ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់មន្ត្រីសហភាពអឺរ៉ុប គឺពោរពេញទៅដោយភាពលំអៀងខាងមនោគមវិជ្ជា ដោយគ្មានសុភវិនិច្ឆ័យជាមូលដ្ឋានជាប្រវត្តិសាស្ត្រ ហើយបង្កឱ្យមានការប្រជែងគ្នា និងការប្រឈមមុខដាក់គ្នា។ អ្នកនាំពាក្យចិនលោក Guo Jiakun បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលដែលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខនៃគណៈកម្មាធិការអឺរ៉ុប ដែលបាននិយាយថា ប្រទេសចិន ឈរជាមួយរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើងក្នុងអំឡុងពេលពិធីរំលឹកនេះ មិនត្រឹមតែជាការប្រឆាំងទៅនឹងប្រព័ន្ធអន្តរជាតិប៉ុណ្ណោះទេ។...
ភ្នំពេញ)៖ ក្រោមការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កម្មវិធីសិន្និសីទសារព័ត៌មានចាប់ឆ្នោតចែកពូល A ពូល B ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ IPCC KUN KHMER CHAMPIONSHIP បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ០៣ ខែកញ្ញា កន្លងទៅ ដោយម្ចាស់ជ័យលាភីខ្សែក្រវាត់នឹងទទួលបានប្រាក់រង្វាន់ចំនួន ១ ម៉ឺនដុល្លារ។ ថ្លែងក្នុងកម្មវិធីនេះ អ្នកឧកញ៉ា លាង ម៉េង បញ្ជាក់យ៉ាងច្បាស់ថាក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និង ក្រុមហ៊ុនមេ ជីប ម៉ុង នឹងនៅតែរក្សាឆន្ទៈ ក្នុងនាមជាក្រុមហ៊ុនឯកជនវិនិយោគដោយកូនខ្មែរ ដែលបន្តដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់ ដឹកមុខលើការជួយគាំទ្រវិស័យកីឡាគុនខ្មែរ និងវិស័យកីឡាជាច្រើនទៀត ព្រមទាំងជួយត្រឡប់ទៅសង្គមវិញឱ្យកាន់តែខ្លាំងក្លា ប្រសិនបើបងប្អូននៅតែបន្តគាំទ្រគ្រប់ផលិតផលរបស់ ខ្មែរ ប៊ែវើរីជីស។ ជាមួយគ្នានេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសបង្ហាញផលិតផលថ្មីមួយទៀតជាផ្លូវការ គឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា មានរចនារូបរាងថ្មីយ៉ាងទាក់ទាញ ព្រមទាំងមានរសជាតិថ្មីប្លែក បង្កើនថាមពលខ្លាំង ឆ្ពោះទៅរកភាពជោគជ័យ។ នេះជាសមិទ្ធផលថ្មីផ្ទួនៗគ្នារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្រោយមានការគាំទ្រខ្លាំងលើផលិតផលខ្មែរ ដោយកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ទើបតែបញ្ចេញផលិតផលថ្មី ២ ប្រភេទគឺ CAMBODIA COLA និង CAMBODIA BLACK BEER ផងដែរ។ មិនត្រឹមតែជាផលិតផលខ្មែរ ដែលមានការគាំទ្រខ្លាំងនោះទេ ភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមសហការជាមួយស្ថាប័នផ្សេងៗក្នុងស្រុក ក្នុងការជួយជ្រោមជ្រែងកីឡាគ្រប់ប្រភេទ ដើម្បីជួយជំរុញឱ្យវិស័យកីឡានៅកម្ពុជាកាន់តែមានការអភិវឌ្ឍ ជាពិសេស បង្កើនគុណភាពកីឡាករលើឆាកអន្តរជាតិ។ វើក ជាអ្នកជំរុញវិស័យកីឡាកម្ពុជា ឲ្យឈ្នះមេដាយមាសគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡាខ្នាតអន្តរជាតិ!
ខណៈកុមារ លើពិភពលោកភាគច្រើន កំពុងសប្បាយរីករាយ នឹងកុមារភាពដ៏គ្មានកង្វល់ ដែលមានស្ករគ្រាប់និងហ្គេម កុមារជិត១លាននាក់ ក្នុងតំបន់ហ្កាហ្សា កំពុងយកកំប៉ុងទទេ មកច្រកទឹកភ្លៀង ដើម្បីស្វែងរកឱកាសរស់រាន ក្នុងសំឡេងបំផ្ទុះគ្រាប់បែក ។ រូបភាពដែលគួរឱ្យស្រក់ទឹកភ្នែកនេះ បានធ្វើឱ្យយើងគិត ដល់ពាក្យមួយឃ្លា របស់លោក Xi Jinping ប្រធានរដ្ឋចិន ៖ សន្តិភាពប្រៀបដូចជាខ្យល់ កាអាសនិងពន្លឺថ្ងៃ...
