ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជេីញដឹកនាំមន្ត្រី ពាក់ព័ន្ធនិងមន្ទីរនានា ចុះពិនិត្យមើលលេីការរៀបចំទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដេីម្បីធានាលេីសន្តិសុខ សុវត្ថិភាព និងពិនិត្យមេីលការរៀបចំបច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ ក្នុងន័យធ្វេីយ៉ាងឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាប់ផ្ដើម ពោលធ្វើឡើងនារសៀលថ្ងៃទី២៩ធ្នូស្អែក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT នាយករដ្ឋមន្ត្រី Robert Fico បានប្រកាស កាលពីថ្ងៃសុក្រថា ប្រទេសស្លូវ៉ាគី មានឆន្ទៈធ្វើជាម្ចាស់ផ្ទះ ការចរចាសន្តិភាព ណាមួយ រវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកFico ត្រូវបានគេរាយការណ៍ថាបានបង្ហើបអំពគំនិតនេះម្តងហើយដោយឯកជនទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូនាពេលថ្មីៗនេះ។ចាប់តាំងពីការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានស្នើថា បំពង់បង្ហូរឧស្ម័ន Nord Stream 2 ដែលរងការបំផ្លិចបំផ្លាញ អាចក្លាយជាកម្មសិទ្ធិរបស់អ្នកវិនិយោគ អាមេរិក ក្នុងរយៈពេលមួយឆ្នាំទៀត ហើយការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៊ី ទៅកាន់សហភាពអឺរ៉ុប អាចត្រូវបានបន្តឡើងវិញ តាមរយៈឧបករណ៍ភ្ជាប់នេះ។ លោក...
បរទេស៖ សេតវិមានបាននិយាយនៅថ្ងៃសុក្រថា កងកម្លាំងកូរ៉េខាងជើង កំពុងជួបប្រទះការស្លាប់ និងរបួសយ៉ាងច្រើន នៅលើសមរភូមិជួរមុខ នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន ដោយកងទ័ព របស់ពួកគេ រាប់ពាន់នាក់បានស្លាប់ ឬរងរបួសនៅក្នុងសប្តាហ៍ចុងក្រោយនេះតែមួយ នៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិរបស់...
ភ្នំពេញ ៖ វគ្គសុក្រឹតការ ស្តីពី “ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យការងារ និងសន្តិសុខសង្គម” ត្រូវបានរៀប ចំពិធីបិទវគ្គ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀល ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤។ វគ្គសុក្រឹតការ ដែលត្រូវបានរៀបចំឡើង...
ប៉េកាំង៖ ប្រទេសចិន ជាថ្មីម្តងទៀត បានជំរុញប្រទេសហ្វីលីពីន ឱ្យដកប្រព័ន្ធមីស៊ីល Typhon របស់សហរដ្ឋអាមេរិក នៅមុនកាលកំណត់ ព្រោះការដាក់ពង្រាយប្រព័ន្ធនេះ នាំមកនូវហានិភ័យនៃការប្រឈមមុខដាក់គ្នា ខាងភូមិសាស្ត្រនយោបាយ និងការប្រជែងអាវុធ ទៅកាន់តំបន់។ អ្នកនាំពាក្យលោកស្រី ម៉ៅ នីង បានធ្វើការអត្ថាធិប្បាយ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន លោក Gilbert...
ម៉ូស្គូ៖ យោងតាមទីភ្នាក់ងារដឹកជញ្ជូន ផ្លូវអាកាសសហព័ន្ធ Rosaviatsiya របស់ប្រទេសរុស្ស៊ី បានឲ្យដឹងថា អាកាសយានដ្ឋានរបស់រុស្ស៊ីជាច្រើន បានអនុវត្តការរឹតបន្តឹងប្រតិបត្តិការ ជាបណ្តោះអាសន្ន នៅថ្ងៃសុក្រនេះដើម្បីធានាបាន សុវត្ថិភាព នៃជើងហោះហើរស៊ីវិល ។អាកាសយានដ្ឋាន Kazan បានណែនាំឲ្យមានការរឹតបន្តឹង ជើងហោះហើរ ដែលចាប់ផ្តើមនៅវេលាម៉ោង ៦និង០០នាទីព្រឹកម៉ោង នៅក្រុងម៉ូស្គូ ត្រូវនឹងម៉ោង៣និង០០នាទីម៉ោងសកល ដោយបានផ្អាកទាំងការមកដល់ និងការចាកចេញ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធី បើកការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ...
