អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖ ដើមណូអែលឡើងថ្លៃគឺបង្ហាញ ពីភាពច្របូកច្របល់ នៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក ឆ្នាំ២០២១

ភ្នំពេញ៖ “សូម្បីតែ​ដើម​ណូអែល​ក៏គេចមិនផុតពី​ភាព ច្របូកច្របល់​នៃសេដ្ឋកិច្ច​ឆ្នាំ២០២១ដែរ ​។” កាសែត ​​The ​Washington ​Post ​បានចុះផ្សាយ​ដូច​ពោល​ខាងលើនេះ​ ។ ​យោងទៅ​តាម​ការព្យាករណ៍​នៃ​សហគមន៍​ដើមណូអែល​របស់​សហរដ្ឋអាមេរិក​បានឱ្យដឹងថា​ ឆ្នាំនេះ ​ដើមណូអែល​បាន​ឡើង​ថ្លៃ​ពី​១០​ដល់​៣០​ភាគរយ​ រហូតដល់​មានឥស្សរជន​ជំនាញបាន​ផ្តល់យោបល់ឱ្យ​ជនជាតិ​អាមេរិកថា ​“គួរតែឆាប់ទិញ​ កុំរង់ចាំដល់​មុនបុណ្យ​ណូអែល​ប៉ុន្មានថ្ងៃ”​ហើយ “​កុំជ្រើសរើស​ច្រើនពេក​ មិនថាធំឬតូច ​ចេះបត់បែន​បន្តិចទៅ”។

ដើមណូអែល​ឡើងថ្លៃគឺជា​បាតុភាពមួយ​ដែល​អាចបង្ហាញថា ​ការ​ចំណាយ​ក្នុង​ជីវភាព​រស់​នៅ​របស់​ជនជាតិអាមេរិក​បន្តកើនឡើង​ទៀត ។ ​នៅខែវិចិ្ឆកា​ អត្រា​អតិផរណា​របស់សហរដ្ឋអាមេរិក​បានឡើងដល់​៦.៨ភាគរយ ​ដែលបង្កើត​កំណត់ត្រា​ខ្ពស់ថ្មីមួយក្នុង​រយៈពេល​៣៩ឆ្នាំកន្លងទៅ​ ។ អតិផរណា​បាន “យកទៅ”​នូវចំនួន​ប្រាក់ខែដែល​កើនឡើង​របស់ជនជាតិ​អាមេរិកទាំងអស់​ ហើយ​ក៏នៅតែ​មិនទាន់​គ្រប់គ្រាន់ដែរ​ ។ មនុស្សជា​ច្រើនបានធ្លាក់​ចូលក្នុង​ភាពទទីស​ទទាសនៅពេល​ដែលប្រាក់ខែ​បន្តកើនឡើង​ តែទំនិញបែរជា​ទិញបាន​កាន់តែតិចទៅៗ ។

មនុស្សដែល​គ្មានប័ណ្ណ​ប្រាក់ខែនិង​ក្រុមមនុស្ស​ដែលមាន​ចំណូលទាប​ គឺមានជីវភាព​រស់នៅ​កាន់តែ​លំបាក​ ហើយក៏​កាន់តែពិបាក​ឆ្លងបុណ្យ​ណូអែលនេះដែរ​ ។ ទីភ្នាក់ងារ​សារព័ត៌មាន​ Bloomberg ​បាន​ផ្សាយ​ដំណឹង​ឱ្យ​ដឹង​ថា​ ​ជនជាតិ​អាមេរិកចំនួនជាង​២១លាន​នាក់​គ្មាន​ចំណី​អាហារ​ហូបចុក​គ្រប់​គ្រាន់​នៅ​ដើម​ខែធ្នូនេះ ។