ពេលផ្តល់បទសម្ភាសន៍ផ្តាច់មុខ ជាមួយអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោកស្រីCynthia Chennault កូនស្រីរបស់លោកឧត្តម សេនីយ Claire Lee Chennault ស្ថាបនិកក្រុមខ្លាហោះ របស់អាមេរិក បានរំលឹកឡើងវិញ ពីបទពិសោធដែលមិនអាចបំភ្លេចបាន របស់លោកឪពុកខ្លួន ដែលបានប្រកៀស្មាគ្នា ជាមួយប្រជាជនចិន ក្នុងអំឡុង ពេលសង្រ្គាមប្រជាជនចិនប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន ហើយក៏បានបង្ហាញ ពីក្តីសង្ឃឹមរបស់លោកស្រី ដែលចង់បន្តវេនចំណងមិត្តភាព...
ថ្ងៃទី ៤ ខែកញ្ញា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានអញ្ជើញចូលរួមសកម្មភាពរំលឹកខួបទី៨០ នៃថ្ងៃជ័យជម្នះ នៃសង្គ្រាមប្រជាជនចិន ប្រឆាំងនឹងការឈ្លានពាន របស់ជប៉ុន និងថ្ងៃជ័យជម្នះ នៃសង្គ្រាមពិភពលោកប្រឆាំង នឹងហ្វាស៊ីសនៅប្រទេសចិន បានត្រឡប់ទៅកាន់ជប៉ុនវិញ ពេលទើបដល់ព្រលានយន្តហោះក្រុងតូក្យូ លោកក៏បានផ្តល់បទសម្ភាសន៍ ផ្តាច់មុខជាមួយអ្នកសារព័ត៌មាន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ។ លោកបានថ្លែងថា...
បាងកក ៖ នៅថ្ងៃសុក្រ ទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសថៃបានសេចក្តីប្រកាសពីការតែងតាំងមន្រ្តីយោធាសរុប៨៦២នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការធំៗ ហើយការចូលកាន់តំណែងជាផ្លូវការ នឹងចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ តទៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Khaosod។សម្រាប់ក្នុងចំណោមការតែងតាំងមេបញ្ជាការជាន់ខ្ពស់ នៅក្នុងកងទ័ពជើងគោកថៃ គឺរួមមានដូចជា ឧត្តមសេនីយ៍ Worayos Lueangsuwann មេបញ្ជាការរងយោធភូមិភាគទី១ ត្រូវបានដំឡើងឋានៈជាមេបញ្ជាការភូមិភាគ១,...
បរទេស៖ មេដឹកនាំគណបក្ស Bhumjaithai Anutin Chanvirakul ត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីមានការប៉ុនប៉ង ដ៏ជោគជ័យមួយ ដែលគាំទ្រ ដោយបក្សប្រជាជនរបស់ថៃ ។ សម្ព័ន្ធភាពបានយកឈ្នះបេក្ខជនបក្សភឿថៃ លោក Chaikasem Nitisiri ដោយអនុញ្ញាតឱ្យលោក Anutin បង្កើតរដ្ឋាភិបាលភាគតិច ។ យោងតាមសារព័ត៌មាន The...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា អ៊ុយក្រែន បានស្នើទៅសហរដ្ឋអាមេរិកនូវទម្រង់ថ្មីមួយ សម្រាប់ការពារដែន អាកាសអ៊ុយក្រែន ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ X បន្ទាប់ពីកិច្ចសន្ទនា របស់លោកជាមួយ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា “អ៊ុយក្រែនបានស្នើសុំទម្រង់...
ភ្នំពេញ ៖ លោកសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល នៅថ្ងៃ៥ កញ្ញា បានជួប លោកស្រី Rebecca Hunter នាយកទីផ្សារ នៃក្រុមហ៊ុន Starlink សហរដ្ឋអាមេរិក និងសហការី ក្នុងគោលបំណងពិភាក្សាលើការសហការ និងការគាំទ្រសក្ដានុពលនៃការអភិវឌ្ឍបច្ចេកវិទ្យាតភ្ជាប់ឌីជីថល ក្នុងការការផ្តល់សេវាសំខាន់ៗ ក្នុងវិស័យសុខាភិបាលកម្ពុជា។ ក្នុងជំនួបសម្តែងការគួរសម...
