ស្រុកជីក្រែង ចំនួន173គ្រួសារ សរុប=627នាក់ ស្រី353នាក់(រដ្ឋបាលស្រុក 012 47 82 69)ស្រុកអង្គរជុំ ចំនួន435គ្រួសារ សរុប=1,487នាក់ ស្រី863នាក់(រដ្ឋបាលស្រុក 017 77 44 24)ស្រុកពួក ចំនួន244គ្រួសារ សរុប=1,024នាក់ ស្រី 591នាក់(រដ្ឋបាលស្រុកពួក 089 99 44...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតខ្មែរ ២៩នាក់ បានចាកចេញពីខេត្តអ៊ូប៊ុនថានី ប្រទេសថៃ វិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តាមប្រទេសឡាវ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា «ថ្ងៃទី២៦ ខែកក្កដា...
(ឧត្តរមានជ័យ)៖ នាថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បាននាំយកទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស មកចែកជូនដោយផ្ទាល់ដល់ប្រជាជនដែលភៀសខ្លួនមកទីទួលសុវត្ថិភាព ស្ថិតនៅតំបន់ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងចែកជូនទឹកពិសាកម្ពុជា ទៅដល់ប្រជាជនជាច្រើនគ្រួសារ ដែលបានជម្លៀសចេញពីតំបន់ក្តៅគគុកតាមបន្ទាត់ព្រំដែន ដែលជំហរឧបត្ថម្ភបន្តបន្ទាប់នេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកទទួលការងារ វាយកំទេច របងចាស់ប្រវែង 102m, សាងសង់ទ្វារចូល និងរបងខាងមុខកម្ពស់ 2.50m ប្រវែង 47.50m...
ឧត្តរមានជ័យ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា បាននាំយកអំណោយ ចែកជូនប្រជាពលរដ្ឋ ចំនួន ជាង ៣ពាន់គ្រួសារ នៅវត្តបាត់ថ្កៅ ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ សម្តេច បានមានប្រសាសន៍ថា «បន្ទាប់ពីការប៉ះទង្កិចនៅតាមបណ្តោយព្រំដែនកម្ពុជា-៣ថ្ងៃ កន្លងមកនេះ...
ភ្នំពេញ៖ ផលិតផលជិត២០០ស្តង់ បានដាក់លក់បញ្ចុះតម្លៃរហូតដល់៨០% ក្នុងព្រឹត្តិការណ៍ពិព័រណ៍ ១st Phnom Penh Shopping Festival នៅមជ្ឈមណ្ឌលពិព័រណ៍នៅកោះពេជ្រ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ ១st Phnom Penh Shopping Festival នេះគឺជាពិព័រណ៍លក់លាងឃ្លាំងដំបូងគេ នៅកម្ពុជា ដែលដំណើរការដោយ Online ផង...
ភ្នំពេញ ៖ ឆ្លើយតបនឹងសំណើរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការកោះប្រជុំចង្អៀតជាបន្ទាន់មួយ ដើម្បីពិភាក្សាអំពីជម្លោះព្រំដែនដ៏តានតឹងរវាងកម្ពុជា និងថៃ ។ លោក កែវ ឈា ឯកអគ្គរាជទូត...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ ដែលជាថ្ងៃទី១ មានសប្បុរសជនយ៉ាងច្រើនសន្លឹកសន្ធាប់ បានសម្រុកនាំគ្នាមកប្រគល់អំណោយ ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអំពាវនាវ ឱ្យសប្បុរសជនជួយបរិច្ចាគជាថវិកា ស្បៀងអាហារ សម្ភារនិងថ្នាំពេទ្យ ដើម្បីយកទៅចែកជូន ដល់វីរកងទ័ពជួរមុខ និងពលរដ្ឋកំពុងជម្លៀសខ្លួន បន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែន អធិបតេយ្យភាពរបស់កម្ពុជា ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា បានអំពាវនាវប្រជាពលរដ្ឋខ្មែរកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសថៃ ប្រសិនបើគ្មានការចាំបាច់ វិលមកទឹកដីកំណើតដ៏សុខសាន្តយើងវិញ និងសូមចងចាំថា «រាជរដ្ឋាភិបាល និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រង់ចាំទទួលសម្របសម្រួលជូនពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ»។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានច្រានចោល និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះភាគីថៃ បានទម្លាក់កំហុសទាំងងងឹតងងើលើកម្ពុជាថា ជាអ្នកបាញ់គ្រាប់ផ្លោង ចូលក្នុងទឹកដីប្រទេសឡាវ ចំនួន១០គ្រាប់ ។ លោកស្រី ម៉ាលី សុជាតាមានប្រសាសន៍ក្នុងសន្និសីទ សារព័ត៌មាននារសៀលថ្ងៃ២៦ កក្កដា ថា ចំពោះការបាញ់គ្រាប់របស់ភាគីថៃចូលក្នុងទឹកដីឡាវនោះ...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជា បានធ្វើការទាត់ចោល ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជាថា បានប្រើប្រាស់អាវុធ PHL -03 បាញ់រយៈចម្ងាយឆ្ងាយចូលទឹកដីថៃ ៕
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិ បានថ្លែងថា នៅរសៀលថ្ងៃ២៦ កក្កដា នេះ ទាហានថៃ បាននិងកំពុងសម្រុកទន្ទ្រាន ចូលទឹកដីខេត្តបន្ទាយមានជ័យ ដែលជាការរំលោភបំពាន លើកិច្ចព្រមព្រៀងនៃការចុះMOU ឆ្នាំ២០០០ ៕
(ភ្នំពេញ)៖ ឆ្លើយតបតាមសភាពការណ៍បានយ៉ាងរហ័ស ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ៧៥០០ កេស ដឹកចេញភ្លាមៗជូនទៅដល់ប្រជាជនខ្មែរដែលភៀសខ្លួនចេញពីតំបន់ក្តៅគគុក មកកាន់ទីទួលសុវត្ថិភាពនាខេត្តព្រះវិហារ និងស្រុកចុងកាល ខេត្តឧត្តរមានជ័យ។ ក្នុងស្មារតីរួបរួមសាមគ្គីគ្នាជាធ្នុងមួយ ខ្មែរ ប៊ែវើរីជីស បានខ្នះខ្នែងរៀបចំឧបត្ថម្ភទឹកពិសាកម្ពុជាចំនួន ១៥០០ កេសផ្សេងទៀត ប្រគល់ជូនទៅដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលប្រចាំការនៅមជ្ឍមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រសម្រាប់កម្មវិធីបរិច្ចាកឈាម ដើម្បីបុព្វហេតុមនុស្សធម៌។...
ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនា និងគណ:សង្ឃនាយកទាំងពីរគណៈ បានរួមគ្នាចេញ ញត្តិថ្កោលទោស ចំពោះការវាយប្រហាររបស់ទាហានថៃ មកលើទីអារាមសាសនា ព្រះពុទ្ធបដិមា សាលាបុណ្យ ទីសក្ការបូជា ប្រាសាទបុរាណ និងទីតាំងស៊ីវិលនៅលើទឹកដីកម្ពុជា ៕
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងអ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានជនភៀសសឹក បានកើនឡើង ដល់ជាង៨ពាន់គ្រួសារ ស្មើនឹងជិត ៣ម៉ឺននាក់ ដែលបានមកដល់ទីតាំងសុវត្ថិភាពចំនួន ៦ទីតាំង ក្នុងខេត្តឧត្តរមានជ័យ៕
ភ្នំពេញ៖ កម្ពុជា ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ការពារតំបន់ទេសចរណ៍ បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងការថ្កោលទោសជាអន្តរជាតិ លើប្រទេសថៃ ដែលបានប្រែកា្លយប្រាសាទ ជាតំបន់សង្គ្រាម។ យោងតមលិខិត របស់ក្រសួងទេចរណ៍ បានពញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកអង្គការ ទេសចរណ៍សហប្រជាជាតិ ស្នើអង្គការទេសចរណ៍ សហប្រជាជាតិ ធ្វើការថ្កោលទោសការទំលាក់គ្រាប់បែក របស់ប្រទេសថៃនាពេលថ្មីៗ នេះ ដែលបានប្រែក្លាយប្រាសាទព្រះវិហារ...
