ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណ ដល់បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ។...
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា មូលហេតុនៃការជួបជុំគ្នាក្នុងព្រឹត្តិការណ៍ «តស់! យើងរួមគ្នាច្រៀងចម្រៀងជាតិ ដើម្បីផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នាថ្ងៃនេះ គឺដើម្បីចងចាំថា ពលរដ្ឋទាំងអស់គ្នា ជាផ្នែកមួយនៃឃឿនការពារជាតិប្រជាជន ដោយចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្ត ដល់កងវីរៈភាព និងភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ។ ការថ្លែងរបស់លោកឧបនាយករដ្ឋមន្ត្រី...
កំពង់ធំ៖ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាងប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំបានមានប្រសាសន៍លើកឡើងថា យោងតាមរដូវការនេះគឺជារដូវស្សាបានចូលមកដល់ហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ជាបន្តបន្ទាប់ដែលធ្វើឲ្យសត្វមូសងាយនឹងបន្តពូជនៅក្នុងការកើតកូនពូនជាចៅទៅតាមថ្លុកកំប៉ុង កង់ឡាន ពាងទឹកដែលមិនស្អាតឬក៏កំប៉ុងដែលមានទឹកដក ទាំងនេះគឺជាមូលហេតុបង្កឲ្យកើតមានពពួកមូសខ្លាយ៉ាងច្រើនដែលចូលទៅខាំមនុស្សជាពិសេសគឺកុមារាកុមារីតែម្ដង ដែលបង្កហេតុធ្វើឲ្យមានជំងឺ.គ្រុនក្តៅជំងឺគ្រុនចាញ់.និងជាពិសេសនោះគឺជំងឺគ្រុនឈាមតែម្ដង។ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានបន្តឱ្យដឹងទៀតថា នៅក្នុងបច្ចុប្បន្ននេះជំងឺដែលពិសេសនិងចូលមកសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំច្រើនជាងគេគឺទៅលើជំងឺគ្រុនឈាមសម្រាប់កុមារតូចៗដែលមានអាយុចាប់ពីមួយខួបឡើងទៅ ហើយជំងឺនេះអាចលាក់មុខបានប្រសិនជាបងប្អូនប្រជាពលរដ្ឋមិនបានដឹងនោះពីព្រោះជំងឺនេះកើយឡើងហើយអាចបាត់ទៅវិញដោយសារតែមាតាបិតាគិតថាកូនក្តៅខ្លួនតិចតួចឲ្យលេបថ្នាំមួយពេលឬក៏ពីរពេលអាចជាហើយនោះជាការយល់ច្រឡំធំបំផុតសម្រាប់សុខភាពកូនៗរបស់លោកអ្នក។ ក៏ប៉ុន្តែនៅពេលដែលជំងឺនេះវិវត្តន៍សារជាថ្មីគឺវាចាប់ផ្ដើមធ្វើឲ្យកុមារមានសភាពធ្ងន់ធ្ងរកាន់តែខ្លាំងឡើងខ្លាំងឡើងបាន។ លោកវេជ្ជបណ្ឌិត ស្រេង សេងហ៊ាង បានផ្ដាំផ្ញើជាចុងក្រោយថា សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយល់ដឹងអំពីការថែរក្សាបរិស្ថានស្អាត.បរិភោគស្អាតអនាម័យល្អ ពេលសម្រាកត្រូវដាក់មោងឲ្យកុមារឲ្យបានត្រឹមត្រូវ...
ឧត្តរមានជ័យ ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានចាត់ឲ្យ លោក ហេង វណ្ណនី អភិបាលរងខេត្ត ដឹកនាំប្រតិភូខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធ សព លោកឧត្តមសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំ អន្តរាគមន៍លេខ២...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿងចេញទៅក្រុងកោះរ៉ុង នាល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ដែលមានផ្ទៃពោះ ហើយបានជួបអាការសម្រាលកូនអត់ចេញ ដើម្បីនាំបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត។ ស្ត្រីខាងលើមានឈ្មោះ ឡុង ស្រីឌី អាយុ ២០ឆ្នាំ រស់នៅភូមិកោះតូច...
