ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថា ពន្ធគយមិនគួរប្រើជាឧបករណ៍ ដើម្បីបង្ខិតបង្ខំ ឬសម្លុតប្រទេសដទៃ ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះទេ។ អ្នកនាំពាក្យចិនលោកស្រី ម៉ៅ នីង បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយតបទៅនឹងការប្រកាសរបស់សហរដ្ឋអាមេរិកថា ខ្លួននឹងដាក់ពន្ធរហូតដល់ ៥០ ភាគរយលើទំនិញប្រេស៊ីល ចាប់ពីថ្ងៃទី១ ខែសីហា ហើយអាមេរិកក៏បានចោទប្រកាន់ប្រេស៊ីលពីការអនុវត្តពាណិជ្ជកម្ម “អយុត្តិធម៌” និងទាមទារឱ្យវាបញ្ឈប់ “ការធ្វើទុក្ខបុកម្នេញ” នយោបាយក្នុងស្រុក។...
ស្វាយរៀង៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥នេះថា រដ្ឋបាលក្រុងបាវិតបានធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវថ្មមិចមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទផ្លូវបេតុង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចចុងផ្លូវបេតុង (ផ្លូវមុខវរៈព្រំដែន) រហូតដល់វត្តបុព្វារាម(វត្តព្រៃយាយ) ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិការពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក Wang Yi រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន បានប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាននយោបាយ ការពារជាតិ និងសន្តិសុខ សេដ្ឋកិច្ចពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការតភ្ជាប់ បច្ចេកវិទ្យា ធនធានទឹក ទេសចរណ៍...
ភ្នំពេញ៖ មុនកាលកំណត់ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានបង្ហាញក្ដីសង្ឃឹម ថាការចូលចតនាវាកងទ័ពជើងទឹកអាមេរិក នៅកំពង់ផែរាម ពិតជាទទួលបានជោគជ័យ។ ការលើកឡើង របស់ប្រមុខការទូតអាមេរិកបែបនេះ ធ្វើឡើងនៅក្នុងជំនួបទ្វេភាគី ជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន...
កៀវ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បានឲ្យដឹងថា ជំនួយការពារជាតិរបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ដែលត្រូវបានគេរាយការណ៍ថា បានផ្អាកនោះ ឥឡូវនេះបានត្រឡប់មកវិញហើយ។ លោក Tykhyi ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine ថា “គិតត្រឹមថ្ងៃនេះ ការគាំទ្រផ្នែកការពារជាតិរបស់អាមេរិកនៅតែបន្ត” ដែលវាអាចនឹងមិនជួយបញ្ចប់សង្គ្រាមរបស់អ៊ុយក្រែនជាមួយនឹងរុស្ស៊ីនោះទេ។ លោកក៏បានកត់សម្គាល់ផងដែរថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក...
ភ្នំពេញ៖ ក្រុមបាល់ទាត់ចំនួន៨ មានដូចជា ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់ Galaxy all star, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ ទាត់តារាកម្ពុជា...
កូឡាឡាំពួរ៖ ការពង្រឹងពាណិជ្ជកម្មក្នុងតំបន់ កិច្ចសហប្រតិបត្តិការជាមួយដៃគូមិត្តភាព និងការប្រើប្រាស់អតិបរមានៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) គឺជាយុទ្ធសាស្ត្រមួយក្នុងចំណោមយុទ្ធសាស្ត្រ ដែលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដាក់ជាក្រុមនឹងបន្ត ដើម្បីទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃភាពតានតឹងពាណិជ្ជកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលអាចព្យាករណ៍បាន តម្លាភាព រួមបញ្ចូល សេរី យុត្តិធម៌ និរន្តរភាព និងច្បាប់ជាមួយនឹងអង្គការពាណិជ្ជកម្មពិភពលោក (WTO)...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាត ពីសំណាក់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រៀមចូលរួមសម្តែងក្បាច់គុណ ក៏ដូចជាយុទ្ធវិធីក្នុងការទប់ទល់ប្រឆាំងជាមួយនឹងជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ ក្នុងឱកាសអបអរសាទរ ពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ព្រោះថាពលករនឹងទទួលបានផលប្រយោជន៍ ពីការធ្វើការនៅប្រទេសកម្ពុជាច្រើនជាងការធ្វើការនៅប្រទេសថៃ។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនឹងអត្ថប្រយោជន៍ និងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។ ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករក៏ទទួលបានប័ណ្ណ ប.ស.ស. ដែលជួយទំនុកបម្រុងបងប្អូនកម្មករលើការថែទាំសុខភាពទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។...
