ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត និងរកឃើញករណីប្រភេទដែលតា ៩នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ខណៈមានករណីជាសះស្បើយ ១៩នាក់ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ចំនួន ២៣នាក់ថ្មី និងមានករណីជាសះស្បើយចំនួន ៣១នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន៣,៤១៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២,៨៣៨នាក់ និងកំពុងសម្រាកព្យាបាល៤៦៨នាក់ ស្លាប់១១៣នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន៨៥ថ្មី និងមានករណីជាសះស្បើយ២៣នាក់ បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៦.៧១៧ នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយចំនួន ៣.២១៧នាក់...
ភ្នំពេញ៖ ទោះបីប្រទេសកម្ពុជា បាននឹងកំពុងជួបនូវ វិបត្តិកូវីដ១៩ យ៉ាងណាក្ដី ក៏នៅតែមានក្រុមហ៊ុន ជាបន្តបន្ទាប់ មកបណ្ដាក់ទុន វិនិយោគ ជាក់ស្ដែង ក្នុងខែសីហានេះ គម្រោងវិនិយោគថ្មីៗ ចំនួន១៥ ដែលមានទុនវិនិយោគសរុប ចំនួន ៩៤.៧លានដុល្លារអាមេរិក ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័ត ។ យោងតាមរបាយការណ៍ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថាក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុប EU បានធ្វើការប្រកាស ក្នុងការដាក់ឈ្មោះសហរដ្ឋអាមេរិក ចូលទៅក្នុងបញ្ជីប្រទេស ដែលមានកម្រិតគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ដោយសារចំនួនកូវីដបានកើនឡើងសាជាថ្មី។ ការសម្រេចចិត្តដែលធ្វើឡើងតាមរយៈ សេចក្តីថ្លែងការណ៍ដែលបានធ្វើឡើងដោយ EU គឺជាការប្រកាសដែលផ្ទុយទៅនឹងការសម្រេច ចិត្តកាលពីខែមិថុនាដែល ប្លុកនេះបាន បញ្ចូលឈ្មោះអាមេរិក ទៅក្នុងបញ្ជីដែលអាចឲ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរបាន។ គួរឲ្យដឹងដែរថាកាលពីសប្តាហ៍កន្លងទៅនេះ សហរដ្ឋអាមេរិកបានរាយការណ៍ករណីកូវីដសរុបដល់ទៅ៩៧៧ ៩៤៧នាក់និងចំនួនអ្នកបាត់បង់ជីវិតរហូតទៅដល់៧ ៣៩៤នាក់គឺបានជាប់ឈ្មោះសាជាថ្មី ជាប្រទេសដែលទទួលរងនូវការវាយប្រហារ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០៨នាក់ទៀត ជាសះស្បើយចំនួន៣២៤នាក់ និងស្លាប់ចំនួន១១នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣១៨នាក់ និងអ្នកដំណើរពីបរទេសចំនួន៩០នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩២ ៦១៦នាក់ អ្នកជាសះស្បើយចំនួន៨៨ ៤៤៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៩២នាក់៕
ភ្នំពេញ ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា ទាំងអាជីវករ និងអ្នកចូលក្នុងផ្សារថ្មី ចំនួន៣៩៣នាក់ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ចំនួន៣នាក់ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ក្រោយពីមានអ្នកជំងឺបានចូលផ្សារកាលពីថ្ងៃ១៥ សីហា ។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យ ក៏បន្តរងចាំលទ្ធផលវិភាគរកមេរោគកូវីដ១៩ បំប្លែងថ្មី Delta ផងដែរ ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លង ជំងឺកូវីដ១៩ថ្មីចំនួន៤១១នាក់ទៀត ជាសះស្បើយចំនួន៣០៦នាក់ និងស្លាប់ចំនួន១៧នាក់។ ក្នុងនោះ ករណីឆ្លងសហគមន៍ចំនួន៣២៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៨៥នាក់ ។ គិតត្រឹមព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩១ ៣៦៩នាក់ អ្នកជាសះស្បើយចំនួន៨៧ ២៩៩នាក់ និងអ្នកស្លាប់ចំនួន១ ៨៥៨នាក់៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ខ្លួនបានរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី ១៥៣៤ ករណីហើយ នៅក្នុងប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤២៣នាក់ទៀត ជាសះស្បើយចំនួន២៩១នាក់ និងស្លាប់ចំនួន៦នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៣១២នាក់ និងអ្នកដំណើរពីបរទេសចំនួន១១១នាក់។ គិតត្រឹមព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៩០ ៩៥៨នាក់ អ្នកជាសះស្បើយចំនួន៨៦ ៩៩៣នាក់ និងអ្នកស្លាប់ចំនួន១ ៨៤១នាក់៕