បរទេស ៖ ប្រទេសន័រវេស តាមសេចក្តីរាយការណ៍ នៅថ្ងៃចន្ទនេះ បាននិយាយថា អង្គការសហប្រជាជាតិ នឹងបង្កើតមូលនិធិមួយ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស និងគាំទ្រដល់ការព្យាបាល អ្នកជម្ងឺនានា នៅទូទាំងពិភពលោក។ រដ្ឋមន្ត្រីការបរទេសន័រវេស លោក Ine Eriksen Soereide បាននិយាយប្រាប់សារព័ត៌មានដូច្នេះថា “យើងចង់ធ្វើឲ្យប្រាកដថា កិច្ចប្រឹងប្រែង គឺត្រូវបានរួបរួមគ្នា និងលឿនបំផុត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ពលរករខ្មែរដែលធ្វើការ នៅប្រទេសថៃ បានចូលមកស្រុកកំណើត វិញប្រមាណ១ម៉ឺន៥ពាន់នាក់ ហើយរាជរដ្ឋាភិបាល អំពាវនាវឲ្យមានការអប់រំ តាមភូមិ ឃុំ ស្រុក ដើម្បីទប់ស្កាត់រីករាលដាល ជំងឺកូវីដ១៩ ។ ការប្រកាស របស់សម្តេចស...
ភ្នំពេញ៖ ឆ្លើយតបនឹងសំឡេងសារ ដែលត្រូវបានចែកចាយ តាមបណ្តាញសង្គម កាលពីពេលថ្មីៗនេះថា អាជ្ញាធរគ្រោងនឹងបិទរាជធានីភ្នំពេញ ដើម្បីបង្ការ និងការពារការរីករាលដាល ជំងឺកូវីដ-១៩នោះ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ធ្វើការបដិសេដទាំងស្រុង និងកំពុងធ្វើការស៊ើបអង្កេត ក៏ដូចជាស្វែងរក ម្ចាស់ដើមសំឡេងផងដែរ ។ ប្រតិកម្មឆ្លើយតបរបស់អ្នកនាំពាក្យរូបនេះ...
បាងកក៖ មន្រ្តីក្រសួងសុខាភិបាលបាននិយាយថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដោយវីរុសកូវីដ១៩ ទី ២ របស់ខ្លួន នៅថ្ងៃអង្គារ (ថ្ងៃទី ២៤ ខែមីនា) ។ ប្រទេសនេះបានបញ្ជាក់ពីករណីឆ្លងវីរុសនេះចំនួន ៧២១ ករណី។ យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា...
បរទេស៖ នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin នៅថ្ងៃចន្ទនេះ បានទុកពេល៥ថ្ងៃឲ្យអាជ្ញាធរ ដើម្បីអភិវឌ្ឍប្រព័ន្ធតាមដានមនុស្ស ដែលចូលទៅប្រាស្រ័យទាក់ទង ជាមួយអ្នកណាម្នាក់ ដែលផ្ទុកកូរ៉ូណាវីរុស ដោយប្រើប្រាស់ទិន្នន័យទីតាំងភូមិសាស្ត្រលើទូរសព្ទចល័ត។ ស្ថិតក្រោយប្រព័ន្ធថ្មីនេះ មនុស្សនឹងត្រូវបានបញ្ជូនព័ត៌មានឲ្យ ប្រសិនបើពួកគេចូលទៅធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកដែលមានផ្ទុកកូរ៉ូណាវីរុស ហើយ ព័ត៌មានដូចគ្នានេះ នឹងត្រូវបញ្ជូនបន្តទៅឲ្យទីស្នាក់ការកណ្ដាលពិសេស ដែលបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺផ្លូវដង្ហើមថ្មី។ យោងតាម សេចក្តីរាយការណ៍មួយ...
