ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ និងលើកទឹកចិត្ត ឲ្យព្រះអង្គម្ចាស់ Faisal bin Farhan Al Saud រដ្ឋមន្ត្រីការបរទេស អារ៉ាប៊ីសាអូឌីត ជំរុញកិច្ចសហប្រតិបត្តិការ លើរាល់សកម្មភាព និងសក្តានុពុល ដែលយើងមាន ជាពិសេសវិស័យទេសចរណ៍ កសិកម្ម ពាណិជ្ជកម្ម...
ភ្នំពេញ ៖ ក្នុងរយៈពេល២ថ្ងៃ នាថ្ងៃចុងសប្ដាហ៍ ពីថ្ងៃ១២-១៣ ខែមីនា ឆ្នាំ២០២២ នៅទូទាំងប្រទេស ទទួលបានភ្ញៀវ ចំនួន២៥៣,៨៧៦នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន ២៤២,១៨៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន១១,៦៨៨នាក់ ។ នេះបើតាមស្ថិតិភ្ញៀវ ទេសចរផ្ទៃក្នុង ទទួលបានពីមន្ទីរ ទេសចរណ៍ រាជធានី-ខេត្ត។ ក្នុងនោះ...
ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសខ្មែរ បានបញ្ជាក់ប្រាប់ លោក Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតថ្មី ប៉ាគីស្ថាន ប្រចាំកម្ពុជា ពីបំណងចង់បើកស្ថាន ទូតកម្ពុជា ប្រចាំនៅប៉ាគីស្ថាន ។ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យ ក្រោយវិបត្តិជំងឺកូវីដ-១៩។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងលោក ប៉ាន សូរស័ក្តិ និងលោក...
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានឲ្យដឹងថា ទោះជាមានការវាយលុកខ្លាំង ដោយជំងឺរាត្បាតកូវីដ១៩ មេរោគបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង (Omicron) នាពេលបច្ចុប្បន្នយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជានៅតែជាគោលដៅទេសចរណ៍ ប្រកបដោយសុវត្ថិភាព និងផ្តល់ភាពកក់ក្ដៅ (Safe and Warm) ដែលឆ្លងតាមការវាយតម្លៃក្នុងសូចនាករ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOPs) របស់ក្រសួងបានដាក់ចេញកន្លងមក ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងឲ្យដឹងបន្តថា យោងតាមអនុសាសន៍...
ភ្នំពេញ ៖ បន្ថែមពីលើការជំរុញឲ្យមានការចរចា ដោយសន្តិវិធី នៅក្នុងជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ពីគោលជំហរ ដោយមិនគាំទ្រការប្រើប្រាស់កម្លាំង ឬការគម្រាមកំហែង ទៅលើភាគីណាមួយនោះទេ ។ ការចេញមុខប្រកាសជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រទេស លោកខាងលិច ក៏ដូចប្រទេសជាសមាជិក សហគមន៍អឺរ៉ុប មួយចំនួនបាននិង កំពុងព្យាយាមលូកដៃចូល...
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា លោក Partrick Murphy បានលើកឡើង នូវការចាប់អារម្មណ៍ លើការថ្កោលទោសរបស់អន្តជាតិ ប្រឆាំងរុស្ស៊ី និងស្នើឱ្យអាស៊ាន ធ្វើដូចគ្នា គឺថ្កោលទោសរុស្ស៊ី។ តាមរយៈបណ្តាញសង្គមTwitter លោកទូត បានសរសេរថា “សហរដ្ឋអាមេរិក និងមនុស្សជាច្រើនជុំវិញពិភពលោក ឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងការតស៊ូរបស់ពួកគេ ចំពោះការលុកលុយខុសច្បាប់របស់រុស្ស៊ី ដែលបានចាប់ផ្តើម...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ប្រាក់ សុខុន បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមហ្វេសប៊ុកផ្លូវការ របស់លោកប្រាក់ សុខុន។ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងថា “វេទិកាថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការ នៅឥណ្ឌូប៉ាស៊ីហ្វិក នៅព្រឹកនេះ បានផ្តល់ឱកាសដ៏មានតម្លៃ សម្រាប់តួអង្គពាក់ព័ន្ធ នៅក្នុងតំបន់ដ៏សំខាន់មួយនេះ ដើម្បីជួបប្រាស្រ័យទាក់ទងគ្នា បង្កើនទំនុកចិត្តនិងការយោគយល់គ្នាទៅវិញទៅមក...
ភ្នំពេញ ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចាត់វិធានការបិទខ្ទប់ឈ្មោះដែន(DomainName) សរុបចំនួន១៥ដែលកំពុងដំណើរការល្បែងឆ្នោតខុសច្បាប់នៅកម្ពុជា និងឈ្មោះដែនដែលក្លែងបន្លំជាឈ្មោះដែន សម្រាប់ការស្នើសុំទិដ្ឋាការ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ៕
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីការត្រៀមខ្លួន រួចជាស្រេច ក្នុងការស្វាគមន៍ និងសម្រួលដល់ធុរជន និងវិនិយោគិនហុងគ្រី ដែលមានបំណងមកពង្រីក ប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត ។ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ លោក ប៉ាន...