បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបេឡារូស លោក Alexander Lukashenko បានព្រមានក្នុងអំឡុងកិច្ចប្រជុំ ជាមួយនិស្សិត សាកលវិទ្យាល័យ កាលពីថ្ងៃសុក្រថា ការវាយប្រហាររបស់ណាតូ លើប្រទេសរបស់ខ្លួន នឹងអាចឈានទៅ ដល់ការបង្កឱ្យមានសង្គ្រាមលោក និងជំរុញឱ្យទីក្រុង Minsk ពង្រាយអាវុធនុយក្លេអ៊ែរ ជាការឆ្លើយតបជាមិនខាន ។ កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ គ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង បានមានប្រសាសន៍ថា ៖ «ការបើកយុទ្ធនាការនៅថ្ងៃនេះ ជាការបោះជំហានថ្មីមួយ ក្នុងការលើកកម្ពស់ការយល់ដឹង របស់សាធារណជន ចំពោះផលប៉ះពាល់ នៃ ការពិសាគ្រឿងស្រវឹង និងវិធានការបង្ការ និង ការពារ តាមរយៈការគ្រប់គ្រងការផ្សាយពាណិជ្ជកម្ម...
កាលពីថ្ងៃទី២៧ខែកញ្ញា ពិធីប្រគល់ពានរង្វាន់ស្ដីពី“ ពីក្រុងប៉េកាំងដល់ក្រុងប៉ារីស -ការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិចិន -បារាំង” នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅក្រុងសៀងហៃ ។ លោក Shen Haixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិននិងជាអគ្គនាយក នៃអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាពនេះ ។ លោក Shen...
ព្រះវិហារ ៖ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងជិតឈាន មកដល់នាពេល ខាងមុខនេះ លោក ហួត សុីនាដ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ...
ភ្នំពេញ៖ កាលពីវេលាម៉ោង០៤:០០នាទីទៀបភ្លឺ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មានករណីជនសង្ស័យម្នាក់ ជិះម៉ូតូហុងដាឌ្រីមសេរីថ្មីមួយគ្រឿង ទើបទិញបានប្រមាណ 4ខែ ធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃ របស់ជនរងគ្រោះជាជនជាតិចិនម្នាក់ កំពុងឈរចុចទូរស័ព្ទនៅចំណុច ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយជិះគេចខ្លួន ។ ករណីខាងលេីនេះ ត្រូវបានជនរងគ្រោះ...
នៅល្ងាចថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤នេះ ស្ថាប័នកំពូលៗ របស់កម្ពុជា រួមទាំងរដ្ឋសភា និងរាជរដ្ឋាភិបាល បានរួមគ្នាជាមួយស្ថានទូចិន ប្រចាំកម្ពុជា ប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នារាជធានីភ្នំពេញ ។ តំណាងរាជរដ្ឋាភិបាល លោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា...
កាលពី ២១ ឆ្នាំមុន ពិព័រណ៏អាស៊ាន-ចិន ត្រូវបានបង្កើតឡើង នៅទីក្រុងណាននីង ភូមិភាគស្វយ័តក្វាងស៊ី ប្រទេសចិន ដើម្បីឆ្លើយតបនឹងនិន្នាការ នៃសកលភាវូបនីយកម្មសេដ្ឋកិច្ច និងសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ។ នាពេលបច្ចុប្បន្ន ពិព័រណ៍មួយនេះបានវិវត្តន៍ ខ្លួនទៅជាវេទិកាតំបន់ដ៏មានឥទ្ធិពល សម្រាប់ការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការសម្របសម្រួលលំហូរ ពាណិជ្ជកម្មឆ្លងប្រទេស។ តាមរយៈពិព័រណ៍នេះ ធុរជនមកពីតំបន់ទាំងពីរអាចតភ្ជាប់ទំនាក់ទំនង...
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះរយៈពេល៣ថ្ងៃគិតមកត្រឹមថ្ងៃសុក្រ នេះ ដែលវានឹងបញ្ចប់ការធ្លាក់ថ្លៃនៅក្នុងសប្តាហ៍នេះ ដោយសារតែអ្នកវិនិយោគិនបានផ្តោតលើការរំពឹងទុកនៃការផ្គត់ផ្គង់ខ្ពស់ពីប្រទេសលីប៊ី និងប្រទេសក្រុមអ្នកនាំចេញប្រេងរបស់អង្គការ OPEC+ ដ៏ច្រើនលើសលប់ ។ តម្លៃប្រេងឆៅបង្ហាញដោយក្រុមហ៊ុន Brent បានធ្លាក់ចុះ៥៧សេន ឬស្មើនឹង០,៨ភាគរយ មកនៅត្រឹម៧១.០៣ដុល្លារក្នុង១បារ៉ែលគិតត្រឹមម៉ោង០០និង៣៦នាទីម៉ោងសកល ខណៈតម្លៃប្រេងឆៅរបស់អាមេរិកដែលបង្ហាញដោយក្រុមហ៊ុន West Texas Intermediate (WTI) បានធ្លាក់ចុះ៥៨សេន ឬ០,៩ភាគរយ មកនៅត្រឹម៦៧.០៩ដុល្លារក្នុង១បារ៉ែល...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់សំដីរបស់Politico បានរាយការណ៍ថារដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden នៅតែពិភាក្សាអំពីការអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយលោកខាងលិចសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងប្រទេសរុស្ស៊ី។ ការអនុញ្ញាតឱ្យវាយលុកចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាជាចំណុចមួយក្នុងចំណោមចំណុចនៅក្នុងអ្វីដែលហៅថា ផែនការជ័យជំនះ របស់មេដឹកនាំអ៊ុយក្រែនលោកVladimir Zelensky ដែលបច្ចុប្បន្នគាត់កំពុងដើរផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ លោក Biden មិនបាននិយាយអ្វីអំពីការវាយប្រហារចំងាយឆ្ងាយនោះទេ បន្ទាប់ពីកិច្ចប្រជុំរបស់គាត់ជាមួយ Zelensky នៅសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទរបស់ខ្លួនកាលពីថ្ងៃសុក្រ បណ្តាញផ្សព្វផ្សាយបានអះអាងថា ប្រភពព័ត៌មានពីរបានប្រាប់វាថាគំនិតនៃការអនុញ្ញាតឱ្យមានការវាយប្រហារបែបនេះ...
បរទេស៖ សារព័ត៌មាន New York Times បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានព្រមានថា ទីក្រុងមូស្គូអាចនឹងសងសឹកដោយផ្ទាល់ប្រឆាំងនឹងក្រុមអ្នកគាំទ្រលោកខាងលិចរបស់ទីក្រុងគៀវ ប្រសិនបើបណ្តាប្រទេសទាំងនោះអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយដើម្បីវាយប្រហារជ្រៅនៅក្នុងប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមការវាយតម្លៃស៊ើបការណ៍សម្ងាត់ដែលដកស្រង់ដោយកាសែត New York Times អ្នកវិភាគជឿថា ទោះបីជាអ៊ុយក្រែនត្រូវបានអនុញ្ញាតឱ្យប្រើកាំជ្រួចដែលផ្គត់ផ្គង់ដោយលោកខាងលិចដោយសេរីក៏ដោយ វានឹងមិនមានផលប៉ះពាល់ខ្លាំងដល់ជម្លោះនោះទេ...
បរទេស៖ មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិករាយការណ៍ថា ខ្យល់ព្យុះសង្ឃរា ហេលេន ដែលបក់បោកមកលើដីកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយវាយលុកភាគពាយ័ព្យនៃរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ជាព្យុះប្រភេទទី ៤ ដែលមានកម្លាំងខ្លាំង ដែលគេរំពឹងថានឹងនាំមកនូវខ្យល់បក់បោក និងទឹកជំនន់ភ្លាមៗទៅកាន់ផ្នែកខ្លះនៃរដ្ឋដែលទំនាប។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិអាមេរិក NHC បាននិយាយថា ខ្យល់ព្យុះសង្ឃរា...
ឥស្លាម៉ាបាដ៖ ក្រុមអ្នកជួយសង្គ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ មានមនុស្សចំនួន៨នាក់បានរងរបួសនៅក្នុងពេលមានករណីផ្ទុះដ៏កក្រើកមួយនៅខាងក្នុងស្ថានីយ៍ប៉ូលិស នៅខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន ។ លោក Bilal Faizi អ្នកនាំពាក្យមួយរូបមកពី ក្រុមជួយសង្គ្រោះ 1122 បានឲ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើងនៅស្រុក Swabi នៃខេត្តខាងលើជាកន្លែងដែលមានភ្លើងឆេះ ហើយនៅមុនពេលមានការផ្ទុះនេះដែរ បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់បន្ទប់នៅក្នុងស្ថានីយ៍ប៉ូលិស និងប្រែក្លាយទៅជាកម្ទេចថ្ម...
បរទេស៖ មន្ត្រីនៅអាកាសយានដ្ឋានសុវណ្ណភូមិ ប្រទេសថៃ បាននិយាយថា ពួកគេបានទទួលការគំរាមកំហែងគ្រាប់បែកទាក់ទងនឹងជើងហោះហើរ Thai VietJet Air ដែលធ្វើដំណើរពីទីក្រុងដាណាងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានរកឃើញសារធាតុផ្ទុះទេ ហើយអ្នកដំណើរ និងនាវិកទាំងអស់មានសុវត្ថិភាព។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Kittipong Kittikachorn...
អាហ្វហ្គានីស្ថាន៖ លោក Habibullah Ibrahimkhil អ្នកគ្រប់គ្រងទំនប់ បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទំនប់ទឹកដ៏ធំដែលទើបតែបានសាងសង់ថ្មីនៅក្នុងខេត្ត Zabul ស្ថិតនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថានត្រូវបានដាក់សម្ពោឲ្យប្រើប្រាស់ជាផ្លូវការហើយ ។ មន្ត្រីខាងលើបានបញ្ជាក់ថា ទំនប់ទឹកនេះត្រូវបានសាងសង់ក្នុងរយៈពេល០២ឆ្នាំដោយប្រើថវិកាអស់១២៧លានដុល្លារអាហ្វហ្គានីស្ថាន ស្មើនឹងប្រហែល១,៨៤លានដុល្លារសហរដ្ឋអាមេរិក ដែលនៅជាយក្រុង Qalat នៃខេត្តខាងលើ ហើយទំនប់នេះដែរនឹងស្រោចស្រពលើផ្ទៃដីចំនួន៥៦០ហិកតា និងផ្គត់ផ្គង់អគ្គិសនីដល់ភូមិដែលស្ថិតនៅក្បែរនោះ ។ គួររំលឹកថា កាលពី២សប្តាហ៍មុន...
បេរ៉ាត់៖ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអ៊ែល បានច្រានចោលទាំងស្រុងនូវការជំរុញដែលដឹកនាំដោយអ្នកគាំទ្រដ៏សំខាន់របស់សហរដ្ឋអាមេរិក សម្រាប់បទឈប់បាញ់ក្នុងរយៈពេល២១ថ្ងៃនៅក្នុងប្រទេសលីបង់ ដោយបានប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ ហេបូឡាហ៍រហូតទទួលបានជ័យជម្នះ ។ ដោយបានសម្លាប់មនុស្សរាប់រយនាក់ក្នុងសប្តាហ៍នេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានធ្វើការសងសឹកវិញជាមួយនឹងបាញ់គ្រាប់រ៉ុក្កែត ។ លោក Israel Katz រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអ៊ែល បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នឹងមិនមានបទឈប់បាញ់គ្នានៅភាគតំបន់ខាងជើងនោះទេ ។ យើងនឹងបន្តប្រយុទ្ធប្រឆាំងនឹងអង្គការភេរវករហេបូឡាហ៍ ដោយធ្វើឲ្យអស់ពីកម្លាំងរបស់យើងរហូតដល់ទទួលបានជ័យជម្នះ និងការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់អ្នកស្រុកនៅភាគខាងជើងមកទៅកាន់ផ្ទះរបស់ពួកគេវិញ” ។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំបក្សកុម្មុយនីស្តចិន ដែលមានប្រធានរដ្ឋចិន Xi Jinping ជាស្នូល ប្រទេសចិននឹងទទួលបាន នូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេសការសម្រេចបានគោលដៅ ១០០ឆ្នាំទី២ គឺការកសាងប្រទេសចិន ឱ្យក្លាយជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិនៃវិទ្យាស្ថាន CDRI បានពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាព។ ភាគីទាំងពី បានលើកឡើងបែបនេះ នាឱកាស លោករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត អេង នេត្រា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងជំរុញការផលិត កែច្នៃផលិតផលត្បូងក្នុងស្រុក ឱ្យបានកាន់តែច្រើន ដើម្បីនាំចេញទៅកាន់ទីផ្សារបរទេស ។ សម្តេចលេីកទឹកចិត្តបែបនេះ ក្នុងជំនួបជាមួយ លោកស្រី ញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤...