សេអ៊ូល៖ ការនាំចេញរបស់កូរ៉េខាងត្បូងបានកើនឡើង ១០ ភាគរយក្នុងរយៈពេល ២០ ថ្ងៃដំបូងនៃខែមីនា ធៀបនឹងឆ្នាំមុនទោះបីមាន ការរីករាលដាលនៃមេរោគឆ្លង ថ្មីក៏ដោយ ទិន្នន័យគយបានបង្ហាញ ដែលនាំមុខដោយការ ដឹកជញ្ជូនឈីបនិងរថយន្តបានប្រសើរឡើង។ យោងតាមទិន្នន័យពីសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះបានឈានដល់ ៣០,៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីថ្ងៃទី០១-២០ ខែមីនា ដែលកើនឡើងពី ២៧,៩ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។...
បរទេស៖ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាស្សាន រ៉ូហានី នៅថ្ងៃចន្ទនេះ បាននិយាយថា សហរដ្ឋអាមេរិកគួរតែដកទណ្ឌកម្ម ប្រសិនបើចង់ជួយប្រទេស អ៊ីរ៉ង់ ប្រយុទ្ធប្រឆំាង នឹងការផ្ទុះឆ្លងរីករាលដាលនៃ កូរ៉ូណាវីរុស ហើយលោកបានបន្ថែមថា ប្រទេសអ៊ីរ៉ង់គ្មានបំណង ទទួលយកសំណើផ្តល់ ជំនួយមនុស្សធម៌របស់អាមេរិកនោះឡើយ។ នៅក្នុងសុន្ទរកថាផ្សាយតាមកញ្ចក់ទូរទស្សន៍ លោក រ៉ូហានី បានមានប្រសាសន៍យ៉ាងដូច្នេះថា “មេដឹកនាំអាមេរិកនានា កំពុងតែនិយាយកុហក។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)។ នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់សម្ភារៈមួយចំនួន សម្រាប់ចែនជូនដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជួរមុខ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ មីនានេះ បាននិងកំពុងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើ លិខិតប្តូរសារស្តីពីការផ្តល់ជំនួយ អភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៣៤.១៣៨លានយ៉េន (ប្រមាណ ៣១០លានដុល្លារ) ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី២៣ មីនានេះ បានឲ្យដឹងថា...
បរទេស៖ ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ Siriraj សាកលវិទ្យាល័យ Mahidol គឺលោកបណ្ឌិត Prasit Watanapa បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ និងមិនធ្វើការជួបជុំ បើមិនដូច្នោះទេប្រទេសថៃនឹងក្លាយជាប្រទេសអ៊ីតាលី ដែលមានអ្នកជំងឺឆ្លងជំងឺឆ្លងច្រើនលើសលុប ហើយបុគ្គលិកពេទ្យ ត្រូវសំរេចថាតើអ្នកជំងឺណាដែលត្រូវព្យាបាលឬអត់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០...
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ច មិនប្រកាសទុកមុន ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ ក្នុងគោលបំណងបំបាត់ជម្លោះនយោបាយ ដែលកំពុងតែរួមរឹតរដ្ឋាភិបាលទីក្រុងកាប៊ុល និងធ្វើឲ្យជាប់គំាងកិច្ចពិភាក្សាសន្តិភាព ជាមួយពួកតាលីបង់។ លោក Pompeo បានទៅដល់ទីក្រុងកាប៊ុល និងបានប្រារព្ធធ្វើកិច្ចពិភាក្សា ជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani...
តូក្យូ៖ លោកនាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានលើកឡើង អំពីលទ្ធភាពនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ អាចនឹងត្រូវពន្យារពេល ត្រឹមតែមួយថ្ងៃបន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានឲ្យដឹងថាខ្លួននឹងសិក្សា ផែនការប្រតិបត្តិការផ្សេងៗគ្នាចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩ ។ នាយករដ្ឋមន្រ្តីដែលធ្លាប់ បានលេីកឡេីងថា លោកមានបំណងរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំមួយនៅក្នុងទំរង់ពេញលេញរបស់ខ្លួន។ ប្រសិនបើមានការលំបាកក្នុង ការរៀបចំការប្រកួតតាមរបៀបនេះ យើងត្រូវសម្រេច ពន្យារពេលដោយផ្តល់ឲ្យ អាទិភាពកំពូលចំពោះ...