បរទេស៖ ប៉ូលិសបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីលេចធ្លាយព័ត៌មានលម្អិតអំពីករណីនេះថា ទាហានអ៊ុយក្រែនម្នាក់បានបាញ់សម្លាប់គ្រូបង្ហាត់ពីរនាក់ក្នុងពេលធ្វើលំហាត់ហ្វឹកហ្វឺនក្នុងតំបន់ Chernigov ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរបាននិយាយថា ជនសង្ស័យបានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិទៅលើក្រុមទាហាន។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទាហានជាជនសង្ស័យ ប្រឈមមុខនឹងការកាត់ទោសមួយជីវិតសម្រាប់ឃាតកម្មគិតទុកជាមុន។ ការបាញ់ប្រហារនេះបានកើតឡើងនៅទីលានហ្វឹកហាត់មួយ ហើយត្រូវបានរាយការណ៍ដំបូងដោយ Artyom Dmitruk សមាជិកសភាដែលរត់គេចខ្លួន និងជាអ្នករិះគន់ដោយឥតសំចៃមាត់ចំពោះគោលនយោបាយរបស់...
ភ្នំពេញ៖ ដោយមានការសម្របសម្រួលពី ធនាគារជាតិអភិវឌ្ឍន៍កសិកម្ម និងជនបទ ឥណ្ឌា (NABARD) , នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំគណៈប្រតិភូធនាគារ ARDB បំពេញទស្សនកិច្ចសិក្សានៅកសិដ្ឋាន សាយាទ្រី (Sahyadri Farms)...
ភ្នំពេញ៖ កាលពីវេលាម៉ោង០៥.៤០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ប្រជាពលរដ្ឋ កំពុងដេីរហាត់ប្រាណពេលព្រឹក បានប្រទះឃើញសព មិនស្គាល់អត្តសញ្ញាណ នៅចំណុច ផ្លូវOCIC ក្រុមទី១ ភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។ ក្រោយការពិត្យ របស់គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ បានសន្និដ្ឋានថា សពស្លាប់ដោយវាយក្បាលខាងក្រោយ សង្ស័យជាករណីឃាតកម្ម...
ម៉ិកស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះការសាងសង់ផ្នែកថ្មីនៃជញ្ជាំងព្រំដែនសហរដ្ឋអាមេរិកនៅក្នុងរដ្ឋ New Mexico ដោយហៅវាថាជាចលនាឯកតោភាគីដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានសង្កត់ធ្ងន់ថាម៉ិកស៊ិក មិនចូលរួមក្នុងគម្រោងក្នុងមធ្យោបាយណាមួយឡើយ ហើយមិនរួមចំណែកផ្តល់មូលនិធិនោះទេ។ លោកស្រីបានលើកឡើងថា “ពួកគេកំពុងសាងសង់វាដោយខ្លួនឯង។ យើងមិនគាំទ្រជញ្ជាំងព្រំដែនទេ។ យើងបានសម្រេចព្រំដែនប្រកបដោយសុវត្ថិភាព តាមរយៈកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល មិនមែនជញ្ជាំងនោះទេ”។ លោកស្រី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានចាត់តាំងក្រុមការងារ ចុះស្រាវជ្រាវករណីបង្ក្រាបបទ ល្មើសមួយនៅសហគ្រាស LYP ក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង ដែលនាំឲ្យបាត់ទូរស័ព្ទ និងកុំព្យួរទ័រ៣៥គ្រឿង ។ សូមរំលឹកថា ប្រតិបត្តិការបង្ក្រាបបទល្មើសមួយនេះ...