ញ៉ូដេលី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៦នាក់ ក្នុងនោះបូករួមទាំងកុមារចំនួន ៣៧នាក់ បានលង់ទឹកស្លាប់នៅទូទាំងរដ្ឋ Bihar ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ខណៈកំពុងមុជទឹកក្នុងអំឡុងពេល ចូលរួមពិធីបុណ្យសាសនាមួយ ។ ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នានៅជិតទន្លេ និងស្រះទឹកនៅទូទាំងរដ្ឋខាងលើ ដើម្បីយកអ្វីដែលពួកគេហៅ ថា ទឹកបរិសុទ្ធ ដែលជាផ្នែកនៃពិធីបុណ្យ Jivitputrika ។ បើយោងតាមមន្ត្រីមកពីនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយប្រចាំនៅរដ្ឋ Bihar...
វ៉ាស៊ីនតោន៖ ការព្រមានរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលថា រុស្ស៊ីមានផែនការធ្វើបច្ចុប្បន្នភាពគោល លទ្ធិនុយក្លេអ៊ែរជាតិរបស់ខ្លួនគឺជាការ “គ្មានការទទួលខុសត្រូវ” ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃពុធ លោក ពូទីន...
វ៉ាស៊ីនតោន៖ អ្នកជំនាញបាននិយាយថា ប្រទេសចិនជ្រើសរើសមហាសមុទ្រប៉ាស៊ីហ្វិក ជាទីតាំងសម្រាប់ការបាញ់ សាកល្បងមីស៊ីលផ្លោងរបស់ខ្លួន ជាការបង្ហាញពីការកើនឡើង នៃសមត្ថភាពនុយក្លេអ៊ែរ និងជាការព្រមានដល់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Steve Tsang នាយកវិទ្យាស្ថាន SOAS China នៅទីក្រុងឡុងដ៍...
ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន និងជាអ្នកតាមដាន ភូមិសាស្រ្តនយោបាយ បានលើកឡើងថា កម្ពុជា-ចិន នឹងកៀកស្មាការពារគ្នា រាល់ការមាក់ងាយ ឬរំលោភបំពាន ពីក្រុមអមិត្ត។ តាមរយ:គណនីហ្វេសប៊ុក លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា កម្ពុជា- ចិន គឺជាមហាមិត្តដែលបានស្ថាបនា...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លើកទឹកចិត្តដល់សមាគម សម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ពិនិត្យលទ្ធភាពថែមទៀត ដើម្បីបណ្ដាក់ទុនវិនិយោគ នៅតាមបណ្ដាខេត្តជាប់ព្រំដែន, ជាពិសេសខេត្តភាគឦសាន ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជានាថ្ងៃទី២៧ កញ្ញានេះ សម្ដេចធិបតីបានថ្លែងអំណរគុណ ចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខួយ រីដា នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៤ បានអញ្ជើញ ជួបសំណេះសំណាល និង ផ្តល់ជូននូវថវិការ ព្រមទាំងអង្ករមី ជូនដល់មន្រ្តីរាជការ ដែលបម្រើការងារ នៅសាលាខេត្ត រាប់ទាំងមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្សា បុគ្គលិកហាត់ការ និង...