ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំជាមួយ អភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការ ប្រយុទ្ធប្រឆាំងបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់ទិសដៅការងារបន្ត នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ នៅវិមានសន្តិភាព ។
ហ្សាកាតា ៖ អនុរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោកស្រី Dyah Roro Esti បានឲ្យដឹង ថា ការសម្រេចចិត្តលើការចរចារតម្លៃពន្ធរវាងប្រទេសឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថា នឹងប្រកាសនៅ ក្នុងខែសីហា ហើយបើទោះជាប្រទេសនេះ ផ្តល់អាទិភាពដល់ការបន្តការចរចា លើពន្ធគយរបស់អាមេរិក ប៉ុន្ដែបានបង្ហាញបំណងស្វែង រកសិទ្ធិធ្វើពាណិជ្ជកម្មជាមួយដៃគូផ្សេងទៀត។ លោកស្រីបានប្រាប់សភាថា “សូមរង់ចាំ សម្រាប់ខែក្រោយ។...
ភ្នំពេញ ៖ មុននឹងបញ្ចប់អាណត្តិការទូត នៅកម្ពុជាអស់រយៈពេល៤ឆ្នាំ លោក Park Jong-Wookបានបង្ហាញក្តីសង្ឃឹមថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង ដែលមានការ ចុះហត្ថលេខាព្រមព្រៀង ជាមួយគ្នារវាងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក្នុងការកសាងនោះ នឹងបើកការដ្ឋានសាងសង នៅដើមឆ្នាំក្រោយ ពោលនៅឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យប្រធានព្រឹទ្ធសភាកម្ពុជា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួប រវាងសម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងប្រាប់ទូតរ៉េ ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានកម្លាំងទិញធំ ដោយកម្ពុជា បាននាំចូលទំនិញច្រើនពីកូរ៉េ ប៉ុន្តែទន្ទឹមគ្នានេះ ក៏មានកំណើនទេសចរកូរ៉េ មកទស្សនាកម្ពុជាច្រើនផងដែរ ។ ការលើកឡើងរបស់ សម្ដេចតេជោហ៊ុន សែន នាឱកាសអនុញ្ញាតឱ្យ លោក PARK...
បរទេស៖ នាយករដ្ឋមន្ត្រីឆែក លោក Petr Fiala បានឲ្យដឹងថា អឺរ៉ុបត្រូវតែត្រៀមខ្លួន សម្រាប់លទ្ធផលមិនល្អ នៅក្នុងការចរចាពន្ធជាមួយ សហរដ្ឋអាមេរិក ខណៈពេលដែលបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលបានកិច្ចព្រមព្រៀង ដ៏ល្អមួយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសរបស់លោកនឹងដាក់ពន្ធ...
រ៉ូម៖ រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani បានឲ្យដឹងថា សហភាពអឺរ៉ុប ត្រៀមនឹងដាក់ពន្ធសង សឹករាប់លានអឺរ៉ូ លើទំនិញអាមេរិក ប្រសិនបើការ ចរចាពាណិជ្ជកម្ម ដែលកំពុងបន្តរវាង ភាគីទាំងពីរ បរាជ័យក្នុងការបង្កើត កិច្ចព្រមព្រៀងមួយ។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយកាសែតប្រចាំថ្ងៃរបស់អ៊ីតាលី Il Messaggero លោក Tajani...
វ៉ាស៊ីនតោន៖ រដ្ឋជាង២០ របស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្ដឹង កាលពីថ្ងៃចន្ទ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Rhode Island ដោយទាមទារឱ្យរដ្ឋបាលលោក ត្រាំ បញ្ចេញថវិកាសហព័ន្ធប្រមាណ ៦.៨ពាន់លានដុល្លារអាមេរិក សម្រាប់ការផ្តល់មូលនិធិ សម្រាប់ការអប់រំ។ យោងតាមពាក្យបណ្ដឹង មូលនិធិសហព័ន្ធដើមឡើយ មានគោលបំណងគាំទ្រដល់ ការអប់រំរបស់កម្មករចំណាកស្រុក និងកូនរបស់ពួកគេ ការជ្រើសរើសគ្រូបង្រៀន និងការបណ្តុះបណ្តាល ជំនាញភាសាអង់គ្លេស...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា អាស៊ាន ដើរតួនាទីកាន់តែសំខាន់ ក្នុងការបង្កើនគោលការណ៍ ពហុភាគីនិយម ខណៈអាស៊ាន គឺជាពន្លឺសន្តិភាព ស្ថិរភាព និងវិបុលភាព ។ ក្នុងពិធីទទួលជួបសវនាការ និងស្វាគមន៍ជាមួយប្រធានគណៈប្រតិភូបរទេស ដែលបានអញ្ជើញ ចូលរួមកិច្ចប្រជុំ AIPA Caucus...
ភ្នំពេញ៖ កម្លាំងជំនាញអង្គភាព CMAC នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានឆ្លើយតបបោសសម្អាតអាវុធកប់ទុកសំណល់សង្គ្រាម ស្ថិតនៅភូមិទូកពីរ ឃុំគគីធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានជួបកាំភ្លើងកប់លាក់ទុកនៅសមយ័សង្រ្គាមមានចំនួន ៥២ដើម និងវិទ្យុទាក់ទងចំនួន ៣គ្រឿង ។ នេះបើតាមហ្វេសប៊ុកលោក ហេង រតនា អគ្គនាយក CMAC ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញការជឿជាក់ និងទុកចិត្តពីការគាំទ្រ របស់ប្រទេសបារាំងមកលើកម្ពុជា ក្នុងខណៈកម្ពុជាកំពុងជួបបញ្ហា ប្រឈមចំពោះការរំលោភបំពានទឹកដី ពីសំណាក់ភាគីថៃ កាលពីពេលថ្មីៗ ។ តាមរយៈសារលិខិតអបអរសាទរជូនលោក Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសទិវាបុណ្យជាតិបារាំង ១៤ កក្កដា សម្តេចតេជោបានលើឡើងថា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងរៀបចំការប្រឡង ប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ផ្នែកជំនាញសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារ នៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា “រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យក្រសួងមហាផ្ទៃ ជ្រើសរើសក្របខ័ណ្ឌមន្ត្រី ពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ ផ្នែកជំនាញសុខាភិបាល...
ភ្នំពេញ ៖ ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធាន សហព័ន្ធគុនខ្មែរអន្តរជាតិ និងទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានឧបត្ថម្ភថវិកា ៤០លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសតំណាងសមាគមអតីតយុទ្ធជកម្ពុជា ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន។ សមាគមអតីយុទ្ធជនកម្ពុជា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង តំណាងក្រុមហ៊ុនហង្ស ហាវេស នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅក្នុងទីតាំងមួយចំនួន ក្នុងមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ុយក្រែន តាមរយៈអង្គការណាតូ ហើយបានគំរាមកំហែងដាក់ពន្ធយ៉ាងធ្ងន់ធ្ងរ សំដៅលើប្រទេស រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងបទឈប់បាញ់មិនត្រូវបានសម្រេចក្នុងរយៈពេល ៥០ថ្ងៃ។ ខណៈពេលដែលជួបជាមួយអគ្គលេខាធិការអង្គការណាតូ លោក Mark Rutte នៅការិយាល័យ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេ សកម្មជាប់ជាប្រចាំ និងប្រកបដោយគុណភាពការងារ ក្នុងនាមអ្នកបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។នេះជាប្រសាសន៍របស់លោករដ្ឋមន្រ្តី ក្នុងឱកាសដឹកនាំកិច្ចប្រជុំ កម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែកក្កដា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅ ការងារបន្តនាថ្ងៃ១៤ កក្កដា ។ សាស្ត្រាចារ្យរដ្ឋមន្រ្តី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទ ដោយឆ្លើយតបទៅនឹង ការកត់សម្គាល់របស់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius ដែលបានប្រកាសពីការត្រៀមខ្លួនរបស់កងទ័ព របស់ប្រទេសនេះ ដើម្បីសម្លាប់ទាហានរុស្ស៊ី។ ថ្លែងទៅកាន់ RBK business ប្រចាំថ្ងៃ លោក...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ បានថ្លែងថា មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវបម្រើប្រជាពលរដ្ឋដោយស្មោះសរ ហើយត្រូវចាត់ទុកខ្លួនឯង ជាអ្នកបម្រើប្រជាពលរដ្ឋ ។ ការថ្លែងរបស់លោក ឃួង ស្រេង ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណោះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការចែកចាយសព្វាវុធ របស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេស អ៊ុយក្រែន បានបន្តមិនមានការរំខាន ទោះបីជាមាន របាយការណ៍ អំពីគម្លាតថវិកា និងការប៉ះទង្គិចផ្នែក នយោបាយក៏ដោយ។ លោកអ្នកនាំពាក្យក៏ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា ការនាំចេញអាវុធ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានលើកឡើងថា កងទ័ពអាល្លឺម៉ង់បានត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់ទាហានរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូវាយប្រហារ សមាជិកណាតូណា មួយនាពេលខាងមុខនោះ។ នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Financial Times ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Pistorius បានសង្កត់ធ្ងន់ថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីសារព័ត៌មាន Axios បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតី អាមេរិកលោក Donald Trump កំពុងពិចារណាថា នឹងត្រូវផ្តល់សិទ្ធិ ដល់ការបញ្ជូនមីស៊ីល ចម្ងាយឆ្ងាយទៅកាន់ អ៊ុយក្រែន ដល់គោលដៅវាយប្រហារ យ៉ាងជ្រៅក្នុងប្រទេស រុស្ស៊ីដែរឬយ៉ាងណា។ បណ្តាញផ្សព្វផ្សាយបានដកស្រង់...
សម្តេចធិបតី៖ ត្រូវតែពិនិត្យ គិតគូនៅក្នុង ការបង្កើនថវិកា ការពារជាតិបន្ថែម នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ភាគីថៃ រហូតទៅឈ្លោះ ជាមួយក្រុមហ៊ុន Google ជុំវិញបញ្ហាពំ្រដែន កម្ពុជា-ថៃ នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីនថា...
កូរ៉េខាងជើង ថ្កោលទោសសមយុទ្ធរួមគ្នា រវាងសម្ព័ន្ធមិត្ដត្រីភាគី អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង ចិន នៅតែជាប្រទេស អ្នកផលិតកំពូល របស់ពិភពលោក រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា អ៊ីរ៉ង់ និងអេមីរ៉ាត អំពាវនាវឱ្យមានការចូលរួមក្នុងតំបន់ ដើម្បីធានាសន្តិសុខនៅអាស៊ីខាងលិច មួយខែបន្ទាប់ពីការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែល អ៊ីរ៉ង់ នៅតែបន្ដរក្សាការប្រុងប្រយ័ត្ន ចំពោះការវាយប្រហារណាមួយផ្សេងទៀត Bitcoin ឡើងដល់កំពូល...
កាប៊ុល៖ ប៉ូលិសអាហ្វហ្គានីស្ថាន បានរកឃើញឃ្លាំងស្ដុកអាវុធ និងគ្រាប់រំសេវក្នុងបរិមាណដ៏ច្រើននៅក្នុងខេត្ត Helmand ភាគខាងត្បូងប្រទេស ក្នុងរយៈពេលបីខែចុងក្រោយនេះ ដោយមានមនុស្សចំនួន ៥៨ នាក់ត្រូវបានចាប់ខ្លួន នេះបើតាមប្រធានខេត្តសម្រាប់សកម្មភាពប្រឆាំងឧក្រិដ្ឋកម្មលោក Mawlawi Abdul Satar ។ មន្ត្រីរូបនេះបានឲ្យដឹងថា អាវុធដែលរួមមានកាំភ្លើងខ្លីចំនួន ៤៥ ដើម គ្រាប់ Kalashnikovs ៧...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី កិច្ចប្រជុំក្រុមការងារនីតិកម្ម ក្នុងការបែងចែកការទទួលខុសត្រូវ និងក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃក្រុមប្រឹក្សានីតិកម្ម នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា គ្រឹះដែលធ្វើឱ្យស្ថាប័នរឹងមាំពីមួយអាណត្តិ ទៅមួយអាណត្តិប្រកបដោយនិរន្តរភាព គឺការពង្រឹងច្បាប់ទម្លាប់និងការអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តជាចាំបាច់។ លោក ឧបនាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញលិខិតដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។ ដើម្បីឱ្យមានការឯកភាពគ្នាលើការប្រើប្រាស់ប្លង់បង្គន់អនាម័យស្ដង់ដាប្រកបដោយបរិយាបន្ននេះទូទាំងប្រទេស ក្រសួងមហាផ្ទៃ ក៏បានស្នើរដ្ឋបាលរាជធានី ខេត្ត អនុវត្តនូវកិច្ចការមួយចំនួន ដូចជា ៖ ១-ផ្សព្វផ្សាយដល់រដ្ឋបាលឃុំ សង្កាត់ និងអ្នកពាក់ព័ន្ធឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃប្លង់បង្គន់ អនាម័យស្តង់ដាប្រកបដោយបរិយាបន្ន ដូចមានភ្ជាប់ជាមួយសេចក្តីជូនដំណឹងនេះ។ ២-ករណីរដ្ឋបាលឃុំ សង្កាត់មានផែនការ ឬតម្រូវការចាំបាច់ក្នុងការសាងសង់បង្គន់នៅតាមសាលាឃុំ...
ពោធិ៍សាត់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៥ បានអញ្ជើញទទួលថវិកាពីសប្បុរសជនដែលបានឧបត្ថម្ភគាំទ្រក្នុងការចូលរួមចំណែកកសាងសាងសង់អាគារពហុព្យាបាលនិងសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ នៅក្នុងឱកាសនោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ក៍បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៍ថ្លៃថ្លា ឧត្តុង្គឧត្តមរបស់សប្បុរសជនទាំងក្នុង និង ក្រៅប្រទេសដែលបានចូលរួមបរិចាកថវិកាដែលជាទ្រព្យធនកម្លាំងញើសឈាមផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងការកសាង សាងសង់អាគារមួយក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ដែលមានកម្ពស់ ៥ ជាន់ ទទឹងប្រវែង...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងត្រួតពិនិត្យ ចំពោះមន្រ្តីនគរបាលចរាចរណ៍ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អនុវត្តឲ្យបានត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈជំនាញ។ ការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបវាយតម្លៃសភាពការណ៍ បទល្មើសនិងលទ្ធផល...
ភ្នំពេញ ៖ ក្នុងរយៈពេល ២២ខែ ចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៥ ក្រោមការដឹកនាំរាជរដ្ឋាភិបាលអាណត្តិទី៧នេះ រោងចក្រសហគ្រាសនៅកម្ពុជាបានកើនឡើងចំនួន ៥ ៣៥៦ រោងចក្រ ពោលគឺកើនពី៤០ ៣០០ ដល់៤៥ ៦៥៦ រោងចក្រសហគ្រាស ស្មើនឹងកំណើន១៣,២៩%។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក...
ចាប់តាំងពីការដាក់ចេញ នូវគោលនយោបាយ “ចិនឌីជីថល” (Digital China) ក្នុងឆ្នាំ២០១៥ មក សេដ្ឋកិច្ចឌីជីថល របស់ប្រទេសចិន ទទួលបាននូវសន្ទុះ អភិវឌ្ឍន៍យ៉ាងខ្លាំង ជាមួយនឹងសមិទ្ធផល គួរឱ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បណ្តាញអ៊ិនធើណែត 5G បញ្ញាសិប្បនិម្មិត (AI) និងទីក្រុងឆ្លាតវៃជាដើម។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហោះសារណែនាំប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នចំពោះការផ្តល់គណនីធនាគារ ឱ្យអ្នកដទៃប្រើប្រាស់។ ថ្មីៗនេះ មន្ត្រីជំនាញនាយកដ្ឋាន ការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលបានចាញ់ល្បិចឆបោក របស់ឧក្រិដ្ឋជន តាមរយៈការទិញ ផលិតផលតាមអនឡាញ និងបានផ្ទេរប្រាក់...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