ភ្នំពេញ ៖ ក្នុងឱកាសជួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធា សហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការចង់ឲ្យមានទំនាក់ទំនងល្អ រវាងអាមេរិកនិងកម្ពុជាឡើងវិញ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានជាង២០តោន ដែលមានតម្លៃ៦,៤៥ពាន់លានបាត ស្មើនឹងប្រហែល១៧៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ ។លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណៈ បានថ្លែងថា គ្រឿងញៀនខុសច្បាប់ដែលត្រូវបានដុតបំផ្លាញ ដែលរឹបអូសបានពី៤១.៨០០ករណី ដែលរួមមានភាគច្រើន មេតាមហ្វេតាមីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សារធាតុរ៉ែសំខាន់ៗ ដូចជាវត្ថុប្រើប្រាស់ក្នុងឧបករណ៍ អេឡិចត្រូនិក និងរថយន្តអគ្គិសនី ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពលកើនឡើងរបស់ប្រទេសចិន នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីឧស្សាហកម្មមកពីប្រទេសទាំងបី ក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកទាំងបីបានឲ្យដឹងថា ពួកគេក៏បានយល់ព្រម លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិជ្ជាទំនើបផ្សេងទៀត រួមទាំងការផ្សារភ្ជាប់ជាមួយ នឹងការត្រួតពិនិត្យការនាំចេញ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដ ដោយជោគជ័យកាលពីថ្ងៃពុធ លើការបំបែក និងដឹកនាំការសាកល្បងក្បាល គ្រាប់ចល័តនីមួយៗ ។ ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយប្រើម៉ាស៊ីន ដំណាក់កាលទី១មីស៊ីលផ្លោងឥន្ធនៈរឹង កម្រិតមធ្យមក្នុងរយៈចម្ងាយពី១៧០ទៅ២០០គីឡូម៉ែត្រ ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្បាលគ្រាប់ចល័តដែលបំបែកបានត្រូវបាន ដឹកនាំយ៉ាងត្រឹមត្រូវ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរៀបចំការបោះឆ្នោត ជុំចុងក្រោយសម្រាប់ ការបោះឆ្នោតព្រឹទ្ធសភា ក្នុងទីក្រុងបាងកក ក្រោយពីអាណត្តិសមាជិកព្រឹទ្ធសភាអាណត្តិ៥ឆ្នាំបានបញ្ចប់នៅក្នុងខែឧសភា ។គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា (EC) បានឱ្យដឹងថា កាលពីមុនប្រកួតប្រជែងនៅថ្នាក់ស្រុក និងខេត្តនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បេក្ខជនទទួលជោគជ័យចំនួន២.៩៨៩ នាក់បានឈានទៅបោះឆ្នោតព្រឹទ្ធសភាជាតិ ដែលពួកគេបានបោះឆ្នោតក្នុងចំណោម ពួកគេដើម្បីជ្រើសរើសសមាជិក សភាជាន់ខ្ពស់ចំនួន២០០រូប តំណាងឱ្យក្រុមសង្គម និងវិជ្ជាជីវៈចំនួន ២០ប្រភេទ...
ញ៉ូដេលី៖ បើតាមការបញ្ជាក់ របស់មន្ត្រីនាយកដ្ឋានសុខភាព នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្ស២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ Zika នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគនិរតី នៃប្រទេសឥណ្ឌា ។វេជ្ជបណ្ឌិតអាយុ៤៦ឆ្នំា និងកូនស្រីជំទង់របស់គាត់ បានធ្វើតេស្តវិជ្ជមានឃើញមានវីរុស Zika ក្នុងខ្លួន រស់នៅក្នុងសង្កាត់ Pune នៃរដ្ឋ Maharashtra ហើយអ្នកទាំង២...
ភ្នំពេញ ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា កម្ពុជា កំពុងធ្វើការជំរុញវិស័យកៅស៊ូ មានការរីកចម្រើនបន្ថែមទៀត ឲ្យក្លាយជាដំណាំឧស្សាហកម្ម មានទីផ្សារខ្ពស់ និងអាចកែច្នៃជាផលិតផលសម្រេចផ្សេងៗផងដែរ។ លោករដ្ឋមន្ដ្រី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការផ្តល់ទីតាំងរៀបចំប្រឡងចៀរជ័រកៅស៊ូ នៅទីស្តីការក្រសួង នាថ្ងៃទី២៦ មិថុនា ។...
គោលការណ៍ សេដ្ឋកិច្ចបៃតង លំនាំចិន ដែលជាការរួមបញ្ចូលគ្នា នៃកត្តាទាំងបីគឺ សេដ្ឋកិច្ច បរិស្ថាន និងសង្គមបាន រំលេចពីលក្ខណៈនិរន្តរភាព ឆ្ពោះទៅរកការលើកកម្ពស់ ជីវភាពរស់ នៅរបស់មនុស្សជាតិ និងកំពុងជំរុញ ការអភិវឌ្ឍ ឧស្សាហកម្មបៃតង និងថាមពលបៃតង ដោយរួមចំណែកបង្កើនល្បឿន អភិវឌ្ឍប្រកប ដោយចីរភាព សម្រាប់ឆ្នាំ២០៣០ ដែលជាទិសដៅដាក់ចេញ ដោយអង្គការសហប្រជាជាតិ...
ថ្ងៃទី ២៥ ខែមិថុនា នៅក្រុងតាលាន ប្រទេសចិន លោក Li Qiang នាយករដ្ឋមន្ត្រីចិន បានអញ្ជើញចូលរួមពិធីបើក វេទិកាដាវ៉ូសរដូវក្តៅឆ្នាំ ២០២៤ ព្រមទាំងថ្លែងសុន្ទរកថា ។ លោកបានលើកឡើងថា យើងត្រូវប្រឈមមុខ ដោយត្រឹមត្រូវ ចំពោះភាពលំបាកខាង កំណើន នៃសេដ្ឋកិច្ចសកល ហើយមើលពីបញ្ហាអភិវឌ្ឍន៍ តាមចក្ខុវិស័យ...
កាលពីថ្ងៃទី ១៥ ខែមិថុនា ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់អឺរ៉ុប(UEFA Euro 2024) បាននិងកំពុងដំណើរ ការយ៉ាងក្តៅគគុក ដែលបានទាក់ទាញ ក្រសែភ្នែក របស់អ្នកចូលចិត្តបាល់ទាត់ នៅទូទាំងពិភពលោក ផ្តោតសំខាន់លើ ប្រទេសអាល្លឺម៉ង់ ។ សកម្មភាពឧបត្ថម្ភ នៃការប្រកួតកីឡា លំដាប់កំពូលអន្តរជាតិនេះ គឺជាបង្អួចដ៏សំខាន់មួយ សម្រាប់សង្កេតមើលការ អភិវឌ្ឍសេដ្ឋកិច្ចសកល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីម្នាក់ នៃស្ថានទូតអាមេរិក ប្រចាំប្រទេសអ៊ុយក្រែន ម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ នៅក្នុងបន្ទប់មួយ នៅសណ្ឋាគារ Hilton ក្នុងទីក្រុងគៀវ។ បណ្តាញសារព័ត៌មានអនឡាញ Strana UA បានរាយការណ៍ពីការរកឃើញនេះ កាលពីថ្ងៃពុធដោយដកស្រង់ ប្រភពអនុវត្តច្បាប់។Strana បានដកស្រង់ប្រភពរបស់ខ្លួន ហើយបញ្ជាក់ថាកាលពីម្សិលមិញម៉ោងប្រហែល១១ព្រឹក សាកសពរបស់មន្ត្រីម្នាក់នៅស្ថានទូត...
