ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ស្តីពី វិធានការជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ ឆ្លើយតបនឹងការអំពាវនាវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងក្នុងស្មារតីសាមគ្គីភាព មនុស្សធម៌ ព្រមទាំងដើម្បីរួមគ្នាជួយសម្រាលបន្ទុកដល់ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ធនាគារជាតិនៃកម្ពុជា ក្រោយពីបានពិភាក្សា...
ភ្នំពេញ ៖ រដ្ឋមន្ត្រីការបរទេស កម្ពុជា-ឡាវ បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសរៀងៗខ្លួន ពន្លឿនការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានរវាងទន្លេរពៅ នៃខេត្តព្រះវិហារ និងទន្លេសេឡាំផាវ នៃខេត្តចាំប៉ាសាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ក្រសួងការបរទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងាររវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការបរទេសកម្ពុជា និងលោក ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ដ្រីការបរទេសឡាវ នាពេលថ្មីៗនេះ...
ភ្នំពេញ៖ ដើម្បីបង្ហាញពីការដឹងគុណ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្រុមហ៊ុនហនុមានបានប្រកាសឧបត្ថម្ភថវិកាជាលើកទី២តាមរយៈរាជរដ្ឋាភិបាលចំនួន US$300,000 បន្ថែមទៀត បន្ទាប់ពីការបរិច្ចាគលើកទី 1 ចំនួន 200លានរៀល (ស្មើនឹង ៥ម៉ឺនដុល្លារ) កាលពីថ្ងៃទី០2 មិថុនា 2025។ សរុបថវិកាទាំងពីរលើក ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឧបត្ថម្ភចំនួន $350,000(សាមសិបប្រាំម៉ឺនដុល្លារអាមេរិក) ។...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថា អង្គភាព CMAC ត្រៀមពង្រាយកម្លាំងជំនាញ ដើម្បីស្រាវជ្រាវ កំណត់តំបន់ផលប៉ះពាល់ និងបោសសម្អាតគ្រាប់បែកចង្កោម និងគ្រាប់មិនទាន់ផ្ទុះ ក្នុងខេត្តព្រះវិហារ និងឧត្តរមានជ័យ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ លោក ហេង រតនា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាព នៃការប្រព្រឹត្តអំពើហិង្សា ពីសំណាក់ក្រុមជ្រុលនិយមថៃ មកលើពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ ដែលជាអំពើមិនអាចទទួលយក បាននិងបានរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ។ ការបង្ហាញនេះ គឺធ្វើឡើង ក្នុងពេលដែលលោក ហេង សួរ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញអំពីរូបភាព នៃការប្រព្រឹត្តិអំពើហិង្សាពី សំណាក់ក្រុមជ្រុលនិយមថៃ មកលើពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ។ ការបង្ហាញនេះ គឺធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាត្រីភាគី ដែលមានក្រសួងការងារ...
ភ្នំពេញ ៖ ពាក់ព័ន្ធទៅនឹងបទឈប់បាញ់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សង្គ្រាមនឹងត្រូវបិទបញ្ចប់ ជំនួសមកវិញដោយសុខសន្តិភាព ។ ការលើកឡើងរបស់សម្តេចតេជោនេះ ក្រោយពីកម្ពុជា-ថៃបានអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយគ្នា កាលពីយប់ថ្ងៃ២៨ កក្កដា ។ ចំណុចនេះ សម្តេចថា ទោះបីជាមានការឈប់បាញ់តែសម្តេចមិនបានសម្រាកច្រើនទេ ព្រោះតាំងពីយប់មិញ សម្តេចសម្រាកបានជាង២ម៉ោង និងបន្តការងារហូតពេលនេះ...
ភ្នំពេញ ៖ សេចក្តីរាយការណ៍ ពីអ្នកយកព័ត៌មាន របស់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំនៅខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលជាជនភៀសសឹក បានគេចខ្លួនទៅរកកន្លែង មានសុវត្ថិភាព កាលពីអំឡុងពេលផ្ទុះអាវុធដាក់រវាងកងទ័ពកម្ពុជា-ថៃនោះ នៅរសៀល២៩ កក្កដា នេះ បានវិលមកភូមិឋានរៀងៗខ្លួនវិញហើយ ខណៈស្ថានភាពនៅតាមព្រំដែនកម្ពុជា-ថៃ ខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ ៕
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba កំពុងប្រឈមមុខ និងប្រឆាំងនឹងសម្ពាធជាថ្មី ចំពោះការអំពាវនាវឲ្យលោកលាលែងពីតំណែង ខណៈដែលសមាជិក នៃគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោកបានផ្លាស់ប្តូរ ដើម្បីរឹតបន្តឹងវីសជុំវិញការ បរាជ័យនៃការបោះឆ្នោត នាពេលថ្មីៗនេះ។ មួយសប្តាហ៍បន្ទាប់ពីក្រុមចម្រុះកំពុងកាន់អំណាចបានបាត់បង់សំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី ២០ ខែកក្កដា សមាជិកសភាគណបក្ស LDP ជាច្រើននាក់ដែលចូលរួមកិច្ចប្រជុំ...
បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងពីការជួយជ្រោមជ្រែង របស់លោក ចំពោះបទឈប់បាញ់គ្នា រវាងកម្ពុជា និងថៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា នៅតាមព្រំដែនដែលមានជម្លោះ ។ បទឈប់បាញ់ដែលត្រូវបានប្រកាសជាផ្លូវការ នៅទីក្រុងគូឡាឡាំពួ ក្រោមការសម្រុះសម្រួល របស់ម៉ាឡេស៊ី មានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា ដែលនាំឱ្យប្រជាជន ផ្លាស់ទីលំនៅរាប់ម៉ឺននាក់ ។ ខណៈការប៉ះទង្គិចគ្នាជាបន្តបន្ទាប់...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រសួងធនធានមនុស្ស និងសន្ដិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន បានឯកភាពគ្នាពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហការ ដើម្បីពិនិត្យលទ្ធភាព ក្នុងការបន្តអនុស្សរណៈនៃការយោគយល់គ្នាទាក់ទង នឹងការអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈស្របតាមតម្រូវការទីផ្សារការងារ ។ ការលើកឡើងនេះ ក្នុងឱកាសដែលលោកហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបលោក យាន...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួង នៅតែបន្តអនុវត្តតាមយន្តការដូចឆ្នាំកន្លងមក «អ្នកចេះ គឺជាប់»។ ក្នុងពិធីបើកសិក្ខាសាលាស្តីពី តួនាទី...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញបុរសម្នាក់វ័យ២៦ ឆ្នាំ មានទីលំនៅក្នុងភូមិក្រវ៉ាន់ ឃុំនគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កើតជំងឺផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ខណៈអ្នកជំងឺកំពុងស្ថិតក្រោមការជួយសង្គ្រោះដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ៕
ភ្នំពេញ៖ អាជ្ញាធរមីន នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានចេញសេចក្តីណែនាំ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយ ដើម្បីបង្ការនិងទប់ស្កាត់ គ្រោះថ្នាក់ដោយសារគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ សម្រាប់ជនភៀសសឹកនៅទីតាំងសុវត្ថិភាព។ អាជ្ញាធរមីន បន្ដថា អំឡុងពេលនៃសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ យោធាថៃបានប្រើប្រាស់សព្វាវុធធន់ធ្ងន់គ្រប់ប្រភេទបំពានធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីអត្ថប្រយោជន៍ចម្បងនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ហើយការធ្វើជំរឿនមន្ត្រីជាក់ស្តែងនេះ ជាផ្នែកមួយនៃការពង្រឹងសមត្ថភាពខ្លួនឯង តាមរយៈការមានប្រព័ន្ធទិន្នន័យជាក់លាក់បន្ថែមទៀត ដែលត្រូវធ្វើវឌ្ឍនភាពជាប្រចាំ។ ក្នុងពិធីប្រកាសបើកយុទ្ធនាការ «ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ» នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាភូមិន្ទរដ្ឋបាល លោក ហ៊ុន ម៉ានី...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានថ្លែងថា ថ្នាក់ដឹកនាំក្រសួង នឹងដឹកនាំបណ្តាអង្គទូត អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នកពាក់ព័ន្ធ ដើម្បីទៅឃ្លាំមើលទាំងទីតាំង ទាំងសភាពការណ៍ជាក់ស្តែង លើបញ្ហាព្រំដែនកម្ពុជា-ថៃ ។ យោងតាមហ្វេសប៊ុក របស់ប្រមុខការពារជាតិកម្ពុជា នាថ្ងៃ២៩ សីហានេះ បានឲ្យដឹងថា ការដឹកនាំអង្គទូត អនុព័ន្ធយោធាបរទេស...
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន នឹងបន្តលើកទឹកចិត្តប្រទេសកម្ពុជា និងថៃ ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ធូរបន្ថយភាពតានតឹង ដោយសម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ។ នេះបើតាមការផ្សាយរបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃ២៩ កក្កដា ដែលដកស្រងចេញ ពីសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសខ្លួន ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង បទឈប់បាញ់រវាងកម្ពុជា-ថៃ។ ជាមួយគ្នានេះ រដ្ឋាភិបាលជប៉ុនចាត់ទុកថា ទំនាក់ទំនងល្អ...
ព្រះវិហារ ៖ អំណោយជាគ្រឿងឧបភោគ បរិភោគប្រមាណ៣៣មុខ ត្រូវបានក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ នាំមកប្រគល់ជូនដល់វីរកងទ័ព តាមបន្ទាត់ព្រំដែនជួរមុខ ខេត្តព្រះវិហារ បន្ទាប់ពីវីរកងទ័ព បន្តការពារអធិបតេយ្យភាពកម្ពុជា។ ពិធីប្រគល់ និងទទួលអំណោយដែលជាទឹកចិត្ត របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសប្បុរសជន បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន លោក ឯក ឃុនដឿន អភិបាលរងរាជធានីតំណាងលោក...
