទេស៖ លោក Kirill Dmitriev នាយកប្រតិបត្តិនៃមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ក្រុមហ៊ុនអាមេរិកបានខាតបង់ច្រើនជាង ៣០០ពាន់លានដុល្លារ ដោយសារការចាកចេញពីទីផ្សាររុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មទាក់ទងនឹងអ៊ុយក្រែន។ លោកបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន ចាំបាច់ត្រូវបង្កើតការសន្ទនាឡើងវិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ដែលប៉ះពាល់ដល់សេដ្ឋកិច្ចទាំងពីរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥...
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមការងារជំនាញផ្នែក Cyclotron ប្រចាំ តំបន់មហាសមុទ្រឥណ្ឌា ដឹកនាំដោយលោក Christian MERIAU, Directeur du GIP CYROI នាថ្ងៃ១៨ កុម្ភៈ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា គម្រោងមជ្ឈមណ្ឌលស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានធ្វើការប្តេជ្ញាចិត្តនៅចំពោះមុខ អង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីសកល ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លើកទី៤ ដោយបានលើកឡើងនូវចំណុចចំនួន ៣ លើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ការប្តេជ្ញាចិត្ត ៣ចំណុច របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា...
ភ្នំពេញ៖ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក ឃៀង សុណាឌីន បានឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការលីកាដូ ជុំវិញការចេញផ្សាយអំពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារ មានភាពចង្អៀតណែនតានតាប់ អាចជាមិនបានប្រៀបធៀបទៅនឹង ករណីជាក់ស្តែងនាពេលបច្ចុប្បន្ន ដែលលោកយល់ឃើញថា ជារបាយការណ៍វាយតម្លៃមុន មានការកែប្រែពោលតាំងពី៥ឆ្នាំមុន ។ កាលពីថ្ងៃ ១៨ កុម្ភៈ អង្គការលីកាដូចេញផ្សាយរបាយការណ៍ស្តីពី វិបត្តិកំណើនអ្នកជាប់ពន្ធនាគារថា មានភាពចង្អៀតណែន និងតម្រូវការកំណែទម្រង់ប្រព័ន្ធនាគារ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានស្នើថា ការជួសជុលស្ថានីយ៍បូមប្រេង នៅភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដែលរងការខូចខាតដោយការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃចន្ទ។ ការបំផ្លាញនេះគួរតែត្រូវបានទទួលខុសត្រូវ ដោយលោកខាងលិចនេះបើយោងតាម ការលើកឡើងដោយលោកប្រធានាធិបតី Vladimir Putin ។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានដំណើរការដោយ Caspian Pipeline Consortium...
ភ្នំពេញ៖ ក្រុមហ៊ុន TEN SYNERGY PAWN SHOP ប្រកាសជ្រើសរើសបុគ្គលិកប្រធានផ្នែកលក់ចំនួន ១នាក់ និង ផ្នែកលក់ជាច្រើននាក់ ។ បើមានចំណាប់អារម្មណ៍ សូមទំនាក់ទំនង និងផ្ញើប្រវត្តិរូបសង្ខេប (CV) មកតាម Telegram: 076 222 1111 ។
ភ្នំពេញ៖ ក្រសួងបរិស្ថាន រួមជាមួយ រដ្ឋបាលខេត្តកោះកុង និងអង្គការមេត្តាធម្មជាតិ នឹងរៀបចំពិធី «បុណ្យកោងកាងសន្តិភាព» មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី ២ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា...
ភ្នំពេញ៖ មន្ទីរពេទ្យកេតុមាលា ឬហៅកាត់ថាមន្ទីរពេទ្យទាហាន បានបំពាក់ឧបករណ៍កាន់តែទំនើបបន្ថែមទៀត ដែលសុទ្ធតែយកមកពីប្រទេសជប៉ុន ចិន អាឡឺម៉ង និងប្រទេសមួយចំនួនទៀតដើម្បីបម្រើសេវាព្យាបាល ដល់បងប្អូនប្រជាពលរដ្ឋ ខណៈឧករណ៍ទាំងនោះអាចធ្វើការវះកាត់បេះដូង ឆ្អឹងខ្នង សរសៃឈាម តម្រង់ នោម ខួរក្បាល វះកាត់ក្រលៀន និងជំងឺជាច្រើនទៀត។ ឧត្តមសេនីយ៍ឯក លី សុវណ្ណ អគ្គនាយរង នៃអគ្គនាយកដ្ឋានភស្តុភារ...
បរទេស៖ ប្រទេសចិនបានជំរុញឱ្យរដ្ឋាភិបាលថៃ រក្សាគោលនយោបាយរបស់ខ្លួន ក្នុងការកាត់ផ្តាច់អគ្គិសនី ថាមពល និងអ៊ីនធឺណិត ឆ្លងកាត់ព្រំដែនក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាល និងក្រុមជនជាតិភាគតិចឱ្យបង្ក្រាបក្រុមឆបោក។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ហានេះនឹងត្រូវលើកយកមកពិភាក្សា នៅថ្ងៃនេះក្នុងកិច្ចប្រជុំរវាងជំនួយការ រដ្ឋមន្ត្រីសន្តិសុខសាធារណៈរបស់ចិនលោក Liu Zhongyi និងរដ្ឋមន្ត្រីការពារជាតិថៃ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