តូក្យូ៖ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ ចេញផ្សាយដោយផ្អែកលើទិន្នន័យរបស់រដ្ឋាភិបាល និងប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ចំនួននៃការឆ្លងពីមេរោគថ្មីនេះបានកើនឡើងដល់ ៣០០.០០០នាក់ នៅទូទាំងពិភពលោក ជាមួយនឹងការស្លាប់របស់អ្នកឆ្លងជិត ១៣.០០០នាក់ គិតមកដល់ថ្ងៃអាទិត្យម្សិលមិញនេះ។ ចំនួននេះបានកើនឡើងទ្វេដង ចាប់តាំងពីករណីឆ្លងមានលើសពី ១៥០.០០០នាក់ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលបង្ហាញថា ការផ្ទុះឡើងនៃវីរុសបណ្តាល ឱ្យមានជំងឺរលាកសួត កំពុងរីករាលដាលយ៉ាងឆាប់រហ័ស។ ប្រទេសចិនឈរនៅលើគេ ក្នុងបញ្ជីដោយមានករណីចំនួន...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃនេះ ដល់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលនេះធាតុអាកាស បន្តក្តៅខ្លាំងនៅពេលថ្ងៃ ភ្លៀងអាចធ្លាក់ ពីកម្រិតតិចទៅបង្គួរ ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវ...
Currently, Cambodia has suffered from the spread of COVID-19, so far, according to a report by the Ministry of Health, 87 of...
ថ្មីៗនេះ ប្រទេសកម្ពុជា បានទទួលរងនូវការរីករាលដាលកូវីដ១៩ ដែលរហូតមកដល់ពេលនេះ យោងតាមសេចក្តីរាយការណ៍ របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានចំនួន៨៧នាក់ ក្នុងនោះភាគច្រើន ជាជនបរទេស។ ក៏ប៉ុន្តែក្រសួងក៏បានបង្ហាញអោយឃើញថា ចំនួនអ្នកផ្ទុកក៏បានជាសះស្បើយ ចំនួន២នាក់ហើយ ក្នុងនោះមានជនជាតិចិន មកពីទីក្រុងវូហាន និងជន ជាតិអង់គ្លេសម្នាក់ ដែលធ្វើដំណើរទេសចរ ចូលមកពីប្រទេសវៀតណាម ។ បើទោះបីជានៅពេលនេះ ពុំមានសេចក្តីរាយការណ៍ថា...
ក្រសួងសុខាភិបាល រកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៣ករណីថ្មីបន្ថែមទៀត
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃច័ន្ទថា គ្មានករណីឆ្លងថ្មីនៃជំងឺ COVID-19 ត្រូវបានរាយការណ៍នៅលើដីគោកចិនឡើយ កាលពីថ្ងៃអាទិត្យ ប៉ុន្តែគណៈកម្មការសុខភាពជាតិបានទទួល របាយការណ៍ចំនួន ៣៩ ករណីដែលត្រូវបានបញ្ជាក់ នៅលើដីគោកចិនកាលពីថ្ងៃអាទិត្យ ដែលទាំងអស់នេះត្រូវបាននាំចូល។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំងនោះ ១០ នាក់ត្រូវបានរាយការណ៍នៅទីក្រុងប៉េកាំងនិងស៊ាងហៃរៀងៗខ្លួន...
BELGRADE៖ នាយករដ្ឋមន្រ្តីស៊ែប៊ី លោកស្រី Ana Ana Brnabic បាននិយាយកាលពីថ្ងៃអាទិត្យថា អ្នកជំនាញខាងវេជ្ជសាស្ត្រចិនគឺជាធនធាន ដ៏មានតម្លៃបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Brnabic បានធ្វើការកត់សម្គាល់នៅពេលលោកបានជួបជាមួយអ្នកជំនាញវេជ្ជសាស្ត្រចិនទាំង ៦ នាក់រួមជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក...
ភ្នំពេញ ៖ ដេីម្បីរួមចំណែកទប់ស្កាត់ វីរុស កូវីដ-១៩ (COVID-19) ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ស្ថានីយរថភ្លេីងក្រុងប៉ោយប៉ែត ជាទីសំចតទី១ សម្រាប់ដំណេីរការត្រួតពិនិត្យសុខភាពពលករខ្មែរ ដែលទេីបវិលត្រឡប់មកពីថៃ ជាង ៦០០នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានបញ្ជាក់ថា “ដេីម្បីរួមចំណែកទប់ស្កាត់...
បរទេស៖ ជនជាតិវៀតណាមពីរនាក់ដែល បានវិលត្រឡប់ចូលខេត្តតៃនិញ ពីប្រទេសកម្ពុជា បានបង្កើនចំនួនអ្នកឆ្លងវីរុសនេះនៅក្នុងប្រទេសវៀតណាម រហូតដល់ ១១៨ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ១១៧” ជាបុរសអាយុ ៣០ ឆ្នាំ ដែលរស់នៅក្នុងខេត្តឡុងអាន...
ភ្នំពេញ៖ ក្នុងចំណោមពលករជិត៦០០នាក់ ដែលបានធ្វើដំណើរចាកចញពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ត្រូវបានអាជ្ញាធរនិងក្រុមគ្រូពេទ្យពិនិត្យរកឃើញភាពមិន ប្រក្រតីចំនួន១០នាក់ ដោយមានអាការៈក្ដៅខ្លួន ហើយត្រូវបាន ក្រុមគ្រូពេទ្យ បញ្ជូនទៅមន្ទីរពេទ្យបង្អែកដីថ្មី ដើម្បីយកទៅពិនិត្យព្យាបាលបន្ត។ គិតត្រឹមម៉ោង៧យប់ថ្ងៃ ២៣ ខែមីនា ឆ្នាំ២០២០នេះពលករដែលត្រឡប់ពីប្រទេសថៃ ប្រមាណជិត៦០០នាក់ ទាំងនៅស្ថានីយ៍រថភ្លើង និងមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរសម្រេច...
ដកស្រង់ចេញពី Facebook លោក Visoth Sean ៖ ខ្ញុំបានអានដោយរំភើបចិត្តនូវអត្ថបទរបស់លោក Moustapha Dahleb ដែលជាអ្នកនិពន្ធជាតិឆាដដ៏គួរអោយកោតសរសើរម្នាក់តាមរយ:មិត្តភក្តិម្នាក់នៅក្រៅប្រទេសដែលខ្ញុំអត់ទ្រាំមិនបាននិងបកប្រែសម្រួលតាមសមត្ថភាពដែលខ្ញុំមានដូចខាងក្រោម:” មនុស្សជាតិនិងសង្គមត្រូវដួលរលំដោយសារតែម៉ាសុីនតូចមួយ។ វត្ថុអតិសុខុមប្រាណដ៏តូចមួយហៅថាកូរ៉ូណាវីរុសឫកូវីដ១៩បានធ្វើអោយភពផែនដីយើងនេះក្រទ្បាប់ចាក់។ របស់ម្យ៉ាងដែលមិនអាចមើលឃើញបានមកត្រួតត្រាពិភពលោកយើងនេះ។ វាចោទជាសំនួរដល់គ្រប់អ្វីៗទាំងអស់ ហើយផ្លាស់ប្តូររបៀបរបបចាស់ដែលមានស្រាប់។ អ្វីៗទាំងអស់បានវិលត្រទ្បប់ទៅរកសភាពដើមវិញ ទោះបីតាមរបៀបផ្សេងក៏ដោយ។ អ្វីដែលមហាអំណាចលោកខាងលិចមិនអាចសម្រេចបាននៅប្រទេសសុីរី លីប៊ី និងយេមែន អាតូចល្អិតនឹងធ្វើបាន (បទឈប់បាញ់គ្នា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាឲ្យអភិបាល រាជធានី-ខេត្ត ទាំងអស់ត្រូវចុះពិនិត្យ មើលសណ្ឋាគារណាបិទទ្វារ ជួលមកទុកដាក់អ្នកជំងឺ កូវីដ-១៩ ខណៈសាលារៀន គ្រាន់តែទុកបម្រុងតែប៉ុណ្ណោះ ។ តាមរយៈសារសំឡេងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល និងការចម្លងមេរោគកូវីដ-១៩ (Covid-19) នៅក្នុងឱកាសជួបជុំគ្នាកម្សាន្ត សប្បាយនាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាក ការរៀបចំសង្ក្រាន្ត វត្តភ្នំ ដោយស្នើអោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ខិតខំរក្សាអនាម័យ អោយបានខ្ជាប់ខ្ជួន ដោយប្រតិបត្តិតាមវិធីបង្ការ ដែលណែនាំដោយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ។
រ៉ូម៖ រដ្ឋាភិបាលអ៊ីតាលី បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេស ដោយសារវីរុសថ្មីនេះ គឺមានចំនួនលើសពី ៥០០០ នាក់ ដែលជាតួលេខខ្ពស់បំផុត នៅលើពិភពលោក ខណៈដែលមានការបញ្ជាក់ថា មានការឆ្លងជាង ៥៩.០០០ នាក់។ ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ កើនឡើង ៦៥១ ដល់ ៥.៤៧៦ នាក់ ហើយករណីឆ្លងវីរុសនេះ...
បរទេស៖ លោក Lord Alan Sugar ដែលជាអ្នកជំនួញ របស់ចក្រភពអង់គ្លេស បានចែករំលែករបាយការណ៍ព័ត៌មាន គួរឱ្យអស់សំណើចមួយ នៅលើបណ្តាញសង្គម ដែលបង្ហាញថា សត្វតោកំពុងដើរល្បាត តាមដងផ្លូវនៃប្រទេសរុស្ស៊ី ក្នុងអំឡុងពេលផ្ទុះវីរុស ហើយបានសួរ ថាតើវាជារឿងកំប្លែងឬអត់។ នៅពេលការរីករាលដាល នៃជំងឺ Covid-19 កំពុងបន្តកើតមានមនុស្ស នៅទូទាំងពិភពលោក កំពុងត្រូវបានគេជំរុញ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពន្ធថ្មីលើឱសថនាំចូល ឡានដឹកទំនិញធុនធ្ងន់ សម្ភារៈផ្ទះបាយ គ្រឿងក្នុងបន្ទប់ទឹក និងគ្រឿងសង្ហារិម ដោយលើកឡើងពីសន្តិសុខជាតិ ដោយវិធានការទាំងអស់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែតុលា។...
រយៈពេលថ្មីៗនេះ កងរាជអាវុធហត្ថ បានតាមដានការចុះផ្សាយនៅក្នុងបណ្ដាញព័ត៌មានសង្គមមួយចំនួន អំពីករណីអំពើហិង្សាដោយចេតនា ប្រព្រឹត្តកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៨និង១០នាទី ស្ថិតនៅចំណុចភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ។ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន...
ភ្នំពេញ៖ មហាអំណាចចិន ដែលជាមិត្តដែកថែបរបស់កម្ពុជា បានជួយដំឡើងនាវា Frigate ចំនួន២គ្រឿងជូនកម្ពុជា។ បើតាមសម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្រ្តីការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែកញ្ញា...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទី បានអញ្ជើញដឹកនាំគណប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមគោរពវិញ្ញាណក្ខន្ធ សព លោក ផល សុផេង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ មេបញ្ជាការយោធភូមិភាគទី ៥កម្ពុជា ឆ្លើយតបជាមួយ មេបញ្ជាការភូមិភាគ១ ថៃ បន្ទាប់ពីស្នើឲ្យជម្លៀសប្រជាជនខ្មែរចេញពី ៣តំបន់ មុនចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ RBC នៅថ្ងៃទី១០-១២...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
