សៀងហៃ ៖ ទូរទស្សន៍សិង្ហបុរីChannel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ថា ប្រទេសចិន បានរាយការណ៍ ពីការធ្លាក់ចុះ នៃករណីថ្មីជំងឺកូវីដ-១៩នៅថ្ងៃសៅរ៍ ( ១៩ វិច្ឆិកា) ខណៈដែលទីក្រុងជាច្រើន នៅទូទាំងប្រទេស បានប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើង ហើយភោជនីយដ្ឋាន និងអាជីវកម្មជាច្រើនទៀត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសថា នឹងចាប់ផ្ដើម ចេញបំពេញការងារ ទាំងជំនួបផ្ទាល់ ក៏ដូចជាកម្មពិធីផ្សេងៗ ចាប់ពីស្អែកនេះ ខណៈជំងឺកូវីដ១៩ ត្រូវបានជាសះស្បើយ។ នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងរដូវកាលនៃ ជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ ស្របពេលជាមួយនឹង ការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ និងការកើនឡើងនៃ ករណីឆ្លងមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV)។ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅថា (CDC) បានឱ្យដឹងថា ជំងឺផ្តាសាយបានកើតឡើងខ្លាំង កាលពីដើមឆ្នាំនេះ...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញចែកស្រូវពូជ និងស្បៀងអាហារ ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រយៈពេល៤ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជា គ្មានករណីឆ្លងជំងឺកូវីដ១៩។ ក្នុងករណីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារអរគុណដល់ប្រជាពលរដ្ឋ ទាំងអស់ដែលបានចូលរួម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ថា ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ១.១៩៦នាក់ នៅថ្ងៃពុធនេះ ពោលគឺថយចុះចំនួន ៣០នាក់ បើធៀបនឹងថ្ងៃអង្គារ នេះបើយោងតាមក្រសួងសុខាភិបាល របស់វៀតណាមបានឲ្យដឹងដូច្នេះ ។ ក្រសួងបានបន្តឲ្យដឹងថា ក្នុងចំណោមករណីថ្មី មាន២ករណីត្រូវបាននាំចូល ហើយនៅសល់ទាំងអស់ គឺអ្នកឆ្លងក្នុងស្រុក ។ ការឆ្លងដែលបានរាយការណ៍ថ្មី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២នាក់ទៀត ខណៈជាសះស្បើយមានម្នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៨៩៩នាក់ អ្នកជាសះស្បើយចំនួន១៣៤ ៧៦៨នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់ ៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤នាក់ទៀត ខណៈជាសះស្បើយចំនួន៨នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន១៣៧ ៨៩៧នាក់ អ្នកជាសះស្បើយចំនួន១៣៤ ៧៦៧នាក់ និងអ្នកស្លាប់ចំនួន៣ ០៥៦នាក់៕
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៩នាក់ ខណៈជាសះស្បើយចំនួន១៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៨៧០នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៧៤៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