ភ្នំពេញ៖ លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត ឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន ២គ្រឿង ចូលចតមុនគេបង្អស់ នៅកំពង់ផែសមុទ្ររាម បន្ទាប់ពីការសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដែលស្របទៅនឹងគោលនយោបាយ នៃការបើកចំហ របស់រាជរដ្ឋាភិបាលកម្ពុជា។ ការលេីកឡេីងរបស់លោក ISHIBA Shigeru នាយករដ្ឋមន្រ្តីជប៉ុន ធ្វេីឡេីងក្នុងពេលជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចធិបតី...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្ដេជ្ញាថា នឹងបន្តពូនជ្រំទំនាក់ទំនង និងជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” រវាងប្រទេសកម្ពុជា និង្រទេសជប៉ុន ឱ្យកាន់ស៊ីជម្រៅបន្ថែមទៀត។ ការថ្លែងរបស់សម្តេចធិបតី ខាងលេីនេះ ធ្វេីឡេីងក្នុងកា សដែលសម្តេច បានជួបពិភាក្សាការងារ ជាមួយ លោក NUKAGA Fukushiro ប្រធានរដ្ឋសភាជប៉ុន...
ថ្នាក់បំប៉នចុងសប្តាហ៍របស់ សាលាអន្តរជាតិ ខេ សុី អុី ជួយបង្កើនលទ្ធផលការសិក្សាក្នុងថ្នាក់ និងត្រៀមសិស្សសម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិ។ 📚 ចាប់ផ្តើមចូលរៀនថ្ងៃនេះ! 📞 សម្រាប់ព័ត៌មានបន្ថែម ៖ 078 523 666 / 087 523 666 KCE Main...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា ដោយភាគីជប៉ុន បានចូលរួមចំណែក យ៉ាងសំខាន់ ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្ដល់ អាហារូបករណ៍ ដល់និស្សិតកម្ពុជា ។ ការថ្លែងរបស់សម្តេចធិបតី ខាងលេីនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍កើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រ ពីក្រុមនិយមជ្រុល របស់ថៃផងដែរ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាបពីមានក្រុមជ្រុលនិយមថៃចូលមកជេរប្រមាថសម្ដេច នៅក្នុងបណ្ដាញសង្គម Facebook ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារ វាងកងទ័ពប្រទេសទាំងពីរ។ សម្ដេចលើកឡើងទៀតថា...
លោក ទេព អស្នារិទ្ធ ៖ ការរាយការណ៍ព័ត៌មាន ពីសន្តិសុខជាតិ ត្រូវធ្វើឡើង ដោយប្រភពច្បាស់លាស់ លោក ទូច សុឃៈ ទាត់ចោលការចោទប្រកាន់ថា បណ្ឌិត ស សុខា ជាប់ពាក់ព័ន្ធការឆបោក តាមអនឡាញ ៤៥សញ្ជាតិត្រូវបាន បង្ក្រាបក្នុងបទល្មើស ឆបោក តាមអនឡាញ ,...
រុស្ស៊ីបាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើកជិត៥០គ្រឿង ដែលហោះសំដៅមកឧទ្ធម្ភាគចក្រ ដឹកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីថៃ ស្នើថវិកា ១១៥ពាន់លានដុល្លារដល់សភា ដើម្បីជំរុញសេដ្ឋកិច្ច អាមេរិកថា ខ្លួននឹងចាប់ផ្តើមដកហូតទិដ្ឋាការ របស់សិស្សជនជាតិចិន ចាប់ខ្លួនជនអន្តោប្រវេសម្នាក់ បន្ទាប់ពីប្រកាសអំពីផែនការធ្វើឃាតប្រធានាធិបតីអាមេរិកលោក Donald Trump អ៊ីស្រាអែល និងហាម៉ាស ព្រមព្រៀងគ្នាក្នុងការទទួលយកបទឈប់បាញ់ រយៈពេល ៦០ថ្ងៃថ្មី
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានសាកសួររដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ការធ្វើកូដកម្មលើកិច្ចព្រមព្រៀងជាមួយ Damaso Lopez Serrano សមាជិកនៃក្រុមជួញដូរដែលសហរដ្ឋអាមេរិកខ្លួនឯងបានដាក់ស្លាកថាជា “អង្គការភេរវករបរទេស” ។ នៅក្នុងសន្និសីទសារព័ត៌មានពេលព្រឹកប្រចាំថ្ងៃលោកស្រី Sheinbaum បាននិយាយអំពីភាពផ្ទុយគ្នាជាក់ស្តែង និងទាមទារឱ្យមានការពន្យល់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកស្រីបានលើកឡើងថា “ថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិក បានចេញក្រឹត្យមួយហៅអង្គការឧក្រិដ្ឋកម្មដែលបានរៀបចំមួយចំនួនជាភេរវករ។ ពួកគេបាននិយាយជាច្រើនដងថា ពួកគេមិនចរចាជាមួយអង្គការទាំងនេះទេ”។ ...
ភ្នំពេញ៖ លោក វ៉ាង វិនពិន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លេីកឡេីងថា យោធាចិន និងកម្ពុជានឹងធ្វើការរួមគ្នា ដើម្បីធ្វើសកម្មភាពលើការឯកភាពគ្នាដ៏សំខាន់រវាងមេដឹកនាំនៃប្រទេសទាំងពីរ និងរួមចំណែកបង្កើតទំនាក់ទំនងឱ្យកាន់តែជិតស្និទ និងរឹងមាំរវាងចិន-កម្ពុជា ជាមួយនឹងអនាគតរួមគ្នាសម្រាប់យុគសម័យថ្មី ដើម្បីរក្សាសន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធចិន និងកម្ពុជា បានធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង និងដែនអាកាស...
ជប៉ុន៖ ប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់នៅប្រទេសជប៉ុនបានបង្ហាញការស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ប្រទេសជប៉ុន ដោយពួកគាត់បានមើលឃើញថា ការបំពេញទស្សនកិច្ចរបស់សម្ដេចធិបតី និងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជានេះ គឺជាការគិតគូរពិតប្រាកដចំពោះជាតិ និងធ្វើដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ទន្ទឹមនឹងការបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រចំពោះសម្ដេចធិបតីនាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋនៅប្រទេសជប៉ុនសុទ្ធតែបានត្រៀមខ្លួនចូលរួមក្នុងពិធីសំណេះសំណាលជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទោះបីមមាញឹកនឹងកិច្ចការងារប្រចាំថ្ងៃយ៉ាងណាក៏ដោយ៕ សូមស្ដាប់ចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន៖
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសចិន បានយល់ព្រមចាប់ផ្តើមនីតិវិធីដើម្បីបន្តការនាំចូលអាហារសមុទ្រជប៉ុនឡើងវិញ ដោយបានលុបចោលការហាមឃាត់ ដែលបានដាក់បន្ទាប់ពីការបញ្ចេញ ទឹកសំណល់វិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលខូចចូលទៅក្នុងសមុទ្រ។ ប្រភពដែលដឹងអំពីបញ្ហានេះបានឲ្យដឹងថា អាជ្ញាធរចិនត្រូវបានគេរំពឹងថានឹងចេញសេចក្តីជូនដំណឹងជាសាធារណៈបន្ធូរបន្ថយការហាមប្រាមនៅនឹងកន្លែងចាប់តាំងពីខែសីហាឆ្នាំ២០២៣ ហើយឆាប់ៗនេះនឹងបើកការចុះឈ្មោះសម្រាប់រោងចក្រជប៉ុនដែលដំណើរការ និងថែរក្សាផលិតផលសមុទ្រ។ ប្រភពបានឲ្យដឹងថា វាអាចចំណាយពេលពីរបីខែសម្រាប់ការដឹកជញ្ជូនអាហារសមុទ្រជប៉ុន ទៅកាន់ប្រទេសចិនដើម្បីចាប់ផ្តើម ខណៈដែលដំណើរការចុះឈ្មោះត្រូវតែបញ្ចប់ ហើយផលិតផលត្រូវតែឆ្លងកាត់ការត្រួតពិនិត្យវិទ្យុសកម្ម។ ទោះបីជាយ៉ាងណាក៏ដោយ ការរឹតបន្តឹងលើការនាំចូលអាហារពីខេត្តចំនួន ១០ របស់ប្រទេសជប៉ុន រួមទាំងទីក្រុងហ្វូគូស៊ីម៉ា...
