ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ កក្កដា លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះជួបសំណេះសំណាល ជាមួយសហគមន៍កសិកម្ម ពន្លឺពេជ្រចិន្តា នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ សហគមន៍កសិកម្មពន្លឺពេជ្រចិន្តានេះ បានបង្កើតឡើងនៅឆ្នាំ២០០៩ ក្នុងគោលបំណងដំបូងធ្វើការសន្សំប្រាក់ និងផ្តល់កម្ចីដល់សមាជិកក្នុងសហគមន៍។...
ប៉េកាំង ៖ ប្រទេសចិន បានស្នើសុំឱ្យអង្គការ ពាណិជ្ជកម្មពិភពលោក (WTO) បង្កើតក្រុមអ្នកជំនាញទាក់ទង នឹងការឧបត្ថម្ភធន រថយន្តថាមពលថ្មី (NEV) ក្រោមច្បាប់កាត់បន្ថយ អតិផរណារបស់សហរដ្ឋអាមេរិក (IRA) ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ នៃឧស្សាហកម្ម NEV របស់ខ្លួន ប្រទេសចិន បានដាក់ពាក្យបណ្តឹងនៅថ្ងៃទី២៦ ខែមីនា...
ដាម៉ាស់ ៖ ប្រធានាធិបតីស៊ីរី លោក បាសា អាល់អាសាដ បានសម្តែងនូវភាពវិជ្ជមានឆ្ពោះ ទៅរកការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយតួកគី ប៉ុន្តែបានសង្កត់ធ្ងន់ទៅលើកង្វល់ សន្តិសុខដ៏សំខាន់របស់ប្រទេសស៊ីរីថា ជាលក្ខខណ្ឌជាមុន ។ នៅក្នុងការឆ្លើយតបដំបូង របស់លោក ចំពោះសំណួរអំពីសំណើរបស់ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan លោក អាសាដ បានឲ្យដឹងថា...
បាត់ដំបង ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ”...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការពារជាតិ បានលើកឡើងថា អស់រយៈពេល៤ថ្ងៃមកនេះ គឺមិនទាន់មានតម្រុយណាមួយ ជាក់លាក់ពាក់ព័ន្ធនឹងការធ្លាក់ឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវ៉ាញឡើយ ទោះបីជាកងកម្លាំងចម្រុះ បាននិងកំពុងបង្កើន សកម្មភាព យ៉ាងស្វិតស្វាញ និងពង្រីកវិសាលភាពប្រតិបត្តិការ រុករកកាន់ធំជាងមុនក៏ដោយ ។ លោកបានអះអាងថា ការមិនទាន់មានតម្រុយ...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន នាពេលថ្មីៗនេះ បានអនុម័តគោលនយោបាយ ប្រឆាំងនឹងការអភិវឌ្ឍអាវុធស្វ័យភាព ពេញលេញដោយសង្កត់ធ្ងន់ថា ការប្រើប្រាស់អាវុធបែបនេះ មិនគួរត្រូវបានអនុញ្ញាត នៅទូទាំងពិភពលោកឡើយ។ ក្រសួងការបរទេសបានដាក់ឯកសារ បញ្ជាក់ពីគោលជំហររបស់ប្រទេសជប៉ុន លើប្រព័ន្ធអាវុធស្វយ័ត ដ៍សាហាវ ឬ LAWS ទៅកាន់អង្គការសហប្រជាជាតិ កាលពីខែឧសភា ដោយបានឲ្យដឹងថា គោលការណ៍ “ផ្តោតលើមនុស្ស” គួរតែត្រូវបានរក្សា...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តដំណើរចុះពិនិត្យកសិដ្ឋាន ចិញ្ចឹមមាន់យកស៊ុត របស់សាខាក្រុមហ៊ុនក្នុងស្រុក ភី.ភី អាហ្រ្គោថេក នៅសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។ កសិដ្ឋាននេះ...
សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃចន្ទ អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាព ប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែ បានទទួលការបោះឆ្នោត ពីគណៈប្រតិភូ គ្រប់គ្រាន់ហើយ ដើម្បីក្លាយជាបេក្ខភាព ជាផ្លូវការរបស់គណបក្ស ។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានរួចរស់ជីវិត ពីការប៉ុនប៉ងធ្វើឃាតកាលពី២ថ្ងៃមុន បានទទួលសំឡេងភាគច្រើន ពីគណៈប្រតិភូ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) តាមរយៈលេខាធិការដ្ឋាន រៀបចំការបោះឆ្នោតខេត្តកំពង់ចាម ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១១ ផ្សេងទៀត នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំការប្រឡងជ្រើសរើស មន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។ ក្នុងឱកាសអញ្ជើញចុះសម្របសម្រួល និងត្រួតពិនិត្យដំណើរការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ដំណឹង ចេញពីសារព័ត៌មានជាតិ ERR បានរាយការណ៍កាលពីថ្ងៃចន្ទថា លោកស្រី Kaja Kallas បានលាលែងពីតំណែងជា នាយករដ្ឋមន្ត្រីនៃប្រទេសអេស្តូនីជាផ្លូវការហើយ។ ការលាលែងនេះបានធ្វើឡើងនៅក្នុង ខណៈពេលដែលលោកស្រីត្រៀមខ្លួន ក្លាយជាប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុប ប៉ុន្តែនឹងបន្តកាន់តំណែងរហូតដល់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងជាមុនសិន។ លោកស្រីKallas ដែលបានដឹកនាំរដ្ឋបាល់ទិកនេះតាំងពីឆ្នាំ២០២១ បានស្នើប្រគល់តំណែងរបស់លោកស្រី ទៅកាន់ប្រធានាធិបតី...
“ពួកយើងមានសុទិដ្ឋិនិយម ក្នុងរយៈពេលយូរ ចំពោះកំណើនសេដ្ឋកិច្ចរបស់ចិន ។ ជឿជាក់ថា ស្របនឹងពេលដែលគោល នយោបាយកាន់តែច្រើន ត្រូវបានដាក់ចេញនិងអនុវត្ត សេដ្ឋកិច្ចចិននឹង រីកចម្រើនទៅរកភាពល្អប្រសើរ ហើយក្រុមហ៊ុន OSIM ក៏នឹងទទួលការអភិវឌ្ឍ ថែមមួយកម្រិតទៀតផងដែរ” ។ បន្ទាប់ពីរដ្ឋាភិបាលចិន បានចេញផ្សាយទិន្នន័យ សេដ្ឋកិច្ចជាតិក្នុងឆមាសទី១ ឆ្នាំនេះ កាលពីថ្ងៃទី១៥ខែកក្កដា លោកស្រីWangMinzhi អគ្គនាយករងនៃក្រុមហ៊ុន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីកាសែត Bavarian Daily Munchner Merkur បានរាយការណ៍កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់កញ្ចប់ជំនួយថ្មី ដោយសម្ងាត់ដល់អ៊ុយក្រែន នៅចន្លោះចុងខែមិថុនា និងដើមខែកក្កដានេះ។ កាសែតបានហៅការដឹកជញ្ជូននេះថា ជាកញ្ចប់យោធាដ៏ធំមួយ ដោយបន្ថែមថា វាត្រូវបានធ្វើឡើង ក្នុងលក្ខណៈលាក់កំបាំង ហើយបានដំណើរការទៅ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃរដ្ឋាភិបាលទីក្រុងប៉េកាំង បាននិយាយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងទ័ពជើងទឹករុស្ស៊ី និងចិនបានចាប់ផ្តើម សមយុទ្ធរួមគ្នា ដ៏ធំមួយនៅក្នុងឈូងសមុទ្រ ប៉ាស៊ីហ្វិក។ ប្រភពដដែលបានេះ បានសរសេរទៀតថាសមយុទ្ធ ដែលត្រូវបានគេស្គាល់ឈ្មោះថារួមដែនសមុទ្រ-២០២៤ឬ Martime Joint-2024 នេះមានរយៈពេលបីថ្ងៃកំពុង ត្រូវបានធ្វើឡើងនៅជិតទីក្រុង Zhanjiang...
កំពង់ចាម ៖ មន្ត្រីរាជការនៃរដ្ឋបាលខេត្តកំពង់ចាម និងតំណាងមន្ទីរអង្គភាពជុំវិញខេត្ត ដឹកនាំដោយ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ នេះ បាននាំយកទេយ្យទាន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៤...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា សមិទ្ធផលដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្ររបស់អង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ត្រូវបានគេចាត់ទុកកម្ពុជាថា ជាប្រទេសមួយដែលមានសក្តានុពលជាងគេក្នុងតំបន់ ក្នុងការទាក់ទងទៅនឹងការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់ ។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬហៅកាត់ថាអ.វ.ត.ក ជាពាក្យពេញមួយដែលត្រូវបានប្រើប្រាស់ ជាផ្លូវការនាពេលបច្ចុប្បន្ន ខណៈមនុស្សជាច្រើននៅបន្ត ស្គាល់អង្គជំនុំជំម្រះនេះថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកំពូលរបស់អ៊ុយក្រែន លោក Aleksandr Syrsky បានត្រៀមខ្លួនជាស្រេចដើម្បីដាក់ អាវុធចុះហើយយល់ព្រម ចុះហត្ថលេខាចុះចាញ់ជាមួយនឹងរុស្ស៊ី។ ការអះអាងនេះត្រូវបានធ្វើឡើង ដោយសមាជិកសភាមកពីគណបក្សរបស់លោក Vladimir Zelensky។លោក Syrsky ត្រូវបានតែងតាំងជាឧត្តមសេនីយ ជាន់ខ្ពស់បំផុតរបស់អ៊ុយក្រែន នៅដើមខែកុម្ភៈ ដោយជំនួសលោក Valery Zaluzhny ដែលបានមើលការខុសត្រូវ...
