ផែនការយុទ្ធសាស្ត្រ “៣៨២០”ជាគំនិតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរយៈពេល ២០ ឆ្នាំរបស់ទីក្រុង Fuzhou ខេត្តFujian ដែលត្រូវបានចងក្រងក្រោមការដឹកនាំរបស់លោក Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou ដែលបានគូរប្លង់ផែនការគោលដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍទីក្រុង Fuzhou ហើយបានកំណត់ផែនការមេនិងយុទ្ធសាស្ត្រទូទៅ។
តើធ្វើដូចម្តេចដើម្បីអនុវត្តយុទ្ធសាស្ត្រ “៣៨២០”ឱ្យមានប្រសិទ្ធភាព? លោក Xi Jinping បានលើកឡើងនូវគំនិតការងារស្តីពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការពង្រីកការបើកចំហ។ លោកបានថ្លែងថា “ការកែទម្រង់ផ្តល់ភាពកម្លាំងរស់រវើកដល់ពួកយើង ការបើកចំហផ្តល់កម្លាំងជាក់ស្តែងដល់ពួកយើង ។
” ជាលទ្ធផល ការរុករកនិងការអនុវត្តកំណែទម្រង់ និងការបើកចំហរបស់ទីក្រុង Fuzhou បានអភិវឌ្ឍកាន់តែស៊ីជម្រៅ ដោយបានចាក់បញ្ចូលកម្លាំងចលករដ៏ខ្លាំងក្លាទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ក្រុង Fuzhou ។
អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយកម្មវិធី«ការបំផុសគំនិតពីផែនការយុទ្ធសាស្ត្រ “៣៨២០” » ដើម្បីរៀបរាប់អំពីរឿងរ៉ាវពាក់ព័ន្ធនឹងកំណែទម្រង់និងការបើកចំហ។
សូមបញ្ជាក់ថា កំណែទម្រង់និងការបើកចំហ គឺជាគំនិតសំខាន់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រ “៣៨២០”។ ទីក្រុង Fuzhou មានទីតាំងស្ថិតនៅលើច្រាំងទន្លេMinjiang និងតាមឆ្នេរសមុទ្រចិនខាងកើត ដែលមានគុណសម្បត្តិភូមិសាស្ត្រល្អ។ “ការទាក់ទាញការវិនិយោគយ៉ាងសកម្ម ការចាត់ទុករឿងមូលដ្ឋានជារឿងចម្បង និងការចាត់វិធានការបន្ទាប់បន្សំក្នុងការធ្វើកំណែទម្រង់” បានក្លាយជាមធ្យោបាយដ៏ជាក់លាក់សម្រាប់កំណែទម្រង់ និងការបើកចំហរបស់ទីក្រុង Fuzhou នៅពេលនោះ។
គិតមកត្រឹមឆ្នាំ ២០១០ គោលដៅដែលបានកំណត់ក្នុងយុទ្ធសាស្រ្ត “៣៨២០” ត្រូវបានសម្រេចដោយជោគជ័យ។ តម្លៃផលិតផលក្នុងស្រុកសរុបរបស់ទីក្រុង Fuzhou បានកើនឡើងពី ១៥ ពាន់លានយាន់ប្រាក់ចិនក្នុងឆ្នាំ ១៩៩២ ដល់ ៣២៤.២៦៥ ពាន់លានយាន់ប្រាក់ចិនក្នុងឆ្នាំ ២០១០ ដែលមានកំណើនគិតជាមធ្យមក្នុងមួយឆ្នាំៗគឺ ១៦%។ ប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅក្នុងទីក្រុង និងប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់ៗនៅក្នុងជនបទបានកើនឡើង៩ ដង និង៦.៧ ដងរៀងគ្នា៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន