បំណងទុច្ចរិត របស់ហ្វីលីពីន ចំពោះសមុទ្រចិនខាងត្បូង បាននិងកំពុងប្រែក្លាយទៅជា ផ្សងព្រេងនិយមដ៏ងប់ងុល ។ នាពេលថ្មីៗកន្លងទៅនេះ នាវាឆ្មាំសមុទ្រលេខ ៩៧០១ របស់ហ្វីលីពីន បានធ្វើសកម្មភាព នៅលំហសមុទ្រនៅក្បែរកោះ Huangyanនៃប្រទេសចិន ខណៈនោះ វាបានបរចូលជិត ដោយល្បឿនលឿន នូវផ្នែកកន្ទុយ របស់នាវាឆ្មាំ សមុទ្រចិនលេខ ២១៥៥០ និងលេខ៥០០៩ ចម្ងាយជិតបំផុតមានតែ...
បរទេស ៖ កងការពារដែន អាកាសរបស់រុស្ស៊ី បានបំផ្លាញយន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលចូលមកតាមតំបន់ជាច្រើន កាលពីយប់ថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទ ។ ទីក្រុងគៀវបានបង្កើនការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក (UAV) របស់ខ្លួនយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សូម្បីតែបន្ទាប់ពីការអំពាវនាវ ឱ្យមានការចរចា សន្តិភាពជាថ្មីក៏ដោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥...
ម៉ូស្គូ៖ បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្ពោះទៅរកដំណោះស្រាយមួយ យ៉ាងឆាប់រហ័យលើប្រទេសអ៊ុយក្រែន ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ លោក Peskov បានប្រាប់ទូរទស្សន៍រដ្ឋ នៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន “បាននិយាយម្តងហើយម្តងទៀត អំពីបំណងប្រាថ្នារបស់លោក ក្នុងការនាំយកដំណោះស្រាយអ៊ុយក្រែន...
តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានបង្ហាញពីចេតនា របស់លោកក្នុងការបន្តកាន់តំណែង ខណៈដែលគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកត្រូវបានកំណត់ថានឹងនៅតែជាកម្លាំងដ៏ធំបំផុតនៅក្នុងសភា ទោះបីជាមានការធ្លាក់ចុះសក្តានុពល នៅក្នុងការបោះឆ្នោតសភាក៏ដោយ។ លោក Ishiba បានឲ្យដឹងនៅក្នុងកម្មវិធីទូរទស្សន៍មួយថា “យើងត្រូវតែដឹងច្បាស់អំពីទំនួលខុសត្រូវរបស់យើងជាគណបក្សធំជាងគេនៅក្នុងសភា។ ខ្ញុំចង់ដឹងច្បាស់អំពីការទទួលខុសត្រូវ ផ្ទាល់ខ្លួនរបស់ខ្ញុំដើម្បីដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវ” ដែលប្រទេសកំពុងប្រឈមមុខ។ នៅព្រឹកថ្ងៃដដែល ឥស្សរជនលេខ ២...
ភ្នំពេញ៖ លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡីសុភាព ប្រធានសមាគមសហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា បានថ្លែងថា ក្នុងនាមជាតំណាងយុវជនសេដ្ឋកិច្ច ទាំងក្រៅប្រពន្ធនិងក្នុងប្រព័ន្ធ និងអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋខ្មែររាប់លាននាក់ទៀត សូមប្រកាសគាំទ្រជារៀងរហូតអស់មួយជីវីត និងអបអរសាទរ សម័យតេជោ-ធិបតី ដែលសម្តេចទាំងទ្វេ បានធ្វើឱ្យកម្ពុជាកាន់តែមានអនុភាពលើឆាកអន្តរជាតិ ។ ការថ្លែងរបស់ប្រធានសមាគម សហពន្ធ័យុវជនសេដ្ឋកិច្ចកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីប្រគល់និងទទួលសៀវភៅពីរក្បាល នារសៀលថ្ងៃទី១៩ ខែកក្កដា...
ភ្នំពេញ ៖ ស្នងការការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានសម្រេចប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើសុំគោលការណ៍ ទៅថ្នាក់លើ បណ្តេញលោកវរសេនីយ៍ទោ ជឿន សារួន អធិការរងនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ អត្តលេខ៨៣៨១២ចេញពីក្របខណ្ឌនគរបាល ក្រោយពាក់ព័ន្ធទៅនឹង ការលក់ដីឡូតិ៍ខ្យល់ឲ្យប្រជាពលរដ្ឋ ។ យោងតាមការផ្សព្វផ្សាយ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាថ្ងៃ២១ កក្កដា...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរ ការប្រព័ន្ធចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណង ជំរុញប្រសិទ្ធភាព និងផ្តល់ភាពងាយ ស្រួលជូនប្រជាពលរដ្ឋ ក្នុងការទទួលបានសេវា កាន់តែសាមញ្ញ ឆាប់រហ័ស និងតម្លាភាព។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា...
កំពង់ធំ: ព្រះតេជគុណ បុណ្ណធម្មវេទីបណ្ឌិតម៉ន វិមាន ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តពុទ្ធរង្សី ហៅវត្ត (ត្រពាំងព្រលិត) និងជាប្រធានក្រុមប្រឹក្សា សមាគមថ្នាយុវជនកម្ពុជា សាខាខេត្តកំពង់ធំ បានដឹកនាំប្រជាពុទ្ធបរិស័ទ ព្រមទាំងសប្បុរសជន ជាច្រើនរូបចុះសួរសុខទុក្ខ ដល់កងទ័ពជួរមុខទិសប្រសាទព្រះវិហារ ចំណុចមុំបីជុាំតែ និង តំបន់របុស្បូវ ព្រមទាំងបាននាំយកនូវគ្រឿង ឧបភោគបរិភោគនិង ថវិកាមួយចំនួនទៅប្រគល់...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការប្រកួតប្រជែងគណិតវិទ្យា មិនត្រឹមតែជួយបង្កើនសមត្ថភាពខួរក្បាលលើការគណនា និងវិភាគប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់សិស្សឱ្យសិក្សាយ៉ាងស៊ីជម្រៅអំពីវប្បធម៌ អរិយធម៌ និងភាពរីកចម្រើនរបស់កម្ពុជា។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទការប្រឡងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល កុមារអាឡូហាអន្តរជាតិ (ALOHA...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឱ្យដឹងថា សម្រាប់ឆមាសទី១ ឆ្នាំ២០២៥ ការអនុវត្តយុទ្ធនាការ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» សម្រេចបានការសម្អាតផ្លូវជាតិចំនួន ៦៤ខ្សែ ស្មើនឹង៩៤,១២% នៃចំនួនផ្លូវជាតិគោលដៅសរុប ទូទាំងប្រទេសដែលមានចំនួន ៦៨ខ្សែ និងមានប្រវែង ៦ ៣៤៩ គីឡូម៉ែត្រ។ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពអនាមិកមួយថា ប្រទេសអ៊ីរ៉ង់ បារាំង អាល្លឺម៉ង់និងចក្រភពអង់គ្លេសបានយល់ព្រមបន្តកិច្ចពិភាក្សាទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហរ៉ង់ឡើងវិញហើយវានឹងធ្វើឡើងដំបូងនៅសប្តាហ៍នេះ។ ទោះបីជាយ៉ាងណាក្តីចំពោះពេលវេលា និងទីតាំងនៅតែស្ថិតក្រោមការចរចា នៅឡើយប៉ុន្តែកិច្ចពិភាក្សានេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅកម្រិតនៃអនុរដ្ឋមន្ត្រីការបរទេសមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសអឺរ៉ុបទាំងបី ជាមុនសិន។ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានកាលពីសប្តាហ៍មុនថា ប្រទេសអឺរ៉ុបទាំងបី ដែលត្រូវបានគេស្គាល់ជាទូទៅថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា រុស្ស៊ីនឹងបាត់បង់អធិបតេយ្យភាព របស់ខ្លួនដោយជៀសមិនរួច ប្រសិនបើប្រទេសនេះពឹងផ្អែកតែលើប្រាក់ចំណូលពីប្រេង និងឧស្ម័ន ហើយបោះបង់ចោល ផលិតកម្មក្នុងស្រុក ដោយអាងតែទៅលើការនាំចូល។ នៅក្នុងបទសម្ភាសន៍ជាមួយ អ្នកកាសែត Pavel Zarubin ដែលបានចេញ ផ្សាយកាលពីថ្ងៃអាទិត្យ...
