ថ្ងៃទី២៥ ខែតុលា លោក XiJinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួមកិច្ចប្រជុំ រំលឹកខួបទី៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ព្រមទាំងថ្លែង សុន្ទរកថា គន្លឹះនៅក្រុងប៉េកាំង។
៥០ឆ្នាំកន្លងទៅនេះ ការអភិវឌ្ឍរបស់ប្រទេសចិន បានចារឹកក្នុងទំព័រវឌ្ឍនភាព របស់មនុស្សជាតិ ព្រមទាំងរួម ចំណែកកាន់តែច្រើនឡើងៗ ក្នុងការជំរុញការអភិវឌ្ឍ ដោយសន្តិភាព របស់ពិភពលោក ។
៥០ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ ឡើងវិញ ក្នុងអង្គការសហប្រជាជាតិ ប្រទេសចិន បានអនុវត្តវត្ថុបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ចូលរួមដោយស៊ីជម្រៅ ជាមួយកិច្ចការ របស់អង្គការ សហប្រជាជាតិ ប្រកាន់ខ្ជាប់ដោយមុតមាំ នូវការគាំពារសន្តិភាព និងសន្តិសុខពិភពលោក ជំរុញការអភិវឌ្ឍ ជាសកល ជំរុញការកសាងច្បាប់ អន្តរជាតិ ដោយឥតឈប់ឈរ គាំពារដោយពេញទំហឹង ចំពោះអង្គការ ប្រជាជាតិច្បាប់ ក្នុងការដើរតួនាទីជាស្នូល ក្នុងកិច្ចការអន្តរជាតិ ខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការជំរុញនិងគាំពារសិទ្ធិមនុស្ស ជំរុញការ អភិវឌ្ឍនិង កិច្ចសហប្រតិបត្តិការផ្នែកសង្គម ក៏ដូចជារួមចំណែក ដល់ការលើកកម្ពស់កម្រិត សុខភាពរបស់មនុស្សជាតិ ដោយឥតឈប់ឈរផងដែរ ។
ប្រទេសចិនប្រកាន់ខ្ជាប់ស្មារតី របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានដើរតួនាទី សំខាន់ក្នុងការគាំពារយុត្តិធម៌ និងសច្ចធម៌អន្តរជាតិ។
ប្រទេសចិនជាប្រទេស ដែលបរិច្ចាគប្រាក់ច្រើនធំទី២ សម្រាប់ប្រតិបត្តិការ រក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ និងសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ ដែលចាត់បញ្ចូនកងកម្លាំងមួកខៀវ ច្រើនបំផុត ប្រទេសចិនជាកម្លាំងស្នូល ក្នុងប្រតិបត្តិការរក្សា សន្តិភាព នៃអង្គការសហប្រជាជាតិ ដែលបានរួមចំណែកដ៏លេច ធ្លោដល់ការគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ ។
ពីប្រទេសដែលមានចំនួន ប្រជាជនក្រីក្រច្រើនបំផុត លើពិភពលោក ទៅជាប្រទេស ដែលដោះស្រាយបញ្ហាក្រីក្រ បំផុតទាំង អស់ ប្រទេសចិនបាន អនុវត្តគោលដៅ កាត់ បន្ថយភាពក្រីក្រនៃ«របៀវារៈអភិវឌ្ឍន៍ជានិរន្តរភាព ឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ»មុនពេលកំណត់១០ឆ្នាំ ដែលបានផ្តល់គំរូ សម្រាប់កិច្ចការកាត់ បន្ថយភាពក្រីក្រអន្តរជាតិ ។
ពីប្រទេសមួយដែលទទួល បានជំនួយច្រើនបំផុត ទៅជាប្រទេសដែលរួមចំណែកធំបំផុត ក្នុងការអភិវឌ្ឍជាសកល ប្រទេសចិន បានលើកឡើងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ពង្រឹងនិងពង្រីកសមិទ្ធផលជាផ្លែផ្កា នៃការរួមគ្នាអភិវឌ្ឍជាសកល ។
ពីប្រទេសដែលខ្វះខាតធនធាន វេជ្ជសាស្ត្រទៅជាប្រទេស ដែលដើរ តួនាទីគន្លឹះក្នុងវិបត្តិសុខាភិបាល សាធារណៈជាសកល ប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការ អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ជំរុញយ៉ាងខ្លាំងក្លា នូវការកសាងរបាំងភាព ស៊ាំពិភពលោក។
ពីការអភិវឌ្ឍន៍ ដោយខ្វះ បច្ចេកទេស ទៅជាការដឹក នាំយ៉ាង សកម្មនូវការគ្រប់គ្រង អាកាសធាតុ ពិភពលោក ប្រទេសចិន បានអនុវត្តនូវ «អនុសញ្ញស្តីពីបម្រែបម្រួល អាកាសធតុ នៃ អង្គការសហប្រជាជាតិ»និង «កិច្ចព្រមព្រៀងបារីស» ជំរុញឱ្យមនុស្សនិងធម្មជាតិរួមរស់នៅដោយចុះសម្រុងគ្នា៕
ដោយ: វិទ្យុមិត្តភាពកម្ពុជាចិន