ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅថ្ងៃ៣ កញ្ញា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរបស់គណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) ក្នុងគោលបំណង ដើម្បីរាយការណ៍ប្រមូលធាតុចូល ពិភាក្សានិងស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមទាំងឡាយ។ កិច្ចប្រជុំនេះ ផ្តោតសំខាន់លើរបៀបវារៈ ៖ រាយការណ៍ពីសមិទ្ធផល និងផែនការបន្ទាប់របស់គ.ព.ស.គ.ញ , ពិនិត្យឡើងវិញអំពីដំណើរការនៃគ.ព.ស.គ.ញ...
កំពត ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនពលរដ្ឋចំនួន ៥ភូមិក្នុងស្រុកទឹកឈូ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តព្រៃតុម្ភ ស្ថិតក្នុងឃុំព្រៃឃុំ ស្រុកទឹកឈូ ខេត្តកំពត ដែលមានក្បាលដីប្រមាណជាង ៩ពាន់ក្បាលដី ស្មើនឹងជាង ៥ពាន់គ្រួសារ។ លោក ម៉ៅ ធនិន...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលផ្ទេរសិទ្ធស៊ីម៉ាក់ និងគណៈប្រតិភូអមដំណើរ នៅថ្ងៃទី២-៣ និងទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចុះ សួរសុខទុក្ខមន្ត្រី និងបុគ្គលិកនៃកងឯកភាពកម្ចាត់មីនទី៤ កងឯកភាពកម្ចាត់មីនទី៦ កងឯកភាពកម្ចាត់មីនទី១ និងកងឯកភាពកម្ចាត់មីនទី២ ប្រតិបត្តិការទីវាលដែលកំពុងបំពេញការងារ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ...
ហ្កាហ្សា៖ អ៊ីស្រាអែល បានច្រានចោលសំណើរបស់ហាម៉ាស់ សម្រាប់ការឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីបញ្ចប់សង្រ្គាមដោយថាកងទ័ពរបស់ខ្លួននឹងបន្តរៀបចំសម្រាប់ការវាយប្រហារដ៏ធំមួយលើទីក្រុងហ្គាហ្សា។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានរំលឹកឡើងវិញនូវឆន្ទៈរបស់ខ្លួនក្នុងការឈានដល់ “កិច្ចព្រមព្រៀងទូលំទូលាយ” ដែលចំណាប់ខ្មាំងអ៊ីស្រាអែលនៅហ្គាហ្សា នឹងត្រូវបានដោះលែងជាថ្នូរនឹងចំនួនអ្នកទោសប៉ាឡេស្ទីន ដែលបានព្រមព្រៀងគ្នានៅក្នុងអ៊ីស្រាអែល។ យោងតាមក្រុមហាម៉ាស់ កិច្ចព្រមព្រៀងនេះក៏នឹងរួមបញ្ចូលបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ការបើកច្រកព្រំដែនឡើងវិញ ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់សំខាន់ៗ និងការចាប់ផ្ដើមកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ។ ក្រុមហាម៉ាស់ ក៏បានសម្តែងការគាំទ្រ ចំពោះការបង្កើតរដ្ឋបាលជាតិឯករាជ្យមួយ...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិអាមេរិកលោកស្រី Kristi Noem បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបញ្ចប់ការកំណត់ឋានៈការពារបណ្តោះអាសន្ន (TPS) សម្រាប់ជនជាតិវេណេស៊ុយអេឡា។ ការកំណត់ឆ្នាំ២០២១ ត្រូវបានកំណត់ថានឹងផុតកំណត់នៅថ្ងៃទី១០ ខែកញ្ញា ដោយការបញ្ចប់នេះមានប្រសិទ្ធភាព ៦០ថ្ងៃបន្ទាប់ពីការបោះពុម្ពផ្សាយនៅក្នុង Federal Register។ នាយកដ្ឋានសន្តិសុខមាតុភូមិបានឲ្យដឹងថា ការត្រួតពិនិត្យអន្តរការី បានរកឃើញលក្ខខណ្ឌនៅក្នុងប្រទេសវេណេស៊ុយអេឡា លែងផ្តល់ហេតុផលដល់ TPS ដែលការពារអ្នកទទួលផលពីការនិរទេស...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក នឹងបន្តឈរជើងនៅក្នុងប្រទេសប៉ូឡូញ ហើយចំនួនអាចកើនឡើងថែមទៀត ដោយបានច្រានចោលការរំពឹងទុកអំពីការដកទ័ពចេញ។ លោក ត្រាំ បានសន្យាថានឹង “ជួយប៉ូឡូញការពារខ្លួន” នៅក្នុងកិច្ចប្រជុំសេតវិមានជាមួយប្រធានាធិបតីថ្មីរបស់ប្រទេសប៉ូឡូញគឺ Karol Nawrocki ។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅពេលសួរថា “យើងនឹងដាក់បន្ថែមទៀតនៅទីនោះប្រសិនបើពួកគេចង់”...
ភ្នំពេញ៖ ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលដៅចូលរួមលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងទេសចរណ៍ បានធ្វើការណែនាំ ដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ឱ្យកាន់តែល្អប្រសើរ ។ យោងតាមសេចក្តីណែនាំ របស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដ៏មានសារសំខាន់របស់ ពុទ្ធសាសនិកជនខ្មែរគ្រប់ៗរូប។...
ភ្នំពេញ ៖ នៅពេលប្រជាជនកម្ពុជា និងមជ្ឈដ្ឋានអន្តរជាតិ កំពុងតាមដាន និងទន្ទឹងរង់ចាំការមកដល់ថ្ងៃបើកដំណើរការជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យការត្រៀមលក្ខណៈអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីអន្តោប្រវេសន៍ តាមទីតាំងសំខាន់ៗ នៅអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយនេះ។ ទីតាំងសំខាន់ៗ លោកឧបនាយករដ្ឋមន្ត្រី បានចុះពិនិត្យនោះរួមមាន ស្ថានីយចេញដំណើរ ទីតាំង...
ភ្នំពេញ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសម្របសម្រួលផ្គូរផ្គងទីផ្សារការងារជូនពលករ នៅក្នុងក្រុមហ៊ុន សឹង ឡុង ជាន (អេសអិលជេ) អឺភែរឹល (ខេមបូឌា) ស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្របសម្រួល និងតាមដានការទទួលយកបងប្អូនពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃ។...
ភ្នំពេញ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទី១ ត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” រាជធានីភ្នំពេញ បានណែនាំឱ្យអាជ្ញាធររាជធានីភ្នំពេញ ត្រូវដឹងថា ក្នុងនាមជាអាជ្ញាធររដ្ឋ មានសិទ្ធិគ្រប់គ្រាន់ ក្នុងការអនុវត្តវិធានការរដ្ឋបាល ទោះក្នុងបុរី ខុនដូ ឬសណ្ឋាគារក៏ដោយ ដើម្បីរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ក្នុងតំបន់ ។...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយសហការផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីអាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ...
ប៉េកាំង៖ ប្រទេសចិនកាលពីថ្ងៃពុធ បានធ្វើព្យុហយាត្រាយោធាដ៏ ធំមួយនៅទីក្រុងប៉េកាំង ដែលជាផ្នែកនៃព្រឹត្តិការណ៍ រំលឹកខួបលើកទី៨០ នៃការចុះចាញ់ជាផ្លូវការ របស់ជប៉ុនក្នុងសង្គ្រាមលោកលើកទី២ ដោយបង្ហាញពីការរួបរួម រវាងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ។ នៅទីលានធានអានមេន នៃរដ្ឋធានី លោក...
បាត់ដំបង ៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អមដំណើរដោយ លោក លោកស្រី គណៈកម្មាធិការសាខា អនុសាខាក្រុង ក្រុមកាកបាទក្រហមសង្កាត់ អ្នកស្មគ្រ័ចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះប្រគល់ ផ្ទះមនុស្សធម៌ ១ខ្នង...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់មជ្ឈមណ្ឌលផ្សព្វផ្សាយ អន្តរជាតិតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ខេត្តយូណាន លោក សយ សុភាព អគ្គនាយកមជ្ឃមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារ ទៅចូលរួមក្នុងវេទិកាកម្រិតខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយនិងធនាគារខួរក្បាល “ពិភពលោកខាងត្បូង” ឆ្នាំ ២០២៥ ដែលនឹងប្រារព្ធឡើង នៅក្នុងក្រុងគុនមីង នៃខេត្តយូណាន ប្រទេសចិន។...
នៅថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ២០២៥នេះ នគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង ជាអធិការ និងកំលាំងជំនាញបានឃាត់ខ្លួន និងបញ្ជូនជនសង័្សយជាអ្នកក្លាហានម្នាក់ យកទៅអនុវត្តច្បាប់នៅតុលាការ បន្ទាប់ពីអ្នកក្លាហានរូបនេះ ប្រព្រឹត្តិហិង្សា ដោយចេតនាប្រើកាំបិតកាប់ ទៅលើគូរទំនាស់ កាលពីថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០២៥ ។ ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជាបានប្រាប់លោក Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជាថា ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការផ្តល់ជំនួយ និងការផ្តល់យោបល់ពីបណ្តាមិត្តភិក្តបរទេស ។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយបញ្ចប់កិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើ សុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ ឡេលាបខ្លួន និងឡេលាបមុខរបស់ ក្រុមហ៊ុន Loveriya ចំនួន២មុខ មានផ្ទុកបារតលើសកម្រិតស្តង់ដារ ដែលអាចបង្ក ទៅជាមហារីកស្បែក និង ប៉ះពាល់ប្រព័ន្ធប្រសាទ ៕
ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព អគារពហុព្យាបាល និង សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ដែលបាននិងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក សម្រាប់បម្រើជាគុណប្រយោជន៍ ជួយលើកកម្ពស់ដល់វិស័យ សុខភាពសាធារណៈ ឱ្យកាន់តែប្រសើរឡើង។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ទីក្រុងមូស្គូបើកចំហរក្នុងការ នាំយកការចរចា ដោយផ្ទាល់ជាមួយ អ៊ុយក្រែនទៅកាន់ “កម្រិតនយោបាយដ៏ពិតប្រាកដមួយ”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើការកត់សម្គាល់បែបនេះ កាលពីថ្ងៃពុធក្នុងអំឡុង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា ចំពោះករណី បានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភាគីថៃ ធ្វើសកម្មភាពជាឯកតោភាគីនោះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដើម្បីតវ៉ាទៅកាន់ភាគីថៃ និង ជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូត ដោយស្របតាមច្បាប់អន្តរជាតិ ។ យោងតាមសេចក្ដីប្រកាសពត៌មានរបស់...
បរទេស៖ សេវាសង្គ្រោះបន្ទាន់បាននិយាយថា រថយន្តអគ្គិសនីរត់តាមផ្លូវដែកដ៏ ស្រស់បំព្រងដែលជាកន្លែង ទេសចរណ៍ដ៏ធំមួយរបស់ទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ បានក្រឡាប់ និងធ្លាក់ផ្លូវ កាលពីថ្ងៃពុធ ដោយបានបណ្តាលឱ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៨ នាក់ផ្សេងទៀតរងរបួស។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTតួលេខផ្លូវការ ដែលចេញផ្សាយ កាលពីថ្ងៃសុក្របានបង្ហាញថា ភាពអត់ការងារធ្វើនៅក្នុងប្រទេស អាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ របាយការណ៍ការងារបានកើតឡើង ខណៈសេដ្ឋកិច្ចដែលកំពុងធ្លាក់ ចុះរបស់ប្រទេសនេះប្រឈមនឹងការធ្លាក់ចុះក្នុងរយៈពេលបីឆ្នាំជាប់គ្នាមកហើយ ។ តួលេខបានបង្ហាញ ចំនួន អ្នកអត់ការងារធ្វើកើន ឡើងដល់ទៅ៣លាននាក់ក្នុងខែសីហា ជាលើកដំបូងចាប់ តាំងពីឆ្នាំ២០១៥។ ការកើនឡើងពីមួយខែទៅមួយខែមានចំនួន៤៦,០០០នាក់ ដែលធ្វើឲ្យចំនួនសរុប...
ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញ ចុះទៅទស្សនកិច្ច នៅច្រកព្រំដែន អន្តរជាតិចាំយាម ស្ថិតនៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា...
ភ្នំពេញ៖ លោក Pham Hoang Hung តំណាងក្រុមហ៊ុន Vietravel បានប្តេជ្ញាបន្ត និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ តាមរយៈការនាំភ្ញៀវ ទេសចរពីវៀតណាម មកកម្ពុជាបន្ថែម ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអនុញ្ញាតជូនលោក...
កំពង់ធំ ះ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ បានចូលរួម ជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាល ស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរង ស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាង ទឹក(472680,1400403) តាឃឹម ឃាង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់ប្រធានាធិបតី Vladimir Putin កាលពីថ្ងៃពុធថា ប្រជាជនកូរ៉េខាងជើង ចាត់ទុកជនជាតិរុស្ស៊ី ជាបងប្អូនរបស់ពួកគេ ហើយចាត់ទុកវាជាកាតព្វកិច្ចជាបងប្អូន ដើម្បីជួយប្រទេសជិតខាង តាមគ្រប់មធ្យោបាយ ដែលពួកគេអាចធ្វើបាន។ លោក Putin និងលោក Kim...
ភ្នំពេញ ៖ បញ្ហាលំនៅដ្ឋានប្រជាពលរដ្ឋ នៅតំបន់ព្រំដែន លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឆ្លើយតបទៅ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ ថា ការធ្វើសកម្មភាពដោយឯកតោភាគី ណាមួយប៉ះពាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងអាស្រ័យក្នុងតំបន់នោះ ជាការបំពាន ដល់កិច្ចព្រមព្រៀងនានា។ ថ្មីៗនេះ អភិបាលខេត្តស្រះកែវ នៃប្រទេសថៃ បានផ្ញើលិខិតទៅ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អធិការបតី Friedrich Merz បានព្យាយាមផ្លាស់ប្តូរទំនួលខុសត្រូវ ចំពោះជម្លោះអ៊ុយក្រែន ឱ្យឆ្ងាយពីលោកខាងលិច។ គេសង្កេតឃើញថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយឆ្លើយតបបែបនេះ បន្ទាប់ពីមេដឹកនាំអាល្លឺម៉ង់...
បរទេស៖ លោក Wan Muhamad Noor Matha ប្រធានសភារបស់ប្រទេសថៃ បានផ្ញើលិខិតមួយច្បាប់ដោយអំពាវនាវឱ្យសមាជិកសភាបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ ខែកញ្ញានេះ។ សារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចក្នុងលទ្ធផល 6-3 ដើម្បីបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតំណែងនាយករដ្ឋមន្ត្រីពីបទរំលោភលើបទដ្ឋានសីលធម៌ធ្ងន់ធ្ងរ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