ភ្នំពេញ ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាល ខេត្តឧត្តរមានជ័យ បានថ្លែងថា រហូតមក ម៉ោង ៣និង៣០នាទីរសៀលថ្ងៃទី ២៦ខែកក្កដា ឆ្នាំ២០២៥នេះ ស្ថានភាពកាន់តែក្តៅឡើង មិនថមថយនោះ ដែលកើតចេញពីការឈ្លានពានរបស់កងទ័ពថៃ ៕
ភ្នំពេញ ៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធសព យុទ្ធជន ដែលបានពលី ក្នុងការវាយបកប្រឆាំងទាហានថៃ ឈ្លានពាន ដល់គេហដ្ឋានសពលោក អនុសេនីយ៍ទោ ក្លែប រាយ អាយុ៥៥ឆ្នាំ នៅភូមិធ្លក ឃុំត្រាំសសរ និងលោកអនុសេនីយ៍ឯក ឡោក...
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍ណែនាំ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រោមការដឹកនាំប្រកបដោយប្រតិភាណ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីព្រឹកព្រហាមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តជាប់ព្រំដែន និងកម្លាំងនគរបាលបាននិងកំពុងបន្តមមាញឹកទទួល និងដឹកពលករវិលត្រឡប់ពីប្រទេសថៃទៅស្រុកកំណើត និងទៅកាន់តំបន់សុវត្ថិភាព ស្របពេលថៃកំពុងបើកការឈ្លានពាន វាយប្រហារមកលើកម្ពុជា។...
រូបភាព៖ ក្រសួងអប់រំ
ភ្នំពេញ៖ ក្នុងបុព្វហេតុមនុស្សធម៌ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខកម្ពុជា ដែលបាននឹងកំពុង ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីការពារបូរណភាពទឹកដី តតាំងជាមួយសត្រូវឈ្លានពាន មកលើដែន អធិបតេយ្យភាពរបស់កម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទទួលនូវអំណោយគ្រប់ប្រភេទដូច ទាំងថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដើម្បីយកទៅចែកជូនដល់វីរកង ទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មុះមុត ប្រឆាំង...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃ២៦ កក្កដា នេះ មានសាលារៀនចំនួន ៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ នៅខេត្តចំនួន៥ ត្រូវបានបិទទ្វារផ្អាកការសិក្សាបណ្តោះអាសន្ន ។ បើតាមក្រសួង មានសិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់បានរងផលប៉ះពាល់ពីការបើកវាយប្រហាររបស់ទាហានថៃមកទាហានកម្ពុជា ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីម៉ាលី សុជាតា បានអះអាងយ៉ាងច្បាស់ពីគោលជំហររបស់កងទ័ពកម្ពុជាថា ការវាយបករបស់កងទ័ពកម្ពុជាសំដៅឆ្ពោះតែទៅលើមូលដ្ឋានយោធាថៃប៉ុណ្ណោះ គ្មានសំដៅលើទីតាំងណាផ្សេងទេ គឺខុសពីថៃវាយប្រហារមកកម្ពុជាគ្រប់ទីកន្លែងរួមទាំងប្រាសាទព្រះវិហារ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពីការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃនាព្រឹកថ្ងៃ២៦ កក្កដា លោកស្រីអ្នកនាំពាក្យថ្លែងថា កម្ពុជាគឺជាជនរងគ្រោះពីការឈ្លានពានរបស់ថៃ ហើយក៏ច្រានចោលទាំងស្រុងចំពោះព័ត៌មានក្លែងក្លាយរបស់ភាគីថៃដែលថា កម្ពុជាបានបើកការវាយប្រហារមុនទៅលើកងទ័ពខ្លួន ។ចំណុចនេះលោកជំទាវគូសបញ្ជាក់ថា គ្មានទីតាំងណាមួយរបស់ថៃដែលកងទ័ពកម្ពុជាវាយប្រហារមុននោះទេ អ្នកនាំពាក្យបន្តថា “កម្ពុជារក្សាសិទ្ធិវាយបក គឺជាការរក្សាសិទ្ធិក្នុងការការពារដែនអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ ។...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ ដែលបានបើកការវាយប្រហារ ដោយគ្មានមូលហេតុ ដោយចេតនា និងគិតទុកជាមុន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកលើដែនអធិបតេយ្យ នៃព្រះរាជាណាចក្រកម្ពុជា នៅតាមតំបន់ជាប់ព្រំដែន រួមមានតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី តំបន់មុំបី ប្រាសាទព្រះវិហារ និងតំបន់ផ្សេងៗទៀត ដែលជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរ...