ពោធិ៍សាត់៖ នៅក្នុងពិធីព្រលែងកូនត្រីចម្រុះក្នុងបឹងកំពែង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំនាំគ្នាប្រព្រឹត្តបទល្មើសនេសាទដែលនាំអោយមានទោសទណ្ឌដល់ខ្លួន ពោលត្រូវនាំគ្នាប្រើប្រាស់តែឧបករណ៍នេសាទណាដែលច្បាប់អនុញ្ញាតិតែប៉ុណ្ណោះ ដើម្បីរួមគ្នាបង្កើនធនធានមច្ឆាជាតិអោយសម្បូណ៌ឡើងវិញសម្រាប់ជាអាហារប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា។ លោកអភិបាលខេត្តក៍បានបន្តលើកឡើងថា ការប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា ជារៀងរាល់ឆ្នាំនេះគឺក្នុងគោលបំណងរំលឹកដល់ពលរដ្ឋគ្រប់រូបអោយមានស្មារតីនិងមនសិការស្រលាញ់និងអភិរក្សធនធានមច្ឆាជាតិអោយបានគង់វង្សនិងសំបូរឡើងវិញដូចពាក្យថា”ទីណាមានទឹក ទីនោះមានត្រី”លោកថាន័យនេះសំដៅបង្កើនផលស្តុកមច្ឆាជាតិ បំពេញសេចក្តីត្រូវការអាហារជាមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋរបស់យើង។ លោកអភិបាលខេត្តក៍បានជម្រាបជូនពលរដ្ឋផងដែរអំពីការអនុវត្តន៍បទបញ្ជាលេខ...
បរទេស៖ វេជ្ជបណ្ឌិតម្នាក់មកពីមន្ទីរពេទ្យទូទៅប៉ូលីស បានប្រាប់តុលាការកាលពីថ្ងៃសុក្រថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចត្រូវបានត្រឡប់ទៅមន្ទីរពេទ្យនៃនាយកដ្ឋានកែប្រែ វិញភ្លាមៗបន្ទាប់ពីការព្យាបាលដំបូង។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា វេជ្ជបណ្ឌិត Chana Jongchokdee ជាគ្រូពេទ្យប្រចាំការនៅយប់ថ្ងៃទី ២២ ខែសីហា...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Jean-Gabriel Duss នាយកប្រចាំតំបន់នៃកិច្ចសហប្រតិបត្តិការសម្រាប់តំបន់មេគង្គ នៃទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ស្វីស (SDC) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។ ថ្លែងក្នុងជំនួបនោះ លោក ហេង សួរ បានកោតសរសើរចំពោះ...
បរទេស៖ សារព័ត៌មាន Fox News បានរាយការណ៍ដោយស្រង់ប្រភពពីក្រសួងតម្រួតថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានអង្រួនកន្លែងបណ្តុះបណ្តាលរបស់ក្រសួងតម្រួត Los Angeles County (LASD) នៅព្រឹកថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាងតិចបីនាក់ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្ទុះដ៏កក្រើកនេះបានកើតឡើងនៅម៉ោងប្រហែល ៧ និង...
បរទេស ៖ សារព័ត៌មាន Bloomberg បានរាយការណ៍ ដោយយោងទៅលើអ្នកយុទ្ធសាស្រ្ត ING Groep NV ថា កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសបារាំងក្នុងការដោះស្រាយ ឱនភាពដែលកំពុងកើនឡើង របស់ខ្លួនបានធ្វើឱ្យមានការព្រួយបារម្ភអំពីស្ថិរភាពរបស់សហភាពអឺរ៉ុប ដោយទីផ្សារហិរញ្ញវត្ថុកំពុងប្រឈមមុខនឹងការធ្លាក់ចុះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសប្រេស៊ីល លោក Mauro Vieira បានថ្កោលទោស ការអត្ថាធិប្បាយ របស់ប្រមុខណាតូ អំពីការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលមានសក្តានុពលលើក្រុមប្រទេស BRICS ជុំវិញការធ្វើពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ។ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte កាលពីថ្ងៃអង្គារ បានប្រកាសថាប្រេស៊ីល ឥណ្ឌា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump អាចជួបសមភាគីរុស្ស៊ី និង ចិន លោក Vladimir Putin និង Xi Jinping...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី បានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនជាច្រើនគ្រឿង ចូលទៅជិតទីក្រុងមូស្គូ អភិបាលក្រុងលោក Sergey Sobyanin បាននិយាយកាលពីថ្ងៃសុក្រ ។ អ៊ុយក្រែនបានធ្វើការ វាយឆ្មក់ដ្រូន UAV ចូលជ្រៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេលជាច្រើនខែមកហើយ ដែលជាញឹកញាប់វាយប្រហារទៅលើគោលដៅ ជាអគារលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលផ្សេងទៀតហើយ រដ្ឋាភិបាលរុស្ស៊ីចាត់ទុកការវាយប្រហារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការពិភាក្សាគ្នាទៅកាន់សមភាគីតួកគី លោក Recep Tayyip Erdogan តាមទូរស័ព្ទ ។ប្រភពដដែលបានឲ្យដឹងទៀតថា មេដឹកនាំបានពិភាក្សាគ្នា អំពីជម្លោះអ៊ុយក្រែន ក៏ដូចជាការកើនឡើងថ្មីៗនេះ នៅក្នុងប្រទេសស៊ីរីនេះ បើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយវិមានក្រឹមឡាំង កាលពីថ្ងៃសុក្រ។...
