នយោបាយ

ទូតអាល្លឺម៉ង់ ជួបកឹម សុខា សួរនាំពីបញ្ហាសុខភាព

ភ្នំពេញ៖ លោក មុត ចន្ថា អ្នកនាំពាក្យលោក កឹម សុខា បានថ្លែងអះអាងថា ជំនួបបិទទ្វារ រវាងលោកទូតអាល្លឺម៉ង់ គ្រីស្ទាន បែកហ្គឺ និង អតីតមេបក្សប្រឆាំង លោក កឹម សុខា គឺពិតជាមានការសាកសួរសុខទុក្ខគ្នា ទៅវិញទៅមក គ្រាដែលលោកទើបតែទទួលបានការតែងតាំង ក្នុងមុខតំណែងនេះ នៅប្រទេសកម្ពុជា។

លោក មុត ចន្ថា បានថ្លែងថា “ជំនួបនេះមិនខុស អ្វីពីជំនួបមុនៗទេ គាត់បានមកសម្តែងការសួរសុខទុក្ខ ក៏ដូចជាពិភាក្សាអំពីបញ្ហាសុខភាព ព្រោះបង ប្អូនឃើញហើយនៅ ក្នុងសេចក្តីសម្រេចរបស់តុលាការ ការបន្ធូរបន្ថយលក្ខខណ្ឌ ចំពោះការដាក់ឱ្យស្ថិត នៅក្រោមការត្រួតពិនិត្យ របស់តុលាការហ្នឹង គឺផ្អែកលើបញ្ហាសុខភាព”។

លោក មុត ចន្ថា បានបន្តទៀតថា ក្រៅពីនោះនៅក្នុងជំនួប ក៏មានការជជែកអំពីបញ្ហាប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ 

បើតាមលោក មុត ចន្ថា ក៏ព្រលយឱ្យដឹងផងដែរ ពួកគាត់ ក៏បានជជែកគ្នា អំពីបញ្ហាប្រជាធិបតេយ្យ នៅប្រទេសកម្ពុជា រួមគ្នាកសាងប្រជាធិបតេយ្យ ទៅមុខទៀត និងផលប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅផងដែរ។

To Top
×