ភ្នំពេញ៖ ក្រសួងទេសចរណ៍ ឱ្យបានដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ។ យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥»...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសាទរការហៅទូរស័ព្ទ របស់គាត់ជាមួយសមភាគី អាមេរិក លោក Donald Trump ថា មានប្រយោជន៍ខ្លាំងណាស់ ហើយមេដឹកនាំទាំងពីរ បាននិយាយអស់រយៈពេលជាងពីរម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីជម្លោះអ៊ុយក្រែន។ ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីការហៅទូរសព្ទនេះ លោកPutinបានថ្លែងអំណរគុណ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសពីផែនការ ដណ្តើមកាន់កាប់តំបន់ Gaza ទាំងស្រុងជាផ្នែក នៃប្រតិបត្តិការយោធា ដ៏ធំ ប្រឆាំងនឹងក្រុមហាម៉ាស់ ។ ការវាយប្រហារតាមអាកាស កាន់តែខ្លាំងឡើង តាមសេចក្តីរាយការណ៍ បានបណ្តាលឲ្យមនុស្សរាប់រយនាក់ បាត់បង់ជិវិតប៉ុន្មានថ្ងៃចុងក្រោយនេះ...
ភ្នំពេញ៖ លោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិន បានគូសបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង រវាងប្រជាជន និងប្រជាជន និងផ្តល់អត្ថប្រយោជន៍ ដល់វិនិយោគិន ។ ការបញ្ជាក់របស់លោក Boru Tilahun Ejetta ខាងលើនេះ ធ្វើឡើងក្នុងឱកាសលោក ហួត...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដំណើរដោយ លោក អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាត សុខភាពពិភពលោក លើកទី៧៨...
កំពង់ស្ពឺ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យ ឱ្យបានម៉ត់ចត់ក្នុង ការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃ២០ឧសភា ជាទិវាជាតិនៃការចងចាំ ដែលការចងចាំនេះ មិនមែនកម្ពុជា មិនវិវឌ្ឍខ្លួនដើរទៅមុខនោះទេ ប៉ុន្តែក៏មិនត្រូវភ្លេច នូវអតីតកាលដ៏ឈឺចាប់ ដែលប្រជាពលរដ្ឋខ្មែររាប់លាននាក់ ដែលបានស្លាប់ដោយសារខ្មែរក្រហម ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃនោះដែរ ។ ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត...
កំពង់ធំ: លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្តសម្រាប់ខែ មិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីមន្ត្រីនគរបាល ប្រមាណជិត ៣០០នាក់ ។...
កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីម៉ូតូបុក ជាមួយរថយន្តនៅ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ លេខ៩៧និង៩៨។ ស្ថិតនៅចំណុចភូមិស្រល ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីល្ងាចថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៥។សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកហុងដា Beat ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ1LC-1572 បើកបរដោយឈ្មោះ ធឿន ពុធធី ភេទប្រុស អាយុ២៤ឆ្នាំបានស្លាប់ភ្លាមៗ នៅនឹងកន្លែង...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវពិនិត្យ និងសិក្សាឱ្យបានច្បាស់លាស់ ជៀសវាងការបូមខ្សាច់ ខុសកន្លែង ឬខុសបច្ចេកទេស ធ្វើឱ្យបាក់ដី ឬបាក់ច្រាំងទន្លេជាដើម។ ការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាឱកាសអញ្ជើញជាអធិបតីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា មិនមែនមានតែកម្ពុជា នោះទេ ដែលបានធ្វើសកម្មភាពគាស់កកាយភ្នំយកថ្ម ដើម្បីផលិតស៊ីម៉ង់ត៍ សម្រាប់អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមប៉ុណ្ណោះ សូម្បីប្រទេសចិន និងប្រទេស ជាច្រើនទៀត ក្នុងពិភពលោក រួមទាំងប្រទេសជាសមាជិក អាស៊ាន ក៏បានធ្វើសកម្មភាព កាយភ្នំយកថ្មផងដែរ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នយោបាយឈ្នះឈ្នះ ដែលសម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញនៅតំបន់ឱរ៉ាល់ មានលក្ខណៈពិសេសជាងតំបន់ផ្សេងៗ ខណៈដែលការបើកមុខ នៃការស្វែងរកសន្តិភាព បញ្ចប់សង្គ្រាម ដោលនយោបាយឈ្នះឈ្នះ ផ្តើមចេញពីតំបន់ឱរ៉ាល់មុនគេ ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងនយោបាយឈ្នះឈ្នះ...