ស្តេចប្រដាល់សញ្ជាតិហ្វីលីពិន ប្រចាំតំបន់អាស៊ីអ្នកណាមិនស្គាល់គឺ លោក Manny Pacquiao បានប្រកាសខ្លួនថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីវិលត្រលប់មកកាន់សង្វៀនប្រកួតវិញ។ ការវិលត្រឡប់មកលើកនេះ ជាឱកាសមួយសម្រាប់បង្កើតប្រវត្តិសាស្ត្រថ្មីម្តងទៀត។ ក្នុងការវិលត្រឡប់មកកាន់សង្វៀនប្រដាល់លើកនេះ លោក Manny Pacquiao នឹងធ្វើការប្រកួតជាមួយ លោក Mario Barrios កីឡាករជនជាតិម៉ិកស៊ិក-អាមេរិក អាយុ ២៩ឆ្នាំ ដែលជាម្ចាស់ខ្សែក្រវាត់...
កំពត ៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្ដេជ្ញារួមគ្នាបង្ក្រាប បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់ តាមអនឡាញគ្រប់ប្រភេទ មិនឱ្យមានក្នុងមូលដ្ឋានទេ និងបានដាក់ចេញវិធានការទប់ស្កាត់ ប្រកបដោយការ ទទួលខុសត្រូវខ្ពស់។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្ត បទបញ្ជាលេខ០១ បប របស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៨...
កៀវ៖ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន បានអនុម័តការបង្កើត គណៈរដ្ឋមន្ត្រីថ្មីមួយ ។ ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីការលាលែង ពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រីលោក Denys Shmyhal ដែលនាំឱ្យរដ្ឋាភិបាលទាំងមូលត្រូវបាន បណ្តេញចេញដោយស្វ័យប្រវត្តិ។ គណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ទើបតែងតាំងថ្មីលោកស្រី Yulia Svyrydenko រួមមានសមាជិកមួយចំនួនដែលបន្ត កាន់តំណែងពីរដ្ឋាភិបាលមុន ។...
ថៃ៖យោងតាមការចេញផ្សាយ ពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការគោរព ចំពោះព្រះសង្ឃ ដែលពាក់សក្ការៈបូជា ត្រូវបានបញ្ចូលយ៉ាងជ្រៅ ទៅក្នុងសង្គមថៃ ប៉ុន្តែរឿងអាស្រូវជំរិតទារផ្លូវភេទ បានធ្វើឲ្យអ្នកបួសចាប់អារម្មណ៍ និងធ្វើឲ្យអ្នកគោរពសាសនា ចោទសួរអំពីជំនឿ របស់ពួកគេយ៉ាងច្រើន។ ប៉ូលិសថៃក្នុងសប្តាហ៍នេះ បានចាប់ខ្លួនស្ត្រីម្នាក់ ត្រូវបានចោទប្រកាន់ពីបទឡើង លើគ្រែជាមួយព្រះសង្ឃយ៉ាងតិចចំនួន ១១ អង្គ ពីបទរំលោភលើពាក្យសច្ចាថា...