បរទេស៖ សេវាស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី (SVR) បានចោទក្រុមហ៊ុនការពារជាតិរបស់ប្រទេសស៊ែប៊ី ថា បានប្រើប្រាស់ឯកសារមិនពិត និងភាគីទីបី ដើម្បីដឹកជញ្ជូនគ្រាប់កាំភ្លើងធំ គ្រាប់រ៉ុក្កែត និងគ្រាប់រំសេវអាវុធធុនតូចទៅអ៊ុយក្រែនដោយសម្ងាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារនេះបានធ្វើការចោទប្រកាន់នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធដែលមានចំណងជើងថា “ឧស្សាហកម្មការពារជាតិស៊ែប៊ីកំពុងព្យាយាមបាញ់រុស្ស៊ីពីក្រោយខ្នង” ។ សេចក្តីថ្លែងការណ៍បានអានថា “យោងតាមព័ត៌មានដែលទទួលបានដោយ SVR...
បរទេស៖ សមាជិកសភារុស្ស៊ីជាន់ខ្ពស់មួយរូបបានព្រមានថា រុស្ស៊ីអាចអនុញ្ញាតឲ្យមានការវាយប្រហារលើទឹកដីអាល្លឺម៉ង់ ប្រសិនបើអ៊ុយក្រែនប្រើកាំជ្រួច Taurus ដែលផ្គត់ផ្គង់ដោយអាល្លឺម៉ង់ ដើម្បីវាយប្រហារគោលដៅរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Andrey Kartapolov ប្រធានគណៈកម្មាធិការការពាររដ្ឋឌូម៉ា និងជាអតីតអនុរដ្ឋមន្ត្រីការពារជាតិ បាននិយាយថា មីស៊ីលរយៈចម្ងាយឆ្ងាយទាមទារឱ្យមានការចូលរួមពីយោធាអាល្លឺម៉ង់ដោយផ្ទាល់ ដើម្បីប្រតិបត្តិការ ដែលធ្វើឱ្យទីក្រុងប៊ែរឡាំងក្លាយជាអ្នកចូលរួមដ៏មានសក្តានុពលក្នុងការវាយប្រហារបែបនេះ។...
ភ្នំពេញ៖ គណៈប្រតិភូកាណាដា ដែលមានទាំងអ្នកវិនិយោគ និងអ្នកជំនាញ បានបង្ហាញការស្ញប់ស្ញែង មិននឹកស្មានថា ប្រទេសកម្ពុជា អាចសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងកម្រិត 4F ជាពិសេសក្នុងគុណភាពខ្ពស់ ។ ការបញ្ជាក់ស្ងប់ស្ងែងរបស់គណៈប្រតិភូ កាណាដា ខាងលេីនេះធ្វេីឡេីងក្នុងឱកាសលោក Louis- Thomas Laurin ប្រធាន សភាពាណិជ្ជកម្មកាណាដា ចុះទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍន...
ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា កងទ័ពជាខឿនការពារជាតិដ៏រឹងមាំ មិនអាចខ្វះបាន ក្នុងនាមសម្ព័ន្ធមេត្រីជាមួយកងទ័ព នឹងជួយសហការជាមួយកងទ័ពជួរមុខ ការពារព្រំដែនជានិច្ច ។ ការថ្លែងរបស់លោក ឃួង ស្រេង ខាងលេីនេះ ធ្វេីឡេីងក្នុងឱកាសដែលលោក និងលោកស្រី ជា ស៊ីណា ឃួង ស្រេង...
