កំពង់ឆ្នាំង ៖ លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រួសារ កងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ តាមបណ្ដោយព្រំដែនកម្ពុជា ថៃ ក្នុងស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ។ លោករដ្ឋមន្រ្ដី បានបន្តជម្រាប ជូនអំពីស្ថានការជាក់ស្តែង...
ស្វាយរៀង៖ ព្រះតេជគុណ អ៊ំុ សុវណ្ណារិទ្ធិ ព្រះគ្រូចៅអធិការវត្តកោះអណ្ដែត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង បានដឹកនាំព្រះសង្ឃ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនជូនដល់វរៈកងទ័ពដែលកំពង់ឈរជើងនៅទិស ខេត្តឧត្តរមានជ័យនិងជនភៀសសឹក។ ក្នុងឱកាសនោះ ព្រះអង្គ អ៊ំុ សុវណ្ណារិទ្ធិ បានមានសង្ឃដីកាថ្លែងអំណរអរគុណយ៉ាងជ្រោលជ្រៅ ចំពោះសប្បុរជននានា ដែលបានចូលរួមឧបត្ថម្ភ តាមរយៈព្រះអង្គកន្លងមកនេះ ដើម្បីជាការរួមចំណែកជួយគាំទ្រលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ រួមទាំងការចូលរួមដល់ជនភៀសសឹកដែលកំពុងជម្លៀសខ្លួន...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តអះអាងថា រហូតមកដល់រសៀលថ្ងៃ១១ សីហានេះ ស្ថានភាពនៅតាមបន្ទាត់ព្រំដែន ជួរមុខមានលក្ខណៈសភាពស្ងប់ស្ងាត់ ប៉ុន្តែទោះបីជាយ៉ាងណាកងទ័ពកម្ពុជា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»នារសៀលថ្ងៃ១១ សីហានេះលោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ក្រោយមានការឯកភាពគ្នារវាងកម្ពុជា-ថៃកាលពីថ្ងៃ៧...
ភ្នំពេញ៖ លោក ស្យាហារ៉ូឌីន ប៊ីន អ៊ន (Shaharuddin Bin Onn ) ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា លោកលោក Henry Goh អគ្គនាយករងនៃក្រុមហ៊ុន Midea Cambodia បាននាំយកសម្ភារប្រើប្រាស់ និងសម្ភារសិក្សាប្រគល់ជូនវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ និងសិស្សក្រីក្រចំនួន ៥០នាក់របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការកាត់ពាក្យសំដីរបស់លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ ដោយមិនគ្រប់ជ្រុងជ្រោយ ដើម្បីយកមកចំអកនោះ គឺជាទង្វើមិនសមរម្យ បង្កើតជាការរើសអើងលើមន្ត្រីឆ្នើម។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងកសិកម្ម នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ថ្មីៗនេះ មានខ្លីបវីដេអូបង្ហោះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើស អ្នកផ្គត់ផ្គង់ និងដំឡើងប្រព័ន្ធពន្លត់អគ្គីភ័យ Fire Suppression System ចំនួន 04 Sets (កញ្ចប់លេខ១៣) នៅ GS43,...
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ ដើម្បីបង្កើត និងពង្រីកកិច្ចសហប្រតិបត្តិក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយផ្តោតលើការពិនិត្យលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាលើគម្រោងអេកូទេសចរណ៍ ជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍។ ព្រមទាំងជួយភ្ជាប់ទំនាក់ទំនងជាមួយរដ្ឋជាសមាជិកលើការជួយគាំទ្រ...
«ទឹកថ្លា ភ្នំបៃតង ជាភ្នំមាស ភ្នំប្រាក់» ដែលជាទស្សនៈប្រកបដោយគុណតម្លៃ មហាសាលរបស់លោក Xi Jinping ដោយបានផ្តើមកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០០៥ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់លោកទៅ កាន់ភូមិ Yucun សង្កាត់Anji ខេត្តZhejiang បានក្លាយ ជាគោលគំនិត ផ្តល់សារៈសំខាន់ ដល់ការអភិរក្សអេកូឡូស៊ី និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសចិនរយៈពេល២០ឆ្នាំកន្លងមកនេះ...
ប៊ែរឡាំង៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានការពារការសម្រេចចិត្ត របស់លោក ក្នុងការបញ្ឈប់ការនាំចេញ អាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ដោយលើកឡើងថា ទង្វើនេះឆ្លុះបញ្ចាំងពីការមិនយល់ស្រប ជាមួយរដ្ឋាភិបាលអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយសាធារណៈ ARD លោក Merz បានលើកឡើងថា ការសម្រេចចិត្តនេះបានធ្វើតាមការពិភាក្សាជាច្រើនសប្តាហ៍ ហើយត្រូវបានជំរុញ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 115kV Steel Pole ចំនួន 02មុខ (កញ្ចប់លេខ០១) ជូន អង្គភាពខ្សែបញ្ជូន នៃ...