ភ្នំពេញ៖ បុរសម្នាក់ ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅចំណុចហាងលក់កាមេរ៉ាមួយកន្លែង ស្ថិតលើផ្លូវមុន្នីវង្ស សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីបុរសរូបនេះ បានដើរជួលកាមេរ៉ាថតរូបសរុប ១១គ្រឿង រួមនិងលែនកាមេរ៉ាជាច្រើនដើមទៀត ពីជនរងគ្រោះ ចំនួន០៩នាក់ ហើយយកទៅលក់ តាមហាងកាមេរាខុសៗគ្នា ក្នុងតម្លៃ ០១គ្រឿងៗ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់លោកអនុប្រធានាធិបតីបាននិយាយថា លោកអនុប្រធានាធិបតីអាមេរិក J.D. Vance បានគាំទ្រផែនការរបស់លោកប្រធានាធិបតី Donald Trump ក្នុងការផ្លាស់ប្តូរបន្ទុកហិរញ្ញវត្ថុនៃការផ្គត់ផ្គង់អាវុធដល់ទីក្រុងគៀវ ទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីកាត់បន្ថយការចំណាយ ពីសំណាក់ពលរដ្ឋអាមេរិកដែលជាអ្នកបង់ពន្ធ។ ប្រទេសអ៊ុយក្រែនកន្លងមកបានទទួលជំនួយយោធាជាង៦៦ពាន់លានដុល្លារអាមេរិកមកហើយក្នុងអំឡុងពេលរដ្ឋបាល Joe Biden បន្ទាប់ពីជម្លោះជាមួយរុស្ស៊ីកើនឡើងនៅឆ្នាំ ២០២២។ លោក Trump គឺជាអ្នករិះគន់យ៉ាងខ្លាំងក្លាទៅដល់ការផ្តល់ជំនួយដោយគ្មានអត្ថប្រយោជន៍ទៅវិញទៅមកបានស្នើផែនការថ្មីដើម្បីផ្គត់ផ្គង់អាវុធដែលផលិតដោយសហរដ្ឋអាមេរិកដល់ទីក្រុងគៀវតាមរយៈសមាជិកណាតូអឺរ៉ុប។លោកប្រធានាធិបតីក៏បានចាត់ទុកវាជាឱកាសពាណិជ្ជកម្មសម្រាប់ឧស្សាហកម្មការពារជាតិអាមេរិក...
ឡុងដ៍៖ ការស្ទង់មតិប្រចាំឆ្នាំនៃមតិសាធារណៈរបស់អង់គ្លេស ស្តីពីគោលនយោបាយការបរទេស បានរកឃើញថា ទំនាក់ទំនងពិសេសរបស់អង់គ្លេស ជាមួយសហរដ្ឋអាមេរិក កំពុងតែចុះខ្សោយ ក្រោមការដឹកនាំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយឥឡូវនេះ ជនជាតិអង់គ្លេសសម្លឹងមើលម្តងទៀត ឆ្លងកាត់ច្រកទៅកាន់អឺរ៉ុប ចំពេលមានភាពមិនប្រាកដប្រជាជាយុទ្ធសាស្រ្ត និងគោលនយោបាយរបស់សហរដ្ឋអាមេរិក។ ការគាំទ្រសាធារណៈសម្រាប់ទំនាក់ទំនងចក្រភពអង់គ្លេស-សហរដ្ឋអាមេរិក បាន “ដួលរលំ” ជាមួយនឹងលោកប្រធានាធិបតី ដូណាល់ ត្រាំ ឥឡូវនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា...
សម្តេចធិបតី ៖ កម្ពុជា ក៏ជាភស្តុតាងដ៏រស់រវើកមួយ មានតម្លៃជាសកល និងជាគំរូសម្រាប់មនុស្សជាតិ និងពិភពលោក សម្តេចតេជោ អះអាងជាថ្មីថា នឹងការពារទឹកដី មិនឲ្យបាត់បង់មួយមីលីម៉ែត្រ ទុរេនខ្មែរ៣កុងតឺន័រទៀត ត្រៀមដឹកទៅចិន នៅសប្តាហ៍ក្រោយ ២០ថ្ងៃ សមត្ថកិច្ច បានបង្រ្កាបសកម្មភាព ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ២០ទីតាំង ឃាត់ខ្លួនជនសង្ស័យ ១.៣៦២នាក់...
