ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ចុះពិនិត្យទីតាំង ជាក់ស្តែង នៅច្រកជាំ ខេត្តឧត្តរមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យមន្ត្រី ជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុក រៀបចំឯកសារ អំពីផលប៉ះពាល់ នៃគ្រោះទឹកជំនន់ឲ្យបានឆាប់រហ័ស ដើម្បីពិនិត្យលទ្ធភាព ធ្វើការស្ដារឡើងវិញ ។ ការជំរុញរបស់លោកអភិបាល ខេត្តធ្វើឡើងនៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥ នៅសាលាខេត្តកំពង់ចាម ក្នុងកិច្ចប្រជុំត្រួតពិនិត្យស្ថាន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំង សត្វគោ ក្របី នៅក្នុងភូមិក៏កោះ ឃុំសណ្ដែក ស្រុកបាធាយ ដើម្បីការពារសុខភាព សត្វជៀសផុតពីជម្ងឺឆ្លងផ្សេងៗ ។ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាលលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការ និងយុទ្ធនាការជាច្រើន ដើម្បីជួយដល់បងប្អូនពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ដើម្បីឱ្យពួកគាត់មានការងារធ្វើក្នុងស្រុក ។ ការដាក់ចេញនូវវិធានការទាំងនោះ បានទទួលលទ្ធផលជាបន្តបន្ទាប់ ដោយមានបងប្អូនពលករជាច្រើនរាប់សែននាក់ បានទទួលការងារធ្វើ។នេះបើតាមការឱ្យដឹងពីលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។ លោក...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី៨ តុលានេះ បានចុះហត្ថលេខាផ្តល់ ជំនួយដល់កម្ពុជា សម្រាប់អនុវត្តគម្រោង២នៅកម្ពុជា ។ ការផ្តល់ជំនួយនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខា លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន ប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ក្រោមជំនួយអភិវឌ្ឍន៍ផ្លូវការ សម្រាប់គម្រោងចំនួន២ ។ ពិធីនេះក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា បុគ្គលិកសហព័ន្ធមួយចំនួន ប្រហែលជាមិនទទួល បានប្រាក់ឈ្នួល ត្រឡប់មកវិញទេ នៅពេលដែលរដ្ឋាភិបាល បើកដំណើរការឡើងវិញ បន្ទាប់ពីការគម្រាមកំហែងពីមុន ក្នុងការបញ្ឈប់បុគ្គលិក សហព័ន្ធអំឡុងពេលបិទទ្វារ ។ លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅការិយាល័យ Oval របស់សេតវិមានថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថាលោកស្រី Iris Stalzer ដែលជាអភិបាលក្រុងដែលទើបជាប់ឆ្នោតថ្មីនៃទីក្រុងមួយនៅ North Rhine-Westphalia ប្រទេសអាល្លឺម៉ង់ ត្រូវបានរកឃើញដោយមានស្នាមចាក់ជាច្រើនកន្លែង ហើយស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យ៉ាងណាក្តីប៉ូលិសបាននិយាយថា មកទល់ពេលនេះនៅមិនមានការចាប់ខ្លួនជនសង្ស័យណានៅឡើយទេ។ លោកស្រីStalzer អាយុ ៥៧ឆ្នាំជាអ្នកប្រជាធិបតេយ្យសង្គមនិងមេធាវីការងារបានឈ្នះការបោះឆ្នោតកាលពីខែមុនជាមួយនឹង ៥២,២ភាគរយ នៃការបោះឆ្នោតដើម្បីក្លាយជាអភិបាលក្រុង Herdecke ។ នាងត្រូវបានគេរកឃើញនៅក្នុងផ្ទះល្វែងរបស់នាងដោយមានរបួសធ្ងន់ធ្ងរដែលអាចឆក់យកអាយុជីវិត។...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នេះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេស បន្តកើតឡើងចំនួន៣៦ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ២៦នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៤៦នាក់។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ រួមមាន នៅថ្ងៃទី១តុលា មាន១ករណី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍ ដំណើរទស្សនកិច្ចការងាររបស់ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្រ្តី នៃកុំមិនវែលដូមីនីក (Commonwealth of Dominica) ។ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក (Commonwealth of...
ភ្នំពេញ៖ អ្នកផលិតមាតិកា និងជាInfluencer ល្បីៗ មកពីអាម៉េរិក បារាំង អង់គ្លេស ចិន ហ្គាណា និងនីហ្សេរីយ៉ា ដែលបានស្រលាញ់ និងសម្រេចចិត្តរស់នៅកម្ពុជារហូត ប្តេជ្ញារួមគ្នាផ្សព្វផ្សាយអំពីកម្ពុជា និងសក្តានុពលទេសចរណ៍កម្ពុជា ដល់ប្រជាជនខ្លួន និងពិភពលោក ។ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី៧...
ភ្នំពេញ ៖ កម្ពុជាស្អាត គឺជាមោទនភាពរបស់យើងទាំងអស់គ្នា ហើយដើម្បីជាការលើកទឹកចិត្ត ដល់អជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សិស្សានុសិស្ស លោកអ្នកគ្រូ អ្នកគ្រូ ក្រសួងបរិស្ថាន បានប្រកាសចែក ធុងសំរាម ដល់ខេត្តគោលដៅចំនួន ៦ ដែលរួមមានខេត្តត្បូងឃ្មុំ ខេត្តពោធិ៍សាត់ ខេត្តកែប ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង ។...
ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ តាមអាកាស និងកាំភ្លើងធំនៅទូទាំងតំបន់ជាច្រើននៃតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ ស្របពេល នឹងខួបលើកទី ២ នៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នេះបើយោងតាមការចុះ ផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភព និងសាក្សីក្នុងតំបន់បានប្រាប់កាសែតស៊ីនហួថា យន្តហោះចម្បាំង និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែល បានកំណត់គោលដៅផ្ទះសម្បែង និងអាផាតមិន នៅក្នុងតំបន់ផ្សេងៗនៃតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសសង្កាត់ Sabra...
ត្បូងឃ្មុំ ៖ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូថ្នាក់ដឹកនាំខេត្ត ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារ វីរកងទ័ពចំនួន ១៨៥គ្រួសារ ដែលមានស្វាមី ឪពុក ឬកូន កំពុងបម្រើការងារការពារ បូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៨ ខែតុលា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតនាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានអំពាវនាវឱ្យប្រធានាធិបតី បារាំង Emmanuel Macron ចុះចេញពីតំណែង ចំពេលមានវិបត្តិនយោបាយ កាន់តែជ្រៅ របស់ប្រទេសបារាំង ។ កាលពីថ្ងៃច័ន្ទ លោក Sebastien Lecornu បានក្លាយជានាយករដ្ឋមន្ត្រីបារាំងទី៥...
បរទេស ៖ យោងតាមទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីតួគីបាននិយាយថា ប្រធានាធិបតីតួគី Recep Tayyip Erdogan និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានពិភាក្សាគ្នាលើ សំណើដែលគាំទ្រ ដោយសហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់នៅតំបន់ ហ្គាហ្សានិងជម្លោះក្នុងប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃអង្គារ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យ របស់លោក...
ភ្នំពេញ ៖ លោកបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីកុំមិនដែលដូមីនីក បានអញ្ជើញមកដល់កម្ពុជា ហើយនៅម៉ោងជាង១០ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ សម្រាប់បំពេញទស្សនកិច្ច ការងារនេះរយៈពេល៣ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត Roosevelt Skerrit នឹងអញ្ជើញចូលជួបសម្តែងការ គួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រយៈពេលជាង ២ឆ្នាំមកនេះ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា កម្ពុជា បានបណ្ដេញចេញ នូវជនបរទេសពាក់ព័ន្ធ បទល្មើសអនឡាញជាង ១៥០០០នាក់ រួចទៅហើយ ។ នាឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្ដីពី ការផ្លាស់ប្ដូរបទពិសោធន៍ ក្នុងការប្រយុទ្ធប្រឆាំង...
ថ្ងៃអាទិត្យ ទី១២ តុលា ឆ្នាំ២០២៥ | ម៉ោង ៩ ព្រឹក ដល់ ៦ ល្ងាច | សាលាអន្តរជាតិកាណាឌីយ៉ង់ (CIS) កោះពេជ្រ ភ្នំពេញ, កម្ពុជា — កម្មវិធី TEDxPhnom Penh បានត្រលប់មកវិញនៅឆ្នាំនេះ...
ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រី របស់គណបក្សប្រជាជនកម្ពុជា មើលថែជីវភាពប្រជាពលរដ្ឋ ដែលរស់ក្នុងមូលដ្ឋានរបស់ខ្លួន ដោយមើលទាំងលើការហូបចុក និងការសិក្សារៀនសូត្រ សម្រាប់កូនចៅរបស់ពួកគាត់ ពោលគឺបើខ្វះខាតពិតមែន ត្រូវតែជួយសម្រួល ។ ការណែនាំ របស់លោក ឃួង...
កំពង់ស្ពឺ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ម្សិលមិញ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញ្ជើញដឹកនាំកម្លាំង ចូលរួមស្តាប់កិច្ចប្រជុំបូកសរុបការងារផែនប្រឡងប្រណាំងទី២ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធានក្រុមការងារប្រឡងប្រណាំងកងរាជអាវុធហត្ថ និងជាប្រធានផែនប្រឡងប្រណាំងទី២...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT របាយការណ៍ថ្មី មួយបាននិយាយថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធា ចំនួន ២១,៧ពាន់លានដុល្លារ ដល់អ៊ីស្រាអែល ក្នុងអំឡុងពេលពីរឆ្នាំ នៃជម្លោះនៅតំបន់ហ្គាហ្សា។ ឯកសារស្រាវជ្រាវដែលធ្វើឡើងដោយគម្រោង Costs of War នៅសាលា Watson School of...
មណ្ឌលគិរី៖ អតីតព្រះរាជដំណាក់របស់ព្រះមហាវិរៈក្សត្រ ព្រះបាទនរោត្តមសីហនុ ដែលសេសសល់មកតាំងពីជំនាន់បង្កើតខេត្តមណ្ឌលគិរីដំបូងនោះ ពេលនេះត្រូវបានក្រសួងនិងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្តមណ្ឌលគិរី រៀបចំនិងចេញវិញ្ញាបនបត្ររួចរាល់នាដើមខែតុលាឆ្នាំ២០២៥នេះ។ ព្រះរាជទ្រព្យនេះមានទំហំ៥២,០៧៨ម៉ែត្រការ៉េ ស្ថិតនៅជិតទឹកជ្រោះដំណាក់ស្តេច ក្នុងភូមិជ្រៃសែន សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ និងប្រគល់ទៅក្រសួងព្រះបរមរាជវាំង កាលពីសប្តាហ៍ដំបូងខែតុលា ឆ្នាំ២០២៥។ លោក លឹម ចាន់សូភី ប្រធានមន្ទីរដែនដីបានឲ្យដឹងថា ដីនេះជាប្រភេទព្រះរាជទ្រព្យតែមួយគត់នៅក្នុងខេត្តមណ្ឌលគិរី ដែលមានតម្លៃប្រវត្តិសាស្ត្រខ្ពស់ ដោយសារត្រូវបានប្រើជាព្រះរាជដំណាក់របស់សម្ដេចព្រះនរោត្តម សីហនុ...
បរទេស៖ រដ្ឋ Illinois និងទីក្រុង Chicago របស់អាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងប្រធានាធិបតី Donald Trump ដោយស្វែងរកការរារាំងការដាក់ពង្រាយកងទ័ពឆ្មាំជាតិសហព័ន្ធទៅកាន់ទីក្រុង Chicago ខណៈដែលកងទ័ពឆ្មាំជាតិរាប់រយនាក់មកពីរដ្ឋតិចសាស់ បានធ្វើដំណើរទៅកាន់ទីក្រុងធំបំផុតទីបីរបស់សហរដ្ឋអាមេរិកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បន្ទាប់មកលោក Trump...
បរទេស៖ កាសែត Hindustan Times បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌាកំពុងស្វែងរកទិញប្រព័ន្ធមីស៊ីលពីដីទៅអាកាសប្រភេទ S-400 ចំនួនប្រាំបន្ថែមទៀតពីប្រទេសរុស្ស៊ី។ មន្ត្រីក្រសួងការពារជាតិឥណ្ឌាកម្រិតខ្ពស់ គឺនឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីក្នុងសប្តាហ៍នេះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កាសែតនេះបានសរសេរថា ទីក្រុងញូវដែលីកំពុងសម្លឹងមើលការផលិត S-400 រួមគ្នាជាមួយទីក្រុងម៉ូស្គូ ឬទិញប្រព័ន្ធការពារនេះទាំងស្រុង...
បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថា មន្ត្រីអឺរ៉ុបខាងលិចគួរតែ “ពង្រីកការយល់ដឹងរបស់ពួកគេ” នៅពេលនិយាយអំពីការមើលឃើញយន្តហោះគ្មានមនុស្សបើក ហើយឈប់បន្ទោសរុស្ស៊ីចំពោះអ្វីគ្រប់យ៉ាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Dmitry Peskov បានកើតឡើងនៅពេលដែលប្រទេសអឺរ៉ុបមួយចំនួនបានរាយការណ៍ពីការមើលឃើញ យន្តហោះគ្មានមនុស្សបើក (UAV)...
មណ្ឌលគិរី៖ ប្រើពេលសាងសង់ជិត៧ឆ្នាំ ដែលចំណាយថវិការរាប់សែនដុល្លា អគារសេនាធិការនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានសាងសង់ជិតរួចរាល់ ពោលគឺបានប្រមាណជា៩០%ហើយ។ អគារនេះ ត្រូវបានលោកឧត្តមសេនីយ៍ត្រីហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបញ្ជាក់ប្រាប់ដើមអម្ពិលថា បានចាប់ផ្តើមសាងសង់ចាប់ពីថ្ងៃទី 18ខែ កុម្ភ: ឆ្នាំ 2019 រហូតដល់បច្ចុប្បន្ន លើទំហំ 11ម៉ែត្រ គុណ 56ម៉ែត្រ កម្ពស់ បីជាន់...
៥ថ្ងៃទៀត តាមការព្យាកររំពឹងថា កម្ពុជា នឹងអាចមានភ្លៀង លាយឡំ ផ្គររន្ទះ អ្នកតាមដានកិច្ចការសង្គម៖ ពលរដ្ឋខ្មែរ គួរតែឈប់ប្រើទំនិញថៃ និងឈប់ចាយប្រាក់បាត នាយករដ្ឋមន្ត្រី នៃកុំមិនដែលដូមីនីក នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចការងារ នៅកម្ពុជា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសទង្វើអមនុស្សធម៌របស់ជនជាតិថៃមួយចំនួន ក្រសួងសុខាភិបាល និងសម្ព័ន្ធវ៉ាក់សាំង Gavi នឹងបន្តសហការក្នុងការការពារជំងឺមហារីកមាត់ស្បូន តាមរយ:កម្មវិធីផ្តល់វ៉ាក់សាំងដល់ស្រ្តីកម្ពុជា...
ភ្នំពេញ ៖ តំណាងអយ្យការខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ តុលានេះ បានសម្រេចចោទប្រកាន់លោក ទ្រី បូរិន នាយប៉ុស្តិ៍ពោធិ៍អង្គ្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ពី «បទ ឃាតកម្ម»៕
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើឯកសារគម្រោងសំខាន់មួយស្តីពី «ការអនុវត្តគម្រោងរៀបចំផែនការមេស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ» ជាមួយលោក SANUI Kazumasa តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជា។ ក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ...
យោងតាមគេហទំព័រ Politico បានចេញផ្សាយថា លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍នៅប្រទេសម៉ាឡេស៊ីនៅចុងខែនេះ ប្រសិនបើគាត់អាចបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្របសម្រួលសន្តិភាពក្នុងតំបន់។ សេតវិមានកំពុងដាក់លក្ខខណ្ឌថា ការចូលរួមរបស់លោក ត្រាំ នៅកិច្ចប្រជុំកំពូល ASEAN នៅថ្ងៃទី ២៦-២៨ ខែតុលា អាស្រ័យលើការយល់ព្រមរបស់រដ្ឋាភិបាលម៉ាឡេស៊ីក្នុងការអនុញ្ញាតឱ្យលោក ត្រាំ ដឹកនាំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃនៅក្នុងឱកាសនៃកិច្ចប្រជុំនេះ នេះបើយោងតាមប្រភពបីនាក់ដែលសុំមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃប្រធានបទ។ ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះនឹងផ្តល់ឱ្យលោក...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
មណ្ឌលគិរីៈ«ដីព្រៃសម្រាប់កប់សពរបស់បងប្អូនជនជាតិដើមភាគតិច ត្រូវបានគេលួចធ្វើ ប្លង់កម្មសិទ្ធិយកឆៅៗតែម្តង សំខាន់ គេចាប់ផ្ដើមឈូសរំលំដើមឈើព្រៃកប់សពនោះបណ្តើរៗ ហើយ….. សូមអស់ លោកជួយមើលផង»។ នេះបើតាមការបង្ហោះរបស់ គណនីហ្វេសបុក (Facebook) ឈ្មោះ Phalla Phorn...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
