ប៉ុន្មានថ្ងៃទៀត “កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ” ដែលផ្តួចផ្តើមគំនិតដោយសហរដ្ឋ អាមេរិកនឹងធ្វើឡើង ។ ក្នុងបញ្ជីឈ្មោះអំពីប្រទេសចូលរួមដែល ប្រកាសដោយភាគីអាមេរិក ក៏មានប្រទេសលីទុយអានី ក្នុងនោះដែរ វាជារឿងគួរឱ្យអស់សំណើចបំផុត ។ ចូរយើងមើលមើល៍ទង្វើអាក្រក់ជា ច្រើនដែលលីទុយអានីបានប្រព្រឹត្តក្នុងវិស័យសិទ្ធិមនុស្សគួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា ក៏អាចឃើញកាន់តែច្បាស់លាស់ថា តើកិច្ចប្រជុំកំពូលលើកនេះមិនសមហេតុផលយ៉ាងណា ។
តាមការរាយការណ៍ពីប្រព័ន្ធសារព័ត៌មាន បរទេសបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ព្រំដែនរវាងលីទុយអានីនិងបេឡារុស បានក្លាយទៅជាឋាននរកហើយ ពោលគឺ ជនភៀសខ្លួនដែលដេកនៅលើដីពេលយប់ ស្រាប់តែត្រូវបានឆ្កែកងទ័ពដែលបញ្ចេញពីរថយន្តយោធាលីទុយអានីខាំ ។ ផ្នែកបេឡារុសបានថ្លែងថា បានរកឃើញសាកសពរបស់ជនភៀសខ្លួនពីរនាក់ជាបន្តបន្ទាប់ ។ អាជ្ញាធរលីទុយអានីសឹងតែអូសជនភៀសខ្លួន ម្នាក់ដែលមានផ្ទៃពោះរយៈពេល៧ខែទៅ ព្រំដែនបេឡារុសហើយបោះចោលលើវាលស្មៅ ។
ពេលព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូច នៃបញ្ហាបំពានសិទ្ធិមនុស្សរបស់លីទុយអានីប៉ុណ្ណោះ ។ គិតមកទល់បច្ចុប្បន្ននេះ ជនជាតិជីហ្វនិងជនជាតិភាគតិចផ្សេង ទៀតរបស់ប្រទេសលីទុយអានីនៅ តែរងការរើសអើងយ៉ាងខ្លាំង តួយ៉ាងដូចជាសិទ្ធិទទួលការព្យាបាលនិងធ្វើដំណើរជាដើម ត្រូវបានដកហូតនិងបំពាន ។ តាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៩ ចំនួនមនុស្សនៃសហគមន៍ជនជាតិជីហ្វរបស់លីទុយអានី ត្រូវកាត់បន្ថយមកនៅត្រឹមមិនដល់៤ពាន់នាក់ ។ “គុកខ្មៅ”ដែលបង្កើតឡើងដោយលីទុយអានី និងអង្គការ CIA របស់អាមេរិកបានរំលោភសិទ្ធិមនុស្ សយ៉ាងធ្ងន់ធ្ងរ អ្នកយាមគុកបានធ្វើបាបអ្នកទោសនិងមានចេតនាប្រើប្រាស់អំពើហិង្សាដោយផ្តេសផ្តាស ។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានកាត់ក្តីកាលពីឆ្នាំ២០១៨ថា លីទុយអានីអនុញ្ញាតឱ្យអង្គការ CIA របស់អាមេរិកបង្កើតពន្ធធនាគារសម្ងាត់ក្នុងលីទុយអានី គឺមានទោសពីបទសមគំនិត ហើយក៏បានប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សមួយចំនួនផងដែរ ។
មើលពីរឿងទាំងនេះអាចឆ្លុះបញ្ចាំងថា លីទុយអានីតែងតែនិយាយបានតែមាត់ពី “ប្រជាធិបតេយ្យ” និង“សិទ្ធិមនុស្ស” វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់! ប្រទេសនៅតាមសមុទ្របាល់ទិកនេះកំពុងបង្ហាញពីចិត្តស្មោះទៅកាន់ប្រទេស ប៉ែកខាងលិចជាបន្តបន្ទាប់ ដើម្បីស្វែងរកការគាំទ្រនិងការពារ ។
លីទុយអានីបានប្រព្រឹត្តទង្វើអាក្រក់ជាច្រើន ក្នុងវិស័យសិទ្ធិមនុស្ស ដែលបានល្មើសនឹង《អនុសញ្ញាអ៊ឺរ៉ុបស្តីពីការការពារសិទ្ធិមនុស្ស》និងមាត្រាពាក់ព័ន្ធនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ តើវាមានមុខមាត់អីមកអួតអាងថា ខ្លួនជា “អ្នកគាំពារប្រជាធិបតេយ្យ” រហូតដល់និយាយឆ្ការដៃឆ្ការជើងចំពោះ សភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត?វាគួរតែពិចារណាពី កំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ ដើម្បីបង្ហាញនូវការពន្យល់ប្រកបដោយទំនួលខុសត្រូវ ចំពោះសហគមន៍អន្តរជាតិ ។ ភាគីចូលរួមកិច្ចប្រជុំមួយចំនួនដូចជាសហរដ្ឋអាមេរិក និងលីទុយអានីជាដើមមានរឿងអាស្រូវច្រើនពេក ដែលនឹងត្រូវលាតត្រដាងដោយសារកិច្ចប្រជុំកំពូលលើកនេះ ពោលគឺនាំឱ្យពិភពលោកមើលឃើញថា តើអ្វីជារឿងកំប្លែងខាងនយោបាយបែបអាមេរិកម្តងទៀត ៕