ភ្នំពេញ៖ ថ្លែងនឹករលឹកដល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងខ្មៅងងឹត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញដល់កូនខ្មែរជំនាន់ក្រោយថា ប្រវត្តិសាស្ត្រដែលល្អត្រូវតែខិតខំប្រឹងប្រែង ដើម្បីរៀនជោគជ័យ តែបើប្រវត្តិសាស្ត្រដែលជូរចត់ ត្រូវចងចាំ ហើយត្រូវធ្វើយ៉ាងណាជៀសវាងឲ្យបាន ជាពិសេសការប្រព្រឹត្តិអំពើជ្រុលនិយម និងការកាប់សម្លាប់ប្រជាពលរដ្ឋ ។ ក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផលនៅអគារ អនុវត្តមុខងារសេសសល់របស់ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា នយោបាយឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្ដិភាពយូរអង្វែង ព្រោះនយោបាយ ឈ្នះ-ឈ្នះនេះហើយ បានធ្វើឲ្យលុបបំបាត់ ការរើសអើងខាងជាតិសាសន៍ និងសាសនា ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៌អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់ការចងចាំ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោក យ៉ាម៉ាគូជី ណាត់ស៊ូអូ (Natsuo Yamaguchi ) សមាជិកព្រឹទ្ធសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ៕
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើតំណាងធនាគារជាតិនៃកម្ពុជា និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ ពង្រឹងលើប្រព័ន្ធ ចុះឈ្មោះបង្កើតគណនី ធនាគារគ្រប់ប្រភេទឲ្យមានការតឹងរឹង និងត្រួតពិនិត្យច្បាស់លាស់ ។ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំអគ្គស្នងការដ្ឋាន នគរបាលជាតិ និងក្រុមការងារ «ង» ផ្នែកសេវាធនាគារ...
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានអំពាវនាវឱ្យប្រជាជាតិ បន្ថយសីតុណ្ហភាពនយោបាយ និងធ្វើការដោះស្រាយភាពខុសគ្នា ដោយប្រអប់សន្លឹកឆ្នោត ជាជាងប្រើគ្រាប់កាំភ្លើង មួយថ្ងៃបន្ទាប់ពីអ្នកកាន់តំណែង មុនរបស់លោក និងគូប្រជែងមកពីគណបក្ស សាធារណរដ្ឋលោក ដូណាល់ ត្រាំ បានរួចរស់ជីវិតពីការប៉ុនប៉ង ធ្វើឃាតនៅឯការ ប្រមូលផ្តុំគ្នានៅរដ្ឋ Pennsylvania ។ នៅក្នុងសុន្ទរកថាដ៏កម្រមួយ...
បរទេស៖ ប៉ូលិសបានចាប់ខ្លួន បុរសម្នាក់ពីបទរំលោភស្ត្រី ទេសចរជនជាតិអ៊ុយក្រែនម្នាក់ នៅឆ្នេរថុងសុន នៃកោះសាមុយកាល ពីដើមសប្តាហ៍មុន ។ ប៉ូលីសបាននិយាយថា ជនសង្ស័យឈ្មោះ Nathapong អាយុ ២៧ឆ្នាំត្រូវបានឃុំខ្លួន នៅខាងក្រៅហាង នៅលើកោះ សាមុយ កាលពីថ្ងៃអាទិត្យ។ ពួកគេក៏បានរឹបអូសម៉ូតូ ដែលគាត់ប្រើក្នុងថ្ងៃប្រព្រឹត្តបទ ល្មើសផងដែរ ។ ឈ្មោះពេញរបស់ជនសង្ស័យ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតីក្នុងពិធី «ទស្សនកិច្ច និងសម្ពោធសមិទ្ធផល នៅអគារអនុវត្តមុខងារសេសសល់ របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)»និងបញ្ចុះបឋមសិលា ជានិមិត្តរូបក្នុងការចាប់ផ្តើមសាងសង់ បន្ទប់ពិគ្រោះយោបល់ សម្រាប់ជនរងគ្រោះ សាលតាំងពិព័រណ៍អចិន្ត្រៃយ៍ ស្តីពីដំណើរការជំនុំជម្រះក្តី និងឧទ្យានសម្រាប់...