កំពង់ចាម ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមជាមួយសហការី និងព្រះសង្ឃផង នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នេះ បាននិមន្ត និង អញ្ជើញ ប្រគល់ផ្ទះមនុស្សធម៌ ១ខ្នង ជូនដល់ទុគតជនមានពិការភាព មាន ឈ្មោះ ព្រំ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វេីការបញ្ចៀសចរាចរណ៍ ចំពោះយានយន្តគ្រប់ប្រភេទ នៅជុំវិញបរិវេណរូបសំណាក់ លោកយាយពេញ ខាងត្បូងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំពិធីបើកយុទ្ធនាការ “...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមចរចារបស់រុស្ស៊ី សម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែននឹងនៅតែមិនផ្លាស់ប្តូរនោះទេហើយជំនួយការប្រធានាធិបតីគឺលោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូម្តងទៀត។ ទីក្រុងមូស្គូ និងគៀវបានជួបគ្នាចុងក្រោយសម្រាប់ កិច្ចពិភាក្សាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី១៦ ខែឧសភា ដែលជាការកត់សម្គាល់ការចរចា ជាផ្លូវការលើកដំបូងចាប់តាំងពីឆ្នាំ២០២២។ កិច្ចប្រជុំលើកនោះបានធ្វើឱ្យមានការដោះដូរអ្នកទោសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ដោយបុគ្គល១,០០០ នាក់ត្រូវបានដោះលែងដោយភាគីនីមួយៗ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបាន រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងក្រុមហាម៉ាសបានយល់ព្រមទទួលយក សំណើបទឈប់បាញ់ចុងក្រោយបង្អស់ ដែលដាក់ដោយសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបង្ហាញពីការត្រៀមខ្លួនរបស់ខ្លួនក្នុងការទទួលយកផែនទីបង្ហាញផ្លូវដែលបង្ហាញដោយបេសកជនពិសេស របស់សហរដ្ឋអាមេរិក Steve Witkoffក្នុងអំឡុងពេលជួបជាមួយសាច់ញាតិរបស់ចំណាប់ខ្មាំងដែលនៅតែស្ថិតក្នុង ការចាប់ឃុំខ្លួនរបស់ពួកហាម៉ាសនៅហ្គាហ្សា។ ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ ក្រោយមកបានរាយការណ៍ថា ក្រុមហាម៉ាស់ក៏បានទទួលយកកិច្ចព្រមព្រៀង ដើម្បីដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលដែលនៅសេសសល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឱ្យដឹងថា អាជ្ញាធរអន្តោប្រវេសន៍សហរដ្ឋអាមេរិក បានចាប់ខ្លួនបុរសជនជាតិម៉ិកស៊ិកូម្នាក់ដែលត្រូវបានចោទប្រកាន់ថា បានគំរាមបាញ់សម្លាប់ប្រធានាធិបតី Donald Trump ។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីថ្ងៃពុធ មន្ត្រីជាន់ខ្ពស់នៃកិច្ចការងារសន្តិសុខប្រទេសKristi Noem បានថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ ហៅកាត់ថាICEរបស់សហរដ្ឋអាមេរិក ដោយនិយាយថា ជនបរទេសខុសច្បាប់នៅពេលនេះ គឺបានចាប់ឃាត់ខ្លួននិងឃុំឃាំងរួចទៅហើយ។ កាលពីដើមខែនេះ ICE...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិអាល្លឺម៉ង់ បានប្រកាសថា ក្រុងប៊ែរឡាំងនឹងផ្តល់ជំនួយយោធាចំនួន ៥ ពាន់លានអឺរ៉ូ ឬប្រមាណជា៥,៦ ពាន់លានដុល្លារ ដល់ក្រុងកៀវ បន្ថែមពីលើ ២៨ ពាន់លានអឺរ៉ូ ដែលខ្លួនបានផ្តល់ ឲ្យចាប់តាំងពីការកើនឡើង នៃជម្លោះអ៊ុយក្រែននៅដើមឆ្នាំ ២០២២ ។ទោះបីជាយ៉ាងណាក្តីបើងាក ទៅទីក្រុងមូស្គូវិញ ពួគគេបានចេញមកឆ្លើយតបថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមដកហូតទិដ្ឋាការរបស់និស្សិតចិន។ រដ្ឋបាលរបស់ប្រធានាធិបតី Donald Trump បានស្វែងរកការបង្កើនការនិរទេស និងដកហូតទិដ្ឋាការសិស្ស ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងទូលំទូលាយ ដើម្បីបំពេញរបៀបវារៈអន្តោប្រវេសន៍រឹងមាំរបស់ខ្លួន។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ...
មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា កិច្ចចរចាជុំទី២ រវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី នៅថ្ងៃទី២ ខែមិថុនា។ លោក Lavrov បានលើកឡើងថា គណៈប្រតិភូរុស្ស៊ី ដែលដឹកនាំដោយជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ មេឌីនស្គី នឹងប្រគល់សេចក្តីព្រាង...
