ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍ នយោបាយកម្ពុជាលោក គឹម សុខ បានលើកឡើងថា គួរតែចាប់ផ្តើមអនុវត្តនូវទ្រឹស្ដី សម រង្ស៊ី និងកឹម សុខា ជាមនុស្សតែ១ហើយ ឲ្យផុតពីការនាំគ្នាចេះត្រឹមតែសូត្រចោល គឺធ្វើយ៉ាងណាឲ្យក្លាយទៅជា សកម្មភាពប្រតិបត្តិជាក់ស្ដែង។ នេះបើតាមការហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក គឹម សុខ បន្តថា បើធ្វើបានបែបនេះរបស់ អតីតមេបក្សប្រឆាំងពិតមែននោះ នេះគឺជាឆន្ទៈនិងសេចក្ដីប្រាថ្នា របស់ប្រជារាស្ត្រ ។ បានសេចក្ដីថា ទាល់តែមានការរួបរួមចលនា អ្នកប្រជាធិបតេយ្យ ក្នុងបុព្វហេតុជាតិ តាមឆន្ទៈរបស់ប្រជារាស្ត្រ ។
លោកថា គួរនាំគ្នាប្រកាន់គោលសីលធម៌ខ្ពស់ ឈប់ប្រទូស្ដគ្នាដោយគំនិតអស្មិមានៈបុគ្គល ដែលពង្វក់សង្គមបែប ប្រតិដ្ឋរឿងលាបពណ៌៕