វ៉ាស៊ីនតោន៖ ភាពតានតឹងរវាង គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ កំពុងតែកើនឡើង ចំពេលមានព្រឹត្តិការណ៍ទឹកជំនន់ ដ៏អាក្រក់បំផុត នៅសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។ នោះដោយសារតែគណបក្សប្រជាធិបតេយ្យ ដ៏សំខាន់របស់សហរដ្ឋអាមេរិក កំពុងទាមទារឱ្យមានការស៊ើបអង្កេតថា តើកង្វះបុគ្គលិកនៅ ការិយាល័យរដ្ឋាភិបាល ដ៏សំខាន់មួយបានរួម ចំណែកដល់ការស្លាប់កើនឡើង នៅក្នុងព្រឹត្តិការណ៍ទឹកជំនន់ដ៏សាហាវ នៅក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិកដែរឬទេ។ អ្នកជំនាញជឿថា ទឹកជំនន់ និងការស៊ើបអង្កេតដែលអាចកើតមាន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានទទួលស្គាល់ថា ការដោះស្រាយជម្លោះអ៊ុយក្រែន បានបង្ហាញឱ្យឃើញថា មានការលំបាកជាងការរំពឹងទុកខ្លាំងបំផុត។ លោកប្រធានាធិបតីក៏ បាននិយាយដែរថា លោកមិនគិតថាសមភាគីរុស្ស៊ីលោក Vladimir Putin ក៏កាន់តែពិបាកក្នុងការចរចាបញ្ចប់អរិភាពថែមទៀត។ ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក គណបក្សសាធារណរដ្ឋបានប្តេជ្ញា ម្តងហើយម្តងទៀតថា នឹងបញ្ចប់ជម្លោះរវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងរយៈពេលខ្លី។ ទោះជាយ៉ាងណាក៏ដោយ...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល បានលើកឡើងថា ធនាគារពិភពលោក បានសហការគាំទ្រក្រសួងសុខាភិបាល ដោយបានចូលរួមចំណែក ក្នុងការលើកកម្ពស់ ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជា ។ ក្នុងឱកាសជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការអាទិភាពសុខាភិបាល ជាមួយលោកស្រី Tenia Meyer នាយិកាធនាគារពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Caryn Bredenkamp...
អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជី ត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ ACCESSORIES & SPARE PARTS ចំនួន 28មុខ (Category-1) (កញ្ចប់ទី១៧) សម្រាប់គម្រោងការងារ...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់ទៅកាន់ក្រុមគ្រួសារទាំង៣ ដែលរងផលប៉ះពាល់ ពីគម្រោងសាងសង់ ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម–ព្រែកប្រា) បើមិនព្រមទទួលសំណង ជាង៣លានដុល្លារនោះទេ រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វី ក្រៅពីអនុវត្តវិធានការរដ្ឋបាល ដើម្បីរុះរើនោះទេ ខណៈដែលក្រោយការអនុវត្តវិធានការរដ្ឋបាលដើម្បីរុះរើ អាចបន្តប្តឹងទៅតុលាការបាន។ ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាក្នុងពិធី “រុក្ខទិវា” នៅភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានមានព្រះរាជបន្ទូលថា ការដាំឈើ និងរុក្ខជាតិគ្រប់ប្រភេទ គឺជាការវិនិយោគបៃតងលើធម្មជាតិដែល ផ្តល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិ សត្វ...
បរទេស៖ ក្រុមហ៊ុនផលិតរថយន្តស្ព័រប្រណិតរបស់អាល្លឺម៉ង់ គឺ Porsche បានរាយការណ៍ពីការធ្លាក់ចុះនៃការលក់ ជាសាកលនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥នេះ ដោយលើកឡើងពីផលប៉ះពាល់នៃ ការប្រកួតប្រជែងដ៏តឹងរឹងនៅក្នុងប្រទេសចិន, នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនកាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការចែកចាយសកលបានធ្លាក់ចុះ 6% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលជំរុញដោយការធ្លាក់ចុះយ៉ាងខ្លាំង 28% នៅក្នុងប្រទេសអាស៊ី។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ 24kV Capacitor Unit (Nokian) ចំនួន 01មុខ (កញ្ចប់លេខ០៦) សម្រាប់ប្រើប្រាស់នៅ GS1, GS2,...
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមយកពន្ធលើក្រុមប្រទេស BRICS ទាំងជាង ៣០ប្រទេស និងអ្នកដែលមានសម្ព័ន្ធភាពជាមួយ BRICS ដោយនិយាយថា សមាជិកនៃប្លុកសេដ្ឋកិច្ចអាចបង់ពន្ធបន្ថែម 10% ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump...
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ លោក ប៊ូយ ថាញ់សឺន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម ក្នុងតួនាទីជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុន លើកទី១៦ និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១៣ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទាំងពីរ ដែលគ្រោងនឹង ប្រព្រឹត្តទៅនៅថ្ងៃទី១០ និងថ្ងៃទី១១...
ភ្នំពេញ៖ ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៥ នេះ មានភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ទៅហើយ ខណៈដែលកាលពីឆ្នាំ២០២៤ កន្លងទៅ មានចំនួនជិត ៦.០០០នាក់ ការណ៍នេះបានបង្ហាញថា ចំនួនភ្ញៀវទេសចរឆែក មកទស្សនាកម្ពុជា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ យោងតាមជំនួបសម្ដែងការគួរសម និងជម្រាបលា ជាមួយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៨...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក តាមសេចក្តីរាយការណ៍ បានសន្យាថានឹងបញ្ជូនមីស៊ីល ប្រភេទស្ទាក់ចាប់ Patriot មួយចំនួនទៅឲ្យអ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណ ទើបតែបានបញ្ឈប់ការដឹកជញ្ជូន ជំនួយយោធាទៅលើ ប្រភេទអាវុធខ្លះហើយនោះ។ ប្រភពដដែលបានរាយការណ៍ថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានសន្យាថានឹងបញ្ជូនមីស៊ីល Patriot បន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែចំនួនជាក់ស្តែងនឹង មានកម្រិតមួយប៉ុណ្ណោះ។...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានអំពាវនាវ ឱ្យមានសកម្មភាព ជាសកលជាបន្ទាន់ និងជាសមូហភាព ដើម្បីដោះស្រាយបន្ទុកបំណុល ដែលកំពុងកើនឡើង ដែលកំពុងធ្វើ ឱ្យប្រទេសកំពុងអភិវឌ្ឍជាច្រើន ជាពិសេសនៅក្នុងទ្វីបអាហ្វ្រិក។ នៅក្នុងលិខិតប្រចាំសប្តាហ៍របស់គាត់ ទៅកាន់ពលរដ្ឋនិងក្នុងនាមជាប្រធាននៃ G20ក្នុងឆ្នាំនេះផង លោក Ramaphosa បានលើកឡើង ពីតម្រូវការ...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះករណីក្លែងបន្លំរូបភាពបញ្ញាសិប្បនិម្មិត (AI) ដើម្បីឆបោកការបរិច្ចាគប្រាក់សប្បុរសធម៌។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល។ ការក្រើនរំលឹករបស់ ក្រសួងមហាផ្ទៃ បន្ទាប់ពីថ្មីៗនេះមានការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែងកំពុងត្រូវការជំនួយសប្បុរសសង្គ្រោះបន្ទាន់ ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ពីជនខិលខូច ក្នុងគោលដៅឆបោកប្រាក់ប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកាទៅកាន់ពួកគេ។...
បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវ បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់គ្រប់កងកម្លាំង ដែលឈរជើងនៅ តាមបណ្តោយព្រំដែន អាជ្ញាធរក្រុង-ស្រុក ជាប់ព្រំដែន បន្តរួមគ្នាទប់ស្កាត់ នូវបទល្មើសផ្សេងៗ មិនអនុញ្ញាតឱ្យមាន ការយកទំនិញពីថៃចូលកម្ពុជាឡើយ បើមានត្រូវតែពួតដៃក្នុង ការធ្វើការបង្ក្រាបឱ្យបាន។ ការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់នេះ ធ្វើឡើងក្នុងឱកាសដែល លោកអភិបាលខេត្ត...
ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់ នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២៥នេះបានអញ្ជើញ ចុះពិនិត្យការដ្ឋាន សាងសង់ទំនប់ស្ទាក់ទឹកលេខ២ ស្ថិតក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រហូតមកដល់ពេលនេះ សម្រេចបាន ៣០%ហើយនិងឈានទៅបញ្ចប់ការសាងសង់នៅបំណាច់ឆ្នាំ ២០២៧ ដែលអាចមានលទ្ធភាព...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសអ៊ីស្រាអែល លោក Katz បានប្រកាសថា អ៊ីស្រាអែលកំពុងរៀបចំ បង្កើតអ្វីដែលគេហៅថា ទីក្រុងមនុស្សធម៌ នៅក្បែរទៅនឹងប្រាសាទ Rafah នៅភាគខាងត្បូង Gaza Strip ដែលជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ទាំងមូលត្រូវជន្លៀសទៅកាន់ទីតាំងនោះ។ យ៉ាងណាក្តីក្រុមអ្នករិះគន់គំនិតផ្តួចផ្តើមនេះ បានធ្វើការព្រមានអំពី ទីក្រុងនេះ ភ្លាមៗថាជាជំរុំអន្តោប្រវេសន៍...
សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មកូរ៉េ ខាងត្បូងបានឲ្យដឹងថា ខ្លួននឹងខិតខំប្រឹងប្រែងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពន្យារពេលការផ្អាកពន្ធថ្មី លើផលិតផលកូរ៉េខាងត្បូង ប្រកបដោយប្រសិទ្ធភាព។ ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងសេអ៊ូល បានចូលរួមក្នុងការចរចាយ៉ាងស្វិតស្វាញ ក្រោមគោលការណ៍ដាក់អាទិភាពកំពូល លើផលប្រយោជន៍ជាតិ ចាប់តាំងពីការឡើងកាន់អំណាចនៃរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ប្រធានាធិបតីលោក...
កូឡាឡាំពួរ ៖ តាមក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្ម របស់ប្រទេសម៉ាឡេស៊ីបានឲ្យដឹងថា ការដំឡើងអត្រាពន្ធ ២៥ ភាគរយលើការនាំចេញ របស់ម៉ាឡេស៊ីទៅកាន់ សហរដ្ឋអាមេរិក គឺអាចរំខានដល់ប្រតិបត្តិការអាជីវកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរ វិនិយោគដែលផ្តល់ផល ប្រយោជន៍ដល់ប្រទេសទាំងពីរ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសម៉ាឡេស៊ី នៅតែប្តេជ្ញាចិត្តក្នុងការចរចា ដើម្បីសម្រេចបានលទ្ធផលដោយយុត្តិធម៌ និងនិរន្តរភាពសម្រាប់ភាគីទាំងពីរ ។...
ភ្នំពេញ ៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃ៨ កក្កដា នេះបានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៦៥នាក់ (ស្រី៧នាក់) ចេញកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត ។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត បានទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន ៥៩នាក់ (ស្រី៦នាក់) ទទួលពីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី...
នាយករដ្ឋមន្ត្រីជប៉ុន Ishiba ហៅការសម្រេចចិត្តពន្ធរបស់លោក Trump ថាពិតជាគួរឱ្យសោកស្តាយ ប្រទេសចិន ត្រូវបានគេមើលឃើញថា គឺជាអ្នកបញ្ជាទិញរ៉ែ ពីគ្រប់ប្រទេសនៅលើពិភពលោក ចាប់ខ្លួនអតីតមេបញ្ជាការរុស្សីម្នាក់ ក្រោយរកឃើញថា បានប្រព្រឹត្តករណីពុករលួយ និងកេងបន្លំថវិកាជាតិ ក្រុមស៊ើបអង្កេត ឧក្រិដ្ឋកម្ម របស់ប្រទេសចិន CIB មកដល់ប្រទេសថៃ បន្ទាប់ពីតារាម៉ូដែលជនជាតិចិន ត្រូវបានបោកបញ្ឆោត ឱ្យទៅប្រទេសថៃ សមាជិកព្រឹទ្ធសភា...
សម្តេចធិបតី ឲ្យថ្នាក់ក្រោមជាតិ ជ្រើសរើសគ្រូបង្រៀន តាមនិយាមឲ្យបានច្បាស់លាស់ សម្ដេចធិបតី ប្រកាសថា កម្ពុជា គ្មានផែនការលុបចោលការប្រឡងបាក់ឌុប ឡើយ សម្ដេចតេជោ ហ៊ុន សែន ៖ ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ? កម្ពុជា បន្តចរចាជាមួយអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយ បដិការបន្ថែមទៀត...
ប៉ៃលិន ៖ បន្ទាប់ពីទទួលបានព័ត៌មានថាមានពលករខ្មែរម្នាក់ មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ត្រូវបានគេទុកចោលមិនព្យាបាល លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែរនោះមកធ្វើការព្យាបាលភ្លាមៗ នាថ្ងៃអង្គារ ទី០៨ ខែកក្កដា ឆ្នាំ២០២៥។ ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះ ស្កា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងថា ប្រទេសចិន តែងតែប្រកាន់យកនូវវិធីសាស្រ្តប្រកបដោយការប្រុងប្រយ័ត្ន និងមានទំនួលខុសត្រូវចំពោះការនាំចេញផ្នែកយោធា ហើយមានឆន្ទៈចែករំលែកសមិទ្ធិផលនៃការអភិវឌ្ឍន៍ឧបករណ៍របស់ខ្លួនជាមួយបណ្តាប្រទេសជាមិត្ត។ លោក Jiang Bin អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍ថ្មីៗដែលថាប្រទេសមួយចំនួន កំពុងពិភាក្សាជាមួយប្រទេសចិនទាក់ទងនឹងផែនការទិញអាវុធដែលរួមមានយន្តហោះចម្បាំង J-10 របស់ចិន។ លោក Jiang ក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការដើរតួនាទីស្ថាបនាក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក៕ ប្រែសម្រួល...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋាភិបាលបាននិងកំពុងពង្រីកការចូលដោយគ្មានទិដ្ឋាការជាលំដាប់ក្នុងបំណងជំរុញវិស័យទេសចរណ៍ សេដ្ឋកិច្ច និងអំណាចទន់របស់ខ្លួន។ យោងតាមរដ្ឋបាលអន្តោប្រវេសន៍ជាតិបានឱ្យដឹងថា...
ភ្នំពេញ៖ សហជីពកម្ពុជាដែលតំណាងឱ្យកម្មកររាប់ម៉ឺននាក់ បានអំពាវនាវដល់អ្នកនយោបាយ អង្គការសង្គមស៊ីវិល ក៏ដូចសហជីពមួយចំនួន កុំយកការដាក់ពន្ធថ្មីរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជា មកធ្វើជាឧបករណ៍នយោបាយដើម្បីបង្អាប់បង្អោនរាជរដ្ឋាភិបាល ក៏ដូចជាផ្សព្វផ្សាយបំភ្លៃ បំប៉ោងដើម្បីបំភ័យកម្មករដែលហួសពីការពិត។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក បានសម្រេចដាក់ពន្ធលើទំនិញនាំចេញពីកម្ពុជាចំនួន៣៦% នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់អ្នកនយោបាយ និងបុគ្គលមួយចំនួនក្នុងសង្គមតែងតែចូលចិត្តបង្អាប់បង្អោន និងបន្តុះបង្អាប់ជាតិខ្លួនកុំឱ្យយកបញ្ហាពន្ធរបស់អាមេរិកនេះធ្វើជាឆ្នាំងបាយនយោបាយ...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងប៉ូលិសនិងតុលាការថៃ ដែលបានភ្ជាប់ឈ្មោះសម្ដេចជាមួយលោក កុក អាន ជុំវិញការចោទប្រកាន់ពាក់ព័ន្ធបទល្មើសអនឡាញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?។ សម្ដេចថា លោក ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយសម្ដេចជិតសិទ្ធរហូតមានបន្ទប់ដេក នៅផ្ទះរបស់សម្ដេចទៀតផង។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារ ចំពោះកិច្ចសម្របសម្រួល ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក បានបញ្ជាក់ពីជំហរ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការបន្ថែមទៀត ។ តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩%...
បរទេស៖ ប្រទេសនានាជុំវិញពិភពលោក គួរតែបោះបង់ប្រាក់ដុល្លារអាមេរិក ហើយពឹងផ្អែកលើរូបិយប័ណ្ណជាតិក្នុងការជួញដូរជាមួយគ្នាទៅវិញទៅមក, នេះបើតាមប្រធានាធិបតីប្រទេសបូលីវី គឺលោក Luis Arce បានប្រាប់ RT នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លើកទី ១៧ នៅទីក្រុង Rio de Janeiro ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨...
ខេត្តសៀមរាប ៖ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមកិច្ចសម្របសម្រួលពីរដ្ឋបាល ស្រុកបន្ទាយស្រី និង សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសចិនមកពីមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណាន បានសហការជាមួយក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ស្រុកបន្ទាយស្រី រៀបចំកម្មវិធីពិនិត្យសុខភាពបេះដូងជូនកុមារនៅ តាមសាលាបឋមសិក្សានានាក្នុងស្រុកបន្ទាយស្រី ។ លោក ងន ប៊ុនធី អភិបាលរងស្រុបន្ទាយស្រី បានបញ្ជាក់ថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងស្វែងរកកុមារអាយុក្រោម១៤ឆ្នាំដែលជំងឺបេះដូងពីកំណើត...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