ភ្នំពេញ ៖ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួនបុរសម្នាក់ដែលបាន ពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ ។ ការឃាត់ខ្លួននេះ ក្រោយពីឃើញស្រ្តីម្នាក់បង្ហោះក្នុងហ្វេសប៊ុកថា បុរសម្នាក់នេះ បានប្រើប្រាស់ហិង្សាលើខ្លួនអស់រយៈពេលជាង១ឆ្នាំមកនេះ ក្រោយពីរួមរស់ជាមួយគ្នា ដោយមិនបានរៀបការត្រឹមត្រូវតាមផ្លូវច្បាប់ឡើយ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគនិងអត្តសញ្ញាណ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ និងលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ បានកត់សម្គាល់ឃើញថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែន រវាងកម្ពុជា-ថៃ បានវិលមករកភាពប្រក្រតីវិញហើយ បន្ទាប់ពីកិច្ចចរចា រវាងមេទ័ពទាំងពីរប្រទេស ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួប រវាងរដ្ឋមន្ត្រីការបរទេសទាំងពីរ នៅព្រឹកថ្ងៃទី៣០...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាលោក ជា ធីរិទ្ធ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បាននិងកំពុងឲ្យក្រុមការងារ និងអ្នកជំនាញពាក់ព័ន្ធសិក្សាស្រាវជ្រាវផ្នែកច្បាប់ ដើម្បីធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតព្រឹទ្ធសភា ។ លោក ជា ធីរិទ្ធបានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំជាមួយសម្ព័ន្ធគណបបក្សទាំង២៩ នៅព្រឹកថ្ងៃ៣០...
កំពង់ស្ពឺ: រថយន្តធុនធំ ប្រភេទយីឌុបមួយគ្រឿង ក្រឡាប់ផ្ងាជើង បង្កឱ្យមានការភ្ញាក់ផ្អើល ខណៈដែលដឹកអុសពេញ បើកបរឆ្លងកាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ពេលដែលទឹកហូរច្រុះ បណ្តាលឱ្យស្រុតតែម្តង ។ហេតុការណ៍នេះបានកើតឡើង កាលវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៥ នៅលើកំណាត់ ផ្លូវក្រាលកៅស៊ូមួយខ្សែ ត្រង់ចំណុចភូមិក្បៀ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្ត កំពង់ស្ពឺ...
ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំនាយទាហាន ជាន់ខ្ពស់ក្រសួងការពារជាតិ និង អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិ គោរពវិញ្ញាណក្ខន្ធសព ព្រិន្ទបាលឯក សួន រ៉ោន យុទ្ធជនកងអនុសេនាធំទី៥ វរសេនាតូចលេខ៣៩៥ កងពលតូចអន្តរាគមន៍លេខ៩ កងពលធំអន្តរាគមន៍លេខ៣...
ភ្នំពេញ ៖ ថ្លែងចេញពីប្រទេសជប៉ុន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មានបញ្ហាប្រឈមសំខាន់ៗចំនួន៣ ដែលមានផលប៉ះពាល់យ៉ាងសំខាន់ ទៅលើទំនាក់ទំនងអន្តរជាតិ។ ការលើកឡើងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញចូលរួមថ្លែង ក្នុងសន្និសីទអន្តរជាតិ លើកទី៣០ ស្តីពីអនាគតរបស់អាស៊ី ក្រោមប្រធានបទ «បញ្ហាប្រឈមរបស់អាស៊ីនៅក្នុង ពិភពលោកដ៏ច្របូកច្របល់»...
ភ្នំពេញ ៖ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សុខ ផល បានឲ្យដឹងថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ សមត្ថកិច្ចរបស់ក្រសួង មហាផ្ទៃ បានចេញបង្ក្រាបទីតាំង បទល្មើសអនឡាញ ៤៧ករណី និងចាប់ខ្លួនជនបរទេស៤៥សញ្ជាតិ ខណៈជនជាតិចិនមានចំនួនច្រើនជាងគេ។ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងមហាផ្ទៃ ក្នុងការបង្ការ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២៥ បានចេញប្រកាសផ្អាកការងារ បណ្ដោះអាសន្ន ចំពោះលោកឧត្ដមសេនីយ៍ទោ កាន វឌ្ឍនា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