អ.ស.ប ៖ មន្ត្រីមួយរូបនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអង្គារបានព្រមាន នៅឯក្រុមប្រឹក្សាសន្តិសុខ អំពីវិបត្តិកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ហ្គាហ្សា និងតំបន់ West Bank ។ នៅក្នុងអំឡុងពេលសន្និសីទក្រុមប្រឹក្សាសន្តិសុខ អ្នកសម្របសម្រួលពិសេស របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការសន្តិភាពមជ្ឈិមបូព៌ា លោក Tor Wennesland បានពណ៌នាអំពីវិបត្តិមនុស្សធម៌ “មហន្តរាយ និងគួរឱ្យរន្ធត់”...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ទីក្រុងប្រ៊ុសែល មានបំណងចុះហត្ថលេខា លើកិច្ចព្រមព្រៀង ការពារជាតិ ជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ ។ កិច្ចព្រមព្រៀងនេះ មានគោលបំណង បង្ហាញការគាំទ្រ រយៈពេលវែងរបស់សហភាព អឺរ៉ុប សម្រាប់ទីក្រុងគៀវ ខណៈដែលជម្លោះ...
ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងពីការប្តេជ្ញាចិត្តឥតងាករេ បស់កម្ពុជាក្នុងការផ្តល់អំណាចដល់ស្ត្រី និងទទួលស្គាល់នូវតួនាទីដ៏សកម្មរបស់ស្ត្រីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ។ នេះជាការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ជាមួយលោកស្រី Jacqueline Jean O’Neil ឯកអគ្គរដ្ឋទូតសម្រាប់ស្ត្រី សន្តិភាព និងសន្តិសុខ នៃកិច្ចការពិភពលោក របស់ប្រទេសកាណាដា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ការត្រួតពិនិត្យជាតិស្រវឹង ចំពោះអ្នកបើកបរយានយន្ត អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាង៥០ភាគរយ នៅពេលយប់ខណៈកម្លាំងសមត្ថកិច្ចចម្រុះ នឹងបន្តការត្រួតពិនិត្យជាតិ ស្រវឹងដូចភ្លៀងរលឹម ចំពោះអ្នកបើកបរនាពេលយប់ ទូទាំងប្រទេស ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានចរាចរណ៍មមាញឹក។ ក្នុងសន្និសីទសារព័ត៌មាន លើកទីពីរ រៀបចំដោយក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ ក្រោយបញ្ចប់ដំណើរ ទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ ចំពោះចម្លើយដ៏ស្មោះត្រង់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant កាលពីថ្ងៃពុធបានរាយការណ៍ថា បានធ្វើឱ្យ មានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ លើបញ្ហា នៃការផ្គត់ផ្គង់គ្រាប់រំសេវ របស់សហរដ្ឋអាមេរិកដល់ប្រទេសនេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមន្ត្រីកំពូល នៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ។ លោករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រកាស កាលពីថ្ងៃពុធថា ក្រុមប្រទេស BRICS បានបោះឆ្នោតផ្អាក ជាបណ្តោះអាសន្ននូវការស្នើសុំសមាជិកភាពថ្មី និងផ្តោតលើការធ្វើសមាហរណកម្ម ប្រទេសដែល បានចូលរួមនាពេលថ្មីៗនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួង លោក...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រេង់ព័ត៌មាន ចេញពីកាសែត Financial Times បានរាយការណ៍ កាលពីថ្ងៃពុធថាបណ្តា ប្រទេសណាតូ នៅក្នុងទ្វីបអឺរ៉ុបត្រូវបានគេរាយការណ៍ថា កំពុងប្រឈមមុខនឹង ការខ្វះខាតអាវុធសម្រាប់យោធា ហើយនឹងមានការពិបាក ក្នុងការប្រមូលផ្តុំកងទ័ពមួយ ចំនួនធំក្នុងករណី មានជម្លោះភ្លាមៗ ផងដែរ។ យោងតាមក្រុមអ្នកវិភាគ សមាជិកអឺរ៉ុបខាងលិច...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
លោក Macron ៖ បារាំងកំពុងប្រឈមមុខ ទៅនឹងការផ្ទុះឡើង នៃសង្គ្រាមស៊ីវិលhttps://dap-news.com/?p=425771 តុលាការ ICC ចេញដីការចាប់ខ្លួន អតីតរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី និងមន្រ្តីជាន់ខ្ពស់មួយរូបទៀតhttps://dap-news.com/?p=425828 កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុនhttps://dap-news.com/?p=425831 បេសកជនចិន ជំរុញប្រទេសធំៗ ឲ្យជួយកាត់បន្ថយភាពតានតឹង សម្រាប់សន្តិភាពយូរអង្វែង ក្នុងប្រទេសស៊ីរីhttps://dap-news.com/?p=425843 WHO៖ ការបិទច្រកឆ្លងកាត់ Rafah...
ហ្គាហ្សា៖ លោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស បានប្តេជ្ញាថា សំណើបទឈប់បាញ់ណាមួយ សម្រាប់តំបន់ហ្គាហ្សាស្ទ្រីប ដែលមិនធានាការដកកងទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់នោះ មិនអាចទទួលយកបានឡើយ។ លោក Haniyeh បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ចលនាហាម៉ាស់ បានបង្ហាញពីភាពបត់បែនអតិបរមា និងទទួលយករាល់សំណើ ដែលបានស្នើឡើងលើលក្ខខណ្ឌនៃបទឈប់បាញ់ ការបញ្ចប់អរិភាព និងការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្គាហ្សាស្ទ្រីប លោក Haniyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការសម្លាប់គ្រួសាររបស់គាត់ជាច្រើននាក់។...
កម្មវិធីប្រកួតវាយសី “People-To- People Exchange Amateur Badminton Championship 2024″ បានមកដល់ហើយ! ជាព្រឹត្តិការណ៍ថ្មី ជាឱកាសថ្មីសម្រាប់អ្នកស្រលាញ់កីឡាវាយសី! ប្រកួតវាយសីបានទាំងរង្វាន់ផង បានទាំងមិត្តភាពផង មានតែមួយគត់ពីសារព័ត៌មាន TNAOT APP។ និរន្តភាព និងភាពជឿនលឿន ដ៏សម្បូរបែបដែលមានចលនាមិនឈប់ឈរក្រោមម្លប់នៃសុខសន្តិភាព គឺជាមូលហេតុតែមួយគត់ ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់កិច្ចការកសាងមិត្តភាព និង...
បរទេស៖ ទីក្រុងមូស្គូបាននិយាយកាលពីថ្ងៃអង្គារថា យន្តហោះយោធាដែលប្រតិបត្តិការដោយសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវទទួលខុសត្រូវចំពោះការជួបប្រថុយប្រថានជាច្រើនជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងឧបទ្ទវហេតុមួយនៅលើខេត្ត Homs ប្រទេសស៊ីរី យន្តហោះគ្មានមនុស្សបើក MQ-9 Reaper បានហោះយ៉ាងគ្រោះថ្នាក់ជិតយន្តហោះវាយប្រហារ Su-34 , នេះបើតាមបេសកកម្មយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ។ អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា៖ «អ្នកបើកយន្តហោះរុស្ស៊ីបានបង្ហាញពីជំនាញវិជ្ជាជីវៈខ្ពស់...
ស្វាយរៀង៖ លោកគឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម ទទួលបន្ទុកខេត្តស្វាយរៀងនិងលោកសរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដង្កូវហ្វូងកំពុងរាតត្បាតស៊ីបំផ្លាញស្រូវបងប្អូនប្រជាពលរដ្ឋនៅស្រុករមាសហែក ដើម្បីធ្វើការផ្សព្វផ្សាយ និងចាត់វិធានការបន្ទាន់ក្នុងទប់ស្កាត់កុំឲ្យរីករាលដាលបន្តទៀត។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងកសិកម្មនិងលោកសរ សុដានី និងក្រុមការងារបានបន្តពិនិត្យការបង្ករបង្កើនផលស្រូវវស្សា និងការដាំបន្លែបែបសហគមន៍ទំនើប របស់បងប្អូននៅស្រុកស្វាយជ្រំ និងស្រុកស្វាយទាប ហើយ ក្រុមការងារក៏បានជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មប្រចាំឃុំចំនួន៧រូប នៅក្នុងខេត្តស្វាយរៀង...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក KIM DAEHWAN អគ្គលេខាធិការ និងនាយកប្រតិបត្តិសេវាការងារ និងមុខរបរកូរ៉េ នៃរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ជំនួបនេះ មានគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ...
បរទេស៖ មន្ត្រីក្នុងតំបន់ និងសមាជិកគ្រួសារបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារ នៅភាគខាងជើង តំបន់ហ្គាហ្សា បានសម្លាប់សាច់ញាតិចំនួន១០នាក់របស់ប្រធាននយោបាយក្រុមហាម៉ាស់ ឈ្មោះ Ismail Haniyeh ដែលមានមូលដ្ឋាននៅប្រទេសកាតា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារតាមអាកាស បានវាយប្រហារផ្ទះមួយខ្នងក្នុងជំរំជនភៀសខ្លួន Shati ភាគខាងលិចទីក្រុង...
ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យលោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំកម្លាំងជំនាញនិងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ រួមគ្នាបើកយុទ្ធនាការក្តៅធ្វើការបង្ក្រាបក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានប្រកាសដើរចេញពីតំណែង ប្រសិនបើឧក្រិដ្ឋជន ស្រី ស៊ីណា មិនកាត់ទោស ឬដូចគេនិយាយថា «ជាប់ទោស ២ ឬ ៣ឆ្នាំហើយ ត្រូវដោះលែងវិញ»។ ករណីនេះ លោកឧបនាយករដ្ឋមន្ដ្រី បញ្ជាក់ថា ឧក្រិដ្ឋជន ស្រី...
ក្រោយពីពេលដែលពិភពលោកឈានចូលយុគសម័យទំនើប ផលប៉ះពាល់ចំពោះបរិស្ថានដែលបណ្តាលមកពីការអភិវឌ្ឍជ្រុលនូវឧស្សាហកម្មប្រពៃណីបានក្លាយជាកង្វល់រួមរបស់សហគមន៍អន្តរជាតិ ដូចនេះ បណ្តាប្រទេសនានាបាននាំគ្នារិះរកគ្រប់វិធានការដើម្បីប្រែក្លាយពីការអភិវឌ្ឍដែលជាថ្នូរជាមួយនឹងការប៉ះពាល់ដល់បរិស្ថានទៅជាការអភិវឌ្ឍបៃតងវិញ ។ បន្ទាប់ពីដាក់ចេញគោលនយោបាយជាតិស្តីពីការអភិវឌ្ឍបៃតង ប្រទេសចិនក៏ចាប់ផ្តើមអនុវត្តវិធានការពាក់ព័ន្ធមួយចំនួន ក្នុងនោះ ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការបញ្ចេញកាបូនក្នុងជីវភាពប្រចាំថ្ងៃជាភារកិច្ចគន្លឹះមួយ ។ កាលពីមុន នៅតាមទីក្រុងធំៗរបស់ចិន រថយន្តប្រើសាំងជាមធ្យោបាយធ្វើដំណើរដែលមិនអាចខ្វះបាន ។ យ៉ាងណាមិញ ចាប់ពីឆ្នាំ ២០០១ មក រដ្ឋាភិបាលចិនបានដាក់បញ្ចូលការផលិតនិងអភិវឌ្ឍរថយន្តថាមពលថ្មីឬរថយន្តអគ្គិសនីជាគម្រោងសំខាន់នៃគោលនយោបាយជាតិ ។ បន្ទាប់ពីការអភិវឌ្ឍអស់រយៈពេលជាច្រើនឆ្នាំ បច្ចេកទេសផលិតរថយន្តអគ្គិសនីរបស់ចិនមានភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ...
បាត់ដំបង៖ ស្រ្តីម្នាក់ ដែលត្រូវបានសត្វឆ្កែចចកខាំ កាលពីអំឡុងដើមខែតុលា ឆ្នាំ២០២៥ បានទទួលមរណៈភាព។ បើយោងរតាមគណនីហ្វេសប៊ុកឈ្មោះ« ផាន់នី ផាន់នី» នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ បានសរសេររៀបរាប់ថា «បងថ្លៃខ្ញុំដែលត្រូវសត្វឆ្កែចចកខាំនៅភូមិពោធិ៍កាលពីថ្ងៃមុន...
ភ្នំពេញ៖ ក្រោយមានការចុះផ្សាយ អំពីជម្លោះពាក្យសម្ដី រវាងអ្នកដឹកជញ្ជួនម្នាក់ ជាមួយអតិថិជន ដែលគេស្គាល់ថា ជាមន្រ្តីនគរបាល នៅលើសារព័ត៌មាន «DAP Hot News» ស្រាប់តែមានគណនីហ្វេសប៊ុកឈ្មោះ «David YaYa»...
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានពិនិត្យ ស្រាវជ្រាវ និងឈានទៅសម្រេចអនុវត្តវិន័យ តាមបទវិន័យនគរបាលជាតិកម្ពុជា ជាធរមាន ចំពោះលោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានទំលាយរឿងមួយថា មានមនុស្សម្នាក់ បានហ៊ានបន្លំហត្ថលេខា របស់សម្ដេចយកទៅបោកប្រាស់អ្នកដទៃ ហើយក៏ត្រូវបានសមត្ថកិច្ច បានចាប់ខ្លួនអនុវត្ត ទៅតាមផ្លូវច្បាប់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ ៖ លោក វរៈសេនីយ៍ឯក អ៊ុល សារ៉ាត់ អធិការនគរបាលក្រុងកំពង់ឆ្នាំង បានដឹកនាំកំលាំងចុះឃាត់ខ្លួនបុរសម្នាក់ ជាជនសង្ស័យ ដែលបានបង្ហាញកេរភេទ(រ៉ូតខោ)បញ្ចេញប្រដាប់ភេទ ឲ្យក្មេងស្រីៗនាក់មើល ហើយសម្រេចកាមដោយខ្លួនឯង ។ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើង...
ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនបុគ្គលឈ្មោះ ឈឹម ឆែម ឋានន្តរសក្តិឧត្តមសេនីយ៍ត្រី មុខតំណែងនាយករង មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្រោយបង្កគ្រោះថ្នាក់ចរាចរលើក្មេងស្រីម្នាក់ នៅចំណុចខណ្ឌសែនសុខ កាលពីយប់ថ្ងៃទី២២ ខែតុលា...
ភ្នំពេញ៖ កវីជើងចាស់ និងជាអ្នកនិពន្ធបទចម្រៀងល្បីនៅទសវត្សឆ្នាំ៩០ គឺលោក ខៀវ កាថា បានធ្លាក់ខ្លួនឈឺធ្ងន់ និងកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២៥ ក្រោយបញ្ជូនមកពីខេត្តបាត់ដំបង។ ស្នាដៃនិពន្ធបទល្បីៗដូចជា...
ភ្នំពេញ៖ មន្រ្តីល្អ រាស្រ្តគោរពស្រលាញ់ អ្វីដែលរាស្រ្តខ្នក់ខ្នាញ់ គឺមន្រ្តីកោងកាច សំដីគ្មានសីលធម៍ ធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់ពួកគាត់។ ជាក់ស្ដែងកន្លងទៅថ្មីៗនេះ មានករណីមេប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រែកតាអី ត្រូវបានស្នងការខេត្តស្វាយរៀងសម្រេចដកតំណែង ក្រោយមានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម បន្ទាប់ពីស្ដ្រីជាជនរងគ្រោះម្នាក់ បានទៅដាក់ពាក្យបណ្ដឹងប្ដឹងពីករណីចោរលួចម៉ូតូ...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ
