តៃប៉ិ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា កងទ័ពអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារបានផ្អាកការហ្វឹកហ្វឺន ការប្រយុទ្ធ សម្រាប់យន្តហោះ F-16 របស់ខ្លួន បន្ទាប់ពីយន្តហោះចម្បាំង ដែលបានកែលម្អថ្មីៗ បានធ្លាក់ចូលទៅក្នុងសមុទ្រ ក្នុងឧបទ្ទវហេតុ ចុងក្រោយបង្អស់ ។...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅឆ្នេរសមុទ្រ ភាគខាងកើតនៃកោះតៃវ៉ាន់ កាលពីល្ងាចថ្ងៃចន្ទនេះ ដោយមានការរញ្ជួយនៅក្នុងរដ្ឋធានីតៃប៉ិ ប៉ុន្តែមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនោះទេ ។ ការិយាល័យអាកាសធាតុបានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ និងមានជម្រៅ១៩គីឡូម៉ែត្រ ។...
បរទេស៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានប្តេជ្ញាបន្តការពារឯករាជ្យ ភាពរបស់កោះនេះ ប្រឆាំងនឹងទីក្រុងប៉េកាំង នៅក្នុងសុន្ទរកថាឆ្នាំថ្មី លោកស្រីបាននិយាយថា ភាពខុសគ្នាជាមួយចិនដីគោកកុម្មុយនិស្ត គឺមិនអាចដោះស្រាយ ដោយកម្លាំងបានទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Tsai បាននិយាយ...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេស កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថារដ្ឋាភិបាល នៃទីក្រងុប៉េកាំងសាជាថ្មីបានធ្វើការព្រមានចំៗ និងខ្លាំងទៅលើសហរដ្ឋអាមេរិក ថានឹងទទួលរ៉ាប់រង នូវការខាតបង់យ៉ាងធ្ងន់ធ្ងរមួយ បើសិននៅតែបន្តធ្វើការគាំទ្រ និងឧត្ថម្ភចំពោះកោះតៃវ៉ាន់។ លោករដ្ឋមន្ត្រីក្រសួងការបរទេសលោក Wang Yi បានថ្លែងទៅកាន់ទីភ្នាក់ងារចិនស៊ិនហួបែបនេះថា៖ នៅលើលោកនេះប្រទេសចិនមានតែមួយគត់ ហើយតៃវ៉ាន់គឺជាផ្នែកមួយ នៃប្រទេសចិន។ នេះគឺជារឿង ដែលមិនអាចប្រកែកបានឡើយ ចំពោះប្រវត្តិសាស្ត្រ និងការពិតបច្ចុប្បន្ន។...
បរទេស៖ សារព័ត៌មាន South China Morning Post បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន និងសហរដ្ឋអាមេរិកកំពុង រៀបចំកិច្ចប្រជុំមួយរវាងមន្ត្រីយោធាកំពូល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សាអំពីការកើនឡើង នៃភាពតានតឹងជុំវិញបញ្ហា នៃកោះតៃវ៉ាន់ និងការប្រណាំងសព្វាវុធរវាងចិន និងសហរដ្ឋអាមេរិក ដើម្បីបង្កើតអាវុធ ដែលមានល្បឿនលឿន ជាងសំឡេងដ៏មានឥទ្ធិពលបំផុត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២...
ប៉េកាំង៖ ស្ថានទូតចិនប្រចាំប្រទេសបារាំង បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះដំណោះស្រាយដែល បានអនុម័តដោយរដ្ឋសភាបារាំង ស្តីពីតំបន់តៃវ៉ាន់ របស់ប្រទេសចិន។ ដំណោះស្រាយដែលបានអនុម័ត កាលពីថ្ងៃទី២៩ វិច្ឆិកា អំពាវនាវឲ្យរដ្ឋាភិបាលបារាំង គាំទ្រការចូលរួម របស់តៃវ៉ាន់ ក្នុងអង្គការអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ អ្នកនាំពាក្យស្ថានទូតចិន បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា “ដំណោះស្រាយដែលបំពាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត បរទេសកាលពីថ្ងៃអាទិត្យម្សិលមិញនេះបានឲ្យដឹងថាចិន បានធ្វើការហោះហើរយន្តហោះយោធា ប្រមាណជា២៧គ្រឿងពីលើដែនអាកាសរបស់ កោះតៃវ៉ាន់ដែលជាសកម្មភាពដាក់សំពាធ ចុងក្រោយមួយលើដែនកោះមួយនេះ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងយោធារបស់កោះតៃវ៉ាន់ ក៏បានអះអាងដែរថាជាការឆ្លើយតបខ្លួន បានធ្វើការបញ្ជូនយន្តហោះជាច្រើនគ្រឿង ទៅរំខានព្រមទាំងបើកដំណើរការប្រព័ន្ធ ការពារអាកាសផងដែរ។ គួរឲ្យដឹងដែរថាត្រឹមថ្ងៃអាទិត្យ ប៉ុណ្ណោះយន្តហោះចម្បាំងរបស់ចិនប្រមាណជា១៨ គ្រឿងយន្តហោះទំលាក់គ្រាប់បែក H-6 ចំនួន៥គ្រឿងនិងយន្តហោះដឹកសាំង Y-20 ផងបានធ្វើការហោះហើរពីលើដែន អាកាស កោះតៃវ៉ាន់ភាគខាងត្បូងមុនពេលដែលនាំគ្នា...
បរទេស៖ ក្នុងរយៈពេលពីរខែកន្លងមកនេះ កោះតៃវ៉ាន់បានដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរ។...
វ៉ាស៊ីនតោន៖ ក្រុមសភាមួយ បានអំពាវនាវឱ្យមាន “វិធានការបន្ទាន់” ដើម្បីពង្រឹងការរារាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងហានិភ័យណាមួយនៃការឈ្លានពានរបស់ចិន ប្រឆាំងនឹងតៃវ៉ាន់ ដោយព្រមានពីការកើនឡើងសក្តានុពលសម្រាប់ “វិបត្តិយោធា” ។ របាយការណ៍ប្រចាំឆ្នាំរបស់គណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខទ្វេភាគីរវាងសហរដ្ឋអាមេរិក និងចិន ក៏បានស្នើថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលមានកងកម្លាំងការពារ “ប្រកបដោយវិជ្ជាជីវៈខ្ពស់” នឹងមានតួនាទីសន្តិសុខដ៏សំខាន់ ដើម្បីដើរតួក្នុងស្ថានភាព ដែលអាចកើតមាននៅតៃវ៉ាន់។ គណៈកម្មាការបានឲ្យដឹងនៅក្នុងកាសែតថា...
បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅក្នុងថ្ងៃសៅរ៍នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken មិនឲ្យបញ្ជូនសញ្ញាខុសឲ្យដល់កងកម្លាំងគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ ក៏បាននិយាយគ្នាអំពីកិច្ចជំនួបផ្ទាល់ រវាងប្រធានាធិបតីចិន...