នយោបាយ

លោក កុយ គួង មកទទួលតួនាទីជា អ្នកនាំពាក្យក្រសួងការបរទេសវិញ ជំនួសលោក កេត សោផាន់ ដែលទទួលភារកិច្ចថ្មី

ភ្នំពេញ៖ អតីតអ្នកនាំពាក្យ និងជាអតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ លោក កុយ គួង បានត្រឡប់មកទទួលតួនាទីជា អ្នកនាំពាក្យក្រសួងការបរទេសវិញ ជំនួសលោក កេត សោផាន់ ដែលត្រូវបានក្រសួង សម្រេចប្រគល់ភារកិច្ចថ្មី ។

លោក កេត សោផាន់ បានសរសេរសារតាមបណ្ដាញទំនាក់ទំនង តេឡេក្រាមថា «ខ្ញុំមានកិត្តិយសសូមជម្រាបជូន ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវសហការីទាំងអស់ មេត្តាជ្រាបថា ជាមួយនឹងសេចក្តីសម្រេចសម្រួល ភារកិច្ចថ្មីរបស់ថ្នាក់ដឹកនាំ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ខ្ញុំបាទត្រូវបានប្រគល់ភារកិច្ចថ្មី ទទួលបន្ទុកកិច្ចការអឺរ៉ុប និងយូណេស្កូ។ ឯកឧត្តម កុយ គួង អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសអូស្រ្តាលី និងនូវែលហ្សេឡង់ (ព្រមទាំងជាអតីតអ្នកនាំពាក្យក្រសួង) នឹងទទួលភារកិច្ចជាអ្នកនាំពាក្យ ក្រសួងការបរទេសជំនួសវិញ» ៕ ដោយ៖ ខា ដា

To Top