ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន៥០នាក់ ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៤នាក់ និងជាពលករវិលត្រឡប់មកពីប្រទេសថៃចំនួន៦នាក់ និងមានករណីជាសះស្បើយចំនួន១៨នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុនចំនួន១២២៦នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ថា តួលេខផ្លូវការមួយបានប្រកាសកាលពីថ្ងៃអាទិត្យថា ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ-១៩ ចំនួន ២៤.២៤៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង ចុងក្រោយមកនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ៤.៩០៣.៤៣៤នាក់ ។ ចក្រភពអង់គ្លេស ក៏បានកត់ត្រាអំពីអ្នកស្លាប់បន្ថែមទៀតដោយវីរុសកូរ៉ូណា ចំនួន១៥នាក់ ។ សរុបចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសករណីរកឃើញ អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៤២ នាក់ ខណៈមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ០៦ នាក់ និងស្លាប់២នាក់។
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នៅក្នុងក្រុងចំនួន២ នៅតំបន់ Bago និង៧ក្រុងក្នុងតំបន់ Mandalay ។ បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នឹងចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងត្រូវបានដាក់បញ្ចូលដល់ក្រុង Thayarwaddy និង Minhla នៃតំបន់...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងឆ្លើយតបជំងឺ បានឲ្យដឹងនៅថ្ងៃសុក្រថា រុស្ស៊ី បានកត់ត្រាចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន២៣.២១៨នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេសសរុបកើនឡើងដល់ ៥.៥៦១.៣៦០នាក់ ។ មជ្ឈមណ្ឌលបានរាយការណ៍ថា អ្នកស្លាប់បន្ថែមទៀតចំនួន៦៧៩នាក់ កាលពីថ្ងៃមុន ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនឡើងដល់ ១៣៦.៥៦៥នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជាសះស្បើយពីជំងឺបានកើនឡើងពី...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨៨នាក់ និងមានករណីជាសះស្បើយ ១៦នាក់ ផងដែរ ។
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ២៣ករណី លើអ្នកដំណើរចូលមក កម្ពុជា៕
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងែកូវីដ១៩ថ្មីមានចំនួន៩៦៦នាក់ទៀត ជាសះស្បើយចំនួន៦៥០នាក់ និងស្លាប់ចំនួន៣២នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៧៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន១៩២នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៥២៣៥០នាក់អ្នកជាសះស្បើយចំនួន៤៥៥០៨នាក់ និងអ្នកស្លាប់ចំនួន៦៦០នាក់៕
ភ្នំពេញ ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជាបានដើរដល់បន្ទាត់ក្រហមហើយ ក្រោយពីកន្លែងសង្គ្រោះបន្ទាន់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ពេញសឹងគ្រប់កន្លែង ជាពិសេសនោះ អ្នកឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ផងដែរ។ ក្នុងពិធីប្រគល់ថវិកា៣លានរៀល សម្ភារៈមួយចំនួនទៀត ជូនលោកយាយ អាយុ១០១ឆ្នាំ ដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំកូវីដ-១៩ នាថ្ងៃទី២...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលុបចេញក្របខ័ណ្ឌគ្រូពេទ្យដែលគ្រាន់ដាក់ឈ្មោះ ចូលរួមបំពេញបេសកកម្ម ប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ ដើម្បីតែបានចូលក្របខ័ណ្ឌ ប៉ុន្តែមិនបានចូលរួមបំពេញការងារ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ និងថ្លែងសារពិសេសដោះស្រាយបញ្ហាជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ហ្វឹកហ្វឺនគ្រូពេទ្យបន្ថែម...