កីឡា

អ្នកប្រដាល់កម្ពុជា និងថៃ​ ទទួលបានចាប់អារម្មណ៍ខ្លាំង នៃការប្រកួតកីឡា ប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ នៅលើសង្វៀន TV5 ព្រែកកំពឹស

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៣ អ្នកប្រដាល់កម្ពុជា ឈ្នះមួយនាក់ និងអ្នកប្រដាល់ថៃ ឈ្នះ២នាក់ ដោយអ្នកប្រដាល់ថៃ ការផ្តួលអ្នកប្រដាល់ កម្ពុជា ត្រឹមទឹកទី២ ទំាង ២ នាក់ ខណៈអ្នកប្រដាល់ថៃ ចាញ់ពិន្ទុអ្នកប្រដាល់កម្ពុជា វ៉ាន់ វឿន ។

អ្នកប្រដាល់កម្ពុជា វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា បានទទួលជ័យជំនះ លើអ្នកប្រដាល់ថៃ Tuon Pe ដោយពិន្ទុទាំង ប្រផិតប្រផើយ ។ ការប្រកួតទាំង ៥ ទឹករបស់អ្នកប្រដាល់ទាំង ២ រូបនេះពិតជាធ្វើឲ្យអ្នកទស្សនា រំភើបចិត្តយ៉ាងខ្លាំង ដោយសារតែពួកគេប្ដូរជង្គង់កែង កណ្ដាប់ដៃគ្នាទៅវិញ ទៅមកបានយ៉ាងអស្ចារ្យ ។ ស្ថិតិនៃការវ៉ៃ ចេញរបស់វ៉ាន វឿនមានប្រសិទ្ធិភាពនិងចំគោលដៅ បានល្អជាងការវ៉ៃ ចេញរបស់Tuon Pe តែបន្តិចបន្តួចប៉ុណ្ណោះទោះជាយ៉ាងណា ក៏ជំនួបនេះអ្នកប្រដាល់កម្ពុជា វ៉ាន់វឿនធ្វើបានល្អច្រើន ។

ចំណែក អ្នកប្រដាល់ អេលីត សម្ផស្សក្លិបនាយកដ្ឋានអង្គរក្ស នៃសមាគមប្រដាល់ក្រសួង មហាផ្ទៃសន្លប់ក្នុង
ទឹកទី ២ ដោយសារជង្គង់ របស់អ្នកប្រដាល់ ថៃ Phat Phuongsakorn។ ការប្រកួតនេះ សម្ផស្សហាក់ដូច ជាមានអំនួត បន្តិចហើងចង់ប្រើ​ ពេលវេលាខ្លី ដើម្បីផ្ដួលគូប្រកួតនោះ ធ្វើឲ្យរូបគេហាក់ ដូចជាធ្វេស ប្រហែស ក្នុងការការពារ ទើបធ្វើឲ្យគេភ្លាត់ស្នៀត បែបនេះ ។ នៅទឹកទី១ ទោះបីការប្រកួត ធ្វើឡើងក្នុង ស្ថានភាពស្ទាបស្ទង់ក៏ពិតមែន តែនៅពេលមានឧិ៍កាសអេលីត សម្ផស្សវាយប្រហារខ្លាំងៗ ទៅលើគូប្រកួតតែម្ដង ។ នៅទឹកទី២បន្ទាប់ពីអ្នកប្រដាល់ថៃ Phat Phuongsakorn ដឹងពីរបៀបវ៉ៃរបស់សម្ផស្សនោះគេ ចាប់ផ្ដើមចេញអាវុធ វាយប្រហារ ធ្វើឲ្យសម្ផស្សបាត់បង់ សមត្ថភាពការពារខ្លួន ។ ក្នុងស្ថានភាពបែបនេះPhat Phuongsakornក៏បញ្ចេញមួយជង្គង់ ចំពោះធ្វើឲ្យសម្ផស្សដួល សន្លប់ក្រោកលែងរួចតែម្ដង ។

ចំពោះអ្នកប្រដាល់កម្ពុជា រិន សារដ្ឋ ក្លិបនាគនាំសំណាងនារាយណ៍តេជៈ នៃសមាគមប្រដាល់ក្រសួងមហាផ្ទៃ ប្រកួតចាញ់អ្នកប្រដាល់ថៃ Sarann Gnuo ក្នុងទឹក ទី៥ ដោយពិន្ទុ ។ គូនេះក៏តស៊ូជាមួយគ្នាយ៉ាងស្វិតស្វាញដែរ តែការវ៉ៃចេញរបស់ Sarann Gnuo ចំគោលដៅបានល្អជាង ។
រីឯការប្រកួតរវាងអ្នកប្រដាល់រួមជាតិ វិញនោះ ហុន ឈុនហេង ក្លិបជ្រៃសែនជ័យ ខេត្តកំពង់ស្ពឺ យកឈ្នះអ្នកប្រដាល់អេលីត ប៊ុនតុង ក្លិបនាយកដ្ឋានអង្គរក្ស នៅទឹកទី២ដោយវាយឲ្យរបួសលើចិញ្ចើមឆ្វេងហើយត្រូវអាជ្ញាកណ្ដាលបញ្ឈប់។ អ្នកប្រដាល់ ឡុង សេងថងក្លិបខ្លារខិនមានរិទ្ធផ្ដួ លអ្នកប្រដាល់តាំង សីហាក្លិបកងពលតូចលេខ៧០ ឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ ។

ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ ក្រោមការសហការរវាងប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ខ.ភ.ម ប៉ុស្តិ៍លេខ៥ ដោយមានការឧបត្ថម្ភ ទឹកបរិសុទ្ធ LYYON និង ទឹកកកអនាម័យ EVA Premium Ice ដើម្បីជួយលើវិស័យកីឡា ជាពិសេស កីឡាប្រដាល់គុនខ្មែរជា កេរ្តិ៍មរតកក្បាច់គុនរបស់ខ្មែរ តាំងពីបុរាណកាលមក ដោយបានរៀបចំ ឲ្យមានការប្រកួត ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងទទួលបាននូវការគាំទ្រ យ៉ាងពេញនិយមពីសំណាក់ប្រជា ជនទូទៅ ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស៕
ដោយ៖លី ភីលីព

To Top