ភ្នំពេញ៖ អាជ្ញាធរមីនកម្ពុជាបដិសេធនិងច្រានចោលចំពោះការចោទប្រកាន់របស់សារព័ត៌មានថៃមួយចំនួន មកលើកម្ពុជាថា បានដាក់មីនជាថ្មី ក្រោយទាហានថៃបីនាក់រងគ្រោះថ្នាក់ដោយសារមីននៅក្នុងតំបន់មុំបី។ កាលពីថ្ងៃ១៦ កក្កដា ទាហានថៃបីនាក់បានដើរល្បាតនៅព្រំដែនហើយប៉ះចំគ្រាប់មីន បង្កឲ្យរងរបួស ក្នុងនោះមានម្នាក់បានដាច់កជើងឆ្វេង ៕
បន្ទាយមានជ័យ ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥នេះ វេលាម៉ោង១២:០០នាទីរសៀល កម្លាំងផែនជំនាញ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានសហការជាមួយកម្លាំងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត អាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក លៀម សូដា អភិបាលរងខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវីធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងអគារលួចបើកអនឡាញខុសច្បាប់...
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ចុះផ្សាយថា លោក ត្រាំ ចង់បណ្តេញប្រធានធនាគារ កណ្ដាលចេញពីតំណែង ប៉ុន្តែត្រូវបានលោកបដិសេធ លោក Trump ព្រមានប្រទេស ជាង១៥០ផ្សេងទៀត អំពីតម្លៃពន្ធគយថ្មី ដែលនឹងជិតមកដល់កាលកំណត់ ប្រធានាធិបតីអាមេរិក លោក Donald Trump ផឹកកូកា កូឡា ឬ Diet Coke...
រាជធានីភ្នំពេញ៖ នារីស្រស់សោភាបើកម៉ូតូធំម្នាក់ ឈ្មោះ យូ ចាន់ណា អាយុ៣១ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីត្រូវបានរថយន្តកិនពីលើ ត្រង់ចំណុចលើផ្លូវបេតុងព្រៃស ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ និង២៤នាទីថ្ងៃទី៥...
វ៉ាស៊ីនតោន ៖ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ Kimberly Guilfoyle និង Donald Trump Jr. សម្រាប់សេចក្តីសប្បុរស និងការគាំទ្ររបស់ពួកគេ ។ វាជាឯកសិទ្ធិ...
១- លោក ដន ទី រស់នៅ ភូមិ កំពង់ស្រឡៅ ឃុំ កំពង់ស្រឡៅ ស្រុក ឆែប ខេត្ត ព្រះវិហារ ២-...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែង សភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi...
បរទេស៖ ក្រុមឧទ្ទាមដែលគ្រប់គ្រងតំបន់នេះ បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា ការបាក់ដីបានបំផ្លាញភូមិមួយនៅតំបន់ Darfur ភាគខាងលិចប្រទេសស៊ូដង់ ដោយបាន សម្លាប់មនុស្សប្រហែល ១.០០០ នាក់នៅក្នុងគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ នាពេលថ្មីៗនេះរបស់ប្រទេសអាហ្វ្រិក។ យោងតាមសារព័ត៌មាន AP...
ភ្នំពេញ ៖ បន្ទាប់ពីផ្អាកការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកជាបណ្ដោះអាសន្ន ករណីគ្រោះថ្នាក់ចរាចរណ៍ បានហក់ឡើងខ្ពស់ នោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានបញ្ជាក់ថា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានអះអាងថា សកម្មភាពបំពានយ៉ាងគឃ្លើន ពីសំណាក់ក្រុមយោធាថៃតាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ធ្វើស្នាក់ការ និងជីកលេណដ្ឋាននៅលើទឹកដីកម្ពុជា បានបំពានសិទ្ធិជាមូលដ្ឋានរបស់កម្ពុជា និងប្រឆាំងទៅនឹងច្បាប់អន្តរជាតិ។...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