បរទេស៖ យោងតាមការចេញផ្សាយបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអំពាវនាវជាថ្មីម្តងទៀត ឱ្យជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដោយនិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីទទួលបានសន្តិភាពយូរអង្វែង។ កន្លងមកទីក្រុងមូស្គូចាត់ទុករឿងនេះថាជាលទ្ធផលគ្មានន័យទាល់លុះត្រាណាតែគណៈប្រតិភូនៃប្រទេសនានារកឃើញចំណុចរួមមួយចំនួនរួមគ្នាជាមុនសិន។ លោកPutinបានស្នើកាលពីខែឧសភាដើម្បីបន្តការចរចាដោយផ្ទាល់ពីចំណុចដែលអ៊ុយក្រែនបោះបង់ចោលការចរចាជាឯកតោភាគីនៅឆ្នាំ២០២២។ ទោះជាយ៉ាងណាក៏ដោយលោក Zelensky បានស្នើឱ្យគាត់មកជួបនៅទីក្រុងអ៊ីស្តង់ប៊ុលដោយផ្ទាល់។យ៉ាងណាក្តី នៅទីបំផុតអ៊ុយក្រែនបានយល់ព្រមបញ្ជូនគណៈប្រតិភូមួយចំពេលមានសម្ពាធរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ហើយចាប់តាំងពីពេលនោះមក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយអាល្លឺម៉ង់ជាន់ ខ្ពស់មួយរូបបានស្នើថា អ៊ុយក្រែនគួរតែពិចារណា លើការវាយលុក អាកាសយានដ្ឋាន និងរោងចក្រផលិត សព្វាវុធរបស់រុស្សី ជ្រៅនៅខាងក្នុងប្រទេស ដើម្បីកាត់បន្ថយ សម្ពាធលើជួរមុខ ។ ថ្លែងក្នុងកម្មវិធីផតឃេសមួយដែលមានឈ្មោះថា Bundeswehr កាលពីថ្ងៃសៅរ៍ លោកឧត្តមសេនីយ Christian Freuding ដែលមើលការខុសត្រូវផ្នែកយោធា របស់អាល្លឺម៉ង់ចំពោះអ៊ុយក្រែន បានផ្តល់ដំបូន្មានដល់ទីក្រុងគៀវ...
ភ្នំពេញ៖ ព្រះករុណា សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឡាយព្រះហស្ថលេខា ប្រកាសដាក់ច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៣៣ជាផ្លូវការ កាលពីថ្ងៃទី១៥ខែកក្កដា គឺមួយថ្ងៃ បន្ទាប់ពីព្រឹទ្ធសភា បានអនុម័តច្បាប់នេះ។ ច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដែលរដ្ឋសភា បានអនុម័តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ហើយព្រឹទ្ធសភាបានពិនិត្យកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ មានសេចក្តីទាំងស្រុងដូចតទៅ៖ ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបាននិរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយ...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធអនឡាញ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនមេក្លោងផ្សេងទៀត ដើម្បីទុកជូនតុលាការ ចាត់ការតាមនីតិវិធី ។ ជនត្រូវចោទទាំង៨នាក់នោះ គឺស្ថិតក្នុងចំណោមជនសង្ស័យដែលសមត្ថកិច្ច ចម្រុះចុះប្រតិបត្តិការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២...
ភ្នំពេញ៖ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញា ចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ ការលេីកឡេីងរបស់លោក Yin Guohai បានធ្វើឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ។ ...
ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយគិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងមានសមត្ថកិច្ចរាជធានី ខេត្ត បានចាត់វិធានការបង្រ្កាបតាមគោលដៅចំនួន ៥២ទីតាំង ក្នុង១៥ រាជធានី ខេត្ត ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់ ក្នុងនោះដែរសមត្ថកិច្ចបានចាត់វិធានការបញ្ជូនមុខសញ្ញាសង្ស័យចំនួន ១១នាក់ទៅតុលាការដើម្បីចាត់វិធានការតាមនីតិវិធី។
Bitcoin ឡើងដល់កំពូល ១១៨.០០០ដុល្លារ ជាលើកដំបូង ខណៈដែលរូបិយប័ណ្ណគ្រីបតូ បន្តកើនឡើងដល់កម្ពស់ថ្មី ចិន នៅតែជាប្រទេស អ្នកផលិតកំពូល របស់ពិភពលោក រយៈពេល ១៥ ឆ្នាំជាប់ៗគ្នា រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ និយាយថា យោធារបស់ខ្លួនត្រៀមខ្លួន រួចរាល់ហើយ ដើម្បីសម្លាប់យោធារុស្សី រដ្ឋាភិបាលថៃ បដិសេធការផ្សាយដែលថា សហរដ្ឋអា...
នាយករដ្ឋមន្ដ្រីកម្ពុជា ៖ ភាគីថៃ រហូតទៅឈ្លោះ ជាមួយក្រុមហ៊ុន Google ជុំវិញបញ្ហាពំ្រដែន កម្ពុជា-ថៃ នាយករដ្ឋមន្ត្រី ឱ្យធ្វើវិសោធនកម្មច្បាប់ កាតព្វកិច្ចយោធា ពី១៨ខែទៅ២៤ខែ និងត្រៀមអនុវត្តចាប់ពីឆ្នាំ២០២៦តទៅ សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីនថា កុំឈ្លើយដាក់សម្តេចឲ្យសោះ សម្តេចតេជោ ៖ កម្ពុជាអាចទុកចិត្ត លើការគាំទ្រពីបារាំង...
មូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនច្រានចោលវិធានការតបតនោះទេ បន្ទាប់ពីការវិភាគលើកញ្ចប់ទណ្ឌកម្មលើកទី១៨ របស់សហភាពអឺរ៉ុប។ អ្នកការទូតជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS ថា “ពិតណាស់ យើងនឹងវិភាគផលប៉ះពាល់របស់ពួកគេទៅលើសេដ្ឋកិច្ចរបស់យើង។ យើងនឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់យើងប្រសិនបើចាំបាច់ ហើយវិធានការតបតខ្លះក៏អាចធ្វើទៅបានដែរ” ។ កញ្ចប់ទណ្ឌកម្មប្រឆាំងរុស្ស៊ីលើកទី១៨ របស់សហភាពអឺរ៉ុប ពង្រីកបញ្ជីខ្មៅរបស់បុគ្គល និងនីតិបុគ្គល...
ស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំបានធ្វើការឃាត់ខ្លួនអ្នកផ្តល់ទីតាំង និងអ្នកភ្នាល់ល្បែងជល់មាន់៣នាក់ បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ត្រូវបានព្រះរាជអាជ្ញាចេញពីការឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ។ លោកវរសេនីយ៍ឯកសោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ មានមនុស្ស ១ក្រុម កំពុងលេងល្បែងជល់មាន់ដោយខុសច្បាប់។...
ភ្នំពេញ៖ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់របស់ភាគីថៃ មកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ ដោយសារមីនរបស់ទាហានថៃ ចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្នុងនោះក្រសួងការពារជាតិ បានចោទជាសំនួរថា តើថ្នាក់ដឹកនាំយោធាថៃ មានចេតនាអ្វីឱ្យពិតប្រាកដ...
កំពង់ចាម៖ លោក កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់សៀម រួមជាមួយសមាជិកក្រុមការងាររាជរដ្ឋាភិបាល លោក លោកស្រីគណៈអភិបាលស្រុកកំពង់សៀម នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ បាននាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃទាំង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានចំអកអោយលោក ថាក់ ស៊ីន បើសម្ដេចអត់សីលធម៌ ហេតុអ្វីបានជាថាក់ ស៊ីន ពឹងពាក់សម្ដេច អស់រយៈពេល១៩ឆ្នាំ (2006-2025) លោកស្តាប់ការទូន្មាន របស់សម្ដេចរហូតហៅសម្ដេច ថាជាមេ០១។ តាមរយៈគណនីហ្វេសប៊ុក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចតេជោ...