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ក្រសួងការពារជាតិ អ៊ីស្រាអែល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានផ្តល់ជំនួយយោធា ចំនួន៨,៧ពាន់លានដុល្លារដល់អ៊ីស្រាអែល ដែលភាគច្រើននឹងត្រូវ ប្រើប្រាស់ដើម្បីបញ្ចូលទឹក ប្រាក់ក្នុងស្តុកការពារដែនអាកាស ដែលត្រូវបាត់បង់កន្លង មករបស់ប្រទេសនេះ។ គេសង្កេតឃើញដែរថាកញ្ចប់នេះ រួមមាន៣,៥ ពាន់លានដុល្លារ ដែលអ៊ីស្រាអែលបានទទួលរួចហើយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាប្រទេសជាសមាជិកសេដ្ឋកិច្ច ឈានមុខគេលោកខាងលិចបានឈាន ចូលយុគសម័យ នៃការធ្លាក់ចុះដែលមិនអាចត្រឡប់វិញ បាន ដោយសារប្រទេស BRICS និងប្រទេសដែលសហការជាមួយក្រុមនេះ ក្លាយជាកត្តាជំរុញដ៏សំខាន់នៃកំណើន ពិភពលោកជំនួសវិញ។ ថ្លែងនៅក្នុងវេទិកា សប្តាហ៍ថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានរាយការណ៍ថា យន្តហោះរបស់អ៊ីស្រាអែល បានវាយប្រហារលើច្រកព្រំដែន រវាងប្រទេសស៊ីរី និងប្រទេស លីបង់ក្នុងទីក្រុង Matraba ដោយបានបណ្តាល ឲ្យមនុស្ស យ៉ាងតិច៨នាក់រងរបួស។ ការវាយប្រហារនេះ កើតមានរយៈពេល៤ថ្ងៃប៉ុណ្ណោះ ក្នុងយុទ្ធនាការរបស់ក្រុងយេរូសាឡឹម ខាងលិច ប្រឆាំងនឹងប្រទេសលីបង់ដែលត្រូវបានគេហៅឈ្មោះថា ព្រួញខាងជើងឬ Northern...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT លោក Eric Adams បានក្លាយជាអភិបាលក្រុងដំបូងគេ ក្នុងប្រវត្តិសាស្ត្រ ៤០០ឆ្នាំរបស់ទីក្រុងញូវយ៉ក ដែលត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋកម្មអំឡុង ពេលកាន់តំណែង។ រដ្ឋអាជ្ញាសហព័ន្ធ ដែលមានមូលដ្ឋាន ស្ថិតសង្កាត់ភាគខាងត្បូង នៃទីក្រុងញូវយ៉ក (SDNY) បានបិទការចោទប្រកាន់ ប្រឆាំងនឹងអភិបាលក្រុងស្បែកខ្មៅទីពីរ ដែលមិនធ្លាប់មានពីមុនមក...
បរទេស៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ឱ្យបញ្ឈប់ការបញ្ជូនអាវុធ ទៅកាន់អ៊ីស្រាអែល ដើម្បីបញ្ចប់ការបង្ហូរឈាម នៅតំបន់ West Bank និង Gaza។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា (KNN Cambodia) បានរៀបចំនូវសន្និសីទសារព័ត៌មាន ស្តីពីការទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្ត JETOUR ពីក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងផ្សព្វផ្សាយ និងប្រកាសជាសាធារណៈ អំពីការទទួលស្គាល់សិទ្ធិចែកចាយផ្តាច់មុខ រថយន្ត និងគ្រឿងបន្លាស់គ្រប់ម៉ូដែល របស់ម៉ាក JETOUR របស់ ក្រុមហ៊ុន...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
បរទេស៖ ក្រុមហ៊ុន BYD នឹង ប្រមូលរថយន្តស៊េរី Tang និង Yuan Pro ជាង ១១៥.០០០ គ្រឿងនៅក្នុងប្រទេសចិន ដោយសារបញ្ហាសុវត្ថិភាព ទាក់ទងនឹងការរចនា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
បរទេស៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតដោយសំឡេង ៥១ ទល់នឹង ៤៧សំឡេង ដើម្បីលុបបំបាត់ភាពអាសន្នជាតិដែលត្រូវបានលើកឡើងដោយប្រធានាធិបតីអាមេរិក Donald Trump ដើម្បីដាក់ពន្ធសកលនៅដើមខែមេសា។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើទៅកាន់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការ បញ្ឈប់ការសួរដេញដោល រឿងបាត់បង់ដី នៅចំណុចណាខ្លះ អ្នកណាខ្លះស្លាប់ និងមេទ័ពណាខ្លះស្លាប់ ប៉ុន្តែត្រូវជឿជាក់លើវីរកងទ័ពកម្ពុជា...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