ភ្នំពេញ៖ ពលករខ្មែរប្រមាណ ៥ម៉ឺននាក់បានត្រឡប់មកកម្ពុជា ខណៈដែលពលករជាង ១ម៉ឺន៣ពាន់នាក់ទទួលបានឱកាសការងារធ្វើតាមបណ្តាលរោងចក្រសហគ្រាសទូទាំងរាជធានីខេត្តក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា បងប្អូនពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃវិញ មានចំនួនជាង៥ម៉ឺននាក់។ ក្នុងនោះ មានអ្នកចុះឈ្មោះស្វែងរកការងារធ្វើមានប្រមាណ២ម៉ឺននាក់។...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវឱ្យបងប្អូនពលរកខ្មែរនៅប្រទេសថៃ ដែលមិនមានឯកសារពេញលេញ គួរត្រឡប់មកធ្វើការនៅកម្ពុជាវិញ ប្រសិនបើនៅទីនោះ មានការរើសអើង មានការធ្វើទុក្ខបុកម្នេញ ឬមិនមានសុវត្ថិភាព។ នេះ បើយោងតាមកិច្ចសម្ភាសន៍ពិសេសរវាងលោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។ លោក ហេង...
អាប៊ូចា៖ រដ្ឋមន្ត្រីក្រសួងការបរទេសនីហ្សេរីយ៉ា លោក Yusuf Tuggar បានឲ្យដឹងថាទីក្រុងវ៉ាស៊ីនតោន កំពុងដាក់ “សម្ពាធយ៉ាងខ្លាំង” លើបណ្តាប្រទេសអាហ្វ្រិករួមទាំងនីហ្សេរីយ៉ា ឱ្យទទួលយកជនជាតិវ៉េណេស៊ុយអេឡា ដែលកំពុងនិរទេសពីសហរដ្ឋអាមេរិក ដែលខ្លះចេញពីពន្ធនាគារដោយផ្ទាល់។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Channels ក្នុងស្រុកកាលពីយប់ថ្ងៃព្រហស្បតិ៍ លោក Tuggar បានឲ្យដឹងថា នីហ្សេរីយ៉ា មិនអាចចុះចាញ់នឹងសម្ពាធបែបនេះទេ ដែលជាសញ្ញាបង្ហាញពីស្រទាប់ថ្មីនៃភាពស្មុគស្មាញក្នុងទំនាក់ទំនងការទូតរវាងទីក្រុងវ៉ាស៊ីនតោន និងប្រទេសអាហ្វ្រិក។...
កំពង់ឆ្នាំង៖ លោក ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុសនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលប្រជុំ និងសមិទ្ធផលនានា ក្នុងស្នាក់ការគណបក្សឃុំទួលខ្ពស់ ព្រមទាំងសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សាលប្រជុំដែលសម្ពោធនាពេលនេះ មានបណ្ដោយ ១៨,២០ម៉ែត្រ និងទទឹង...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការបន្តការវាយប្រហារលើនាវាស៊ីវិលនៅសមុទ្រក្រហមដោយក្រុមហ៊ូទី ក្នុងប្រទេសយេម៉ែន នេះបើតាមអ្នកនាំពាក្យរបស់លោក។ អ្នកនាំពាក្យ Stephane Dujarric បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលិចនាវាពាណិជ្ជកម្មពីរគ្រឿង រួមជាមួយនឹងការស្លាប់របស់នាវិកយ៉ាងហោចណាស់ ៤ នាក់ និងរបួសដល់អ្នកផ្សេងទៀត គឺជាការកើនឡើងឡើងវិញដ៏គ្រោះថ្នាក់នៅក្នុងផ្លូវទឹកដ៏សំខាន់មួយនេះ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ដោយមានសមាជិកនាវិកយ៉ាងហោចណាស់ ១៥នាក់បានរាយការណ៍ថាបានបាត់ខ្លួន លោក...
មូស្គូ៖ អភិបាលក្រុងលោក Vladimir Saldo បានឲ្យដឹង នៅលើបណ្តាញ Telegram ថា មនុស្សរាប់សិបនាក់ បានជាប់នៅក្រោមគំនរបាក់បែក នៃអគារលំនៅដ្ឋានមួយកន្លែងនៅទីក្រុង Aleshki ក្នុងតំបន់ Kherson បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាស របស់កងកម្លាំងអ៊ុយក្រែន។ លោកបានឲ្យដឹងថា គ្រាប់បែកពីលើអាកាសចំនួនពីរ បានវាយប្រហារអគារនៅម៉ោងប្រហែល ៤រសៀល ម៉ោងនៅទីក្រុងមូស្គូ ដែលបណ្តាលឱ្យមានការ...