អ្វីដែលគួរឱ្យ​អស់សំណើច​នោះគឺ ​ទីផ្សារភាគហ៊ុន​បានកើនឡើង​ ហើយផ្ទះ​បានឡើង​ថ្លៃ ​អ្នក​មានទ្រព្យ​ដែលបាន​ឈរលើកំពូល​ខ្សែទ្រព្យសម្បត្តិ​ទាំងនោះ​កាន់តែ​មានឡើងៗ​ ។ ពេលថ្មីៗ​កន្លងទៅនេះ ​ទស្សនាវដ្តី​ Forbes ​បាន​ជ្រើស​រើស​មហាសេដ្ឋី​ដែល​មាន​ទ្រព្យសម្បត្តិ​ជាង​មួយ​រយលាន​ដុល្លារ​អាមេរិក​ចំនួន១០​នាក់ដែល​ទ្រព្យសម្បត្តិ​កើនឡើង​ច្រើនបំផុត​នៅលើទូទាំង​ពិភពលោក​ឆ្នាំ២០២១ ​ក្នុងនោះ មាន​មហាសេដ្ឋី​៦នាក់មកពី​សហរដ្ឋអាមេរិក​ ។ គិតមក​ទល់ថ្ងៃទី១០​ខែធ្នូ ប្រាក់ទុន​សរុបរបស់​ពួកគេបាន​កើនឡើង​៣សែន៤​ពាន់លាន​ដុល្លារអាមេរិក​នៅឆ្នាំ២០២១​ ដែលគិតជា​មធ្យមប្រាក់ទុន​សុទ្ធរបស់​មនុស្សម្នាក់ៗ​បានកើនឡើង​៥១ភាគរយ ។

ក្នុងបរិបទ​ដែលជំងឺ​កូវីដ១៩បាន​និង​កំពុង​រីក​រាល​ដាល​ គម្លាត​រវាង​អ្នកមាន​និង​អ្នក​ក្រីក្រ​របស់​សហរដ្ឋ​អាមេរិកបាន​ពង្រីកធំយ៉ាង​ឆាប់រហ័ស ។

បើមើលពី​សំបកក្រៅ​ឃើញថា ​មូលហេតុ​ដែលជនជាតិ​អាមេរិកពិបាក​អបអរសាទរ​បុណ្យណូអែល​គឺពាក់ព័ន្ធនឹង​កត្តាដូចជា​តម្លៃទំនិញ​ឡើងថ្លៃ​និងការរីក​រាលដាលនៃ​ជំងឺកូវីដ១៩​ជាដើម ​តែតាមការពិត​ គឺបណ្តាល​មកពី​អសមត្ថិភាព​របស់អ្នកនយោបាយ​អាមេរិក​ក្នុ​ងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ​១៩​និងការ​អនុវត្ត​គោល​នយោបាយ​រូបិយវត្ថុ​ហិរញ្ញវត្ថុ​ដែល​មិន​ទទួល​ខុសត្រូវ​ គឺជា​លទ្ធផល​​ចៀស​មិន​រួច​​ដែល​បណ្តាល​​មកពី​ការ​​តម្កល់ទុក​ផលប្រយោជន៍​នយោបាយ​ខ្ពស់ជាង​ផលប្រយោជន៍​របស់​ប្រជាជន ។

នៅ​សហរដ្ឋអាមេរិក​ដែលស្ថិតក្នុង​បរិបទជំងឺ​កូវីដ១៩ ​សណ្តាប់ធ្នាប់​សង្គមដែល​ប្រាក់ទុនមាន​អាទិភាព ​និងអ្នកមាន​ទ្រព្យមាន​សិទ្ធិខ្ពស់​ជាងគេ​កាន់តែ​រីករាល​ដាលទៅៗ ​ដូច្នេះ ​ជនជាតិ​អាមេរិកមាន​ការព្រួយ​បារម្ភ​និងអារម្មណ៍​អស់កម្លាំង​កាន់​តែ​ធ្ងន់​ធ្ងរ ​។​ អ្នក​នយោបាយ​ក្រុងវ៉ាស៊ីនតោន​ដែល​គិត​តែ​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន​ទាំងនោះ ​គួរតែទទួល​ខុសត្រូវចំពោះ​បុណ្យណូអែល​ឆ្នាំនេះដែល​មានសភាព​លំបាក​សម្រាប់​ជនជាតិ​អាមេរិកធម្មតា ៕

To Top