ប៉េកាំង៖ ប្រទេសចិន បានប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរបាយការណ៍របស់សហរដ្ឋអាមេរិក ដែលពង្រីកអ្វីដែលគេហៅថា “ការគំរាមកំហែងរបស់ចិន” ហើយបានជំរុញឱ្យអ្នកនយោបាយអាមេរិកពាក់ព័ន្ធ បញ្ឈប់ការលាបពណ៌ និងគាបសង្កត់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេសលោក Lin Jian បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដោយឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ ដែលសមាជិកប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអំពាវនាវឱ្យមានសកម្មភាពសភាឆ្ពោះទៅរកការស្តារកេរ្តិ៍ឈ្មោះ និងឥទ្ធិពលជាសកលរបស់ប្រទេសនេះឡើងវិញ ដើម្បីរារាំងសហរដ្ឋអាមេរិកពីការត្រួតត្រាដោយប្រទេសចិន ដែលជាមហាអំណាចឈានមុខគេរបស់ពិភពលោក។ លោក Lin បានលើកឡើងថា របាយការណ៍ដែលពោរពេញទៅដោយការគិតក្នុងសង្គ្រាមត្រជាក់...
បរទេស៖ លោកប្រធានាធិបតី Donald Trump បានប្តឹងទាមទារសំណងចំនួន ១០ ពាន់លានដុល្លារ ប្រឆាំងនឹងកាសែតThe Wall Street Journal និងជាមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក Rupert Murdoch កាលពីថ្ងៃសុក្រមួយថ្ងៃបន្ទាប់ពីកាសែតនេះបានចុះផ្សាយរឿងមួយដែលរាយការណ៍អំពីទំនាក់ទំនងរបស់លោកជាមួយមហាសេដ្ឋី Jeffrey Epstein ។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៩...
ឡុងដ៍៖ ចក្រភពអង់គ្លេសនៅថ្ងៃសុក្រនេះ បានចូលរួមជាមួយកញ្ចប់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានប្រកាសកាលពីថ្ងៃសុក្រថា ការទម្លាក់តម្លៃប្រេងឆៅពី ៦០ ដុល្លារក្នុងមួយបារ៉ែលទៅ ៤៧.៦០ ដុល្លារ ក្នុងមួយបារ៉ែល ដែលធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលប្រេងរបស់រុស្ស៊ី នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យបរទេស សម្ព័ន្ធ និងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប “កំពុងធ្វើការនៅក្នុងដំណាក់កាលចាក់សោ”...
ប៊ែរឡាំង៖ ការនាំចេញរថយន្តរបស់ប្រទេសអាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែមេសា និងឧសភា បន្ទាប់ពីពន្ធថ្មីពីទីក្រុងវ៉ាស៊ីនតោន បានចូលជាធរមាន បើទោះបីជាមានការធ្លាក់ចុះតិចតួចនៃចំនួន ១.៩ ភាគរយក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៥ ក៏ដោយ។ យោងតាមការិយាល័យស្ថិតិសហព័ន្ធ (Destatis) ការនាំចេញយានយន្តទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១៤.៧ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីមួយ។ ទោះយ៉ាងណាក៏ដោយ ក្នុងខែមេសា និងឧសភា ការនាំចេញបានធ្លាក់ចុះ ២៣.៥ភាគរយ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ...
ញូវយ៉ក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗមួយចំនួននឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក ត្រាំ បានឲ្យដឹងនៅឯពិធីចុះហត្ថលេខាលើច្បាប់ Stablecoin នៅឯសេតវិមានថា “ពួកគេស្ទើរតែអាចធ្វើបាននៅថ្ងៃនេះ ប្រហែលជានៅពេលក្រោយ យើងនឹងធ្វើវា” ។ លោក ត្រាំ បានបន្ថែមថា “នៅពេលដែលខ្ញុំផ្ញើក្រដាសដែលអ្នកកំពុងបង់ពន្ធ ៣៥% ឬ...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