ភ្នំពេញ៖ អ្នកធ្វើការងារនៅក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា នៅកម្ពុជាបច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារ កាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាល ក៏ច្រើនសន្ធឹកសន្ធាប់ ។ លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា...
អ៊ីស្តង់ប៊ុល៖ រដ្ឋមន្ត្រីការបរទេសតួកគី លោក Hakan Fidan បានឲ្យដឹងថា តួកគី បានចេញការអំពាវនាវកម្រិតខ្ពស់មួយ សម្រាប់ការធ្វើឱ្យមានលក្ខណៈធម្មតានូវទំនាក់ទំនង ជាមួយប្រទេសស៊ីរី ដោយបញ្ជាក់ពីសារៈសំខាន់បំផុតរបស់ខ្លួន និងបង្ហាញក្តីសង្ឃឹម សម្រាប់ការឆ្លើយតប ជាវិជ្ជមានពីប្រទេសស៊ីរី។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ រួមជាមួយការបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan Al Saud នៅទីក្រុង...
ភ្នំពេញ ៖ សមត្ថកិច្ច បានអញ្ជើញលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ដើម្បីបំភ្លឺករណី ដែលបង្ហោះ តាមបណ្តាញ សង្គមហ្វេសប៊ុក កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដោយបានសរសេរ មានខ្លឹមសារថា «ករណីកូនៗ ឪពុកត្រូវបានគេគម្រាម រៀបចំផែនការកំចាត់ឪពុកហើយ»។ នេះបើយោង តាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល...
ដាម៉ាស់៖ ក្រសួងការបរទេស និងជនបរទេសស៊ីរី បានព្រមានថា ការវាយប្រហារ របស់អ៊ីស្រាអែល លើទឹកដីស៊ីរី អាចនាំឱ្យមានផលវិបាក ដែលមិនអាច គ្រប់គ្រងបាន និងផលប៉ះពាល់ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើសង្កាត់លំនៅដ្ឋាន មួយក្នុងរដ្ឋធានីដាម៉ាស់ និងទីតាំងយោធា របស់ប្រទេសស៊ីរី ក្រសួងបានបញ្ជាក់ជាថ្មី អំពីសិទ្ធិស្របច្បាប់របស់ប្រទេសស៊ីរី ក្នុងការការពារអធិបតេយ្យភាព របស់ខ្លួន...
ហ្គាហ្សា៖ ក្រុមហាម៉ាស់បានបដិសេធការ បង្កកការចរចាបទឈប់បាញ់ ដោយប្រយោលជាមួយអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារ បង្ហូរឈាមដ៏ធំលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សា ។ លោក Izzat al-Rishq សមាជិក នៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា “របាយការណ៍ទាំងអស់ អំពីការសម្រេចចិត្តរបស់ចលនា ដើម្បីបញ្ឈប់ការចរចា ជាការឆ្លើយតប ទៅនឹងការសម្លាប់រង្គាល”។...
បរទេស៖ រដ្ឋបាលក្រុងបាងកក (BMA) របស់ប្រទេសថៃ កំពុងធ្វើការជាមួយនាយកដ្ឋានជលផល ដើម្បីទប់ស្កាត់ចំនួន ត្រីទីឡាយ៉ាខ្មៅ ដែលកំពុងតែកើនឡើងនៅក្នុងសង្កាត់ ចំនួនបីក្នុងទីក្រុងបាងកក។ ប្រភេទត្រីដែលរាតត្បាតនេះ កំពុងបង្កបញ្ហាដល់កសិករ ដោយសារវាស៊ីត្រីតូចៗ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អភិបាលក្រុង បាងកក...
ភាគទី ១ – និរន្តរភាពបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលើសពីក្រុមហ៊ុនផលិតស្រាបៀរ។ ក្រុមហ៊ុននេះជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន ដែលជាកាតាលីករសម្រាប់វឌ្ឍនភាព និងជាក្រុមហ៊ុនដែលជំរុញយ៉ាងខ្លាំងដោយគុណតម្លៃរបស់ខ្លួន។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាព ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ត្រូវបានដឹកនាំដោយគោលបំណងរបស់ខ្លួនក្នុងការបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដដើម្បីធ្វើឱ្យពិភពលោកឱ្យកាន់តែប្រសើរ។ សម្រាប់ក្រុមហ៊ុនស្រាបៀរអន្តរជាតិនេះ ដែលបានឈរជើងនៅក្នុងប្រទេសកម្ពុជាជាយូរមកហើយ និងបានកំពុងប្រារព្ធខួប ៣០ ឆ្នាំចំពោះការធ្វើប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៤...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
