នយោបាយ

ដូណាល់ត្រាំ៖ ពលរដ្ឋអាមេរិក ជាអ្នកចម្បាំង

ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញនូវសារមួយទៅកាន់ពិភពលោក ស្របពេលអាមេរិក កំពុងបារម្ភពីការកើនឡើងនូវឥទ្ធិពលដ៏មហិមារបស់ប្រទេសចិនថា ពលរដ្ឋអាមេរិកាំង គឺជាអ្នកចម្បាំង។

តាមរយៈបណ្តាញសង្គមTwitter នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកត្រាំ បានសរសេរថា “ ពលរដ្ឋអាមេរិកាំង គឺជាអ្នកប្រយុទ្ធ”។

តាមរយៈសារខ្លីនេះ លោក ដូណាល់ ត្រាំ មិនបញ្ជាក់លម្អិតពីសារនេះនោះទេ ប៉ុន្តែសម្រាប់អ្នកតាមដានព្រឹត្តិការណ៍ ព័ត៌មាអន្តរជាតិ នៅប្រទេសកម្ពុជា បានលើកឡើងថា អ្វីដែលនាំឱ្យ លោក ត្រាំ និយាយបែបនេះ គឺសំដៅទៅលើចិន ដែលអាមេរិកាំង មិនដែលខ្លាច រឺចុះញ៉មសោះឡើយ។

លោកតាមដាន ដែលនិយាយក្នុងលក្ខខណ្ឌ មិនបញ្ចេញអត្តសញ្ញាណនោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២០ថា “រឿងដែលលោកត្រាំចង់និយាយ នៅក្នុងសារនោះ គឺគាត់ចង់និយាយសំដៅ ទៅរកចិន ប៉ុន្តែមិនមែនបញ្ហារឿងភេវរកម្ម អ៊ីរ៉ង់ ជាមួយវេណេហ្ស៊ូអេឡា ជាមួយរស្ស៊ីនោះទេ គឺបញ្ហាជាមួយចិន ដោយសារតែចិនមានការកើនឡើងយ៉ាងខ្លំាង ផ្នែកបច្ចេកវិទ្យា ឥទ្ធិពលរបស់ចិននៅក្នុងតំបន់ និងពិភពលោក ហើយសេដ្ឋកិច្ចរីកចម្រើន ដែលជាហេតុធ្វើឱ្យប៉ះពាល់ឧត្តមភាព (លេខ១)របស់អាមេរិក ដែលមានរយៈពេល៧០ឆ្នាំមកហើយ”។

អ្នកតាមដានដដែល បានបន្តថា អ្វីដែលលោកត្រាំនិយាយថា ពលរដ្ឋអាមេរិកាំង ជាអ្នកចម្បាំង ជាអ្នកសឹកសង្រ្គាម អាមេរិកាំងមិនដែលខ្លាច មិនដែលភ័យហើយអាចធ្វើសង្រ្គាមបានជាមួយប្រទេសណាទាំងអស់ ជាមួយគ្រប់ស្ថានការណ៍ គ្រប់កាលៈទេសៈ ហើយភាពខ្លាំងរបស់អាមេរិកាំង គឺបានមកដោយសារសង្រ្គាម ដោយសារបច្ចេកវិទ្យា យោធា និងសព្វាវុធ។

ប្រធានាធិបតីអាមេរិករូបនេះ បានចោទត្រង់ទៅកាន់ប្រទេសចិន ទាក់ទងនឹងមេរោគកូរ៉ូណាប្រភេទថ្មី (កូវីដ១៩) ថា ជាមេរោគចិន ថែមទៀតផង ដែលប្រការនេះ នាំឱ្យមេដឹកនាំចិន ចេញមុខតបតភ្លាមៗផងដែរ៕

To Top