សេអ៊ូល៖ នៅថ្ងៃសុក្រនេះ សភារបស់ប្រទេស កូរ៉េខាងត្បូង បានចោទប្រកាន់លោក Han Duck-soo ប្រធានាធិបតីស្តីទី ដែលបានឡើងកាន់មុខតំណែងមិនតិចជាង២ សប្តាហ៍នោះទេ បន្ទាប់ពីការព្យួរអំណាច របស់ប្រធានាធិបតី Yoon Suk Yeol ជុំវិញការប្រកាសច្បាប់ អាជ្ញាសឹករយៈពេលខ្លីរបស់គាត់ ធ្វើឲ្យប្រទេសកាន់តែធ្លាក់ជ្រៅ ចូលទៅក្នុងភាពវឹកវរ ខាងផ្នែកនយោបាយ ។ ការចោទប្រកាន់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ និងនាយកប្រតិបត្តិរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់ ដែលវាបានរំលោភទៅ លើគោលការណ៍ចិនតែមួយ។ ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Joe Biden...
សម្ដេចតេជោ គាំទ្រ ឱ្យមានការកសាងវត្តធំជាងគេមួយ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កម្ពុជា តែងតែចង់ ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ក្រុមហ៊ុនអាមេរិក ប៉ងវិនិយោគ លើវិស័យ ថាមពល នៅកម្ពុជា លោកទូច សុឃៈ ៖ អ្នកមួលបង្កាច់ ថ្នាក់ដឹកនាំកម្ពុជា គឺគ្មានសីលធម៌ក្នុងខ្លួន កម្ពុជា បង្កើតស្ថានទូត...
តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ពាក់កណ្តាលផ្លូវការ Tasnim បានរាយការណ៍ថា កងកម្លាំងចារកម្មរបស់ប្រទេសអ៊ីរ៉ង់ បានចាប់ខ្លួនបុគ្គលម្នាក់ដោយចោទប្រកាន់ពីបទចារកម្ម សម្រាប់ប្រទេសជិតខាងក្នុងខេត្ត Ardabil ភាគពាយ័ព្យប្រទេស។ របាយការណ៍បានឲ្យដឹងថា បុគ្គលនោះត្រូវបានចាប់ខ្លួនដោយអង្គភាពចារកម្មខេត្តនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការ “ស៊ើបការណ៍បច្ចេកទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រភពបានបន្ថែមថា ការចាប់ខ្លួនអ្នកធ្វើចារកម្មក្នុងនាមភ្នាក់ងារស៊ើបការណ៍សម្ងាត់នៃប្រទេសជិតខាង ដោយមិនបានបញ្ជាក់ពីប្រទេសណាមួយនោះទេ។ ជនសង្ស័យត្រូវបានបញ្ជូនទៅអាជ្ញាធរតុលាការអ៊ីរ៉ង់ ដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕ ប្រែសម្រួល...
ភ្នំពេញ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ១៨នាក់ (ស្រី៣នាក់) បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ...
កំពង់ធំ៖ ដោយអនុវត្តបទបញ្ជារម៉ឹងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងដោយស្មារតីទទួលខុសត្រូវខ្ពស់ នៅយប់ថ្ងៃទី២៦ ធ្នូ ២០២៤ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានដឹកនាំបញ្ជារឲ្យផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការក្រុង ស្រុក បើកប្រតិបត្តិការល្បាត និងបង្គ្រាបក្រុមក្មេងទំនើងដែលបង្កអសន្តិសុខ ធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណ:បានចំនួនពីរករណី ដោយឡែកពីគ្នា។ ជាក់ស្ដែង ក្រុមក្មេងទំនើងពីរក្រុមនៅក្នុងសន្ទុកចំនួន៥នាក់ និងស្រុកតាំងគោកចំនួន ៤នាក់ ត្រូវបានចាប់ឃាត់ខ្លួន និងកសាងសំណុំតាមនីតិវិធី ។ ករណីទី១...
រុស្ស៊ី រារាំងដោយជោគជ័យ នូវផែនការរបស់អ៊ុយក្រែន ដើម្បីសម្លាប់មន្ត្រីការពារជាតិ ជាន់ខ្ពស់របស់ខ្លួន កងទ័ពអ៊ុយក្រែន ចាប់បានទាហាន កូរ៉េខាងជើងម្នាក់ ដែលមានរបួស ប្រទេសថៃ ទទួលយកការអញ្ជើញ របស់រុស្ស៊ី ឱ្យចូលរួមក្នុងក្រុមប្រទេស BRICS ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីនថា រុស្ស៊ីអាចនឹងប្រើ មីស៊ីលផ្លោងល្បឿនលឿន ជាងសំឡេង Oreshnik...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រាល់ការសាកសួរ ក្នុងវិជ្ជាជីវៈសារព័ត៌មានទៅកាន់ជនសង្ស័យ ជនរងគ្រោះ ឬភាគីពាក់ព័ន្ធ ក្នុងសំណុំរឿង នៅបរិវេណអង្គភាព ឬការិយាល័យមានសមត្ថកិច្ច មិនត្រូវបានអនុញ្ញាតឡើយ។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ ស្ដីពី ការផ្សព្វផ្សាយព័ត៌មានសន្ដិសុខសណ្ដាប់ធ្នាប់សង្គម សម្រាប់មន្ដ្រីមានសមត្ថកិច្ចក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចេញផ្សាយថ្ងៃទី២៧ ខែធ្នូ...
