បរទេស៖ រដ្ឋអាជ្ញារបស់ប្រទេស កូរ៉េខាងត្បូង បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ លោក Kim Yong-hyun កាលពីថ្ងៃអាទិត្យ ចំពេលមានការស៊ើបអង្កេតលើការចោទប្រកាន់ពីបទក្បត់ជាតិ បន្ទាប់ពីប្រធានាធិបតី Yoon Suk-yeol ប្រកាសច្បាប់អាជ្ញាសឹកកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតពិសេស ដែលស៊ើបអង្កេតភាពចលាចលនយោបាយបាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បាននិយាយថា យន្តហោះចម្បាំងរុស្ស៊ី និងស៊ីរីបានធ្វើការវាយប្រហារតាមអាកាសសំដៅលើកងកម្លាំងភេរវករនៅភាគឦសាននៃខេត្ត Homs ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធរាប់សិបនាក់ ។ ការប្រយុទ្ធទ្រង់ទ្រាយធំនៅក្នុងប្រទេសស៊ីរីបានផ្ទុះឡើងកាលពីសប្តាហ៍មុនបន្ទាប់ពីក្រុមភេរវករជាច្រើនដែលដឹកនាំដោយ Hayat Tahrir-al-Sham (HTS) ដែលជាការបាញ់ប្រហាររបស់ Jabhat al-Nusra បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាល។ ថ្មីៗនេះក្រុមជីហាដបានធ្វើការវាយលុកយ៉ាងឆាប់រហ័ស ជាពិសេសនៅក្នុងខេត្តអាឡិប៉ូ ហើយកងទ័ពស៊ីរីបានដកខ្លួនចេញពីទីក្រុងហាម៉ាប៉ុន្តេ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បាននិយាយថា លោកមានការសោកស្ដាយជាខ្លាំងចំពោះការប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងប្រទេស ហើយបានប្តេជ្ញាថានឹងមិនធ្វើសកម្មភាពនេះម្តងទៀតឡើយ។ លោក Yoon បានថ្លែងការសុំទោសរបស់គាត់នៅក្នុងសុន្ទរកថារយៈពេលពីរនាទី ទៅកាន់ពលរដ្ឋទូទាំងប្រទេសកាលពីថ្ងៃសៅរ៍ ដែលជាការបង្ហាញជាសាធារណៈលើកដំបូងរបស់គាត់ ចាប់តាំងពីមានវិបត្តិបានផ្ទុះឡើងក្នុងប្រទេសកាលពីដើមសប្តាហ៍នេះ។ លោក Yoon បានអះអាងថា៖ ការប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់នេះកើតចេញពីការអស់សង្ឃឹមរបស់ខ្ញុំ ក្នុងនាមជាភាគីទទួលខុសត្រូវចុងក្រោយសម្រាប់កិច្ចការរដ្ឋ។...
កំពង់ធំ៖ នារសៀលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ មន្ត្រីនគរបាលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋាន ស្ថិតក្នុងភូមិត្រពាំងជ្រូក ឃុំ សំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ...
កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺលោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ចាប់ពីថ្ងៃនេះទៅ ពលរដ្ឋដែលយកឯកសារពាក់ព័ន្ធនិងអត្រានុកូលដ្ឋានទៅតុលាការដើម្បីកែសម្រួល លែងយឺតយ៉ាវទៀតហើយ ក្នុងករណីមានការយឺតយ៉ាវ និងមានភាពមិនប្រក្រតីណាមួយ ពលរដ្ឋអាចយកឯកសារទាំងនោះមកប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីឱ្យរដ្ឋបាលខេត្តដាក់ជូនដោយផ្ទាល់ទៅកាន់សាលាដំបូង ហើយរាល់ការងារកែសម្រួលនេះមិនចំណាយថវិកាទេ។ការណ៍នេះ ធ្វើឡើងក្នុងឱកាសបិទសន្និបាទបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។ លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា កន្លងមកមានបងប្អូនប្រជាពលរដ្ឋបានត្អូញត្អែរពីការយឺតយ៉ាវនៃដំណើរការកែសម្រួលទិន្នន័យឯកសារអត្រានុកូលដ្ឋាននៅសាលាដំបូងខេត្ត ហើយខ្លះក៏បានរអ៊ូរទាំពីការទារប្រាក់ជាថ្នូរនិងការកែសម្រួលនេះដែរ...