បរទេស៖កាសែត Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសចិនបានផ្តល់ជំនួយដល់ប្រទេសប៉ាគីស្ថាននូវការការពារដែនអាកាស និងប្រព័ន្ធផ្កាយរណប ក្នុងអំឡុងពេលការប្រឈមមុខគ្នាផ្នែកយោធានាពេលថ្មីៗនេះជាមួយឥណ្ឌា។ លោកAshok Kumar អគ្គនាយកនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាសង្គ្រាមរួមគ្នាក្នុងទីក្រុង New Delhi បាននិយាយថា ប្រទេសចិនបានជួយប្រទេសប៉ាគីស្ថានក្នុងការរៀបចំប្រព័ន្ធរ៉ាដា និងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនឡើងវិញ ដែលអាចឱ្យពួកគេរកឃើញនូវការដាក់ពង្រាយទ័ព និងសព្វាវុធរបស់ឥណ្ឌាប្រកបដោយប្រសិទ្ធភាព។ លោកKumar បានប្រាប់ Bloomberg ទៀតថា ៖ចិនបានជួយពួកគេឱ្យដាក់ពង្រាយរ៉ាដាការពារដែនអាកាសរបស់ពួកគេឡើងវិញ ដូច្នេះរាល់សកម្មភាពដែលយើងធ្វើចេញពីផ្លូវអាកាសត្រូវបានដឹងជាមុនរួចទៅហើយចំពោះពួកគេ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសដាណឺម៉ាកបានប្រកាសកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ៦១៨លានដុល្លារសម្រាប់អ៊ុយក្រែន ដោយផ្តោតជាពិសេសទៅលើគ្រាប់កាំភ្លើងធំ។ ជំនួយនេះបានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីសម្រេចបាននូវដំណោះស្រាយរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលថ្មីៗនេះបានធ្វើការចរចាដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេលបីឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ ក្រសួងការពារជាតិដាណឺម៉ាកបាននិយាយថា ជំនួយនេះរួមមានការផ្តល់មូលនិធិសម្រាប់ប្រព័ន្ធកាំភ្លើងធំ គ្រាប់រំសេវ និងឧបករណ៍សម្រាប់កងទ័ពអាកាសរបស់អ៊ុយក្រែនផងដែរ។ ជំនួយដែលមានតម្លៃ ៤,២ ពាន់លានក្រោនលុយដាណឺម៉ាកគឺនឹងប្រើប្រាស់សម្រាប់រយៈពេលរហូតដល់ឆ្នាំ២០២៨ ហើយវាត្រូវបានផ្តល់ហិរញ្ញប្បទានក្នុងក្របខ័ណ្ឌសម្រាប់ការគាំទ្រផ្នែកយោធាក្រោមមូលនិធិអ៊ុយក្រែនរបស់សហភាពអឺរ៉ុប និងបន្ទាប់មកត្រូវបានសងវិញតាមរយៈមធ្យោបាយសន្តិភាពអឺរ៉ុបរបស់ប្លុក។ ផ្នែកសំខាន់នៃជំនួយរបស់ដាណឺម៉ាកត្រូវបានបែងចែកទៅឱ្យក្រុមការងារ Czech Ambition Initiative ដែលបង្កើតឡើងក្នុងឆ្នាំ២០២៤ដោយប្រទេសដាណឺម៉ាក...
កំពង់ស្ពឺ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតមកទល់ឆ្នាំ២០២៥នេះ កម្ពុជាមានរោងចក្រផលិតស៊ីម៉ងត៍ចំនួន៦ បានបោះទុនវិនិយោគសរុបប្រមាណ ១,១១ពាន់លានដុល្លារ ព្រមទាំងផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណ ៣,០០០កន្លែង។ នាឱកាសអញ្ជើញចូលរួមពិធីសម្ពោធបើកឱ្យដំណើរជាផ្លូវការ «រោងចក្រផលិតស៊ីម៉ង់ត៍ របស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ)...
