ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំបន្ថែម ដើម្បីឆ្លើយតបនឹងការវិវត្តថ្មី នៃសភាពការណ៍ នៃការរាលដាលនៃជំងឺកូវីដ-១៩ ៕
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈប្រតិបត្តិ នៃគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានណែនាំឱសថស្ថាន និងឱសថស្ថានរង ត្រូវលក់ឧបករណ៍តម្ករហ័ស ក្នុងតម្លៃសម ស្រប ដើម្បីឲ្យប្រជាពលរដ្ឋមាន លទ្ធភាពទិញយកមកធ្វើតេស្តខ្លួនឯង។ យោងតាមសារាចរណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ដ្រី...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នក ឆ្លងជំងឺកូវីដថ្មីចំនួន ៤៩៩នាក់ទៀត ជាសះស្បើយចំនួន ៨៨២នាក់ និងស្លាប់ចំនួន ១៧នាក់។ ក្នុងនោះករណីឆ្លង សហគមន៍ចំនួន ៣៧៤នាក់ និងអ្នកដំណើរពីបរទេសចំនួន ១២៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន៨២៨៩៨ នាក់ អ្នកជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា អ្នកឆ្លងមេរោគកូវីដ-១៩ បំប្លែងថ្មី ប្រភេទ Delta មិនអនុញ្ញាតឲ្យព្យាបាល នៅតាមផ្ទះឡើយ គឺតម្រូវឲ្យព្យាបាលនៅមណ្ឌលព្យាបាល ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩។ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់នៅក្នុងលិខិត របស់ក្រសួងសុខាភិបាល ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រង...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានប្រាប់ទៅកាន់ អភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែន កម្ពុជា-ថៃ ត្រូវរៀបចំទីតាំង រួមទាំងត្រៀមក្រុមគ្រូពេទ្យឲ្យបាន រួចរាល់ទាន់ពេលវេលា ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដូសទី៣ ចាប់ពីថ្ងៃទី៨...
ភ្នំពេញ៖ លោក សិទ្ធិ ឡោះ សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកស្វាយចេក រួម លោក ង៉ាន់ ចិន្តា ជាប្រធានក្រុមការងារចុះជួយឃុំតាផូ រួមសមាជិក បានចូលរួមមរណៈ សព លោក ប៉ត គិវ អាយុ ៥៣ ឆ្នាំ ដែលជាសមជិកបក្សឃុំ...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះមាន កុមារ និងយុវវ័យ បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងច្រើនកុះករ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួង សុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យលើសពី១៤ថ្ងៃ ព្រោះថា វីរុសបំប្លែងថ្មីអាចសម្ងំក្នុងខ្លួន មនុស្សរយៈពេលវែង ដូច្នេះប្រជាពលរដ្ឋ ត្រូវអនុវត្តតាមវិធានការ សុខាភិបាលជាប់ជានិច្ច ។ ក្នុងឱកាសនាំយកថវិកា និងសម្ភារៈមួយចំនួនទៀត ជាអំណោយ របស់សម្ដេចតេជោ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល សម្រេចអនុញ្ញាត ឲ្យគ្រឹះស្ថាន អាហរ័ណ នីហរ័ណឱសថ នាំចូលវ៉ាក់សាំងកូវីដ១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីចែកចាយចាក់នៅតាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនទូទាំងប្រទេសកម្ពុជា ។ ក្នុងនោះ ក្រសួងឲ្យប្រតិបត្តិ ឲ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងនៅក្នុងឃ្លាំង ដើម្បីធានាឲ្យបានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ៕