នយោបាយ

អ្នកវិភាគ ៖ ព្រឹត្តិការណ៍ រដ្ឋប្រហារយោធា នៅភូមា បង្ហាញឲ្យកាន់តែច្បាស់ នៃបណ្តាសារភូមិសាស្ត្រ និង ភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ អ្នកវិភាគស្ថានការណ៍ នយោបាយបានលើកឡើងថា ព្រឹត្តិការណ៍ រដ្ឋប្រហារយោធា នៅប្រទេសភូមា បានបង្ហាញឲ្យកាន់តែច្បាស់នៃបណ្តាសារភូមិសាស្ត្រ និង ភូមិសាស្ត្រនយោបាយ ដែលមហាអំណាចប្រកួតគ្នាយក ឧត្តមភាព និងសេដ្ឋកិច្ច ។

មកដល់ពេលនេះ អាស៊ាន ត្រូវបានចិនទាក់ទាញកាន់តែខ្លាំង បើធៀបជាមួយអាមេរិក ជាអ្នកបង្កើត។

សតវត្សទី ២១ ពិភពពលោក ដឹកនាំដោយ ចិន អាស៊ី និង អាហ្រ្វិក ហើយក៏ជាសំណាងល្អសម្រាប់យើង ដែលពេលនេះ ស្គាល់ពីសន្តិភាពពិតប្រាកដ និងការ អភិវឌ្ឍ ហើយប្រទេសជាតិក៏មានឥស្សរភាព ពេញលេញ និងបញ្ជាក់ឲ្យកាន់តែច្បាស់ថា គ្មានអ្នក ណាមកហួងហែងបានទៀតទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃ ១ កុម្ភៈ លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ត្រូវបានចាប់ខ្លួន ចំពេលដែលភាពតានតឹង រវាងរដ្ឋាភិបាលស៊ីវិល និងយោធា បានបង្កការភ័យខ្លាច ចំពោះការធ្វើរដ្ឋប្រហារ ។

យោងតាមតាមសារព័ត៌មាន BBC នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាគណបក្ស NLD បានឈ្នះអាសនៈគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល ប៉ុន្តែកងទ័ពនិយាយថា ការបោះឆ្នោតនេះគឺជាការក្លែងបន្លំ។

ប្រទេស មីយ៉ាន់ម៉ា ដែលត្រូវបានគេស្គាល់ថា ជាប្រទេសភូមានោះ គឺត្រូវបានគ្រប់គ្រងដោយយោធា រហូតដល់ឆ្នាំ ២០១១។ លោកស្រីស៊ូជីបានចំណាយពេលជាច្រើនឆ្នាំ នៅក្រោមការឃុំឃាំងក្នុងផ្ទះ។ សភាជាន់ទាប ដែលទើបជាប់ឆ្នោតថ្មី នឹងត្រូវកោះប្រជុំជាលើកដំបូង នៅថ្ងៃ ១ កុម្ភៈ ប៉ុន្តែយោធាបានអំពាវនាវ ឲ្យមានការពន្យារពេល៕

To Top