ភ្នំពេញ ៖ ក្នុងឱកាសទិវាជាតិនៃការចងចាំ ២០ ឧសភា ! សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ ចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស កុំឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ។ តាមរយៈសំណេរលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ថ្ងៃនេះ...
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk បានសម្តែងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាTelegram គឺលោក Pavel Durov បន្ទាប់ពីស្ថាបនិក Telegram រូបនេះ បាននិយាយថា គាត់បានច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំងដើម្បីទប់ស្កាត់មាតិកានយោបាយអភិរក្សនៅលើវេទិកាផ្ញើសារ Telegram របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការសន្ទនាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយថាកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ។ គេបានដឹងដែរថាមេដឹកនាំទាំងពីរបាននិយាយអស់រយៈពេលជាង២ម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីបញ្ហាជម្លោះនៅអ៊ុយក្រែនហើយក្នុងនោះលោកPutinក៏បានពណ៌នាការពិភាក្សានេះថាមានប្រយោជន៍ខ្លាំងណាស់ដែរ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមTruth Social ភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ លោក Trump បានសរសេរថា៖ ទឹកដម...
បរទេស៖ ប្រទេសចិនកំពុងរៀបចំដាក់ឱ្យដំណើរការនូវអ្វីដែលខ្លួននិយាយថា ជាយន្តហោះ “ដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើក” ដំបូងបង្អស់របស់ពិភពលោក ដែលមានសមត្ថភាពបញ្ចេញនូវយន្តហោះដ្រូន kamikaze ដែលដឹកនាំដោយ AI ក្នុងអំឡុងពេលបេសកកម្មនៅរយៈកម្ពស់ខ្ពស់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងដោយយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋ CCTV ថា យាន Jiu Tian ឬ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិត ស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន (ភ្នំពេញ) ឯ.ក ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ រោងចក្រផលិតស៊ីម៉ងត៍ ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេន...
ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន គាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ទៅជប៉ុននៅចុងខែនេះ កម្ពុជា បើកដំណើរការជាថ្មី នៃជើងហោះហើរត្រង់ ជាមួយក្រុមហ៊ុន អាកាសចរណ៍ចិន Ruili ព័ត៌មានក្លែងក្លាយ ជិត៩០០ករណី ត្រូវបានរកឃើញ ត្រឹមតែ៣ខែ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋ សិក្សា ពីអតីតកាល របស់កម្ពុជា និងរួមគ្នាទប់ស្កាត់ របបដ៏ឃោរឃៅ...
ថ្មីទៀតហើយ ដាក់ឱ្យផ្អើលអស់ឋានទាំងបី ស្ថានីយវិទ្យុ និងទូរទស្សន៍ ថោន ហ្វូលអេចឌីធីវី បង្កើតសង្វៀនគុនខ្មែរថ្មីមួយទៀត «ស្តេចប្រដាល់កណ្តាប់ដៃមាស» ស្របតាមចក្ខុវិស័យរបស់ក្រុមហ៊ុន ថោន គ្រុប បន្តកិច្ចខិតខំថែរក្សា អភិរក្ស និងអភិវឌ្ឍលើវិស័យប្រដាក់គុនខ្មែរ ឱ្យមានឈ្មោះបោះសម្លេងល្បីរន្ទឺលើឆាកអន្តរជាតិ។ ថ្លែងក្នុងពិធីចុះហត្ថលេខាលោក លី ចុងហ្វី អគ្គនាយកក្រុម ប៉េកាំង ជីងតា បានសម្តែងពីភាពជោគជ័យរបស់កម្ពុជាលើវិស័យគុនខ្មែរបានល្បីសុះសាយជាសកលធ្វើឱ្យ...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានបរិហារថាជាការភូតកុហក ចំពោះការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ ដែលថាលោកបានព្យាយាមប្រើប្រាស់អំណាច ដើម្បីធានាសន្តិភាព ដោយលើកឡើងពីការគាំទ្ររបស់រដ្ឋបាលលោក ត្រាំ ចំពោះការសម្លាប់នៅក្នុងតំបន់ហ្គាហ្សា។ លោក Khamenei បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំជាមួយគ្រូបង្រៀនមួយចំនួនធំនៅទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្មទៅនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ ស្តីពីការចង់បានសន្តិភាពនៅក្នុងតំបន់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកនៅអាស៊ីខាងលិចកាលពីដើមសប្តាហ៍នេះ...