នៅថ្ងៃទី ៧ ខែសីហា កំណែថ្មីនៃអ្វីដែលហៅថា “ពន្ធគយបដិការ”របស់រដ្ឋាភិបាលអាមេរិកបានចូលជាធរមានជាផ្លូវការ ពោលគឺ ប្រទេសនិងតំបន់ចំនួន ៦៩ នៅទូទាំងពិភពលោកនឹង ត្រូវយកពន្ធគយមិនដូចគ្នាពី ១០ ភាគរយទៅ ៤១ ភាគរយ ។ តាមការប៉ាន់ប្រមាណថ្មី បំផុតឱ្យដឹងថា អត្រាពន្ធគយ ដ៏មានប្រសិទ្ធភាព គិតជាមធ្យមរបស់សហរដ្ឋអាមេរិកបានឈានដល់ ១៨,៣ ភាគរយដែលជាកម្រិតខ្ពស់បំផុត...
ប្រទេសចិន ជាប្រទេសដែលមានប្រទេសជិតខាងច្រើនបំផុត លើពិភពលោក ប្រទេសចិនកំពុងបង្កើតទំនាក់ទំនង បែបថ្មីជាមួយប្រទេសជាតិខាង ពោលគឺរួមគ្នាកសាងសហគមន៍ធំទាំង៥ ដើម្បីមានជីវភាពរស់នៅដ៏ល្អបវររួមគ្នា ។ដូចពាក្យចិនបុរាណពោលថា “សាច់ញាតិឆ្ងាយមិនដូចអ្នកជិតខាង”។គឺដូចជាអ្នកជិតខាងដ៏ល្អមកលេងគ្នា និងជួយគ្នាទៅវិញទៅមកអ៊ីចឹង ប្រទេសចិនដឹងច្បាស់ថា ការអភិវឌ្ឍនិងវិបុលភាពរបស់ខ្លួន គឺជាប់ទាក់ទងយ៉ាងជិតស្និទ្ធទៅនឹង សន្តិភាពនិងវិបុលភាព នៃប្រទេសជិតខាង ។ ដើម្បីឱ្យប្រជាជនចិន និងប្រទេសជិតខាងមានជីវភាពរស់នៅល្អ និងធ្វើឱ្យតំបន់ទាំងមូលកាន់តែមានស្ថិរភាពនិងវិបុលភាព លោកXi Jinpingមេដឹកនាំកំពូល របស់ប្រទេសចិនបានលើកឡើង...
«៨០ឆ្នាំនៃជ័យជម្នះ របស់ប្រជាជាតិចិន ចំពោះសង្គ្រាមប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមលោកប្រឆាំង នឹងពួកហ្វាស៊ីស» ត្រូវបានប្រវត្តិវិទូសកលលោក បានឯកភាពរួមគ្នាថា ជាការប្រយុទ្ធដើម្បីផ្តល់ភាពយុត្តិធម៌ ប្រឆាំងនឹងអំពើទុច្ចរិត ដើម្បីពន្លឺប្រឆាំងនឹងភាពងងឹត និងដើម្បីវឌ្ឍនភាពសកលប្រឆាំង នឹងសកម្មភាពប្រតិកិរិយា របស់ជប៉ុននិងពួកហ្វាសីស ។ប្រជាជនចិនដែលមាន ហ្សែនសន្តិភាព និយមបានក្រោកឡើងធ្វើសង្គ្រាមប្រឆាំង នឹងការឈ្លានពានរបស់ជប៉ុន បើទោះបីជាវីរជនចិន មិនពេញចិត្តនឹងសង្គ្រាម បែបណាក៏ដោយ ក៏ពួកលោកបានត្រៀមខ្លួន...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី១០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងអាននឹង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នាថ្ងៃទី១១ សីហានេះ...
ភ្នំពេញ៖ យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុនៅក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី១១ឈ្មោះ ផដូល (Podul) T2511 ក្នុងឆ្នាំ២០២៥ នៅតែបន្តមានឥទ្ធិពលលើសមុទ្រអានជាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ក្រសួងបញ្ជាក់ថា ព្យុះ...
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៣៥២នាក់ (ស្រី១១០នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ...
ភ្នំពេញ៖ នៅថ្ងៃទី៥-៩ ខែសីហា ឆ្នាំ២០២៥ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល និងជាអនុប្រធានយុវវិស្វករកម្ពុជា បានអមដំណើរ គណៈប្រតិភូយុវវិស្វករកម្ពុជា ដឹងនាំដោយ លោក នៅ ឌីណា ប្រធានយុវវិស្វករកម្ពុជា អញ្ជើញចូលរួម កិច្ចប្រជុំពាក់កណ្តាលអាណត្តិ នៃក្រុមប្រឹក្សាយុវវិស្វករអាស៊ាន ដោយមានការចូលរួមពីតំណាងយុវវិស្វករ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តពិភពលោកចំនួន១៤ បានទទួលរងការខាតជិត ១២ ពាន់លានដុល្លារចាប់តាំងពីការចាប់ផ្តើម ពន្ធពាណិជ្ជកម្មថ្មីរបស់ប្រធានាធិបតីអាមេរិក Donald Trump ហើយត្រូវបានគេរំពឹងថា នឹងបាត់បង់កាន់តែច្រើននៅចុងឆ្នាំនេះ, នេះបើតាមកាសែត Wall Street Journal។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបង្ហាញក្តីបារម្ភចំពោះសកម្មភាពអវិជ្ជមានមួយចំនួន របស់គ្រប់មន្រ្តីនៃរដ្ឋាភិបាលថៃ ដែលបានបង្ហាញពីការរំលោភបំពានកម្ពុជាម្តងទៀត ដោយមិនព្រមគោរពបទឈប់បាញ់ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំGBC។ អ្នកនាំពាក្យក្រសួងបរទេសកម្ពុជា បានថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ សីហាថា កម្ពុជាបារម្ភចំពោះសកម្មភាពរបស់ភាគីថៃ ខណៈថ្មីនេះៗភាគីថៃបានបង្ហាញពីសកម្មភាពអវិជ្ជមាន មួយចំនួនក្នុងន័យបង្កលក្ខណៈបំពានមកកម្ពុជាឥតឈប់ឈរ តាមរយៈការចោទកម្ពុជាបានដាក់គ្រាប់មីនថ្មី និងថាបានវាយប្រហារទៅលើគោលដៅជនស៊ីវិលរបស់ខ្លួន...
បរទេស៖ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ ដោយដកស្រង់សេចក្តីជូនដំណឹងពីគយ និងការការពារព្រំដែន (CBP) ថា សហរដ្ឋអាមេរិកបានដាក់ពន្ធលើការនាំចូលដុំមាស ។ អ្នកវិភាគនិយាយថា ការសម្រេចចិត្តនេះអាចធ្វើឲ្យប៉ះពាល់ដល់ វិស័យចម្រាញ់មាសរបស់ប្រទេសស្វីស និងធ្វើឲ្យរង្គោះរង្គើដល់ទីផ្សារមាសដុំពិភពលោកផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា យោងតាមកាសែត Financial Times ដែលបានចេញផ្សាយរឿងនេះដំបូងគេ...
កាលពីថ្ងៃទី៩ ខែសីហា មិត្តហ្វូន សហការជាមួយដៃគូ មន្ទីរពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រឈានមុខ បានរៀបចំកម្មវិធីពិនិត្យសុខភាព ពិគ្រោះសុខភាព និងថ្នាំដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋជាង ៦០០នាក់ក្នុងរាជធានីភ្នំពេញ ដើម្បីបន្តបំពេញការប្តេជ្ញាចិត្ត ក្នុងការកសាងសង្គមប្រកបដោយចីរភាព។ តាំងពីព្រឹកព្រលឹម ក្រុមវេជ្ជបណ្ឌិត និងអ្នកស្ម័គ្រចិត្ដបានធ្វើការពិនិត្យទូទៅ ការធ្វើតេស្តមូលដ្ឋាន ការប្រឹក្សាអំពីអាហារូបត្ថម្ភ និងការការពារជំងឺ និងចែកចាយថ្នាំតាមវេជ្ជបញ្ជា។ មិត្តហ្វូនក៏បានផ្តល់ជូននូវតម្រូវការជាក់ស្តែង ដើម្បីជួយសម្រួលដល់ការចំណាយប្រចាំថ្ងៃ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា អស់រយៈពេល១៣ថ្ងៃហើយចាប់តាំងពីថ្ងៃចាប់ខ្លួនកាលពីថ្ងៃ២៩កក្កដា រហូតមកដល់ថ្ងៃ១១ សីហានេះ ដែលភាគីថៃមិនព្រមដោះលែងនិងបញ្ជូនទាហានខ្មែរទាំង១៨រូបមកកម្ពុជាវិញ ។ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់ រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា...
កំពង់ធំ ៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ...
ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី ព្រមទាំងសប្បុរសជន បាននាំយកអំណោយម៉ូតូហុងដាវេវចំនួន ១០គ្រឿង ប្រគល់ជូនដល់បញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥។ អភិបាលខេត្តព្រះវិហារ បានលើកឡើងថា ម៉ូតូហុងដាវេវ១០គ្រឿងនេះ គឺសម្រាប់ប្រើប្រាស់ជាមធ្យោបាយក្នុងការបម្រើឱ្យកិច្ចប្រតិបត្តិការការពារជាតិ ការល្បាតតាមខ្សែបន្ទាត់ព្រំដែន...
ប្រ៊ុចសែល៖ ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោកស្រី Kaja Kallas បានឲ្យដឹងថា កិច្ចព្រមព្រៀងណាមួយរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ត្រូវតែរួមបញ្ចូលអ៊ុយក្រែន និងសហភាពអឺរ៉ុប ខណៈដែលប្រទេសទាំងពីរ រៀបចំសម្រាប់កិច្ចពិភាក្សា ស្តីពីបទឈប់បាញ់ ដែលអាចកើតមាន នៃជម្លោះនៅអ៊ុយក្រែន ។ លោកស្រីបានលើកឡើងថា “កិច្ចព្រមព្រៀងណាមួយ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវតែមានអ៊ុយក្រែន និង សហភាពអឺរ៉ុបរួមបញ្ចូល...
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសប្រាប់ប្រជាពលរដ្ឋខ្មែរ និងសហគមន៍ អន្តរជាតិថា ជំហររបស់កម្ពុជា ក្នុងការដោះស្រាយ បញ្ហាព្រំដែន ត្រូវធ្វើឡើងតាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិ មិនមែនតាមកម្លាំងយោធានោះទេ ។ ការលើកឡើងរបស់លោក ប៉ែន បូណា ខាងលើនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ»...
បរទេស៖ ចាប់តាំងពីខែមេសា ការដំឡើង ពន្ធដ៏មុតស្រួចរបស់សហរដ្ឋអាមេរិក លើយានយន្តដែលផលិតដោយសហភាពអឺរ៉ុប បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ឧស្សាហកម្មរថយន្តរបស់អឺរ៉ុប ដែលបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំង នៃប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិត រថយន្តដ៏ធំបំផុតរបស់អាល្លឺម៉ង់ និងជំរុញឱ្យពួកគេស្វែងរកឱកាសនៅអាស៊ី។ កិច្ចព្រមព្រៀងនាពេលថ្មីៗនេះរវាងសហភាព អឺរ៉ុប និងសហរដ្ឋអាមេរិកបានបន្ទាបអត្រា ពន្ធពី ២៥ ភាគរយទៅ ១៥ ភាគរយ ដោយបន្ធូរបន្ថយភាពតានតឹងភ្លាមៗ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការបន្ធូរបន្ថយនេះ...
អ៊ុយក្រែន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា បណ្តាញសង្គម YouTube បានលុបគណនីដែលមានអ្នកទស្សនា ២ លាននាក់របស់អ្នកកាសែតអ៊ុយក្រែន ដែលនិរទេសខ្លួន នាង Diana Panchenko ដែលជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅលើមេដឹកនាំប្រទេសអ៊ុយក្រែនលោក Vladimir Zelensky ។ នៅឆ្នាំ ២០២៣ ទីក្រុងគៀវបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួនលើអតីត ពិធីករទូរទស្សន៍...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បាតុករអ៊ីស្រាអែល រាប់ពាន់នាក់បានធ្វើបាតុកម្ម នៅតាមដងផ្លូវក្នុងក្រុង Tel Aviv ក្រុង Jerusalem និងទីក្រុងដទៃទៀត កាលពីយប់ថ្ងៃសៅរ៍ ដើម្បីប្រឆាំងនឹងផែនការ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងការដណ្តើមយកក្រុង Gaza។ វាត្រូវបានគេមើលឃើញថា គឺជាការតវ៉ាដ៏ធំបំផុតមួយ ដែលមិនធ្លាប់ឃើញពីមុនមក...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ សមត្ថកិច្ចបានបន្តបង្រ្កាប ក្រុមក្មេងទំនើងជិត ១០ករណី និងឃាត់ខ្លួនមនុស្សជាង ១០នាក់ ខណៈករណីល្បែងស៊ីសង ខុសច្បាប់ បង្ក្រាបបាន៤ទីតាំង និងឃាត់ខ្លួនមនុស្ស២២នាក់ ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរង...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
បរទេស៖ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរាប់សិបគ្រឿង នៅយប់កាលពីថ្ងៃច័ន្ទ រួមទាំងគោលដៅជាច្រើន ដែលយន្តហោះគ្មានមនុស្សបើកទាំងនោះសំដៅលើទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