ភ្នំពេញ៖ អាជ្ញាធរជាតិព្រះវិហារ ប្រកាសពីការរួចផុតគ្រោះថ្នាក់របស់បុគ្គលិកអាជ្ញាធរជាតិព្រះវិហារ ចំនួន ៤៥ រូប ដែលបានជាប់គាំងនៅលើភ្នំប្រាសាទព្រះវិហារ អំឡុងពេលកំពុងបំពេញការងារប្រចាំថ្ងៃ ដោយសារការវាយប្រហាររបស់កងកម្លាំងប្រដាប់អាវុធថៃ ដោយប្រើប្រាស់កាំភ្លើងធោងធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយយន្តហោះ F-16 នៅប្រាសាទព្រះវិហារនិង បរិវេណជុំវិញ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ពោធិ៍សាត់់៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកស្បៀងគ្រឿងឧបភោគបរិភោគបន្ថែមផ្តល់ជូនប្រជាពលរដ្ឋដែលបានជម្លៀសចេញពីតំបន់ប្រឈមព្រំដែនឃុំថ្មដា ស្រុកវាលវែងមកកាន់ទីតាំងមានសុវត្ថិភាព បន្ទាប់ពីភាគីថៃបានបញ្ឆេះសង្រ្គាមបើកការវាយប្រហារបាញ់ផ្លោងកាំភ្លើងធំជាច្រើនគ្រាប់មកលើទីតាំងជាច្រើនកន្លែងនៅក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ចាប់តាំងពីវេលាម៉ោងជាង ៥ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ។ ជាមួយគ្នានោះ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់...
បាត់ដំបង ៖ បន្ទាប់ពីអញ្ជើញចូលរួមកម្មវិធីបុណ្យ៧ថ្ងៃ ព្រះឥន្ទមុនី អ៊ុក មុត ព្រះមេគណខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង បានចុះត្រួតពិនិត្យស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ដើម្បីទទួលស្វាគមន៍បងប្អូនពលករខ្មែរវិលត្រឡប់មកពីប្រទេសថៃ និងលើកទឹកចិត្តដល់មន្រ្តីរាជការដែលកំពុងប្រចាំការសម្របសម្រួលក្នុងការវិលត្រឡប់របស់ពលករ។ ក្នុងឱកាសនោះ សម្ដេច...
ភ្នំពេញ ៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយពីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃ២៦ កក្កដា នេះបានប្រកាសថា សាលារៀនចំនួន៤៨៨ សាលារៀនត្រូវបានបិទនៅតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ័សាត់ រួចមក...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀនចំនួន៤៨៨សាលា បានបិទតាមបណ្ដាខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារ កោះកុង និងពោធិ៍សាត់ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ។ សូមបញ្ជាក់ថា ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព នៅថ្ងៃទី៣ នៃការឈ្លានពានរបស់ថៃ មកដែនអធិបតេយ្យកម្ពុជា...
សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋ បានជម្លៀសចេញពីតំបន់សមរភូមិខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ មកទីតាំងសុវត្ថិភាព និងលំនៅឋានតាមបណ្តាក្រុង ស្រុក ទាំង១៣ ក្នុងខេត្តសៀមរាប មានចំនួន គ្រួសារ ១ ២២០គ្រួសារ ស្មើនឹងចំនួន ៦ ១៩៨នាក់...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
បរទេស៖ យោងតាមក្រសួងការពារជាតិបានឱ្យដឹងថា កងការពារដែនអាកាសរុស្ស៊ី បានទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនរាប់សិបគ្រឿង នៅយប់កាលពីថ្ងៃច័ន្ទ រួមទាំងគោលដៅជាច្រើន ដែលយន្តហោះគ្មានមនុស្សបើកទាំងនោះសំដៅលើទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើកសរុបចំនួន...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