ភ្នំពេញ ៖ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិអ្នកលក់ដូរតាមដងផ្លូវ ខួបលើកទី១២ ក្រោមប្រធានបទ “គាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌ និងសកម្មភាពបរិស្ថាននៅកម្ពុជា”។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារ សាន់វេ រាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រធាន និងសមាជិកនៃសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ២០២៤ “2024 Ambassador’s Cup Chinese...
ភ្នំពេញ ៖ ទិដ្ឋភាពនៅរាជធានីភ្នំពេញ ដ៏ស្រស់បំព្រងនិងមានការរៀបចំយ៉ាងស្អាត មានសោភ័ណភាព គួរឱ្យគយគន់សម្រាប់អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចរាល់អស់ហេីយ ដេីម្បីទទួលអំណរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងបន្ថែមដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា អគ្គិសនីកម្ពុជាមានតម្រូវការជ្រើសរើស * ក្រុមហ៊ុន ម៉ៅការសាងសង់ប្រព័ន្ធបណ្តាញអគ្គិសនី – ជូន អតិថិជនធុនមធ្យម ធុនធំ និងដុំ នៅព្រះរាជាណាចក្រកម្ពុជា ទាំង តំបន់ផ្គត់ផ្គង់របស់អគ្គិសនីកម្ពុជា និងតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ។ ឯកសារ...
ភ្នំពេញ៖ ទឹកបរិសុទ្ធនិងទឹកក្រូចចំនួន៤០០០កេស ត្រូវបានលោកអ្នកឧកញ៉ា លាង ម៉េង ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអបអរក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤នេះ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនារសៀលនាថ្ងៃទី១៣វិច្ឆិកានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកអ្នកឧកញ៉ា លាង ម៉េង តំណាងលោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ខ្មែរ...
កំពង់ធំ: នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះប្រចាំខេត្តកំពង់ធំ និងសៀមរាបបានចុះអន្តរាគមន៍ យកគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០ មីលីម៉ែត្រដែលគេប្រទះឃើញនៅភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយបានជោគជ័យក្នុងការជម្លៀសគ្រាប់ មិនទាន់ផ្ទុះនេះចេញពីទីតាំង ដើម្បីធានាសុវត្ថិភាព។ លោក រ័ត្ន ថាន...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងថា បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធនាគារកំពុងបង្កើតក្រុមការងារមួយដើម្បីចុះស្រាវជ្រាវតាមដានលើពាក្យបណ្តឹងរបស់កញ្ញា សេង ធារីដែលកំពុងជាប់ពន្ធនាគារព្រៃស ។ ការលើកឡើងរបស់លោកនេះ បន្ទាប់ពី កញ្ញា សេង ធារី ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស បានប្ដឹងទៅកាន់ក្រសួងមហាផ្ទៃ ពីភាពមិនប្រក្រតីក្នុងពន្ធនាគារ ដូចជាការធ្វើទារុណកម្មផ្លូវចិត្ត តាមរយៈមេធាវីរបស់ខ្លួន។ លោកទូច...
ភ្នំពេញ៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ មានការរៀបចំទីតាំងសម្រាប់ដាក់ស្តង់ពិព័រណ៍ ចំនួន១៣កន្លែង ដែលមានជាង៤០០ស្តង់ មិនរាប់ស្តង់រាយរងផ្សេងៗទៀត ខណៈទីតាំងស្តង់ពិព័រណ៍ភាគច្រើន នៅតាមតំបន់សប្បាយភាព កន្លែងប្រគុំតន្រ្តី។ នេះជាការបញ្ជាក់ របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានលេីកឡេីងមុនពេលព្រះរាជពិធីអុំទូកមកដល់ ។ តាមរបាយការណ៍ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ និងជាប្រធានអនុគណៈកម្មការធានា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញចុះត្រួតពិនិត្យបច្ចេកទេស និងការថែទាំរថយន្ត នៅកងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីត្រៀមដឹកគណៈប្រតិភូ ចូលរួមក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាបីប្រទេស កម្ពុជា-ឡាវ-វៀតណាម៕
ភ្នំពេញ៖ តុលាការនៅថ្ងៃ១៣ វិច្ឆិកានេះ បានសម្រេចឃុំខ្លួនបណ្ដោះអាសន្នលើលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ក្នុងករណីយកលុយ ៣០ម៉ឺនដុល្លារ រត់ការដើម្បីធ្វើជាអភិបាលក្រុងអរិយក្សត្រ។ ការឃុំខ្លួននេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក កន សុខកាយ កាលពីពេលថ្មីៗនេះដែលមានការ ជាប់ពាក់ព័ន្ធករណីលោក លី សាម៉េត ៕
ភ្នំពេញ៖ លោកស្រី Mariam J.Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា ឡាវ និងវៀតណាម បានបង្ហាញចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ។ ការបង្ហាញចំណាប់អារម្មណ៍របស់ លោកស្រី Mariam J.Sherman ធ្វើឡើង នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី...
វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចេញដំណើរកាលពីថ្ងៃអង្គារ សម្រាប់ដំណើរកម្សាន្តពហុប្រទេស ដែលចំណតទីមួយ គឺទីក្រុងប្រ៊ុចសែល ជាកន្លែងដែលលោកត្រូវបានគេរំពឹងថា នឹងផ្តល់ការធានាឡើងវិញដល់សម្ព័ន្ធមិត្តអឺរ៉ុប លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែននាពេលខាងមុខ នៅមុនអាណត្តិទីពីររបស់ ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ។ យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស លោក Blinken នឹងនៅទីក្រុងប្រ៊ុចសែល...
យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបើកច្រកឆ្លងកាត់ Kissufim Crossing ដើម្បីអនុញ្ញាតឱ្យរថយន្តជំនួយ មនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយស្របតាមកាលកំណត់ ដោយសហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ដើម្បីបង្កើនលទ្ធភាពទទួលបាន ជំនួយទៅកាន់តំបន់ប៉ាឡេស្ទីន ដែលរងគ្រោះដោយសង្រ្គាម។ ការសម្របសម្រួលសកម្មភាព រដ្ឋាភិបាលរបស់អ៊ីស្រាអែលនៅក្នុងដែនដី (COGAT) ដែលជាអង្គភាពក្រសួងការពារជាតិ បានចេញផ្សាយរូបថត និងវីដេអូ ដែលបង្ហាញពីរថយន្តដឹកទំនិញ ដែលផ្ទុកដោយអាហារពីកម្មវិធី ស្បៀងអាហារពិភពលោកនៅច្រកឆ្លងកាត់...
ភ្នំពេញ៖ ផ្អែកតាមសេចក្តីណែនាំលេខ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ត្រូវបានបែងចែកពីគ្នាដាច់ស្រឡះ ទាំងនីតិវិធីនៃការធ្វើ ឯកសារតម្រូវ ពេលវេលាទទួលសេវា សារៈសំខាន់នៃការប្រើប្រាស់ និងការប្រែប្រួលនៃស្ថានភាពសាមីជន ឬគ្រួសារនីមួយៗ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ។ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់មហាជនដែលបានសួរថា «តើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ខុសគ្នាដូចម្តេច?» លោកបណ្ឌិត ទូច សុឃៈ...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន គឺជាការរួមចំណែកយ៉ាងសកម្ម ដល់ការអនុវត្តយុទ្ធសាស្ត្រ “ខ្សែក្រវាត់ និងផ្លូវ”។ ថ្លែងក្នុងសន្និសីទខេត្ត-ក្រុង មេត្រីភាព កម្ពុជា-ចិន ក្រោមប្រធានបទ “កម្ពុជា-ចិន រួមគ្នាសរសេរជំពូកថ្មី នៃសហគមន៍ជោគវាសនារួម” នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤...
ភ្នំពេញ៖ មន្ត្រីរាជការ ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ត្រីរាជការ ដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជាលោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ...
តូក្យូ ៖ ប្រភពរដ្ឋាភិបាលមួយ បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទំនងជានឹងរៀបចំកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ នៅថ្ងៃទី១៥ ខែវិច្ឆិកា ក្នុងប្រទេសប៉េរូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រភពបានបន្ថែមថា មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងជួបក្រៅកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហើយបញ្ជាក់ថា ពួកគេនឹងស្វែងរកទំនាក់ទំនង “យុទ្ធសាស្ត្រ...
បរទេស ៖ ប៉ូលីសបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៣៥ នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកអ្នកថ្មើរជើង ជាច្រើននាក់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីបាននិយាយកាលពីថ្ងៃអង្គារថា ចំនួនអ្នករងរបួសក្នុងឧបទ្ទវហេតុកាលពីល្ងាចថ្ងៃចន្ទ ត្រូវបានគេប៉ាន់ប្រមាណថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំប្រជុំពេញអង្គព្រឹទ្ធសភា ដើម្បីពិនិត្យនិងហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ចំនួន៣។ សេចក្តីព្រាងច្បាប់ ទាំង៣ រួមមាន៖ ១/ពិនិត្យហើយឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារ ARDB និង ជាប្រធានក្រុមប្រឹក្សាភិបាលសមាគម អភិវឌ្ឍន៍ហិរញ្ញវត្ថុក្នុងតំបន់ អាស៊ី – ប៉ាស៊ីហ្វិក ( ADFIAP) នឹងអញ្ជើញជាអធិបតី ថ្លែងសុន្ទរកថា បើកកិច្ចប្រជុំអន្តរជាតិនៃធនាគារអភិវឌ្ឍន៍ សម្រាប់តំបន់ឡាទីនអាមេរិក- ខារាប៊ែន (Latin America-and Caribean)...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា រ៉េអាក់ទ័រនុយក្លេអ៊ែរមួយ នៅភាគឦសានប្រទេសជប៉ុន ដែលរងគ្រោះដោយការ រញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ ត្រូវបានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធនេះ បន្ទាប់ពីការផ្អាកបណ្តោះ អាសន្នដោយសារតែបញ្ហាឧបករណ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ នៅចុងខែតុលា អង្គភាពលេខ២ របស់រោងចក្រ Onagawa បានក្លាយជាម៉ាស៊ីន រ៉េអាក់ទ័រដំបូងគេ ដែលដំណើរការ នៅភាគខាងកើត ប្រទេសជប៉ុន...
បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump បានប្រកាសថា សហគ្រិនគឺលោក Elon Musk និង លោក Vivek Ramaswamy នឹងដឹកនាំក្រសួង ប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលទើបបង្កើតថ្មីក្នុងអំឡុង ពេលអាណត្តិទីពីរ របស់លោកនៅក្នុងសេតវិមាន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣...
បរទេស៖ Peter Brian Hegseth កើតឆ្នាំ ១៩៨០ គឺជាពិធីករទូរទស្សន៍អាមេរិក ជាអ្នកនិពន្ធ និងជាមន្ត្រីឆ្មាំជាតិកងទ័ព ហើយដែលនឹងត្រូវតែងតាំងជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក នៅក្នុងគណៈរដ្ឋមន្ត្រីទីពីររបស់លោក Donald Trump ។ ជាអ្នកអត្ថាធិប្បាយនយោបាយសម្រាប់ Fox News លោកក៏ធ្លាប់ជា នាយកប្រតិបត្តិរបស់ Vets for Freedom...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១២ វិច្ឆិកា បានបន្តធ្វើបាឋកថា លើការទាក់ទាញភាគី ពាក់ព័ន្ធ (Stakeholders) ឱ្យចូលរួមក្នុងការអភិវឌ្ឍន៍ នៅក្នុងវិស័យសុខាភិបាល ជូនដល់អ្នកដឹកនាំគ្រប់ ឋានានុក្រមក្រោម ឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាព ចូលរួមសរុបចំនួន ៣៤១៣នាក់។...
គៀវ៖ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ម្នាក់ឲ្យដឹងថា ទាហានរុស្ស៊ី និងកូរ៉េខាងជើងប្រហែល ៥០០០០នាក់ ដែលដាក់ពង្រាយនៅក្នុងតំបន់ Kursk របស់រុស្ស៊ី កំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានផ្ទុះឡើង ហើយទាហានកូរ៉េខាងជើង ត្រូវបានសម្លាប់នៅក្នុងតំបន់មួយចំនួន ខណៈដែលសហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការជា លើកដំបូងកាលពីថ្ងៃអង្គារថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ព ទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ី។ នៅពេលដែលកងកម្លាំងអ៊ុយក្រែន បានដណ្តើមកាន់កាប់ផ្នែកខ្លះនៃតំបន់...
កំពង់ស្ពឺ៖ ក្មេងប្រុសចំនួនបីនាក់ត្រូវបាន លង់ទឹកស្លាប់នៅចំណុចទំនប់ទឹក ស្ថិតក្នុងភូមិតាតូវឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ សមត្ថកិច្ចបានឲ្យដឹងថា ក្មេងរងគ្រោះដែលបានលង់ទឹកស្លាប់នេះមាន ១. ឈ្មោះ លី ផានុ ភេទប្រុស អាយុ១៤ឆ្នាំ (ស្លាប់) ២.ឈ្មោះ លី សុខហេង ភេទប្រុស...
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រទេសកូរ៉េខាងជើង បានផ្តល់សច្ចាប័នលើសន្ធិសញ្ញា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ របស់ខ្លួនជាមួយប្រទេសរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានយ៉ាងច្រើន ដើម្បីគាំទ្រការឈ្លានពានរបស់ទីក្រុងមូស្គូ លើប្រទេសអ៊ុយក្រែន។ សន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលការផ្តល់ជំនួយទៅវិញទៅមក ប្រសិនបើប្រទេសណាមួយរងការវាយប្រហារ ត្រូវបានចុះហត្ថលេខាកាលពីខែមិថុនា ដោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ជាទីតាំងយុទ្ធសាស្ត្រ និងទទួលបានឱកាស អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដោយការវិនិយោគនៅកម្ពុជា គឺមិនត្រឹមតែវិនិយោគសម្រាប់ទីផ្សារប្រជាជន ១៧លាននាក់ នោះទេ ប៉ុន្តែជាការបើកឱកាស ទៅកាន់តំបន់ផ្សេងទៀតលើពិភពលោក ដោយសារកម្ពុជាមានកិច្ចព្រមព្រៀងជាច្រើន ។ ក្នុងឱកាសអញ្ញើញជាអធិបតី ក្នុងពិធីសំណេះសំណាល និង ពិសាភោជនាហារសាមគ្គី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ ចូលរួមការពារសុខភាពរបស់ខ្លួន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។ តាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦...
ភ្នំពេញ ៖ លោក Gary Franci ប្រធានក្រុមអ្នកសារព័ត៌មានសេតវិមាន ប្រចាំបណ្តាញ Next News Network បានបង្ហាញសារទៅកាន់ពិភពលោក ឲ្យដឹងលឺ ពីការឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
បរទេស៖ យោងតាមសារព័ត៌មាន ក្នុងស្រុកបានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីត្រូវបានចោទថា បានដុតអ្នកទេសចរជនជាតិម៉ាឡេស៊ីពីរនាក់ នៅកណ្តាលទីក្រុងបាងកក កាលពីយប់ថ្ងៃព្រហស្បតិ៍ (៧ សីហា)។ យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា...
បរទេស៖ កងទ័ពជើងទឹកថៃបានបាត់បង់នាយទាហានម្នាក់ដែលស្លាប់ក្នុងឧបទ្ទវហេតុពេលកំពុងរៀបចំសព្វាវុធនៅព្រំដែនកម្ពុជា-ថៃ។ គាត់ជាមន្ត្រីកងទ័ពជើងទឹក ដែលគាំទ្រកងកម្លាំងប្រយុទ្ធជើងគោក។ ទំព័រហ្វេសប៊ុក khaosod English បានឲ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០២៥ ឧត្តមនាវីទោ...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាមនៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះទ័ពសៀមចំនួន ១.៥៤៩គ្រាប់។ តាមរយៈបណ្ដាញសង្គមផ្លូវការ...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