ព្រុចសែល៖ នៅពេលដែលអ៊ីស្រាអែល បង្កើនប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្គាហ្សាស្ទ្រីប មេដឹកនាំអឺរ៉ុបមួយចំនួន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញស្ថានការណ៍មនុស្សធម៌ ដែលកាន់តែអាក្រក់ ដោយជំរុញឱ្យអ៊ីស្រាអែល បញ្ចប់គោលនយោបាយបច្ចុប្បន្នរបស់ខ្លួន និងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍មនុស្សធម៌ជាបន្ទាន់។ កាលពីថ្ងៃសៅរ៍ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa បានសម្តែងការខកចិត្តរបស់លោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើល ចំពោះការវិវត្តន៍នៅក្នុងតំបន់ហ្គាហ្សា និងទាមទារឱ្យបញ្ចប់អំពើហិង្សាជាបន្ទាន់ នៅក្នុងនោះដែរ លោកបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែល...
លោក Trump ប្រកាសអះអាង អំពីការសន្ទនាគ្នា ដោយផ្ទាល់ជាមួយលោក Putin តាមទូរស័ព្ទ ប្រធានាធិបតី ហូ ជីមិញ របស់វៀតណាម និងស្ថាបនិក អ៊ីស្រាអែល លោក David Ben Gurion៖ ជំនួបរបស់អ្នកគិតគូរ ដ៏អស្ចារ្យ អតីតប្រធានាធិបតីអាមេរិក លោក Joe...
ភ្នំពេញ៖ ប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន បានចេញមុខជាបន្តបន្ទាប់គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសជប៉ុននៅចុងខែឧសភាខាងមុខនេះ។ លោក សេង សាវ៉ាត ជាប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនបានប្រកាសគាំទ្រ និងស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្ដម Shigeru Ishiba នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន និងថ្លែងសុន្ទរកថាក្នុងសន្និសីទអន្តរជាតិលើកទី៣០ ស្ដីពី “អនាគតរបស់អាស៊ី”...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Cameron Baker ប្រធានគណៈកម្មការជំនាញនៃរដ្ឋអូស្ត្រាលីខាងត្បូង (South Australia-SA) ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ការផ្ដល់ឱកាសការងារ និងការចុះកម្មសិក្សាជំនាញដល់យុវជនកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៩ ខែឧសភា...
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងរៀបចំពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥» នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ យោងតាមសេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការរៀបចំព្រឹត្តិការណ៍នេះ ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ ជាកិច្ចចាប់ផ្ដើម លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អានអនុក្រឹត្យ លេខ៦៤ អនក្រ.បកស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ដែលមាន ១០ជំពូក ស្មើនឹង ៥០មាត្រា។...
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងជួបជជែកដាច់ដោយឡែកពីគ្នាមួយ ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យមានកិច្ចព្រមព្រៀង បទឈប់បាញ់រវាងប្រទេសទាំងពីរ។ លោកបានលើកឡើងថា “ខ្ញុំនឹងនិយាយតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទី នៅថ្ងៃចន្ទនេះ វេលាម៉ោង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតំបន់អូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីផ្ទុះគ្រាប់មីនតោនសំណល់ពីសង្គ្រាម ខណៈពេលដែលអេស្ការវទ័រកំពុងកាយដី ដើម្បីសាងសង់ធ្វើអគារត្រង់ចំណុចការដ្ឋានសួនសត្វក្នុងកាស៊ីណូអូស្មាច់រីសត។ ករណីគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោននេះ បណ្តាលឱ្យអ្នកបើកបរអេស្ការវទ័រ រងរបួសជាទម្ងន់និងខូចខាតគ្រឿងចក្រអេស្កានោះ។...