ភ្នំពេញ៖ លោក រ័ត្ន ស្រ៊ាង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់ព្រែកកំពឹស កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញផ្តល់រង្វាន់លើកទឹកចិត្តសិស្សទទួលបានជ័យលាភី និទ្ទេស A និង និទ្ទេស B សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំ២០២៤ ដើម្បីជាការលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ដែលបានខិតខំរៀនសូត្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump បានជួបពិភាក្សាដែលមានរយៈពេលខ្លីមយយជាមួយប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky នៅទីក្រុងប៉ារីស។ ទោះបីជាយ៉ាងណាក្តីគ្មានសេចក្តីថ្លែងការណ៍រួមណាមួយត្រូវបានចេញផ្សាយបន្ទាប់ពីការចរចាត្រីភាគីនោះទេ ប៉ុន្តែ លោកZelensky បានសាទរការសន្ទនានេះថាជារឿងដ៏ល្អ និងផលិតភាព ។ លោក Trump...
ឡាអេ៖ កាលពីថ្ងៃសុក្រ ខ្យល់បានបក់បោកយ៉ាងខ្លាំងបានបណ្តាលឱ្យមានការរំខានយ៉ាងខ្លាំងនៅទូទាំងប្រទេសហូឡង់ ដោយធ្វើឲ្យជើងហោះហើរជាង១០០ ត្រូវបានលុបចោលនៅឯអាកាសយានដ្ឋាន Amsterdam Schiphol និងបង្កផលប៉ះពាល់ដល់ផ្លូវរថភ្លើង ចរាចរណ៍ផ្លូវគោក និងផ្លូវទឹកផងដែរ ។ វិទ្យាស្ថានអាកាសធាតុជាតិហូឡង់ ហៅកាត់ KNMI បានចេញការជូនដំណឹងអំពីអាកាសធាតុពណ៌លឿងសម្រាប់ស្ទើរតែទូទាំងប្រទេសនេះ ដោយគ្របដណ្តប់លើខេត្តចំនួន១០ ក្នុងចំណោមខេត្តចំនួន១២ ។ មានតែខេត្តភាគខាងត្បូងនៃ North Brabant និង...
បេរូត៖ ប្រភពពីសន្តិសុខបានឲ្យដឹងកាលពីថ្ងៃសុក្រថា កងទ័ពរបស់ប្រទេសលីបង់ បានពង្រឹងការដាក់ពង្រាយរបស់ខ្លួននៅតាមព្រំដែនរវាងប្រទេសលីបង់ និងស៊ីរី នៅក្នុងតំបន់ Bekaa ស្របពេលមានជម្លោះកាន់តែខ្លាំងឡើងនៅក្នុងប្រទេសស៊ីរី ។ ផ្អែកតាមចំណាត់ការនេះគឺបានកើតឡើងនៅគ្រាដែលប្រទេសលីបង់ បារម្ភថា ការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើងរវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមអាចបង្កើនលទ្ធភាពនៃក្រុមជ្រុលនិយមឈានដល់ព្រំដែនលីបង់ថែមទៀត ។ ប្រភពសន្តិសុខលីបង់ដែលអនាមិកបានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា កងទ័ពបានបង្កើនការត្រៀមខ្លួន និងពង្រឹងវត្តមានរបស់ខ្លួននៅតាមព្រំដែន375 គីឡូម៉ែត្រដែលខណ្ឌចែកគ្នារវាងប្រទេសលីបង់ និងស៊ីរី ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រដ្ឋកាតា សាធារណរដ្ឋតួកគីយ៉េ និងអេមីរ៉ាតអារ៉ាប់រួម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា សមាសភាពគណៈប្រតិភូអមដំណើរសម្តេចតេជោប្រធានព្រឹទ្ធសភា...
កណ្តាល៖ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយ នាយក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥ ប្រមាណជិត ១ពាន់នាក់ នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល នៅទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិត កៅ ថាច បានរំលឹកដល់សិស្សឱ្យរៀបចំផែនការ និងយុទ្ធសាស្រ្តក្នុងការរៀនសូត្រ ដើម្បីទទួលបាននិទ្ទេស A ឱ្យច្រើនជាងឆ្នាំមុន...
ហ្សាការតា៖ សាកសពចំនួន ០៥នាក់ ត្រូវបានរកឃើញហើយ និងចំនួន ៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីមានគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានកើតឡើងភ្លាមៗដែលបានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធរាប់រយខ្នង នៅក្នុងខេត្តជ្វាខាងលិច (West Java) របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Hadi Rahmat អ្នកនាំពាក្យរបស់ទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្តបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារបានបំផ្លាញផ្ទះអស់ចំនួន ៥៨៩ខ្នង...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មបានចូលរួមដាក់បង្ហាញផលិតផលនិងសេវាកម្មក្នុងពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ នៅផ្សាររាត្រីសាន់សាញ បឹងកក់ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១នេះមានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រួមនិងម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អង្គការ និងស្ថាប័នពាក់ព័ន្ធក្នុងវិស័យវារីវប្បកម្មជាច្រើនផ្សេងទៀតផងដែរ។ ពិព័រណ៍វារីវប្បកម្មកម្ពុជាលើកទី១ ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៦ និងទី៧ ខែធ្នូ ឆ្នាំ២០២៤នេះ...
សេអ៊ូល ៖ នៅថ្ងៃសៅរ៍នេះ ក្រុមសមាជិកសភា មកពីគណបក្សកាន់អំណាច បាននាំគ្នាធ្វើការពហិកាបោះឆ្នោតចោទ ប្រកាន់ទៅលើលោកប្រធានាធិបតីកូរ៉េខាងត្បូង ។ សមាជិកសភាមកពីគណបក្សកាន់អំណាចប្រជាជន ដែលកំពុងកាន់អំណាច របស់ប្រទេសកូរ៉េខាងត្បូង បានធ្វើពហិកា ការបោះឆ្នោតលើការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk-yeol ដោយបានចាកចេញពីសម័យប្រជុំពេញអង្គ បន្ទាប់ពីបានបោះឆ្នោត សម្ងាត់លើច្បាប់នេះ ដើម្បីស៊ើបអង្កេតរឿងអាស្រូវ ពាក់ព័ន្ធនឹងស្ត្រីទី១ ដែលមានរូបភាពបង្ហាញតាមកញ្ចក់ ទូរទស្សន៍ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃសៅរ៍នេះ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យ ធនធានមនុស្ស វិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន និង សាកលវិទ្យាល័យធនធានមនុស្ស បានរួមគ្នារៀបចំកិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន” សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និង ប្រជាជនកម្ពុជា-ចិន ដើម្បីរួមគ្នាទស្សនា ពន្លឺនៃវប្បធម៌ សន្ទនាអំពីមិត្តភាពកម្ពុជា-ចិន...
គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ គឺជាគម្រោងវិថីសូត្រថ្មីមួយ របស់ប្រទេសចិនដែលត្រូវបានប្រកាស ឱ្យអនុវត្តកាលពីឆ្នាំ២០១៣ ដោយលោកប្រធានាធិបតី ស៊ីជីនពីង ។គម្រោងនេះបែងចែកចេញជាពីរគឺទី១ គម្រោង «ផ្លូវមួយ» ដែលសំដៅដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ឬ សូត្រសមុទ្រសតវត្សរ៍ទី២១ ដែលតភ្ជាប់ពីតំបន់ហ្វូចូវ នៃខេត្តហ្វូជាន ប្រទេសចិន រហូតដល់ទីក្រុងវែនីស ប្រទេសអ៊ីតាលី ដោយឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អាហ្វ្រិក និងអឺរ៉ុបខាងត្បូង និងទី២...
ដើម្បីចូលរួមអបអរសាទរ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន រវាងចិន-កម្ពុជា ឆ្នាំ២០២៤ នៅសារៈមន្ទីរជាតិកម្ពុជា មានការតាំងពិព័រណ៍រូបថត សកលលោក ក្រោមប្រធានបទ «រឿងនិទានចិន» រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ៩ ខែធ្នូ ឆ្នាំ២០២៤ ។ ពិធីបើកពិព័រណ៍នេះ ត្រូវបានរៀបចំឡើង កាលពីល្ងាចថ្ងៃសុក្រនេះ ក្រោមអធិបតីភាព ឯកឧត្តម...
គៀវ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានប្រកាសថា កងទ័ពអ៊ុយក្រែន គ្រោងនឹងទទួលយន្តហោះដ្រូនប្រយុទ្ធ Deep Strike ជាង ៣០,០០០គ្រឿងនៅឆ្នាំក្រោយ។ លោក Umerov បានសរសេរនៅលើបណ្ដាញ Facebook ថា “យន្តហោះដ្រូនប្រយុទ្ធជំនាន់ក្រោយទាំងនេះ អាចដំណើរការដោយស្វ័យភាពក្នុងរយៈចម្ងាយឆ្ងាយ និងវាយប្រហារគោលដៅរបស់សត្រូវជាមួយនឹងភាពជាក់លាក់ខ្ពស់” ។ លោក...
ទេសភាពសមុទ្រ របស់ប្រទេសចិន មានភាពចម្រុះសម្បូរបែប បណ្តោយឆ្នេរសមុទ្រ របស់ប្រទេសចិន មានដល់ទៅ ៣ម៉ឺន ២ពាន់គីឡូម៉ែត្រ ចំណែកទំហំផ្ទៃសមុទ្រដែលចិនគ្រប់គ្រងមានដល់ទៅ ៣ លានគីឡូម៉ែត្រការ៉េ។ ពីបុរាណដល់បច្ចុប្បន្ន រាល់សកម្មភាពដែលប្រទេសចិនបានធ្វើទាំងកសិកម្ម ការនេសាទ ការប្រមាញ់ ការធ្វើពាណិជ្ជកម្ម គមនាគមន៍ និងអរិយធម៌ជាដើម សុទ្ធតែពាក់ព័ន្ធនឹងសមុទ្រ ។ មនុស្សជាតិ និងសមុទ្រមិនអាចកាត់ផ្ដាច់...
ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានព្រមានអំពីហានិភ័យ នៃការកើនឡើងនូវជម្លោះនុយក្លេអ៊ែរ នៅក្នុងប្រទេសអ៊ុយក្រែន ដោយបញ្ជាក់សារជាថ្មីថា រុស្ស៊ីនៅតែបើកចំហ ចំពោះការសន្ទនា។ នៅក្នុងវីដេអូបទសម្ភាសន៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអ្នកយកព័ត៌មានជនជាតិអាមេរិក Tucker Carlson នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក Lavrov បានពិភាក្សាអំពីទំនាក់ទំនង រវាងប្រទេសរុស្ស៊ី-សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាពលរដ្ឋ មានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់អញ្ជើញមកទិញត្រី ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី៦ ធ្នូ បានឱ្យដឹងថា...
ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានជំរុញដល់បណ្តាទីចាត់ការទាំង៦ របស់សាលាខេត្ត ត្រូវប្រើប្រាស់មន្ត្រីឲ្យអស់ពីលទ្ធភាព និងសក្ដានុពល និងត្រូវបន្តខិតខំអនុវត្តតួនាទីភារកិច្ចស្នូល របស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកាន់ល្អប្រសើរឡើងថែមទៀត។ លោក អភិបាលខេត្ត បន្ដថា ដើម្បីបំពេញសេចក្តីត្រូវការ និងបម្រើនូវសេវាសាធារណៈជូនប្រជាជនឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទតាមបណ្តាទីចាត់ការទាំងអស់ ត្រូវបង្កើនទំនាក់ទំនងល្អជាមួយគ្នា និងជាមួយបណ្តាមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។...
ភ្នំពេញ៖ លោកបណ្ឌិត Tan Sri Abang Zohari Tun Openg ប្រមុខរដ្ឋបាល នៃរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី និងជាប្រធានអង្គការ ក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក(RISEAP) បានកត់សម្គាល់ថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពល និងកាលានុវត្តភាពជាច្រើន នៅក្នុងការពង្រឹង និង...
សេអ៊ូល៖ រដ្ឋអាជ្ញាយោធាកូរ៉េខាងត្បូង បានស្វែងរកការហាមប្រាមការ ធ្វើដំណើរទៅក្រៅប្រទេសលើមន្ត្រីចំនួន ១០ នាក់ ដែលពាក់ព័ន្ធនឹងការ ប្រកាសច្បាប់អាជ្ញាសឹក ដែលធ្វើឡើងដោយប្រធានាធិបតីលោក Yoon Suk-yeol កាលពីដើមសប្តាហ៍នេះ។ អយ្យការរបស់ក្រសួងការពារជាតិ បានស្នើឱ្យក្រសួងយុត្តិធម៌ដាក់បម្រាម ការធ្វើដំណើរទៅក្រៅប្រទេសជាបន្ទាន់ លើមន្ត្រីសកម្មចំនួន ១០នាក់ដែលត្រូវបានចោទប្រកាន់ ឬជាប់ពាក់ព័ន្ធក្នុងការចោទប្រកាន់ពីបទ បះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹក។ អ្នកដែលទទួលរងការហាមឃាត់ ការធ្វើដំណើររួមមាន ប្រធានបញ្ជាការដ្ឋានការពាររាជធានី...
ភ្នំពេញ៖ លោកស្រីភារធារីស្ថានទូតអាមេរិក Bridgette Walker បានបើកកម្មវិធី «សប្តាហ៍ភោជនីយដ្ឋាន ឆ្នាំ ២០២៤ ៖ ស្រស់ពីសហរដ្ឋអាមេរិក» នៅភ្នំពេញ នាថ្ងៃនេះ ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មសហរដ្ឋអាមេរិក ទៅកាន់ក្រុមអ្នកជំនួញ និងសហគមន៍ផ្នែកម្ហូបអាហារនៅកម្ពុជា។ សប្តាហ៍ភោជនីយដ្ឋានសហរដ្ឋអាមេរិក ដែលរៀបចំឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី ១៥ ខែធ្នូ មានភោជនីយដ្ឋានល្បីៗមួយចំនួននៅភ្នំពេញ នឹងផ្តល់ជូនម្ហូប...
យេរ៉ូសាឡឹម៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល បានប្រកាសថា ពួកគេបានសម្លាប់លោក Nidal Al-Najar ដែលជាប្រធានអង្គភាពការពារដែនអាកាសរបស់ក្រុមហាម៉ាស់ នៅទីក្រុងហ្គាហ្សា។ លោក Al-Najar ត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នករៀបចំការជ្រៀតចូលតាមអាកាសចូលក្នុងទឹកដីអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំមុន នេះបើតាមសេចក្តីថ្លែងការណ៍រួម។ សេចក្តីថ្លែងការណ៍បានពណ៌នាលោក Al-Najar ជាតួអង្គសំខាន់ក្នុងការវាយប្រហារលើកងកម្លាំងអ៊ីស្រាអែល និង IDF រួមទាំងប្រតិបត្តិការយន្តហោះដ្រូនសំដៅលើកងទ័ពនៅតំបន់ហ្គាហ្សាភាគកណ្តាល។...
មីនស៍៖ ដំណើរទស្សនកិច្ចទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងសមភាគីបេឡារុស្សលោក Alexander Lukashenko បានចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយ ស្តីពីការធានាសន្តិសុខរវាងរុស្ស៊ី និងបេឡារុស្ស ក្នុងក្របខ័ណ្ឌនៃរដ្ឋសហភា ពនេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ វិមានក្រឹមឡាំងបានរាយការណ៍ដោយដកស្រង់សម្តីលោក ពូទីន នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សារដ្ឋសហភាពនៅទីក្រុងមីនស៍ ថា “ខ្ញុំប្រាកដណាស់ថា សន្ធិសញ្ញានេះនឹងការពារសន្តិសុខរបស់រុស្ស៊ី និងបេឡារុស្ស ប្រកបដោយភាពជឿជាក់ ហើយជាលទ្ធផលបង្កើតលក្ខខណ្ឌសម្រាប់ការបន្តការអភិវឌ្ឍដោយសន្តិភាព និងនិរន្តរភាពនៃប្រទេសទាំងពីរ”...
គៀវ៖ យ៉ាងហោចណាស់មនុស្ស ១២នាក់បានស្លាប់ និង ៣៩នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហាររបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេវារដ្ឋសម្រាប់គ្រាអាសន្នបានឲ្យដឹងថា មនុស្ស ១០នាក់បានបាត់បង់ជីវិត និង ២០នាក់ផ្សេងទៀតបានរងរបួសនៅពេលដែលការទម្លាក់គ្រាប់បែកពីលើអាកាសបានវាយប្រហារទីក្រុង Zaporizhzhia ភាគខាងត្បូងអ៊ុយក្រែន ដោយបានឆាបឆេះនៅស្ថានីយ៍សេវារថយន្តមួយកន្លែង។ អគ្គិភ័យដែលឆេះរាលដាលដល់ផ្ទៃដី ២៥០ម៉ែត្រការ៉េ និងខូចខាតយានយន្ដ ៦គ្រឿង ក្រោយមកទើបត្រូវបានពន្លត់។...
ពោធិ៍សាត់÷ ពលរដ្ឋចំនួន ៥៦ គ្រួសារ ក្នុងភូមិក្បាលហុង ភូមិវាល ភូមិពោធិ៍កំបោ រនិងភូមិពោធិ៍ដំណាក់ ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលរស់នៅលើដីចំណី ច្រាំងស្ទឹងពោធិ៍សាត់ ចាប់ពីចំនុចផ្សារក្បាលហុង រហូតដល់ ស្ពានអាកាសផ្លូវ វាងក្រុង ដែលបានស័្មគ្រចិត្តប្រគល់ ជូនខេត្ត ដើម្បីធ្វើការអភិវឌ្ឍន៍ រៀបចំសោភ័ណ្ឌភាពក្រុង ត្រូវបានលោកអភិបាលខេត្តពោធិ៍សាត់...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោកបានឲ្យដឹងថា សកម្មភាពរបស់លោក ឡៃ ឈីងតេ ក្នុងអំឡុងពេល “ឈប់សម្រាក” របស់លោកនៅសហរដ្ឋអាមេរិកម្តងទៀត បានបង្ហាញឱ្យឃើញថា ការឈប់សម្រាកដែលគេហៅថា គ្រាន់តែជាឧបាយកលនយោបាយរបស់អាជ្ញាធរគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ប៉ុណ្ណោះ (DPP) ដើម្បីស្នើសុំការគាំទ្រសហរដ្ឋអាមេរិក សម្រាប់ “ឯករាជ្យភាពតៃវ៉ាន់” ។ លោកស្រី Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា “ការឈប់សម្រាក”...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