កីឡា

FIFA បោះឆ្នោតជ្រើសរើស ម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ នឹងធ្វើឡើងនាឆ្នាំ ២០២៤

ស៊ាងហៃ ៖ ប្រទេសជាច្រើននៅពិភពលោក ដែលចង់ក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០ “2030 World Cup” នឹងមានរយៈពេលតែ៦ឆ្នាំប៉ុណ្ណោះ ដើម្បីត្រៀមសម្រាប់ការប្រកួត នាពេលខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមប្រឹក្សា FIFA បានសម្រេចនៅក្នុងការប្រជុំមួយកាល ពីថ្ងៃព្រហស្បតិ៍ថា ដំណើរការដេញថ្លៃនឹងត្រូវចាប់ផ្តើម នៅឆ្នាំ២០២២ ហើយការបោះឆ្នោត ធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅនៅសមាជនៃសហព័ន្ធបាល់ទាត់ ទាំងអស់ក្នុងឆ្នាំ ២០២៤ ។

ចក្រភពអង់គ្លេសទាំង៤ គឺអង់គ្លេស ស្កុតឡេន វ៉េល និងអៀរឡង់ខាងជើង កំពុងធ្វើការសិក្សាលទ្ធភាពជាមួយអៀរឡង់ អំពីថា តើត្រូវដេញថ្លៃ។ ប៉ុន្តែពួកគេអាចប្រឈមនឹងការជំទាស់ពីក្នុងអឺរ៉ុបដោយសារ អេស្ប៉ាញ និងព័រទុយហ្កាល់ពិចារណា ដេញថ្លៃរួមគ្នា។
វាក៏មានសម្ព័ន្ធភាពនៃបណ្តា ប្រទេសអាមេរិកខាងត្បូងដែល ជំរុញទៅមុខដោយការដេញថ្លៃគឺអាហ្សង់ទីន អ៊ុយរូហ្គាយ ប៉ារ៉ាហ្គាយ និងឈីលី។ ចំណែកប្រទេសកាតាត្រូវបានផ្តល់ពេល១២ឆ្នាំ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ ពិភពលោកឆ្នាំ២០២២ បន្ទាប់ពីការបោះឆ្នោតនៅឆ្នាំ ២០១០ ។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២៦ កំពុងត្រូវបានរៀបចំឡើងរួមគ្នាដោយសហរដ្ឋអាមេរិកកាណាដា និងម៉ិកស៊ិក បន្ទាប់ពីពួកគេត្រូវបានជ្រើសរើស ដោយមហាសន្និបាត FIFA កាលពីឆ្នាំមុន។ ការបោះឆ្នោតជ្រើសរើសបាល់ទាត់ ពិភពលោកដ៏ធំបន្ទាប់របស់ FIFA នឹងធ្វើឡើងនៅខែឧសភានៅពេលក្រុមប្រឹក្សា សម្រេចគោលដៅនៃការប្រកួតស្ត្រីឆ្នាំ ២០២៣ ។

ប្រទេសទាំង ៨ ដែលចាប់អារម្មណ៍គឺ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កូឡុំប៊ី ជប៉ុន នូវែលហ្សេឡង់ អាហ្វ្រិកខាងត្បូង និងកូរ៉េខាងត្បូង ដោយពួកគេត្រូវរៀបចំផែនការដេញថ្លៃលម្អិតសម្រាប់ការប្រកួត ៣២ ក្រុមដំបូងនៅថ្ងៃទី ១៣ ធ្នូ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top