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងថា ការសម្រេចចិត្ត របស់អាល្លឺម៉ង់ លើការចូលរួមផ្នែកយោធា ដោយផ្ទាល់នាពេលអនាគត នៅក្នុងការធានា សន្តិសុខ របស់អ៊ុយក្រែន នឹងត្រូវបានជះ ឥទ្ធិពលដោយប្រភេទ និងវិសាលភាព នៃការចូលរួម របស់សហរដ្ឋអាមេរិក ក្នុងចំណោមកត្តាផ្សេងៗទៀត។ លោក Merz...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា អស់រយៈកាលច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋ ស្ទើរគ្រប់តំបន់ មិនមានបណ្ណកម្មសិទ្ធិ លើដីធ្លី និងផ្ទះសម្បែងនោះឡើយ ដែលធ្វើឱ្យការប្រើប្រាស់ដីធ្លី និងការទាញយកប្រយោជន៍ ពីដីធ្លី មិនអស់សក្តានុពលនៃដី។ ដូច្នេះ ក្រោម ម្លប់នៃសន្តិភាព បានផ្ដល់ឱ្យពលរដ្ឋ នូវកម្មសិទ្ធិស្ទើគ្រប់យ៉ាង...
ភ្នំពេញ ៖ ក្នុងពិធីបើកសន្និសីទថ្នាក់ជាតិ លើកទីមួយស្តីពី ទស្សនវិស័យ និងការផ្លាស់ប្តូរបទពិសោធន៍ គោលនយោបាយសុខភាពសាធារណៈ ក្រោមមូលបទ “ការដោះស្រាយបន្ទុកនៃជំងឺមិនឆ្លង ៖ យុទ្ធសាស្ត្រថែទាំសុខភាពបឋម ប្រកបដោយភាពច្នៃប្រឌិត” លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជំរុញឲ្យមូលដ្ឋានសុខាភិបាលគ្រប់កម្រិតមានការស្រាវជ្រាវ ដើម្បីពិនិត្យឆ្លុះបញ្ចាំង ស្វែងរករបកគំហើញ សំដៅពង្រឹងគុណភាពក្នុងអង្គភាពខ្លួនកាន់តែប្រសើរឡើង ។ សន្និសីទនេះមានគោលបំណង បង្កើតជាវេទិកាថ្នាក់ជាតិសំរាប់ការពិភាក្សា...
បរទេស៖ មន្ត្រីសុខាភិបាលក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីនជាង ៦៤.០០០ នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាម ជិតពីរឆ្នាំនៅតំបន់ហ្គាហ្សាស្ទ្រីប ខណៈដែលក្រុមហាម៉ាស់ និងអ៊ីស្រាអែលបានអះអាងឡើងវិញ នូវការទាមទារដែលមិនត្រូវគ្នា សម្រាប់ការបញ្ចប់ការប្រយុទ្ធដែលបង្កឡើង ដោយការវាយប្រហារឆ្នាំ ២០២៣ របស់ក្រុមសកម្មប្រយុទ្ធ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងដោយផ្អែកតាមប្រភពពីខាងមន្ទីរពេទ្យថា...
ពោធិ៍សាត់÷ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ក្បាលដីឡូតិ៍ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយមាត់ស្ទឹង ក្នុងក្រុងពោធិ៍សាត់ ចំនួន ៩៨ គ្រួសារ ដែលទទួលរងផលប៉ះពាល់ ពីគម្រោងអភិវឌ្ឍន៍ច្រាំងស្ទឹងពោធិ៍សាត់ សម្រាប់ជំហានទី៣ ដោយទីតាំងដីស្ថិតនៅភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។...
ភ្នំពេញ ៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រសួងមហាផ្ទៃ ធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ចេញសេចក្ដីថ្លែងការណ៍រួម ស្ដីពី ការចាត់វិធានការ ចំពោះសកម្មភាពផ្តល់កម្ចីខុសច្បាប់ និងការទទួលយកអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ ប័ណ្ណសមធម៌ និងប័ណ្ណសមាជិកបេឡាជាតិ សន្តិសុខសង្គម (ប ស ស)...
កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារមន្ទីរ ប្រើគ្រឿងចក្រ សហការជាមួយក្រុមការងារ រដ្ឋបាលស្រុកសាមគ្គីមានជ័យ និងស្រុកកំពង់ត្រឡាច បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង ធ្វើឲ្យទឹកស្ទឹងក្រាំងពន្លៃ ដែលហក់ឡើងបណ្តាលឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥...
ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបសភាពការណ៍ លទ្ធផលការងារ រយៈពេល៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងផ្សព្វផ្សាយផែនការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំនេះដែរ...
ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ ដោយមានគោលបំណងជំរុញឱ្យភាគីថៃរើបន្លាលួស និងកង់ឡាន ដែលបានដាក់ពង្រាយ ខុសច្បាប់លើទឹកដីកម្ពុជា ចេញវិញ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញាត្តផ្ញើ ជូនទៅអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិលំនៅដ្ឋាន មានទីតាំងប្រចាំនៅហ្សឺណែវ...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ ។ ការណែនាំរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយអនុវត្តជាផ្លូវការ នូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋបាលរបស់លោក បានធ្វើជាមួយប្រទេសជប៉ុន កាលពីខែកក្កដា ទីបំផុតបានកាត់បន្ថយពន្ធលើ រថយន្តជប៉ុន និងការនាំចូលផ្សេងទៀត។ បទបញ្ជាប្រតិបត្តិ ដែលចេញផ្សាយដោយសេតវិមានបាននិយាយថា សហរដ្ឋអាមេរិក នឹងកាត់បន្ថយពន្ធលើរថយន្តពីប្រទេសជប៉ុនមកត្រឹម ១៥ ភាគរយពីអត្រាបច្ចុប្បន្ន ២៧.៥ ភាគរយស្របតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ការរញ្ជួយដីកម្រិត៥,៦រិចទ័រ បានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ ដែលស្ថិតនៅក្នុងជម្រៅប្រមាណ ជា១៤គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Jalalabad រដ្ឋធានីនៃខេត្ត Nangarhar ។ ការរញ្ជួយចុងក្រោយនេះកើតឡើងបន្ទាប់ពីមានការរញ្ជួយដី ជាបន្តបន្ទាប់ដែលបានបំផ្លិចបំផ្លាញខេត្ត Nangarhar និងខេត្ត Kunar, Laghman និង...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា មេដឹកនាំកំពូលនៃប្រទេសចិន និងកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានអះអាងសារជាថ្មី អំពីចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសជិតខាងទាំងពីរ ដោយសន្យាថានឹងមានការអភិវឌ្ឍន៍បន្ថែមទៀត នៃទំនាក់ទំនងទ្វេភាគី។ សារទាំងនេះបានកើតឡើង នៅពេលដែលលោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានាធិបតីចិន បានជួបពិភាក្សាជាមួយលោក Kim Jong...
ភ្នំពេញ ៖ ទោះបីបច្ចុប្បន្នមានក្រុមអ្នកសង្កេតការណ៍ មកពីប្រទេសមួយចំនួន ចុះទៅដល់ព្រំដែនកម្ពុជា-ថៃក៏ដោយ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានមានប្រសាសន៍ថា កម្ពុជា នៅតែមានគោលជំហរ ឲ្យបង្កើតក្រុមអ្នកសង្កេតការណ៍បន្ថែមទៀត ដើម្បីចុះទៅពិនិត្យ តាមបណ្តាខេត្តជាប់ព្រំដែន កម្ពុជា-កម្ពុជា ក្រោយការផ្ទុះអាវុធដាក់គ្នា រវាងកងទ័ពនៃប្រទេសទាំងពីរ ។ លោក ជា ធីរិទ្ធ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានបង្ហាញក្តីបារម្ភ ចំពោះសកម្មភាពថ្មីៗ ដែលក្រុមយោធាថៃ បានរាយបន្លាលួសចូលដែនដីកម្ពុជា ។ជាមួយនឹងក្តីបារម្ភនេះ សម្តេចក៏ចង់ឲ្យមហាអំណាចសហរដ្ឋអាមេរិក ក្រោមការដឹកនាំ របស់លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បន្តតាមដានសកម្មភាពនានា ដែលកំពុងកើតមានឡើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។ លោក ជា...
ភ្នំពេញ៖ កញ្ញា Wu Xiaolin អគ្គនាយករងនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា អមដំណើរដោយក្រុមបុគ្គលិកនៃក្រុមប្រឹក្សាទេសចរណ៍សានយ៉ា និងតំណាងប្រតិបត្តិករទេសចរណ៍នៅទីក្រុងហៃអាន បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយទេសចរណ៍នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ គោលបំណងសំខាន់នៃដំណើរនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងទីក្រុងសានយ៉ា និងប្រទេសកម្ពុជា។ កាលពីដើមខែមិថុនា ភាគីទាំងពីរបានពិភាក្សាស៊ីជម្រៅលើការបង្កើនប្រសិទ្ធភាពផ្លូវសេរីភាពថ្មីទី៥ ដែលនឹងតភ្ជាប់ពីភ្នំពេញ-សានយ៉ា-សិង្ហបុរី។ ជាមួយនឹងផ្លូវដែលកំពុងដំណើរការយ៉ាងរលូន ហើយទីក្រុងសានយ៉ាកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាឆ្នេរសមុទ្រអាស៊ាន លើកទី 6 នៅឆ្នាំ 2026 យុទ្ធនាការនេះមានគោលបំណងពង្រីកបណ្តាញទីផ្សារ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ទូរទស្សន៍ BBC រដ្ឋាភិបាលទីក្រុងឡុងដ៍ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីមានការអំពាវនាវ នៅក្នុងកិច្ចប្រជុំអនឡាញមួយ រវាងមេដឹកនាំ នៃរដ្ឋសមាជិករបស់ប្លុកនេះ កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុងគៀវគឺជិតនឹងទទួលអាវុធរយៈចម្ងាយឆ្ងាយពីអ្នកគាំទ្រ លោកខាងលិចរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា សម្ព័ន្ធនៃឆន្ទៈនោះហើយ ។ យ៉ាងណាក្តីសម្រាប់ការអះអាង និងបញ្ជាក់បន្ថែមគឺរដ្ឋាភិបាលអង់គ្លេស មិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ដែលមានគម្រោងចែកចាយ ឬប្រភេទអាវុធ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តលោកខាងលិចចំនួន២៦ប្រទេសបានប្តេជ្ញាជាផ្លូវការក្នុងការដាក់ពង្រាយកងទ័ព តាមផ្លូវគោក សមុទ្រ ឬផ្លូវអាកាសទៅកាន់ប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ត្រូវបានយល់ព្រម។ បន្ទាប់ពីកិច្ចប្រជុំកំពូល នៃប្រទេសចំនួន៣៥ ដែលដាក់ឈ្មោះថា “សម្ព័ន្ធនៃឆន្ទៈ” ប្រធានាធិបតីបារាំង បាននិយាយថាការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់ កម្លាំងធានា របស់ពួកគេនឹងត្រូវបានសម្រេចចិត្ត...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានវៀតណាម បានរាយការណ៍ ដោយដកស្រង់សម្តីរបស់សមាគមស្បៀងអាហារវៀតណាមថា វៀតណាមបាននាំចេញអង្ករជិត ៥,៩លានតោន ដែលមានតម្លៃជាង ៣ ពាន់លានដុល្លារអាមេរិក ចាប់ពីដើមឆ្នាំនេះ ដល់ថ្ងៃទី១៥ ខែសីហា។ ទំហំនាំចេញបានកើនឡើង ២.៨៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលតម្លៃនាំចេញបានធ្លាក់ចុះ ១៦ ភាគរយធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ កាលពីសប្តាហ៍មុន តម្លៃនាំចេញអង្កររបស់វៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុត...
សៀមរាប ៖ គណៈកម្មការដេញថ្លៃ លក់ជាសាធារណៈ អគ្គិសនីសៀមរាប មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា អគ្គិសនីសៀមរាប នឹងដាក់ដេញថ្លៃលក់ជាកញ្ចប់នូវចលនទ្រព្យ និងអចលនទ្រព្យ ចាស់ៗ ខូចគុណភាព និងអន់គុណភាព ហួសសម័យកាលប្រើប្រាស់ចំនួន ៣៦មុខ ដែលមានតម្លៃមូលដ្ឋាន ១៨០.០៦៦.០០០ រៀល (មួយរយប៉ែតសិបលាន ហុកសិបប្រាំមួយពាន់រៀល)...
ភ្នំពេញ ៖ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព បានអំពាវនាវ ឲ្យប្រជាពលរដ្ឋខ្មែរ រស់នៅសហរដ្ឋអាមេរិក គ្រប់រដ្ឋទាំងអស់ និងតាមបណ្តាប្រទេសនានា នៅលើពិភពលោក ចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់វីរជនស្វែងរកសន្តិភាពសម្រាប់កម្ពុជា ដល់លោក ហ្គារី ហ្វ្រែនឈី (Gary Franchi) និងលោក ម៉ៃឃើល អាល់ហ្វារ៉ូ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