អាតែន ៖ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានឲ្យដឹងថា ប្រទេសក្រិច បានស្ថិតនៅក្នុងគ្រាទប់ទល់នឹងអាកាសធាតុសើម ដែលបង្កឡើងដោយព្យុះឈ្មោះ Elena គិតចាប់តាំងពីថ្ងៃបុណ្យណូអែល ដែលបានបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ និងមានគ្រោះទឹកជំនន់កើតឡើងនៅទូទាំងប្រទេស ។ នៅក្នុងក្រុងតែន អ្នកស្រុករស់នៅជាយក្រុង ភាគខាងជើង និងខាងត្បូងជាច្រើននាក់បានភ្ញាក់ចាប់ពីព្រលឹមថ្ងៃព្រហស្បតិ៍ ដោយសារមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កការជន់លិចផ្ទះរាប់សិបខ្នង និងខ្យល់បានបោកបក់ផាត់រថយន្ត ។ កងពន្លត់អគ្គីភ័យបានទទួលទូរស័ព្ទយ៉ាងតិចបំផុត៤០ដង ដើម្បីបូមទឹក...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយក កម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ នាព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសំណេះសំណាល និវសួរសុខទុក្ខ ជាមួយលោកស្រី ឡេ ធីធូហាំង អនុរដ្ឋមន្ត្រីការបរទេស នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។ ក្នុងជំនួបនេះ លោកស្រីអនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានបញ្ជាក់ថា ដោយសាររាជធានីភ្នំពេញ មានសម្ព័ន្ធមេត្រីភាព ជាមួយរដ្ឋធានីហាណូយ...
ភ្នំពេញ ៖ នាថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន។ ក្នុងជំនួបដែលធ្វើឡើង នៅទីស្តីការក្រសួងការងារ...
ម៉ូស្គូ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានរារាំងផែនការធ្វើឃាតជាច្រើន ដែលសម្របសម្រួល ដោយសេវាកម្មពិសេសរបស់អ៊ុយក្រែន ប្រឆាំងនឹងមន្ត្រីយោធាជាន់ខ្ពស់រុស្ស៊ី។ FSB បានឲ្យដឹងថា ពលរដ្ឋរុស្ស៊ី បួននាក់ដែលជាប់ពាក់ព័ន្ធនឹងផែនការ ធ្វើឃាតប្រឆាំងនឹងមន្ត្រី និងក្រុមគ្រួសាររបស់ពួកគេត្រូវបានឃុំខ្លួន។ ពលរដ្ឋម្នាក់ ដែលត្រូវបានជ្រើសរើស ដោយសេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន បានទៅដល់ទីក្រុងមូស្គូក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើសកម្មភាពភេរវករដោយដាំគ្រឿងផ្ទុះ ដែលក្លែងធ្វើជា Power...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្តសាកល្បង និងដាក់ឱ្យដំណើរការដោយជោគជ័យ អនុស្ថានីយអគ្គិសនីស្គន់ ប្រភេទ Modular (ក្នុងទូកុងទឺន័រ) តង់ស្យុង ២៣០/២២គីឡូវ៉ុល អានុភាព ៥០ មេហ្គាវ៉ុលអំពែ ភ្ជាប់លើខ្សែបញ្ជូន ២៣០គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីឧត្តុង្គ ទៅអនុស្ថានីយអគ្គិសនីកំពង់ចាម ស្ថិតនៅក្បែរនឹងទីប្រជុំជនស្គន់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសម្ដែងការគាំទ្រ និងវាយតម្លៃខ្ពស់ ចំពោះគំនិតផ្ដួចផ្ដើមលោកស្រី Lyna Lam ស្ថាបនិកមូលនិធិព្រះពុទ្ធសាសនាខ្មែរ និងជាភរិយា របស់លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple Inc ក្នុងការកសាងវត្តធំ ជាងគេមួយកន្លែង...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន មេដឹកនាំនយោបាយកំពូលរបស់កម្ពុជា បានបញ្ជាក់អះអាងសារជាថ្មីម្ដងទៀតថា កម្ពុជា តែងតែចង់ធ្វើជាមិត្តល្អរបស់ សហរដ្ឋអាមេរិក ជាពិសេសការជំរុញសហប្រតិបត្តិការគ្រប់វិស័យ និងការពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរ។ ការបញ្ជាក់អះអាងសារជាថ្មីនេះ ធ្វើឡើងក្នុងឱកាស សម្ដេចតេជោ អនុញ្ញាតឱ្យលោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុប្លុកឆេនអាមេរិក Ripple...
ភ្នំពេញ ៖ ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមេធាវី របស់ក្រសួងបរិស្ថាន មន្តីបរិស្ថាន ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យការអនុវត្ត វិធានការបច្ចេកទេស និងវិធានការច្បាប់ ដែលបានដាក់ចេញចំពោះ ក្រុមហ៊ុន Jin Lu Yuan...
ភ្នំពេញ ៖ ក្រុមហ៊ុនរ៉ីបផលអាមេរិក (Ripple Inc) បានបង្ហាញពីបំណងក្នុងការស្វែងរក នូវកាលានុវត្តន៍ភាពថ្មីៗ នៃការវិនិយោគ ក្នុងវិស័យថាមពលកកើតឡើងវិញ ដើម្បីពង្រីកការនាំចេញនូវបន្ទះសូឡាផលិតនៅកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក និងនាំចូលនូវឧស្ម័នធម្មជាតិ តម្លៃទាបមកកម្ពុជា ដែលមិនត្រឹមអាចជួយរួមចំណែក ទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំងរួមជាវិភាគទានដ៏សំខាន់ ដល់ការលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។ នេះបើតាមការឱ្យដឹងពី លោក Chris Larsen...
បរទេស ៖ ស្ត្រី២០នាក់ មកពីប្រទេសផ្សេងៗ ត្រូវបានចាប់ខ្លួន នៅទីប្រជុំជនឆ្នេរប៉ាតាយ៉ា នៅថ្ងៃសុក្រនេះ ពីបទចោទថា ផ្តល់សេវាផ្លូវភេទ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការចាប់ខ្លួននេះធ្វើឡើងបន្ទាប់ពីមានការប្តឹងពីសំណាក់អ្នកស្រុក និងអ្នកទេសចរអំពីស្ត្រីបរទេសមួយក្រុម ឈរនៅតាមកន្លែងផ្សេងៗតាមឆ្នេរ និងសុំរួមភេទដើម្បីលុយ ដែលទង្វើនេះរំខានដល់សន្តិភាពសាធារណៈ។ នេះបើតាមការឲ្យដឹងពីលោកវីរសេនីយ៍...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្តេជ្ញាថានឹងសម្លាប់មេដឹកនាំក្រុមហ៊ូទី និងរុះរើអំណាចយោធារបស់ក្រុមនេះភ្លាមៗបន្ទាប់ពីវាបានបើកការវាយប្រហារតាមអាកាស “ផ្អែកលើការស៊ើបការណ៍” ផ្តោតលើគោលដៅយោធា ដែលគ្រប់គ្រងដោយក្រុមនេះ នៅលើឆ្នេរសមុទ្រភាគខាងលិចនៃប្រទេសយេម៉ែន និងនៅក្នុងទឹកដីយេម៉ែនទាំងមូលតែម្ដង។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា “យើងប្តេជ្ញាកាត់ផ្តាច់បណ្ដាញភេរវកម្មរបស់អ៊ីរ៉ង់ យើងនឹងបន្តរហូតដល់កិច្ចការត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Israel Katz បានសន្យាថានឹង...
សៀមរាប ៖ អគ្គិសនីសៀមរាប សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថាៈ អគ្គិសនីសៀមរាប នឹងដាក់ឲ្យដេញថ្លៃជា សាធារណៈដើម្បីផ្គត់ផ្គង់ក្រដាស-ប៊ិច-សៀវភៅ និងសម្ភារផ្សេងៗ ចំនួន ៩៨មុខ ជូនអគ្គិសនីសៀមរាប សម្រាប់ ឆ្នាំ២០២៥ ។ អគ្គិសនីសៀមរាប បានរៀបចំឯកសារ...
សាណា ៖ អគ្គនាយកអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើការដោះលែង បុគ្គលិកអង្គការសហប្រជាជាតិចំនួន ១៣ នាក់ដែលត្រូវបានចាប់ខ្លួន ដោយក្រុមហ៊ូទី នៅក្នុងរដ្ឋធានីសាណា ប្រទេសយេម៉ែន បានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ ។ លោក Ghebreyesus បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឲ្យដឹងថា “យើងបន្តអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំជាបន្ទាន់”...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