ភ្នំពេញ ៖ ប្រទេសបារាំងបានវាយតម្លៃខ្ពស់ ចំពោះការប្រកាសពីបទឈប់បាញ់ ដែលចូលជាធរមានចាប់ពីយប់ថ្ងៃទី២៨ ខែកក្កដា និងការចាប់ផ្តើមកិច្ចសន្ទនា រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយជំនួប រវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ដែលបានប្រព្រឹត្តទៅ នៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដាដែលនេះគឺ ជាចំណុចគួរឲ្យកត់សម្គាល់ឈាន ទៅចាប់ផ្តើមដោះស្រាយផ្នែកលើច្បាប់អន្តរជាតិ ។ នេះបើតាមការផ្សាយរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានមានប្រសាសន៍ថា កិច្ចប្រជុំរវាងយោធភូមិភាគទី៥របស់កម្ពុជា និងយោធភូមិភាគទី១ របស់ថៃនាព្រឹកថ្ងៃ២៩ កក្កដានេះ បានទទួលលទ្ធផលល្អ ដោយសារភាគីទាំងពីរ បានយល់ព្រមអនុវត្តនូវបទឈប់បាញ់ ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាថ្ងៃ២៩ កក្កដានេះ លោកស្រី ម៉ាលី...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានច្រានចោលចំពោះការលើកឡើង របស់អ្នកនាំពាក្យជើងគោកថៃថា មានការបើកវាយប្រហារគ្នាទៀត ហើយរវាងកងទ័ពកម្ពុជា-ថៃនៅព្រឹកថ្ងៃ២៩ កក្កដា ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា កិច្ចប្រជុំគណៈកម្មាធិកាព្រំដែនកម្ពុជា-ថៃ(GBC)នឹងធ្វើឡើងនៅថ្ងៃ៤ សីហា ខាងមុខនៅរាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ ឆ្លៀតក្នុងឱកាសចុះ សំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈ ប្រើប្រាស់ អាចដោះស្រាយជីវភាព ដល់ប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះ ដោយសារភ្លើងសង្រ្គាមនាថ្ងៃ២៨ កក្កដា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានកោតសរសើរ និងគោរពដល់ទឹកចិត្តវីរៈកងទ័ពខ្មែរ ឈរជើងនៅ តាមព្រំដែនកម្ពុជា-ថៃ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា ស្ថានភាពនៅ តាមបន្ទាត់ព្រំដែនកម្ពុជា នៅព្រឹកថ្ងៃ២៩ ខែកក្កដា មានលក្ខណៈស្ងប់ស្ងាត់ មិនមានការផ្ទុះអាវុធដាក់គ្នាទៀតទេ ក្រោយបទឈប់បាញ់ បានចូលជាធរមាន កាលពីម៉ោង២៤ យប់ថ្ងៃ២៨ កក្កដា ។ បើតាមលោកស្រីអ្នកនាំពាក្យ ស្ថានភាពព្រំដែន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ២៩ កក្កដានេះ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូច អន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៦ ខែកក្កដា...
ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពតំបន់ក្តៅទាំង៣ តាមបន្ទាត់ព្រំដែន តាមាន់ តាក្របី និងថ្មដូន មានសភាពស្ងប់ស្ងាត់ ហើយជនភៀសសឹកនៅជំរំ កំពុងបន្តស្នាក់នៅ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក...
ភ្នំពេញ ៖ ក្រសួងព័ត៌មាន បានណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ ប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយ លើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍ ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងព័ត៌មាន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាគន្លឹះសម្រាប់សម្តេច ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គឺការស្វែងរកវិធីសាស្ត្រ បដោះស្រាយ បញ្ចប់ការប្រយុទ្ធគ្នា ឲ្យបានឆាប់។ តាមរយៈបណ្តាញសង្គម នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ បន្ទាប់ពីសមរភូមិមុខ មានការធូរស្រាលបន្ទាប់ពីមានការឈប់បាញ់ ចាប់តាំងពីម៉ោង១២យប់ តាមស្មារតីនៃកិច្ចព្រមព្រៀង រវាងកម្ពុជានិងថៃ ស្របតាមកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឱ្យដឹងថា សមិទ្ធផល នៃគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានសង្រ្គោះជីវិតមនុស្សរាប់ពាន់ម៉ឺននាក់ ពីសង្រ្គាមកម្ពុជានិងថៃ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែ ន នៅថ្ងៃទី២៩ ខែកក្កដា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានបញ្ជាក់ថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពឱ្យសហរដ្ឋអាមេរិក ចូលរួមក្នុងដំណើរការត្រួតពិនិត្យ ការអនុវត្តកិច្ចព្រមព្រៀងបញ្ចប់ការឈប់បាញ់គ្នា។ តាមរយៈបណ្តាញសង្គម នារាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា ក្រោយពីត្រឡប់មកដល់ប្រទេសកម្ពុជាវិញ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
បរទេស៖ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរាប់សិបគ្រឿង នៅយប់កាលពីថ្ងៃច័ន្ទ រួមទាំងគោលដៅជាច្រើន ដែលយន្តហោះគ្មានមនុស្សបើកទាំងនោះសំដៅលើទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