ថៃ៖ លោកស្រី ថែ ថងថាន ស៊ីណាវ៉ាត់ មិនលាលែងពីតំណែងនាយករដ្ឋមន្រ្តីរបស់ថៃទេ ហើយថែមទាំងចាប់ដៃសាមគ្គី ដោយមិនឱ្យចាញ់ខ្មែរឡើយ ក្រោយពីជួបប្រជុំគ្នា។ ពួកគេបានសន្យាថា មិនឱ្យជាតិថៃបែកបាក់។ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសថៃ។
ភ្នំពេញ ៖ អ្នកវិភាគនយោបាយលោក ឡៅ ម៉ុងហៃ បានរំលឹកពីអតីតកាលថា ការគំរាមទាមទារ របស់ភាគីបារាំង ដែលជាម្ចាស់អាណានិគមលើសៀម ឲ្យគោរពសន្ធិសញ្ញាបារាំង-សៀម គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ។ លោក ឡៅ...
បរទេស ៖ ប៉ូលិសថៃ បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យចំនួន ១២ នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងកាំភ្លើងចំនួន ១៨ ដើម និងគ្រាប់ជាង ៣០.០០០ គ្រាប់ ដែលត្រូវបានរឹបអូស ជាផ្នែកមួយ...
បរទេស៖ លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃសៅរ៍ថា យោធាអាមេរិក បានវាយប្រហារទីតាំងចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់ ដោយចូលរួមដោយផ្ទាល់ នូវកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអែល ក្នុងការកាត់ផ្តាច់កម្មវិធីនុយក្លេអ៊ែរ របស់ប្រទេស នៅក្នុងឧបាយកលដ៏ប្រថុយប្រថាន ដើម្បីធ្វើឱ្យសត្រូវដ៏យូរលង់ចុះខ្សោយ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្អាកការងារ និងផ្អាកបៀវត្សបណ្ដោះអាសន្ន វរសេនីយ៍ឯក ឈឹម រត្ថា មន្ដ្រីនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដោយសារល្មើសបទវិន័យនគរបាលជាតិកម្ពុជា។...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការកាត់ទោសសមាជិកក្រុមប្រឆាំង ដែលលោកទទួលខុសត្រូវចំពោះការ លេចធ្លាយព័ត៌មានសម្ងាត់អំពីការ វាយប្រហាររបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះលើប្រទេសអ៊ីរ៉ង់។ មន្ទីរបញ្ចកោណបានវាយប្រហារទីតាំង នុយក្លេអ៊ែរចំនួនបីរបស់ទីក្រុងតេអេរ៉ង់កាលពីសប្តាហ៍មុន ។ យោងតាមសារព័ត៌មាន...
បរទេស៖ ភ្ញៀវទេសចរបរទេសកំពុងវិលត្រលប់ទៅប្រទេសចិនវិញ បន្ទាប់ពីប្រទេសនេះ (ចិន) បានបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការរបស់ខ្លួនដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ ប្រជាពលរដ្ឋមកពីប្រទេសចំនួន ៧៤ ឥឡូវនេះអាចចូលប្រទេសចិនបានរហូតដល់ ៣០ ថ្ងៃ ដោយមិនចាំបាច់ត្រូវការទិដ្ឋាការ ។ យោងតាមសារព័ត៌មាន AP...
Bilderberg អំណាចស្រមោល តែមានអានុភាពដ៏មហិមា ក្នុងការគ្រប់គ្រងមកលើ នយោបាយ អាមេរិក!
បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)
(ផ្សាយឡើងវិញ) គោលនយោបាយ BRI បានរុញ ឡាវនិងកម្ពុជា ចេញផុតពីតារាវិថី នៃអំណាចឥទ្ធិពល របស់វៀតណាម ក្នុងតំបន់ (វីដេអូ)
ទូរលេខ សម្ងាត់មួយច្បាប់ បានធ្វើឱ្យពិភពលោក មានការផ្លាស់ប្ដូរ ប្រែប្រួល!
២ធ្នូ ១៩៧៨ គឺជា កូនកត្តញ្ញូ