ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសថា កម្ពុជា មិនដកថយទេ ខណៈលិខិតផ្លូវការរបស់កម្ពុជា ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានឱ្យដឹងថា យុទ្ធវិធីការពារជាតិរបស់កម្ពុជា ពេលបំពាក់សព្វាវុធ គឺដើម្បីការពារបូរណភាពទឹកដី ច្បាស់ណាស់គោលដៅ គឺតម្រង់ទៅខ្មាំងសត្រូវ មិនដែលមានក្បួនទ័ពណាដែលបង្វែរកាណុង មកផ្ទះខ្លួនឯងនោះទេ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានលើកឡើងថា...
កំពង់ធំ: សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយស្ដីអំពី “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធននិងអាកាសធាតុ” ។ លោកស្រី ឡេង សុឃីម បានបង្ហាញពីគោគោលបំណង ក្នុងការផ្សព្វផ្សាយនេះ គឺដើម្បីឱ្យប្អូនៗដែលជាយុវជន កាកបាទក្រហម និងសិស្សានុសិស្សទាំងអស់ យល់ដឹងអំពីជំងឺឆ្លង និងជំងឺមិនឆ្លងដែលប្រទេសកម្ពុជាយើងបច្ចុប្បន្នកំពុងមានការព្រួយបារម្ភជាខ្លាំង និងតម្រូវឱ្យប្អូនៗទាំងអស់ ចូលរួមទប់ស្កាត់ និងការពារផ្ដោត ទៅលើជំងឺឆ្លងដូចជាជំងឺ...
បរទេស ៖ ប្រធានាធិបតីប្រទេសលីទុយអានី លោក Gitanas Nauseda បានអះអាងថា ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់អាចផ្តល់ផលប្រយោជន៍ដល់រុស្ស៊ី តាមរយៈការជំរុញតម្លៃប្រេងពិភពលោក និងទាញចំណាប់អារម្មណ៍អន្តរជាតិ ចេញពីប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រ យន្តហោះអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើទីតាំងយោធា និងនុយក្លេអ៊ែរ...
បរទេស៖ ប្រមុខចារកម្មនៃកងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល។ ឧត្តមសេនីយទោ Mohammad Kazemi ប្រធានអង្គការស៊ើបការណ៍សម្ងាត់របស់ IRGC ត្រូវបានគេធ្វើឃាត រួមជាមួយនឹងមន្ត្រីចារកម្មពីរនាក់ទៀត គឺលោក Hassan Mohaghdeh និង Mohsen Bagheri, នេះបើតាមឆ្មាំបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីល្ងាចថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន...
បរទេស ៖ ទីក្រុងហ្សេរុយសាឡឹម ខាងលិច បានស្នើឱ្យសេតវិមានចូលរួម ក្នុងយុទ្ធនាការយោធារបស់ខ្លួន ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណង ដើម្បីលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ , នេះបើយោងតាមប្រភពពីមន្ត្រីអ៊ីស្រាអែលពីរនាក់ ដែលដកស្រង់ដោយសារព័ត៌មាន Axios ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមអគ្គនាយកដ្ឋានថាមពលបរមាណូអន្តរជាតិ...
កំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នៅក្នុងតំបន់ ពិសេសស្ថានការណ៍ ទូទៅរវាងកម្ពុជានិងថៃ ។ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ការគ្រប់គ្រងការពារព្រៃឈើ ការការពារទប់ស្កាត់ មិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងាររុះរើអគារបច្ចេកទេស ឈូសឆាយពង្រាបដី និងសាងសង់របងប្រវែង 285.8m កម្ពស់ 2.5m នៅ ភូមិឫស្សីចារ ឃុំថ្មគ្រែ...
តេហេរ៉ង់៖ អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម អ៊ីរ៉ង់ (IRGC) បានប្រកាសថា ប្រធានអង្គការចារកម្មរបស់ខ្លួន លោក Mohammad Kazemi និងអនុប្រធានរបស់លោក គឺលោក Hassan Mohaghegh ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងតេអេរ៉ង់។ យោងតាមសារព័ត៌មានផ្លូវការរបស់ខ្លួន Sepah News IRGC ក៏បានបញ្ជាក់អំពីការស្លាប់ របស់មន្ត្រីស៊ើបការណ៍សម្ងាត់ជាន់ខ្ពស់ម្នាក់ទៀត...
បរទេស៖ រដ្ឋសភាវៀតណាមកាលពីថ្ងៃសៅរ៍ បានអនុម័តផែនការដំឡើងពន្ធ លើការប្រើប្រាស់ពិសេសលើភេសជ្ជៈ មានជាតិអាល់កុលពី 65% ទៅ 90% នៅឆ្នាំ 2031 ដែលជាវិធានការមួយក្នុងគោលបំណង កាត់បន្ថយការប្រើប្រាស់ ប៉ុន្តែក៏ជាវិធានការមួយ ដែលបន្ថែមសម្ពាធបន្ថែមទៀត លើឧស្សាហកម្មដែលកំពុង ជួបការលំបាកផងដែរ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនា...
បរទេស៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បានគ្រប់គ្រងដំណើរការសេដ្ឋកិច្ចចម្រុះ នៅក្នុងខែឧសភា ដោយសារការលក់រាយបានកើនឡើង ខណៈពេលដែលទិន្នផលរោងចក្រ បានធ្លាក់ចុះនៅពេលប្រឈមមុខ នឹងការតម្លើងពន្ធរបស់សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ទិន្នន័យដែលបានចេញផ្សាយនៅថ្ងៃច័ន្ទបានបង្ហាញថា ការលក់រាយបានកើនឡើង 6.4% ពីឆ្នាំមុន ដែលបានជួយមួយផ្នែកដោយការផ្សព្វផ្សាយ ផលិតផលដែលជាប់គាំងដោយសារការនាំ ចេញត្រូវបានផ្អាកដោយសារតែពន្ធខ្ពស់ ។...
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី១៦ មិថុនានេះ បានស្នើឲ្យប្រជាពលរដ្ឋខ្មែររក្សាភាពស្ងៀមស្ងាត់ ក្រោយមានការលើកឡើងមិនពិតថា ភាគីថៃត្រៀមឈ្លានកម្ពុជានៅម៉ោង២នារសៀលថ្ងៃ១៦ មិថុនា និងយប់នេះ ។តាមរយៈផេកហ្វេសប៊ុកផ្លូវការ របស់ក្រសួងនាថ្ងៃនេះ បានបដិសេធចំពោះការបំផ្លើស ព័ត៌មានដែលថា ថៃនឹងចូលឈ្លានពានកម្ពុជា ។ ក្រសួងគូសបញ្ជាក់ថា “ក្រសួងការពារជាតិ សូមបដិសេធព័ត៌មានមិនពិត ដែលបានលើកឡើងថា ថៃត្រៀមឈ្លានពានកម្ពុជានៅថ្ងៃនេះ។ សូមបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាមិនដែលខ្វះអាវុធនិងកងកម្លាំងក្នុងការវាយប្រហារគ្នានោះទេ ប៉ុន្តែកម្ពុជាមិនចង់វាយគ្នានោះទេ ។ ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធបញ្ហាកម្ពុជា-ថៃ នាថ្ងៃ១៦ មិថុនា សម្តេចតេជោបានលើកឡើងថា កម្ពុជាមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់ទៅនឹង យថាហេតុទាំងអស់ ប៉ុន្តែកម្ពុជាមិនចង់ធ្វើសង្គ្រាម ជាមួយប្រទេសណាមួយទេ ។ សម្តេចប្រធានព្រឹទ្ធសភាបន្តថា...
ក្នុងឱកាសដែល លោកប្រធានរដ្ឋចិន Xi Jinping អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរនៅក្រុង Astana រដ្ឋធានីប្រទេស កាហ្សាក់ស្ថាន ភាពយន្តឯកសាររឿង «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្តប្រើ» (ប្រែជាភាសាបរទេស) ដែលផលិតដោយអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយតាមរយៈប្រព័ន្ធសារព័ត៌មានសំខាន់ៗ ជាច្រើននៃប្រទេសអាស៊ីកណ្តាលទាំង ៥ ដូចជាកាហ្សាក់ស្ថាន...
១. ដំណើររបស់អ្នកក្នុងវិស័យប្រដាល់ Lethwei គឺពិតជាពិសេស។ តើអ្នកអាចចែករំលែកថាតើអ្វីដែលទាក់ចិត្តអ្នកដំបូងទៅកាន់ក្បាច់គុនបុរាណរបស់ភូមា និងវិធីដែលវាផ្សាភ្ជាប់ជាមួយអ្នកជាបុគ្គល?ខ្ញុំតែងតែជាចៀមខ្មៅ។ ខ្ញុំតែងតែទាក់ចិត្តជាមួយអ្វីដែលខុសប្លែក និងមិនមែនសាមញ្ញៗ ហើយប្រដាល់ Lethwei គឺពិតជាមិនមែនប្រភេទកីឡាធម្មតាៗនោះទេ។ វាជាកីឡាដែលនៅសេសសល់ចុងក្រោយមួយដែលអនុញ្ញាតឱ្យវាយបុកក្បាល។ ប៉ុន្តែវាមិនមែនគ្រាន់តែជាការវាយបុកក្បាល ឬវាយដៃទទេប៉ុណ្ណោះទេដែលទាក់ចិត្តខ្ញុំ។ វាជាវប្បធម៌ និងទស្សនវិជ្ជាដែលពុំមានការកាត់សេចក្តី តែជាការផ្តួលឱ្យសន្លប់ដើម្បីឈ្នះ។ វប្បធម៌របស់ប្រទេសភូមាពិតជាគួរឱ្យចាប់អារម្មណ៍ ហើយប្រជាជនស្វាគមន៍ខ្ញុំយ៉ាងកក់ក្តៅ។ ខ្ញុំមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនក៏ព្រោះតែពួកគេរួសរាយនិងចិត្តល្អ ប៉ុន្តែចង់បានអ្វីដែលពិតប្រាកដនិងបរិសុទ្ធ។ ខ្ញុំក៏តែងតែមើលឃើញខ្លួនឯងក្នុងចំណោមប្រជាជនភូមា។...
ភ្នំពេញ ៖ គិតត្រឹមម៉ោង ៨:០០នាទីព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ មន្រ្តីជំនាញរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទៅដល់ទីតាំងច្រកព្រំដែនកម្ពុជា-ថៃនីមួយៗ និងកំពុងប្រចាំការ ដើម្បីរង់ចាំទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញ ។ តាមរយៈ ការចុះផ្ទាល់របស់មន្រ្តីជំនាញខាងលើនេះ គឺដើម្បីផ្ដល់ព័ត៌មានទាក់ទងនឹងការចុះឈ្មោះទទួលបានការងារថ្មី និងការចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋ...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២៥ វីតាល់ បានចូលរួមឧបត្ថម្ភគាំទ្ររៀបចំទិវាពិភពលោក នៃអ្នកបរិច្ចាគឈាម ក្រោមប្រធានបទ “ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម យើងរួមគ្នាសង្គ្រោះជីវិត” ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ លោក សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោកស្រីបណ្ឌិត ដាំ...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ចេញទៅក្រុងកោះរ៉ុង នាយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ជាប្រជាពលរដ្ឋរស់នៅភូមិកោះតូច ដោយមានអាការលើសឈាមដួល បណ្ដាលរឹងថ្គាមសន្លប់ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ ប្រជាពលរដ្ឋរូបនេះមានឈ្មោះ សន ខេន អាយុ ៥៣ឆ្នាំ រស់នៅភូមិកោះតូច...
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍អះអាងថា អ្នកណាដែលគេចវេះពី តុលាការគឺមានពិរុទ្ធភាព ដែលបានប្រព្រឹត្តអំពើខុសច្បាប់។ កាលពីថ្ងៃទី១៥ មិថុនា រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនលិខិតជាផ្លូវការទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញនៅឆន្ទៈជាវិជ្ជមាន ក្នុងការពិនិត្យលទ្ធភាពជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់ប្រជាពលករដែលត្រលប់មកពីថៃវិញ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណចំពោះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា...
ភ្នំពេញ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ស្មៀនបានដើរតួនាទីចម្បងចំនួន០២ ជាអ្នកសម្របសម្រួលការងារ រដ្ឋបាលផ្ទៃក្នុងនៃរដ្ឋបាលសង្កាត់ផង និងជាអ្នកសម្របសម្រួលប្រាស្រ័យទាក់ទង ជាមួយប្រជាពលរដ្ឋនៅ មូលដ្ឋានផង ខណៈការបង្កើតនូវយន្តការច្រក ចេញចូលតែមួយ នៅថ្នាក់សង្កាត់ កាលពីឆ្នាំ២០២២ បានធ្វើឱ្យទំហំការងាររបស់ស្មៀន កាន់តែច្រើនឡើងទ្វេដង ។ ការថ្លែងរបស់ លោក កើត...
ភ្នំពេញ៖ ស្របពេលនៃការចូលរួមពិធីប្រគល់ស្បៀងនិងសម្ភារៈក៏ដូចជាថវិកា ជូនដល់កងកម្លាំងកងទ័ពជួរមុខដែលកំពុងតែឈរជើង ក្នុងបុព្វហេតុនិងបេសកកម្មការពារបូរណភាពទឹកដីនៅប្រាសាទព្រះវិហារ ស្ថិតក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដែលកំពុងតែទទួលរងការគំរាមកំហែងពីសំណាក់ការឈ្លានពានរបស់កងទ័ពសៀម នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ព្រមទាំងសហការី ក៏បានឆ្លៀតចុះពិនិត្យមើលខ្សែសង្វាក់ផលិតកម្មនិងសកម្មភាពរបស់ក្រុមហ៊ុនកែច្នៃក្នុងស្រុកនៅខេត្តចំនួន៥ ជាប់បឹងទន្លេសាបផងដែរ។ បន្ទាប់មកលោកបណ្ឌិត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងសារពិសេស ដោយផ្តាំផ្ញើដល់អ្នកអ្នកនយោបាយជ្រុលនិយមថៃ២រូប រួមមាន «សិន្ធិលឹមថោងគុល និងចតុផនព្រំផាន់» ឱ្យរៀនប្រើប្រាស់ពាក្យសម្តីឱ្យសមរម្យ និងកុំចង់ព្រហើនជាមួយកម្ពុជា ក្នុងបញ្ហាទំនាស់ព្រំដែន ដែលបានផ្ទុះឡើងនាពេលថ្មីៗនេះ ។ ក្នុងឱកាសថ្លែងសារពិសេសទៅកាន់ជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គ លើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ សម្តេចតេជោ...
ភ្នំពេញ ៖ ក្នុងឱកាសថ្លែងសារពិសេសទាក់ទៅទងនឹងស្ថានភាពកម្ពុជា-ថៃនៅព្រឹកថ្ងៃ១៦ មិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ដាច់ណាត់ថា ត្រូវតែទទួលយកពលរដ្ឋខ្មែរមកវិញ មិនត្រូវទុកឲ្យភាគីថៃ ប្រមាថមាក់ងាយឡើយ ព្រោះបច្ចុប្បន្ននៅថៃ កំពុងឡើងកម្តៅ។ សម្តេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្នការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសថៃកំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករគួរវិល ត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឲ្យគេប្រមាថ ខណៈបច្ចុប្បន្ននៅកម្ពុជា...
ព្រះវិហារ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានថ្លែងអំណរគុណ ដឹងគុណ និងកោតសរសើរ ចំពោះវីរភាព របស់កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើង ការពារបូរណភាពទឹកដី យ៉ាងអង់អាចក្លាហាន នៅតាមបណ្តោយព្រំដែន។ ក្នុងនោះ លោករដ្ឋមន្រ្តីក៏បាន អំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ...
វ៉ាស៊ីនតោន៖ យោងតាមប្រភពពីរបានឱ្យដឹងថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រឆាំងនឹងផែនការរបស់អ៊ីស្រាអែល ក្នុងការធ្វើឃាតមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei ចំពេលមានរលក នៃការវាយប្រហារជា បន្តបន្ទាប់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ខណៈដែលប្រធានាធិបតីអាមេរិក កំពុងបញ្ជាក់ ជាសាធារណៈ និងជាឯកជនថាគាត់ចង់ រក្សាសហរដ្ឋអាមេរិក ឱ្យរួចផុតពីភាពច្របូកច្របល់នៅពេលនេះ។ កាលពីចុងសប្តាហ៍...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។ ជាមួយគ្នានោះលោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ ក៏បានប្រាប់ទៅបងប្អូនប្រជាពលរដ្ឋកុំឲ្យមានការយល់ច្រឡំ ជាមួយស្ថានការណ៍នៅព្រំដែនខ្មែរ-សៀម ថាមានអ្វីកើតឡើងនោះ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធកម្ពុជា បានមានប្រសាសន៍ថា នៅកម្ពុជាមានតែរាជរដ្ឋាភិបាលមួយគត់ ដែលមានសិទ្ធិសម្រេចគ្រប់យ៉ាងក្នុងការបញ្ជាកងទ័ព ប៉ុន្តែភាគីថៃវិញ រដ្ឋាភិបាលថៃ និយាយអ្វីក៏កងទ័ពមិនស្ដាប់នោះទេ ។
ភ្នំពេញ ៖ ពាក់ព័ន្ធជម្លោះព្រំដែន កម្ពុជា-ថៃ ដែលកម្ពុជា បានបញ្ជូនសំណុំរឿង ក្នុងតំបន់៤ ទៅតុលាការយុត្តិធម៌ អន្តរជាតិ(ICJ) ហើយភាគីថៃ មិនព្រមឡើងតុលាការអន្តរជាតិ ជាមួយកម្ពុជានេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអះអាងថា អ្នកណាដែលគេចវេះពីតុលាការ គឺមានពិរុទ្ធភាព និយាយឲ្យត្រង់គឺពួកអ្នកធ្វើខុសច្បាប់៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាអ្នកលក់ផលិតផលខ្មែរ ធ្វើយ៉ាងណាកុំដំឡើងថ្លៃទំនិញរបស់ខ្មែរ បើសិនជាមានករណីបិទលែង ឲ្យនាំចូលទំនិញពីថៃ មកកម្ពុជា។
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
បរទេស៖ អតីតចៅអធិការវត្ត Phra Phutthachai នៅ ខេត្ត Saraburi បានសារភាពថា មានទំនាក់ទំនងស្នេហា ជាមួយនារីម្នាក់ ដែលគេស្គាល់ថា “Sika Golf” ដោយនិយាយថា...
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានស្នើឲ្យស្រ្តីរូបស្រស់ម្នាក់ មកបំភ្លឺជាបន្ទាន់ ចំពោះការប្រើភាសាអសីលធម៌ ប្រមាថមកលើថ្នាក់ដឹកនាំនៃស្នងការខេត្ត ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឲ្យដឹងថា ការឲ្យស្រ្តីស្អាតម្នាក់នេះមកស្រាយបំភ្លឺ ក្រោយពីស្រ្តីនេះដែលមានផេកហ្វេសប៊ុកឈ្មោះ Ka Green...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