ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ចេញ ឲ្យអនុវត្តនូវផែនការ សកម្មភាព សម្រាប់ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូសជំរុញ ដើម្បីបង្កើនភាពស៊ាំ ទប់ទល់នឹងមេរោគកូវីដ-១៩ ព្រមទាំង រៀបចំឡើងស្របតាមខ្លឹមសារ នៃគោលនយោបាយ ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ របស់រាជរដ្ឋាភិបាល។ យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា ប្រជាពលរដ្ឋមានអាយុចាប់ពី ៦ឆ្នាំឡើងទៅ ដែលបានព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយ ចាប់ពី៤ខែឡើង ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ទៅចាក់វ៉ាក់សាំង ដោយស្ម័គ្រចិត្តបាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា តាមការណែនាំរបស់ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ ៖ ដើម្បីរួមចំណែក ក្នុងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានប្រគល់ម៉ូតូ ចំនួន៤០០គ្រឿង ជូនក្រសួងសុខាភិបាល តាមរយៈគម្រោងពង្រឹងសមត្ថភាព ឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ម៉ូតូទាំងអស់នោះ នឹងត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងប្រព័ន្ធចែកចាយ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងយុទ្ធនាការចាក់វ៉ាក់សាំង ដោយកម្មវិធីជាតិផ្តល់ថ្នាំបង្ការ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារការចម្លងវីរុសកូវីដ-១៩ បន្ទាប់ពីប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ មានការហក់ឡើងបន្ដិច តាមបណ្ដាខេត្តមួយចំនួន ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ដោយមានកិច្ចខិតខំប្រឹងប្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យករណីឆ្លងជំងឺកូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ ក្នុងអំឡុងខែសីហា រហូតដល់ដើមខែកញ្ញា...
ភ្នំពេញ៖ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្រចំណាត់ការរបស់ក្រសួងសុខាភិបាល ក្នុងការក្រើនរំលឹកដល់ ក្រុមហ៊ុនថ្នាំជក់ឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពឆ្លៀតឱកាស ផ្សព្វផ្សាយផលិតផលថ្នាំជក់ ឬការឧបត្ថម្ភជាសម្ភារផ្សេងៗ ដល់ក្រសួង-ស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាទង្វើល្មើសច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។ អង្គការចលនាដើម្បីសុខភាពកម្ពុជា គាំទ្របែបនេះក្រោយ វិទ្យុជាតិកម្ពុជា នាចេញផ្សាយនាពេលថ្មីៗនេះថា លោកស្រី ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិ លើកកម្ពស់សុខភាព និងជាសមាជិកគណៈកម្មាធិការ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានអនុញ្ញាតឲ្យមន្ទីរសំរាកព្យាបាលឯកជនឈ្មោះ មេត្រូ II មានទីតាំងផ្ទះលេខ២៨ប៊ីស ផ្លូវលេខ១៧២ សង្កាតផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទទួលពិនិត្យថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ។ នេះបើយោងតាមលិខិតរបស់ក្រសួងចុះហត្ថលេខាដោយលោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ ៕
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំដល់ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្លងវិរុសកូវីដ-១៩ និងពុលចំណីអាហារ ក្នុងអំឡុងពិធីបុណ្យកាន់បុណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ មានចំនួន១៩១៦ហើយ ដោយឆ្លងនៅខេត្ត២៣ លើកលែងតែ២ខេត្ត គឺក្រចេះ និងកែប៕