នយោបាយ

លោក Patrick Murphy ៖ អាមេរិក នៅតែប្តេជ្ញា ចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នា របស់ពួកគេ ចង់បានសន្តិភាព (Video)

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy បានបង្ហោះសារនៅលើប្រព័ន្ធធ្វីតធឺរបស់លោកនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ថា “សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះប្រជាជនកម្ពុជា និងសេចក្តីប្រាថ្នា របស់ពួកគេដែលចង់បាន សន្តិភាព វិបុលភាព និងលទ្ធិប្រជាធិបតេយ្យ ” ។

ការលើកឡើងរបស់លោកនេះ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ នាថ្ងៃ២១ កញ្ញា ។

លោកថ្លែងថា “ថ្ងៃនេះ គឺជាទិវាសន្តិភាពអន្តរជាតិដែលជាពេលវេលាសមស្រប ក្នុងការរំលឹកឡើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដែលកាលពី៣០ឆ្នាំមុន បានជួយបញ្ចប់សង្រ្គាមស៊ីវិលដ៏ឃោរឃៅរបស់កម្ពុជា” ។

ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាក៏បានលើកឡើងថា កម្ពុជាមិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ដ្រនយោបាយ បង្កឡើងដោយការប្រកួតប្រជែងមហាអំណាច ជាពិសេសនោះ ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្ត បន្តប្រើគ្រប់ល្បិចកល គំរាមកំហែង និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។

សម្ដេចតេជោ ប្រកាសជាឱឡារិក ពីការប្តេជ្ញាចិត្តយ៉ាងមោះមុត របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ក្នុងការការពារ ទោះក្នុងតម្លៃណាក៏ដោយនូវសន្តិភាព និងស្ថិរភាពដែលកម្ពុជាទទួលបានដោយលំបាក ដើម្បីកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ ៕

To Top