តូក្យូ ៖ ការកត់សម្គាល់នាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីលោក Shigeru Ishiba ដែលថាប្រទេសជប៉ុន មិនគួរត្រូវបាន “មើលស្រាល” ដោយសហរដ្ឋអាមេរិក កំពុងធ្វើឱ្យមានការព្រួយបារម្ភ ក្នុងចំណោមអ្នកនយោបាយ និងមន្ត្រីរដ្ឋាភិបាល អំពីផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើការចរចា ពន្ធដែលកំពុងបន្ត ។ ការអត្ថាធិប្បាយ ដែលបានធ្វើឡើង ក្នុងអំឡុងសុន្ទរកថា សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាសភាថ្ងៃទី២០ ខែកក្កដា ត្រូវបានគេមើលឃើញយ៉ាង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន /សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែល បានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈ ដើម្បី ផ្គត់ផ្គង់ Galvanized Steel Boit &...
ភ្នំពេញ៖ លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស បានថ្លែងគូសបញ្ជាក់ថា ការងារអប់រំ ការងារផ្សព្វផ្សាយ និងការងារទំនាក់ទំនងសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចខ្វះបាននៅគ្រប់ដំណាក់កាលនីមួយៗ នៃដំណើរការបោះឆ្នោត។ ការថ្លែងរបស់លោក ស៊ុំ ប៊ុនហុង អគ្គនាយកនៃ អអព.ទស ខាងលេីនេះ ធ្វេីឡេីងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាពមន្ត្រីរាជការ គ.ជ.ប...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24KV, Shunt Capacitor bank, 5Mvar ព្រមទាំងសម្ភារបន្ទាប់បន្សំ ចំនួន 12 Sets...
ដោយផ្តើមពីឆ្នាំ២០១០មក វេទិកា Nishan ដែលជាវេទិកាអន្តរជាតិ ដ៏សំខាន់មួយផ្តោត លើការសន្ទនា អរិយធម៌អន្តរជាតិ ដើម្បីលើកស្ទួយភាពយោគយល់ នៃអរិយធម៌ របស់មនុស្សជាតិនៅលើពិភពលោក ។ ពីទីក្រុងQufu ខេត្តសានដុង វេទិកា Nishan បានរំលេចយ៉ាងច្បាស់ ពីទស្សនវិជ្ជាសន្តិភាព និយមរបស់ខុងជឺ ដែលបានទទួលបន្ត និងពន្លាតនៅទូទាំង ពិភពលោក ។...
ក្នុងអំឡុងពេល ដែលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនារវាងីអរិយធម៌សកល កំពុងបើកធ្វើកិច្ចប្រជុំបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានសហការជាមួយសកលវិទ្យាល័យ Renmin ប្រទេសចិន ធ្វើការស្ទង់មតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ ចំនួន១ម៉ឺន២ពាន់នាក់ ដែលមកពីប្រទេសចំនួន៤១ ។ អ្នកផ្តល់បទសម្ភាសន៍បាន សម្គាល់ ឃើញជា ទូទៅថា ការផ្លាស់ប្តូរ និង រៀនសូត្រគ្នាទៅវិញទៅមក...
ថ្ងៃទី១០ ខែកក្កដា លោកXi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិន បានផ្ញើសារអបអរ ការបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃកិច្ចសន្ទនា រវាងអរិយធម៌សកល។ លោកXi Jinping បានលើកឡើងថា ពិពិធកម្មអរិយធម៌ជាលក្ខណៈពិសេសនៃពិភពលោក។ប្រវត្តិសាស្ត្របានបង្ហាញថា ភាពរុងរឿងនៃអរិយធម៌ ការរីកចម្រើននៃមនុស្សជាតិសុទ្ធ តែមិនអាចកាត់ផ្តាច់ចេញពីការ ផ្លាស់ប្តូរនិងការរៀនសូត្រ ពីគ្នាទៅវិញ ទៅមករវាងអរិយធម៌ ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃ ជាសាធារណៈដើម្បី ជ្រើសរើសអ្នកធ្វើការផ្គត់ផ្គង់សម្ភារ និង កែលម្អរប្រព័ន្ធការពារ Line 115kV and Line 230kV ពី...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះ សំណាលជាមួយសាស្ត្រាចារ្យ និងនិស្សិតថ្នាក់បរិញ្ញាបត្រ ឆ្នាំទី១នៃសាកលវិទ្យាល័យប៊ែល ធីប្រមាណជាង ៥០០អង្គ/នាក់ ដឹកនាំដោយ លោក លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យប៊ែល ធី អន្តរជាតិ ដែលកំពុងធ្វើទស្សនកិច្ចសិក្សា...
ភ្នំពេញ ៖ «ពិព័រណ៍«ពន្លកបៃតង» ចែកកូនឈើ ជូនសាធារណជនដោយឥតគិតថ្លៃ រួមមួយព្រឹត្តិការណ៍ ដាំដើមត្នោត ១លានដើម នៅកម្ពុជាក្នុងឆ្នាំ២០២៥ រៀបចំឡើងដើម្បីបណ្ដុះគំនិត របស់ប្រជាពលរដ្ឋកម្ពុជា ឱ្យស្រឡាញ់ដើមឈើ ស្រឡាញ់ភាពបៃតង និង ស្រឡាញ់បរិស្ថាន»។ នេះជាប្រសាសន៍ លើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានថ្លែងបញ្ជាក់ថា នៅក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សហគ្រិនវ័យក្មេងនៅកម្ពុជាត្រូវរៀបចំខ្លួន នឹងមានចក្ខុវិស័យឲ្យបានវែងឆ្ងាយ ក្នុងការវិនិយោគ លើវិស័យនីមួយៗ ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតក សម្រាប់អ្នកជំនាន់ក្រោយ។ លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍បន្តថា ការបង្កើតអាជីវកម្មថ្មីក្នុងពេលបច្ចុប្បន្ននិងទៅអនាគតគឺ ពិតជាមានសារៈសំខាន់ណាស់ពោល...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរដែនដី និងស្ថាប័ននានា ត្រូវពង្រឹងឱ្យបាន ដាច់ខាតនូវការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍតំបន់ បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព»។ តាមរយៈសារលិខិត អបអរសាទរ ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖...
ប៉េកាំង៖ សន្និសីទអន្តរជាតិ មួយស្តីពីប្រវត្តិសាស្ត្រ និងការពិតនៃសមុទ្រចិនខាងត្បូង ត្រូវបានប្រារព្ធឡើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវ ឱ្យមានសន្តិភាព និងការសន្ទនាក្នុងតំបន់ ដើម្បីជៀងវាងការ បង្កជម្លោះនៅ សមុទ្រចិនខាងត្បូង នេះបើយោងតាមការចចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកចូលរួមមកពីជុំវិញពិភពលោក បានចូលរួមក្នុងការពិភាក្សា ស៊ីជម្រៅលើប្រធានបទរួមទាំងសណ្តាប់ធ្នាប់ អន្តរជាតិក្រោយសង្គ្រាមលោកលើកទីពីរ អធិបតេយ្យភាព លើកោះ Nanhai Zhudao...
ព្រះវិហារ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួកបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោក គីម រិទ្ធី អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៥នេះ បានអញ្ជើញពិនិត្យមើល សក្តានុពលការដាំដុះបន្លែជាលក្ខណ:គ្រួសារ និងបែបពាណិជ្ជកម្ម របស់ប្រជាកសិករជាច្រើន គ្រួសារដែលមានទីតាំង ស្ថិតនៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។...
ចិន នឹងចូលរួមដោះស្រាយ ជម្លោះព្រំដែនរវាង ថៃនិងកម្ពុជា រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យកូនខ្មែរជំនាន់ក្រោយបានរៀនសូត្រ យល់ដឹងឱ្យច្បាស់ពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ខ្មែរ ក្រុមអ្នកចិញ្ចឹមត្រីក្នុងស្រុក ចង់ឃើញសមាគមអ្នកផ្គត់ផ្គង់ត្រីគិតផលប្រយោជន៍ពលរដ្ឋ ធំជាងគិតតែការនាំចូល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើប្រជាជនវ័យក្មេង កម្ពុជានឹងទទួលបាននូវវ័យចាស់ ដែលមានសុខភាពល្អ សមាជិករដ្ឋសភាទាំង១២៥រូប អនុម័តជាឯកឆន្ទ លើវិសោធនកម្ម ដកសញ្ជាតិខ្មែរ កម្ពុជា...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